ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

តើទោស​ប៉ុណ្ណឹង​សមរម្យ​ទេសម្រាប់ ឌុច

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 26, 2010

រូបភាព កោះសន្ដិភាព

សាល​ក្រម​បាន​ប្រកាស​រួច​ហើយ​ព្រឹក​មិញ​នេះ សម្រេច​អោយ​ឌុច​ជា​ប្រធាន​មន្ទីរ​សន្តិបាល ស​.២១​(គុក​ទួល​ស្លែង​) ជាប់គុក​ ៣៥ ​ឆ្នាំ តែ​ត្រូវ​បន្ថយ​ទោស​ ៥​​ឆ្នាំ នៅ​សល់​ ៣០​​ឆ្នាំត្រូវ​បូក​បញ្ចូល​តាំងពី​ពេល​ចាប់​ខ្លួន​គាត់​នៅ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ១៩៩៩ រហូត​ដល់ពេល​នេះ​គឺរយៈពេល​ ១១​ឆ្នាំ​ហើយ​ អញ្ចឹង​ឌុចត្រូវ​ជាប់គុក ១៩ឆ្នាំទៀត។ ឌុច​មាន​អាយុ ៦៨ ឆ្នាំហើយ បូក​នឹង ១៩ឆ្នាំទៀតអាយុរបស់គាត់ឡើង ៨៧ឆ្នាំ។

តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ដែរ​ចំពោះ​ការ​កាត់​ទោស​ឌុច?

អាន​បន្ថែម៖

http://kohsantepheapdaily.com.kh/

http://dap-news.com/

31 ចំលើយ

Subscribe to comments with RSS.

  1. សុភ័ក្ត្រ said, on ខែកក្កដា 26, 2010 at 2:33 ល្ងាច

    សមរម្យ​ហើយ ចង់​បាន​ស្អី​ពី​គាត់​ទៀត!

  2. kooms said, on ខែកក្កដា 26, 2010 at 2:46 ល្ងាច

    មិន​​ចង់​បានអ្វី​​ពី​គាត់​ទេ វា​គ្រប់​គ្រាន់​នឹង​មួយ​ជីវិត​​សម្រាប់​គាត់។ ទោះ​ជា​កាត់​ទោស​គាត់​យ៉ាង​ណា​ក៏ដោយ​ ក៏​មិន​អាច​លុប​បំបាត់​ការ​ឈឺចាប់​ដែល​គាត់​បាន​ធ្វើ​មក​លើ​ប្រជាជន​ស្លូត​ត្រង់​រាប់​ម៉ឺន​នាក់​នោះ​ដែរ។​

  3. វិចិត្រ said, on ខែកក្កដា 26, 2010 at 4:04 ល្ងាច

    ទោស​សំរាប់​ឌុច​ប៉ុណ្ណឹង​ក៏បានដែរ តែ​មិន​យុត្តិធម៌​ទេ ព្រោះ​គុក​ធំ​សម័យ​អាពត នៅភ្នំ​ពេញ​មាន​ច្រើន ហើយ​សំលាប់​មនុស្ស​ច្រើន​ជាង​នៅ​ទួលស្លែង​ទៅ​ទៀត។ ពួកអាមេគុក​ផ្សេង​ទៀត ជា​នរណា? វា​ទៅ​ណា? សព្វថ្ងៃ​នេះ​ធ្វើ​ស្អី? ស្លាប់​អស់​ហើយរឺ​យ៉ាងម៉េច?

    • ហនុមាន said, on ខែកក្កដា 27, 2010 at 4:59 ព្រឹក

      សួរ ហ៊ុន សែនទៅ ដឹងហើយ ចុះពួកអាមេធំៗ សព្វថ្ងៃ ដែលអង្កាមសីុ សាច់បងប្អូនខ្មែរស្លូតត្រង់ នោះ ចាំរកឯណាឆ្ងាយ ! នៅជិតៗនោះឯង !

  4. nimol said, on ខែកក្កដា 26, 2010 at 4:16 ល្ងាច

    ចង់​ឲ្យ​ជាប់​គុក​ម៉ា​ជីវិត!!!

    • kooms said, on ខែកក្កដា 26, 2010 at 5:23 ល្ងាច

      ត្រឹម​ប៉ុណ្ណឹង​ស្មើនឹងមួយ​ជីវិតគាត់ហើយ!

      • វិចិត្រ said, on ខែកក្កដា 26, 2010 at 6:00 ល្ងាច

        តែ​ដូចជា​ស្រាល​ជាង​ទោស​ ហេងពៅ ?​!!

        • nimol said, on ខែកក្កដា 26, 2010 at 9:00 ល្ងាច

          ចឹង​បាន​ពាក្យ​មួយ​គេ​ថា «Kill one man and become a murderer – Kill one million and become a conqueror» (សម្លាប់​មនុស្ស​ម្នាក់ ក្លាយ​ជា​ឃាតករ សម្លាប់​មនុស្ស​មួយ​លាន​នាក់​ ក្លាយ​ជា​រដ្ឋ​បុរស)។

        • ធារិទ្ធ said, on ខែកក្កដា 27, 2010 at 5:59 ល្ងាច

          ការ​កាត់​ទោស​មួយ​នេះ​ពិត​ជា​គូរ​ឲ្យ​អស់​សំនើច :))

      • nimol said, on ខែកក្កដា 26, 2010 at 8:52 ល្ងាច

        កាត់​ទោស​ឲ្យ​ជាប់​គុកមួយ​ជីវិត ខុស​ពី​កាត់​ទោស​ឲ្យ​ជាប់​គុក៣៥​ឆ្នាំ ទោះ​បី​៣៥​ឆ្នាំ​ទៀត​​ហាក់​ដូច​ជា​មួយ​ជីវិត​របស់​អតីត​សហាយ​ឌុច​ក៏​ដោយ។ ចុះ​បើ​តុលាការ​ហ្នឹង​មាន​តាំង​ពី​២០​ឆ្នាំ​មុន ហើយ​កាត់​ទោស​ឲ្យ​ជាប់​គុក​៣៥​ឆ្នាំ​ហ្នឹង នោះ​សហាយ​ឌុច​មិន​សល់​ពាក់​កណ្ដាល​ជីវិត​ទៀត​ដេក​នៅ​ក្រៅ​គុក​ហើយ​ទេ​ឬ?
        * សហាយ = សមមិត្ត

  5. ឌុច said, on ខែកក្កដា 26, 2010 at 5:05 ល្ងាច

    People sometimes deserve a second time… 🙂

  6. ឌុច said, on ខែកក្កដា 26, 2010 at 5:07 ល្ងាច

    People sometimes deserve a second chance… 🙂

  7. សុខហេង said, on ខែកក្កដា 26, 2010 at 11:17 ល្ងាច

    តើ​នេះ​ជា​អ្វី​ដែល​ខ្មែរ​យើង​ចង់​បាន ដែល​ចង់​ឲ្យ​មាន​សាលា​ក្ដី​នេះ​ឡើង​មែន​ទេ ?​ លទ្ធផល​ហាក់​ដូច​ជា​សាកសម​នឹង​ការ​ខំ​ប្រឹង​ប្រែង​សោះ ។

  8. សុខហេង said, on ខែកក្កដា 26, 2010 at 11:18 ល្ងាច

    *មិនសាកសម

  9. Ratana said, on ខែកក្កដា 27, 2010 at 4:29 ព្រឹក

    គួរតែកាត់ទោសប្រហាជីវិតតែម្តងទៅ។ ទោសប៉ុនណាទៀតទើបប្រហាជិវិត?

  10. ហនុមាន said, on ខែកក្កដា 27, 2010 at 4:53 ព្រឹក

    គួរអោយចង់អស់សំណើចដែរ ខ្មែរសុទ្ធសឹងជាអ្នកកាន់ព្រះពុទ្ធសាសនា ឯណា ខន្តី មេត្ត ករុណា ធម៌នោះ ?យ៉ាងមេចក៏ចាំចងពារ ឌុចទៀត មុននឹងក្រោយគាត់គង់តែស្លាប់ គាត់អាយុបិុនហ្នឹងហើយនោះ ! បងប្អូនខ្ញុំ ក៏ដូចបងប្អូនអ្នករាល់គ្នាដែរ ស្លាប់រាប់មិនអស់ ។ បើចាប់ឌុចដាក់គុកស្មានតែបងប្អូនយើងរស់វិញរ៉េ ? ប្រាក់កាស ដែលរថពិបាលចំណាយលើតុលាការ លើពួកអំពើពុករលួយ គួរតែជួយជ្រោមជ្រែង ប្រជាជនខ្មែរ ដែលកំពុងតែវេទនា សព្វថ្ងៃ ទើបត្រឹមត្រូវ ។ ខ្មែរប្រសប់ណាស់ ខាងយកតម្រាប់តាម បស្ចឹមប្រទេស ! ជាប់គុកមួយជីវិត្ត តើឌុច នៅសល់ប៉ុន្មានឆ្នាំទៀត យូរមិនឆាប់ក៏ស្លាប់ដូចតែគ្នាហ្នឹង គាត់មិនមែនជាមានជីវិត្តអមតះឯណា ? អ្នកណាក៏ឈឺចាប់ដែរ អោយតែជាតិខ្មែរ​តែរឿង ចាប់ឌុចដាក់គុក នោះ ជានយោបាយបំបិទមាត់ខ្មែរ (to shut khmer people up)នឹងជាល្ខោន សម្រាប់បញ្ឆោត សហប្រជាចតិតែ បិុនហ្នឹង !

    • nimol said, on ខែកក្កដា 27, 2010 at 10:07 ល្ងាច

      ចុះ​មាន​នរណា​ថា​ចង់​ចង​ពៀរ​ជាមួយ​ឌុច? គេ​គ្រាន់​តែ​ចង់​បាន​យុត្តិធម៌​តើ!

      • ហនុមាន said, on ខែកក្កដា 28, 2010 at 12:52 ព្រឹក

        អ្វីទៅយុត្តិធម៌នោះ ? បើបានយុត្តធម៌ហើយ ស្មានតែបងប្អូនខ្មែររាប់មឺុននាក់ ក្រោកពីផ្នូឬក៏រស់រានមានជីវិត្ត មកវិញ អី? យុត្តិធម៌សំរាប់តែអ្នកដែលនៅរស់រ៉េ ចុះគ្នាដែលស្លាប់ទាំងវេទនានុះ យុត្តធម៌នៅឯណា ? បើចង់កាត់ទោស ឌុច ទៅកកាយ ខ្មោច ពល ពត អៀងសារី ខៀវ សំផន យកឆ្អឹងមកកាត់ទោសផង !

        • nimol said, on ខែកក្កដា 28, 2010 at 9:23 ព្រឹក

          -យុត្តិធម៌ គឺ​ អ្នក​ដែល​ប្រព្រឹត្ត​ខុស​ទទួល​បាន​នូវ​ការ​ផ្តន្ទា​ទោស​តាម​ទំហំ​ដែល​ខ្លួន​បាន​ធ្វើ រីឯ​ជន​រង​គ្រោះ​ទទួល​នូវ​*សំណង​*ពី​ការ​ប្រព្រឹត្ត​នោះ។ នៅ​ទីនេះ ខ្ញុំ​និយាយ​ពី​បញ្ហា​ផ្លូវ​ចិត្ត​របស់​ជន​រង​គ្រោះ​ និង វិបាក​នៃ​ការ​ប្រព្រឹត្ត​បទ​ល្មើស​នេះ។ ពិត​ណាស់​ហើយ ដែល​បង​ប្អូន​ខ្មែរ​រាប់​ម៉ឺន​នាក់​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នោះ មិន​អាច​រស់រាន​មាន​ជីវិត​ឡើង​វិញ តែ​វិញ្ញាណក្ខន្ធ​គាត់​ *ស្ងប់* អត់​? មួយ​ទៀត​សម្រាប់​អ្នក​នៅ​រស់ និង មនុស្ស​ជំនាន់​ក្រោយ វិបាក​នៃ​ការកាត់សេចក្ដី​នេះ គឺ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ប្រព្រឹត្ត​របៀប​នេះ​ទៅ​ថ្ងៃ​អនាគត ដោយ​ទំហំ​ទោស​ស្រាល​នេះ​ឯង។
          -ខ្ញុំ​សុំ​លើក​ឧទាហរណ៍​មួយ​។ ក បាន​សម្លាប់​ ខ ។ សួរ​ថា​គួរ​កាត់​ទោស ក ឲ្យ​ជាប់​គុក​ឬ​ទេ? បើទោះ​បី​ជា​ ក ​ជាប់​គុក ក៏​ ខ មិន​រស់​ឡើង​វិញ​បាន​ដែរ។ ហើយ​បើ​មិន​កាត់​ទោស​ ក តើ​នឹង​មាន​អ្វី​កើត​ឡើង?… អាច​មាន គ សម្លាប់​ ឃ ។ ង សម្លាប់ ច។ ល។ ….
          -បន្ទាប់​ពី​សំណុំ​រឿង​ ឌុច ចប់ គេ​នឹង​កាត់ អៀង សារី អៀង ធារិទ្ធ នួន ជា និង ខៀវ សំផន (នៅរស់)…
          -ខ្ញុំ​គាំ​ទ្រ ការកាត់​ក្ដី​ជា​និមិត្តរូប លើ​ខ្មោច​ទាំង​នោះ (ប៉ុល ពត និង តាម៉ុក) (បើ​មាន​លុយ និង ពេល​វេលា តែ​សម្រាប់​ខ្ញុំ វា​ឥត​ប្រយោជន៍)

          • ហនុមាន said, on ខែកក្កដា 28, 2010 at 7:53 ល្ងាច

            ខ្ញុំយល់ហើយ អរគុណដែលបានជួយបំផ្លឺដល់ខ្ញុំ តាមពិតខ្ញុំគ្មានការទុក្ខចិត្ត នឹងការកាត់ក្តី របស់ ឌុច ណាមួយក៏ មិនសូវយកចិត្តទុកដាក់ដែរ ព្រោះដូចខ្ញុំបាននិយាយខាងលើអាចឹង ! និមល មានយោបល់នឹងត្រឹមត្រូវហើយ តែនោះហើយចុះ រឿងរ៉ាវនេះ ទុកអោយពួកគេសម្តែងចុះ ខ្ញុំជាអនិកជនម្នាក់ គ្មានឈ្មោះ បោះសម្លេង ដូចគេរ៉េ !

  11. ក្មេងស្រែ said, on ខែកក្កដា 27, 2010 at 8:20 ព្រឹក

    បើទោះជាដាក់ទោសលើសពីនេះ តើគាត់អាចទទួលបានទេ?

    • kooms said, on ខែកក្កដា 27, 2010 at 8:44 ព្រឹក

      គាត់​មិន​អាច​ទទួល​បាន​ទេ ព្រោះគាត់ដឹង​ថាខ្លួន​មាន​កំហុស​តែគាត់នៅ​សុំអោយ​តុលាការ​លើកលែងទោស​អោយ​ខ្លួនគាត់។

  12. sambatt said, on ខែកក្កដា 27, 2010 at 9:39 ព្រឹក

    ជាប់់គុកស្រួលសឹងអី!ដេកស៊ី ដេកស៊ី អាន សរសេរ មើលទូរទស្សន៏ ទូរស័ព្ទ ក្រុមគ្រួសារ
    សាច់់ញាតិចេញចូលសួរសុខទុក្ខ ខ្លះអាចធ្វើការ ដូចជាដំដំណាំ ហាត់់កីឡា..
    មិនដឹងឌុច ជាប់់គុកចឹងអត់់? នៅស្រុកគេអ្នកគ្មានការធ្វើ ឫធ្វើការងារដែលមិនល្អ ដែលនំា
    អោយបាក់់កំលាំងពេក ចូលចិត្តចូលគុក ព្រោះគុកដូចជាស្ថានសំងំសុខ ..ខ្លះថែមទាំងមានសិទ្ធិ
    ជក់់បារី ឫ កញ្ឆា ជាក់់គុក របៀបដូចជាជាប់់ឃុំ ក្នុងផ្ទះសំណាក់់។
    ដុច មិនទៅខ្វល់់ជាប់់គុកប៉ុន្មានឆ្នាំៗនោះទេ..ជីវិតគាត់់ជិតដល់់ទីបញ្ចប់់ហើយ គ្មានន័យអីទៀតទេ…ជីវិតតទៅមុខរបស់់គាត់់…!អ្វីដែលគាត់់ខ្លាចគឺការធ្វើទារុណកម្ម
    ដូចជាការធ្វើធ្វើទារុណកម្មដែលគាត់់ដាក់់បញ្ជាដល់់កូនចៅគាត់់អោយធ្វើបាប
    និងសំលាប់់អ្នកជាប់់គុកសិបរាប់់ម៉ឺននាក់់ក្នុងគុកទួលស្លែងនោះ។
    ៣៥ឆ្នាំ-១៩ឆ្នាំ=១៩ឆ្នាំក្នុងគុក សំរាប់់ក្រិដ្ឋកម្មសំលាប់់មនុស្សរាប់់ម៉ឺន នាក់់ វាមិនសមរមទេ!
    សំលាប់់ជីវិតមួយ គ្រាន់់តែដោយមានបំណងទុកជាមុន វាជាទោសជាប់់គុកមួយជីវិតទៅហើយ!
    ចុះ ទំរាំ២ម៉ឺននាក់់…ទោសនោះធំសម្បើមយ៉ាងណា?
    បើសិនជាត្រូវជាប់់គុក៣៥ឆ្នាំ ចំពោះឃាតកម្មមនុស្សម្នាក់់ ..អញ្ចឹង សំលាប់់មនុស្ស២ម៉ឺននាក់់
    ត្រូវ=៣៥x២០ ០០០=៧០០ ០០០ឆ្នាំ!
    នៅស្រុកគេអាចមានទោសត្រូវជាប់់គុកលើសពីមួយជីវិត ឡើងទៅ…
    ខ្ញុំធ្លាប់់ឮថាគេកាត់់ទោសអោយមនុស្សមា្នក់់ជាប់់គុករហូត ៧ជីវិតេណោះ!
    ចង់់មានន័យថា ដល់់ពេលស្លាប់់ទៅ ..គេយកឆ្អឹងទៅដាក់់គុកទៀត?

    • kooms said, on ខែកក្កដា 27, 2010 at 10:02 ព្រឹក

      បង​សម្បត្តិ​ប្រហែល​ជាអញ្ចឹង​ហើយ យើង​គ្រាន់តែមើល​ការកាត់ទោសគាត់​ទៅ​ គាត់ស្លៀកពាក់​ដូចគេដូចឯង​ មិន​សមជាអ្នកទោសសោះ គឺខុសពីអ្នកទោសធម្មតា។

      • ហនុមាន said, on ខែកក្កដា 28, 2010 at 12:56 ព្រឹក

        សុភី ចង់អោយគាត់ស្រាតអីហ្នឹង ? អ្នកទោសមានពីរ យ៉ាង អ្នកទោសនឹង ក្រិត្តិកម្ម នឹងអ្នកទោសនយោបាយ ឌុចជាអ្នកទោសនយោបាយ (ព្រោះរឿងដែលកន្លងមកហើយ)

  13. sambatt said, on ខែកក្កដា 27, 2010 at 11:14 ព្រឹក

    ៣៥-១៦ =១៩ឆ្នាំ

    តាមពិត ឃាតកម្មរបស់់ឌុចមកលើប្រជាជនខ្មែរស្លូតត្រង់់ មិនមែនជា
    ឃាតកម្មធម្មតាទេ..ព្រោះវាជាឃាតុកម្មដែលចាប់់ផ្ដើមដោយការសួរចំលើយ
    និងធ្វើទារុណកម្មសព្វបែបយ៉ាង ដែលធ្វើអោយអ្នកជាប់់គុក (មិនមែននអ្នកទោសទេ
    អ្នកទោស=coupable រីឯ អ្នកជាប់់គុក=prisonier)រងសេចក្ដីឈឺចាប់់ យ៉ាងវេទនាជាទីបំផុត!!!
    មុនពេលត្រូវគេប្រហារជីវិតនោះ។
    ដូច្នេះ ការសំលាប់់មនុស្សនៅគុកទួលស្លែងនោះ ពិតជាឃាតកម្មខុសពីធម្មតា ជាឃាតុកម្មមហាព្រៃផ្សៃ។ចឹងការដាក់់ទោសនោះក៏ត្រូវខុសពីធម្មតាដែរ!

  14. Fidele said, on ខែកក្កដា 27, 2010 at 6:51 ល្ងាច

    កាត់​ទោស​គាត់​ប៉ុណ្ណឹង​ល្មម​ហើយ! គាត់​ក៏​ចាស់​ណាស់​ដែរ ទោះ​ជា​សម្លាប់​គាត់​ចោល​ក៏​គ្មាន​បាន​ប្រយោជន៍​អី​ប៉ុន្មាន​ដែរ ព្រោះ​រឿង​វា​បាន​កើត​ឡើង​រួច​ទៅ​ហើយ។ តែ​បើ​និយាយ​ជា​រួម​វិញ ឧក្រិដ្ឋជន​ប្រល័យ​ពូជសាសន៍​មាន​ច្រើន​ណាស់​ក្នុង​រដ្ឋាភិបាល​សព្វ​ថ្ងៃ មិន​មែន​មាន​តែ​គាត់​ទេ គ្រាន់​តែ​រដ្ឋាភិបាល​មិន​ឲ្យ​កាត់​ក្ដី។ 😀

    • ហនុមាន said, on ខែកក្កដា 27, 2010 at 8:15 ល្ងាច

      ត្រឹមត្រូវណាស់ ប្អូន ការយល់ឃើញដូចប្អូន បានសមជាមនុស្សចេះដឹង ជ្រៅជ្រះ !

  15. posoky said, on ខែកក្កដា 29, 2010 at 1:54 ព្រឹក

    ខ្ញុំយល់ស្រមនឹងមតិ្តវិចិត្រ វាត្រឹមត្រូវមិនត្រឹមត្រូវ មិនដឹងនិយាយថាម្តេចអោយត្រូវទេ។ ដូចជាគ្រោះថ្នាក់ចរាចរណ៍អីចឹង អាឡានបុកមនុស្សស្លាប់គរជើង បែជាអ្នកបើកបរត្រូចគេលើកទឹកចិត្ត អោយបើកបរឡានឡូយជាងមុន បន្តទៀត។ វាប្លែកត្រង់ថាតាឌុចគាត់ជិះកង់បុកមាន់មួយកណ្តាលក្រុងសោះ គេបែជាយកគាត់ជាតំណាងការស្លាប់ មនុស្សដោយគ្រោះថ្នាក់ចរាចរណ៍ បង្ហាញពេញពិភពលោក។ ចំពោះម្ជាស់មាន់គាត់ច្បាស់ជាពេញចិត្តរឺចង់អោយដាក់ទោស តាឌុច ច្រើនជាងនឹងផង (មាន់ពូជជុល) ។ តែចំណែកអ្នកដែលស្លាប់ទាំងគ្រួសារ ម៉ាពូជៗ ដោយតៃកុងឡានផ្សេងៗ ១៩២ នឹង អោយពួកគាត់ថាពេញចិត្ត រឺយុត្តិធម៍ ម្តេចទៅ?

    តើជនរងគ្រោះរាប់លានអ្នក ដែលមិនស្លាប់នឹងក្នុងគុកទួលស្លែង ហើយអ្នកដែលជាមេឃាតករ(សំលាប់រាប់សែនធំជាងតាឌុច) រស់នៅសោយសុខមានថានះ សព្ចថ្ងៃ នៅនឹងមុខរាល់ថ្ងៃ អោយគិតយ៉ាងណា?


បញ្ចេញមតិ