ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

អោយ​តែមាន​ភ្លៀង​ធំ អ៊ិនធើណែត របស់​ metfone ដាច់រហូត

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 14, 2010

ជា​លើក​ទីពីរ​ហើយ​ដែល​ខ្ញុំ​ចំណាំ​មើល អោយ​​តែ​មាន​ភ្លៀង​ធំ​ម្ដង់ៗ​ អ៊ិនធើណែត​កន្លែង​ធ្វើការ​របស់​ខ្ញុំ​ ត​ពី metfone តែង​តែ​ដាច់ជានិច្ច។ កាល​ពី​ថ្ងៃទី២ កក្កដា​កន្លងទៅមាន​ភ្លៀង​ធំ​លិច​ក្រុង​ភ្នំពេញ វាបាន​ធ្វើ​អោយអ៊ិនធើណែត​កន្លែង​ខ្ញុំ​ដាច់ម្ដង​រួម​មកហើយ។ ចំណែក​ម្សិល​មិញ​នេះ ​​​ភ្លៀង​​មួយ​មេ​ធំ ក៏បាន​ធ្វើ​អោយ​អ៊ិនធើណែត​កន្លែង​ខ្ញុំ​ដាច់​ម្ដង​ទៀត ​រហូត​មក​ពេល​នេះ​ទើប​​ជាប់ ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា​ដដែល​នឹង​ម្ដង​​ជាប់​ម្ដង​ដាច់។  មិន​ដឹង​ថា​វា​មក​ពី​មូល​ហេតុ​អី​នោះ​ទេ ចំពោះអ៊ិនធើណែត metfone និង?

បាន​ជា​និយាយ​ពី​រឿង​នេះ​ហើយ សូម​បញ្ចេញ​មតិ​រិះ​គន់​បន្តិច​ទៅ​ចុះ​ចំពោះ​បុគ្គលិក​បម្រើ​ការនៅ metfone ខាង​ទទួល​ប្រាក់​ថ្លៃ​អ៊ិនធើណែតពី​​អតិថិជន​ ជា​និច្ចកាល​ខាង​ខ្ញុំ​យក​លុយ​ទៅ​បង់​ថ្លៃ​អ៊ិនធើណែត​ ហើយ​សួរ​អ្នក​ទទួល​លុយ​នោះ​ ថា​ហេតុ​អ្វី​បាន​ជា​អ៊ិនធើណែត​​ម្ដង​ដាច់​ម្ដង​ឃើញ​​អញ្ចឹង​? គាត់​ឆ្លើយ​មក​វិញ​ថា អត់​ដឹង​ទេ​បញ្ហា​នឹង​ បើ​ចង់​ដឹង​ទាល់​តែ​សួរ​ខាង អ្នក​បច្ចេកទេស ខ្ញុំ​ដឹង​តែ​ពី​យក​ថ្លៃ​អ៊ិនធើណែត​ទេ។ ម្ដេច​ក៏​មិន​មាន​ចម្លើយ​អោយ​ល្អ​ជាង​នេះ ហេតុអ្វី? ខ្ញុំ​ដឹង​ថា​អ្នក​ទទួល​លុយ​​ទាំងនោះ​ មិន​ដឹង​ពី​បញ្ហា​នេះ​ច្បាស់ តែ​មិន​គួរ​ឆ្លើយ​បែប​នេះ​ចំពោះ​អតិថិជន​ដែរ​ យ៉ាង​ហោច​ណាស់​ក៏​ផ្តល់​ចម្លើយ​មួយ​អាច​ទទួល​យក​បាន​ចំពោះ​អតិថិជនដែរ។

Advertisements

9 ចំលើយ

Subscribe to comments with RSS.

  1. Samady KS said, on ខែកក្កដា 14, 2010 at 12:46 ល្ងាច

    ចយ​ដឹក​អ្ហើយ.. ញុម​ឮសូ ថា​បុគ្គលិក​នៅ​ហ្នឹង​ភាគ​ឆ្ហើន​គឺ យៀកណាម? មែន​អត់?

  2. ធារ៉ា said, on ខែកក្កដា 14, 2010 at 1:37 ល្ងាច

    បងអើយ! សូម្បីតែញុំប្រើModem 3G នឹងក៏យ៉ាប់ដែរ ប្រើបាន២០នាទី រឺ ៣០នាទីនឹង ដាច់connection បាត់​ ។ ញុំធុញពេកទៅដល់ក្រុមហ៊ុនម៉ង ជួបទំាងអ្នកបច្ចេកទេសនឹងទៀត ក៏ឆ្លើយប្រៀវដែរ គ្មានប្រាកដប្រជាអីតិចទេ សួរថាវាមកពីSim រឺមកពីModem គេថាគេអត់ដឹងដែរ ដល់ចឹងហួសចិត្តម៉ង !

    • kooms said, on ខែកក្កដា 14, 2010 at 5:29 ល្ងាច

      ហាហា!​ មាន​ចឹង​ដែរ​ធារ៉ា! គិតទៅ​យ៉ាប់​មែន!

    • Neng Linna said, on ខែតុលា 5, 2013 at 9:15 ព្រឹក

      ហេតុអ្វីModem 3G ខ្ញុំមិនដាច់? ទោះបីជាប្រើ3-5ម៉ោងក៏មិនដាច់ដែល ។

  3. Fidele said, on ខែកក្កដា 14, 2010 at 6:52 ល្ងាច

    មែន​ហើយ​ សេវាកម្ម​បម្រើ​ភ្ញៀវ​នៅ​ទី​នោះ​ពិត​ជា​ Zero តែ​ម្ដង។ មិន​ចេះ​រាក់​ទាក់​បន្តិច​ទេ។

  4. khmer sros said, on ខែកក្កដា 14, 2010 at 8:41 ល្ងាច

    អារបស់យួនវាថោកចឹងហើយ.
    ខ្មែរមិនគួរប្រើរបស់យួនចឹងសោះ
    វាអស់លុយដូចតែគ្នាប្រើរបស់ណាមានគុណ
    ភាពទៅ។

  5. reaseyhsaophol said, on ខែកក្កដា 14, 2010 at 10:57 ល្ងាច

    Their stuffs are very rude!

  6. kooms said, on ខែកក្កដា 15, 2010 at 9:08 ព្រឹក

    ចុះហេតុ​អ្វី​បាន​ជាម្ចាស់​ក្រុម​ហ៊ុន​ព្រម​មើល​បុគ្គលិក​ខ្លួន​ឯង​ផង! តែ​កុំ​បារម្ភ​អី​ឥឡូវមាន​ក្រុម ISP ច្រើនណាស់ ហើយ​តម្លៃ​ក៏​សមរម្យ​ដែរ ដូច DIGI ជាដើម​ អស់តែ១៩ដុល្លារ​ ក្នុងមួយខែ អាច​ប្រើ អ៊ិនធើណែត​បាន​ដូច​គ្នា។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: