ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

My opera in khmer language !!!

Posted in កម្មវិធីកុំព្យូទ័រ by ប្រាក់ សុភី on ខែកក្កដា 29, 2010

ដំបូង​សូម​គុណ​ចំពោះអ្នក​បក​ប្រែកម្មវិធីនេះ​ជាភាសាខ្មែរ​ជា​មុន​​សិនគឺ ​ក្មេងស្រែ សុវិចិត្រ និងអ្នក​ចូល​រួម​ផ្សេងៗទៀត​ ដែល​បាន​ខិត​ខំ​អស់​ពីកំលាំង​កាយ​ចិត្ដ​ដើម្បី​បក​ប្រែ​ Opera ទៅជា​ភាសាខ្មែរ ថ្វីបើ​វាមិន​ទាន់ចប់​សព្វគ្រប់ ១០០%​ ក៏ដោយ​នេះ​ជា​ជំហាន​​ដំបូង​សម្រាប់​អ្នក​បក​ប្រែ​ទាំងនោះ​​។

អូប៉េរ៉ា​ខ្ញុំ​នឹង​ដាក់​ទៅ​វា​មាន​បញ្ហា​ខ្លះគឺត្រង់ menu របស់វានឹង​អក្សរមិន​មាន​បញ្ហាទេ​តែក្រៅពីនឹង​គឺវាចាប់​យក​ពុម្ពអក្សរ​ Default របស់ Windows 7 ទាំងអស់។ សូម​មើល​រូបទាំងពីរខាងក្រោម

menu ពុម្ពអក្សរ មិន មាន បញ្ហាអីទេ តែក្រៅពីនឹងគឹមានបញ្ហាអក្សរតូចមែនទែន សូម មើល រូបខាងក្រោម

ផ្ទាំង ចំនួលចិត្ត មើលអក្សរ ស្ទើតែមិន ឃើញ ទៅហើយ 😆

តែ​មិន​ជា​បញ្ហា​អីទេ នេះ​គ្រាន់​តែ​ធ្វើ​ត្រួសៗ​​តាម​ការ​ណែនាំ​របស់​សុវិចិត្រ តែប៉ុណ្ណោះ​ មិន​ទាន់​បាន​សិក្សា​អោយ​ស៊ី​ជំរៅ​ខ្លាំង​នោះ​ទេ!

មាន​សំនួរ​មួយ​ចង់​សួរ​អ្នក​បក​ប្រែ ចំពោះ​កញ្ចប់​ដែល​នៅ​ខាងក្នុង KM ហើយ​មាន​ឈ្មោះ KM ដែរ​នោះ​មាន km.dic និង​ ឯក​សារ​មួយ​ចំនួន​ទៀត​ អាណុង​ធ្វើ​យ៉ាង​ម្ដេច​ដែរ?

Advertisements
Tagged with: ,

9 ចំលើយ

Subscribe to comments with RSS.

  1. សុវិចិត្រ said, on ខែកក្កដា 29, 2010 at 2:40 ល្ងាច

    បាទ! ខ្ញុំ​នឹង​ស្រាយ​ចម្ងល់​របស់​ពូ​សុភី។
    ជាដំបូង​ខ្ញុំ​ចង់​អោយ​ពូ​លុប ពុម្ព​អក្សរ MoolBoran ចោល​ជា​មុន​សិន និង​ប្ដូរ Default Font ក្នុង​វីនដ​របស់​ពូ ដោយ​ចូល​ធ្វើ​តាម​អាសយ​ដ្ឋាន​នេះ http://thelifeandwork.blogspot.com/2010/01/changing-default-khmer-font-in-windows.html។
    ពេល​ដែល​បាន​ប្ដូរ defaul font ក្នុង​វីនដូ​របស់ពូ​ហើយ សូម​ដំណើរ​ម៉ាស៊ីន​ម្ដងទៀត។ បន្ទាប់​មក​សូម​ចូល​ទៅ​ដូរ​វត្ថុធាតុ​ផ្សេងៗ ដែល​ខ្ញុំ​បាន​រៀប​រាប់​ក្នុង http://opearkhmer.wordpress.com បន្ទាប់​ពី​ដូរ​រួច ពូ​បើក​អូប៉េរ៉ា នោះ​ពូ​នឹង​ឃើញ​ការ​ប្រែ​ប្រួល​ពុម្ព​អក្សរហើយ។ និយាយ​ទៅ​សូមពូ​ធ្វើ​តាម​ការ​ណែ​នាំ​ក្នុង ប្លុក​អូប៉េរ៉ា​ខ្មែរ តាំង​ពី​ដើម​រហូត​ដល់​ចប់។ សូម​ពូ​សាក​ធ្វើ​តាម​ការ​ណែនាំ​នោះ​ទៅ។

    ហើយ km.dic នោះ​ជា​ឯកសារ​វចនា​នុក្រមខ្មែរ ដែល​ខ្ញុំ​យក​មក​ពី​កម្មវិធី​ពិនិត្យ​អក្សរ​ខ្មែរសម្រាប់ Microsoft Office។ តែ​វា​មិន​ទាន់​ដំនើរ​ការទេ 😀 :)) តែ​ខ្ញុំ​កំពុង​ស្វែង​រក​ពី​វិធី ធ្វើ​អោយ​វា​អាច​ពិនិត្យ​ពាក្យ​ខុស​ក្នុង អូប៉េរ៉ា​បាន។ 😉

    តើ​ពូ​មាន​ចម្ងល់​អ្វី​ទៀត​ទេ? ហើយ​ឈ្មោះ​អ្នក​បក​ប្រែ​ភ្លេច​ម្នាក់​ហើយ 😀

    • សុវិចិត្រ said, on ខែកក្កដា 29, 2010 at 2:50 ល្ងាច

      ចំណែក​ឯ​ឯកសារ​ផ្សេង​ទៀត, គឺ​យក​មក​ពី​កម្មវិធី​ខ្មែរ និង​ផ្សេង​ពីណឹង​ទៀត​ចម្លង​ពី​ភាសា​អង់គ្លេស តែ​គ្រាន់តែ​ដូរ​ឈ្មោះទេ. 😀

    • kooms said, on ខែកក្កដា 29, 2010 at 2:55 ល្ងាច

      គុណ​ដែល​បាន​ ផ្ដល់ចំឡើយ មិន​ស្គាល់​ម្នាក់​ទៀត​ទេ! តើគាត់ឈ្មោះអី?

  2. ក្មេងស្រែ said, on ខែកក្កដា 29, 2010 at 3:03 ល្ងាច

    ក្រៅពីរបារបញ្ជា និង ផ្ទាំងក្រើនរំលឹក គឺមិនមែនជាការបកប្រែទេ, វានឹងចាប់យកពុម្ពអក្សរដែលផ្តើមដំបូង ដូចលោកប្អូនសុវិចិត្រនិយាយប្រាប់ដែរ ។ អាចអនុវត្តិតាមដំណោះស្រាយរបស់លោកប្អូនសុវិចិត្រជាមុនសិន, ប្រសិនបើនៅតែមិនបាន ចាំញ៉ុមប្រាប់វិញម្តង ។

  3. សុវិចិត្រ said, on ខែកក្កដា 29, 2010 at 3:07 ល្ងាច

    @បង​ក្មេង​ស្រែ៖ អីយ៉ាស់!!!! 😀
    @ពូ​សុភី៖ បាទ​គាត់​មាន​ឈ្មោះ​ថា៖ ហារីហាន់

  4. kooms said, on ខែកក្កដា 29, 2010 at 3:15 ល្ងាច

    អូមែន​ភ្លេច​គាត់មួយ អញ្ចឹង​សូម​អគុណ​គាត់​ផង​ដែរ!

  5. vathanakkhmer said, on ខែសីហា 2, 2010 at 9:54 ល្ងាច

    តើពូkoomsបានជ្រើសរើសយកអូប៉េរា១០.៥៣រឺក៏១០.៦០?

  6. vathanakkhmer said, on ខែសីហា 3, 2010 at 9:16 ព្រឹក

    អ៎រ!ចឹងបានមានអក្សរខ្មែរ! សព្វថ្ងៃវិចិត្រនែនាំខ្ញុំអោយប្រើអូប៉េរា១០.៦០


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: