ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

សយ សុភាពកំពុង​តែ​អំពាវនាវរក​ជំនួយ

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 9, 2010

បាន​ជា​និយាយ​ពី​រឿង​ដើម​អម្ពិល​​របស់​ សយ សុភាព ជាច្រើន​មក​ហើយ​តាំង​ពី​ល្បីល្បាញ​រហូត​ដល់​ធ្លាក់​ខ្លួន ឥឡូវ​នេះ​គាត់​កំពុង​ត្រូវ​ការ​ជំនួយ​ពី​សប្បុរស​ជន ដើម្បី​ដំណើរការ​ កាសែតដើមអម្ពិល វិទ្យុ​ដើមអម្ពិល និង ទស្សនាវដ្ដី​មរកត​ ឃើញ​ថា​មាន​អ្នក​ខ្លះជួយ ១០០ដុល្លារ អ្នក​ខ្លះ​ជួយ​ ៥០ដុល្លារ។

តើ​មាន​ប្អូន​ណា​អាច​ជួយ​គាត់​បាន​ទេ? ចំណែក​ខ្ញុំ​នឹង​ស្ម័គ្រ​ចិត្ត​ជួយ​គាត់​ គឺ​ព្យាយាម​ទៅមើល​វេបសាយ​របស់គាត់​១ថ្ងៃ​អោយ​បាន​មួយ​ដង​ដើម្បី​អោយ​បាន​ចំនួន​អ្នក​ទស្សនា​ចំនួន​ច្រើន​នឹង​អាច​ទាក់​ទាញអ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម :lol:។

គិត​ទៅ​ម្យ៉ាង​ដែរ​ធ្វើអាជីវកម្មខ្លួន​ឯង​ដើរ​សុំ​ជំនួយ​ពី​គេ គិត​ថា​នឹង​ធ្វើអញ្ចឹងដែរ​ហើយ​មើលទៅ​ តែ​ដូច​ខ្ញុំ​ប្រហែល​ជា​គ្មាន​នរណា​គេជួយ​រ៉េមើល​ទៅ 😆 ។

Advertisements

12 ចំលើយ

Subscribe to comments with RSS.

  1. nimol said, on ខែកក្កដា 9, 2010 at 11:13 ព្រឹក

    មិន​ទំនង​សោះ!

  2. មេឃា said, on ខែកក្កដា 9, 2010 at 11:38 ព្រឹក

    បើធ្វើអីចឹងបានមែន ដើមអំពិល នឹងក្លាយទៅជា កាសែត ឬសារព័ត៌មានពលរដ្ឋ ហើយ… ស្ថាប័ននេះ គួរតែចុះផ្សាយព័ត៌មានអវិជ្ជមានរបស់រដ្ឋាភិបាលបន្ថែមទៀត ដូចជា អំពីការលុកលុយយកដីរបស់ពលរដ្ឋ ឬពលរដ្ឋដាច់បាយក្រហាយទឹកអីខ្លះផង ពិសេសពីសំណាក់ក្រុមហ៊ុន នៅខេត្តរតនគីរី អីជាដើម… មិនសូវឃើញចុះអាអីចឹងទេ !!!!

  3. វិចិត្រ said, on ខែកក្កដា 9, 2010 at 1:38 ល្ងាច

    មិន​សូវយល់​របៀប​គេ​រក​ស៊ី​សោះ។ មិនដឹង​ផ្ទៃ​ក្នុង​ដើម​អម្ពិល​យ៉ាង​ម៉េច។

  4. kooms said, on ខែកក្កដា 9, 2010 at 1:52 ល្ងាច

    នរណា​ក៏ដឺង​ដែរ​ថា​ដើមអម្ពិល​ ជាសារព័ត៌មាន​ល្បីក្នុង​ស្រុកខ្មែរ​ មិន​ដឹង​ជាយ៉ាង​មេច​ទេ​បែខ្ស័យ​ធុនទៅវិញ!

    • ធារិទ្ធ said, on ខែកក្កដា 9, 2010 at 5:15 ល្ងាច

      ម្ចាស់ឧបត្ថម្ភ​បក​ស្រាយ​ហើយ​តើ​ថា មិន​មែន​ក្ស័យ​ធន​ទេ ទោះ​បី​ជាមាន​ការ​ខាត​រាល់ខែរ​ក៏ដោយ គឺមក​ពឹលោក​សុភាព​នឹង​ធ្វើ​អី​អត្តនោម័តិ​ពេក។ រឿង​ណាមួយ​ជាការ​ពិត តាម​ដាន​មើល​ទៅ​នឹង​ដឹង​ហើយ។ គ្រាន់​តែ​ថា ជំនួញ​ខ្លូន​ឯង ម៉េច​ចាំបាច់​ដើរ​សុំ​លុយ​គេ? តែខ្ញុំ​សូម​សសើរ​​អ្នក​ឲ្យ​លុយ​ហើយ ប្រហែល​គាត់​មក​ពី​គាត់​អត់​មាន​ការសែត​ផ្សេង​មើល? sic

  5. posoky១ said, on ខែកក្កដា 9, 2010 at 9:32 ល្ងាច

    នឹងគេថា លក់លតឆា ទីបំផុតនៅតែលក់លតឆា អាដែល ដូចព្រំម៉ាញនិយាយថា បារីសេក ដូរកញ្ជប់យ៉ាងណា នៅតែម្ភៃដើមអាដែល

  6. សុវិចិត្រ said, on ខែកក្កដា 10, 2010 at 12:19 ល្ងាច

    នេះ​ហើយ​ជា​មហិច្ឆតា​លោភលន់! លេង​ម្ដង​បង្កើត​សុទ្ធ​តែកាសែត ទស្សនាវដ្តី វិទ្យុ…យីហើយ​ចុះ​គ្រាន់​តែ​ល្បី​ភ្លាម​បង្កើត​ភ្លាម​នោះ…. ចឹង​ខ្លះ​ទៅឲ្យសមមុខ​​តិច។

  7. Sophorth said, on ខែកក្កដា 12, 2010 at 4:34 ល្ងាច

    ដើមអំពិល អស់ផ្លែ​ហើយ​មើល​ទៅ បើ​មាន​អ្នក​ណាជួយ​បាន​ជួយ​ខ្លះ​ទៅ (ជួយ​ដាក់ជី)។

    • kooms said, on ខែកក្កដា 12, 2010 at 5:22 ល្ងាច

      ដើម​អំពិល​បាន​បាក់ចែក​ចាន​ឆ្នាំងគ្នាហើយ មួយ​ទៅ​នគរវត្ដ ហើយមួយ​ទៀត​នៅតែដើម​អំពិល​ដដែល​។ តែ​នរគវត្ដ​ដូច​ជាខ្លាំង​ជាង

  8. posoky១ said, on ខែកក្កដា 12, 2010 at 10:34 ល្ងាច

    ខ្ញុំថាលតឆា មិនមែនមីឆានឹងបាយឆា ទេ ហាហាហ អូរនិយាយអីចឹងឃើញបាយឆាទំនងដល់ហើយ បើថ្ងៃណាទំនេរចង់សុំរបៀប ឆាបាយពី អ្នកបារាំងម្តង គ្រាន់ឆាអោយម៉ាដាមខ្ញុំយកស្នាដៃ ។

  9. អ៊ុត កាគី said, on ខែកក្កដា 22, 2010 at 7:25 ល្ងាច

    ខ្ញុំបើកមើលពីបាងកក ពិបាកបើកណាស់អីលូវនេះ ចួនកាលបើកអត់បានទេ
    ស្តាប់ទៅអាណិតដែរ​​


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: