ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

១៥ កក្កដា​ ២០១០​ គម្រប់​ខួប​ពីរ​ឆ្នាំ​ចោរ​សៀម​ឈ្លាន​ពាន​ទឹក​ដីខ្មែរ

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 15, 2010

ប្រាសាទ ព្រះវិហារខ្មែរ

មកដល់​ពេល​នេះ​គឺ​គម្រប់​ពីរ​ឆ្នាំ​ហើយ​​ដែល​ចោរ​សៀម ចូល​ឈ្លានពាន​ទឹក​ដីខ្មែរ​យើង​ ជាពិសេស​តំបន់​ប្រាសាទ​ព្រះវិហារ។​​  រហូត​ដល់ពេល​នេះ​ពូក​វា​មិនទាន់​បោះបង់​មហិច្ឆតា​លោភលន់​ចង់​លេប​ត្របាក់​​ប្លន់​យក​ទឹក​ដី និង​ប្រាសាទ​ព្រះវិហារ​​ខ្មែរ​នោះ​​ទេ។​ ​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​នៅ​ចង់​ចាំ​ព្រឹត្តិការណ៍​នេះ​នៅ​ក្នុង​ចិត្ត​​ជានិច្ច។

រូបភាព rfa៖ ទាហាន ថៃ ដើរ នៅ ក្បែរ ប្រាសាទ ព្រះវិហារ នា ថ្ងៃ ១៩ កក្កដា ២០០៨។

Advertisements

6 ចំលើយ

Subscribe to comments with RSS.

  1. ជីវិតអមតៈ said, on ខែកក្កដា 15, 2010 at 11:33 ព្រឹក

    បើសៀមពិតជាឈ្លានពានខ្មែរមែនហេតុអីក៏គេមិនឲ្យធើពិធិហែក្បួនរំលឹកខួបនៃការឈ្លានពានទៅ???

    • kooms said, on ខែកក្កដា 15, 2010 at 11:40 ព្រឹក

      តើ​​អមតៈ​មើល​ឃើញ​ថាពួក​វាឈ្លានពាន​ដែរទេ? សម្រាប់ខ្ញុំ​ពិត​ណាស់ តែត្រង់ការអនុញ្ញាតឬមិន​អនុញ្ញាត​អោយ​ហែក្បួន​រំលឹកខួម​ខ្ញុំ​មិន​ដឹង​ទេ​រឿង​នេះ។​ បើគេមិនអនុញ្ញាត​តែ wordpress បាន​អនុញ្ញាត​អោយ​យើង! អញ្ចឹងទីនេះ​ក៏​ជា​កន្លែង​សម្រាប់យើងបញ្ចេញ​មតិដែរ។

      • ជីវិតអមតៈ said, on ខែកក្កដា 15, 2010 at 12:34 ល្ងាច

        ជាការពិតណាស់ពួកសៀមបានឈ្លានពានខ្មែរមែន តែប្រព័ន្ធផ្សព្វផ្សាយរបស់ខ្មែរទៅក្រៅ
        ស្រុកខ្មែរមិនគ្រប់គ្រាន់ គឺនៅអន់ថយជាងស្រុកសៀម​ ដូចនេះពួកបរទេសមួយចំនួនធំគេ
        មិនបានដឹងច្បាស់ទេថាថៃឈ្លានពានខ្មែរ ឬ ខ្មែរឈ្លានពានថៃ​ …. sic​ បើពត៌មានជាភាសា
        អង់គ្លេសពីស្រុកថៃថាខ្មែរឈ្លានពានថៃ ចំណែកឯស្រុកខ្មែរវិញការតវ៉ាពីសៀមឈ្លានពានខ្មែរ
        ទ្រង់ទ្រាយធំត្រូវរដ្ឋហាមឃាត់ទៀត។នេះរឹតតែបង្ហាញឲ្យពួកបរទេសមើលឃើញថាប្រហែលជាខ្មែរឈ្លានពានថៃទេដឹងបានជារដ្ឋខ្មែរមិនហ៊ានឲ្យប្រជាជនខ្មែររៀបក្បួនតវ៉ា… ហេហេហេ

        • kooms said, on ខែកក្កដា 15, 2010 at 12:50 ល្ងាច

          ពិត​ជាពិបាក​ណាស់​ស្រុក​ខ្មែរ​យើង! ប្រព័ន្ធផ្សព្វផ្សាយក៏អន់ជាង​គេ​នៅក្នុងស្រុកចង់ធ្វើការហែក្បួនក៏គេមិន​អោយ​តើត្រូវ​ធ្វើយ៉ាងមេចទៀ?

  2. Samady KS said, on ខែកក្កដា 15, 2010 at 12:32 ល្ងាច

    សំនួរ​ដដែលៗ​តែង​តែ​សួរ​ថា ហេតុ​អី​ក៏​ដោះ​​ស្រាយ​មិន​ចេញ? ដឹង​ច្បាស់ ឃើញ​ច្បាស់ មាន​ហេតុផល​ច្បាស់ តែ​មិន​ព្រម​តតាំង​ទេ, បាន​ត្រឹម​រង​ចាំ ឲ្យ​គេ​វាយ សិន​ទើប​វាយ​គេ​វិញ, គេ​ដក​ទ័ព យើង​ដក​ទ័ព, គេ​ថែម​ទ័ព​ យើង​ក៏​ថែម​ទ័ព, គំនិត​ខ្ញុំ​ចាំ​បាច់​ធ្វើ​បែប​ហ្នឹង​ធ្វើ​អី? បើ​យើង​មាន​ច្បាប់​ត្រឹម​ត្រូវ មាន​ឯកសារ​ត្រឹម​ត្រូវ ហើយ​ក៏​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​ដែរ, មិន​បាច់​បញ្ជូន​ទ័ព​ខ្មែរ​ទៅ​ឈរ​ជើង​នាំ​តែ ពិបាក ហាល​ខ្សល់ ហាល​ភ្លៀង​ឡើយ គ្រាន់​តែ​ទុក​រឿង​នេះ​ឲ្យ​​តុលាការ​អន្តរជាតិ​ដោះ​ស្រាយ​ទៅ​បាន​ហើយ, ដេក​ចាំ​តែ​មើល​លទ្ធផល​តើ​សៀម​ធ្វើ​ម៉េច​ទៅ​វិញ? នេះ​ប្រហែល​ជា​រដ្ឋាភិបាល​ខ្មែរ​មាន នយោបាយ​អ្វី​មួយ​ហើយ​មើលទៅ! ខ្ញុំ​មិន​ជឿ​ថា​ ចោរ​ចូល​ផ្ទះ​ស្រស់ៗ​ហើយ ម្ចាស់​នៅ​បើក​ភ្នែក​ចាំ ចរចារ នោះ​ទេ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: