ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

អេស្ប៉ាញ៉ុល vs. អាល្លឺម៉ង់ តើ​អ្នក​យក​មួយណា?

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 7, 2010

យប់​នេះ អេស្ប៉ាញ៉ុល​ ត្រូវ​ជួប​ជាមួយ អាល្លឺម៉ង់ រាល់​ការ​ប្រកួត​​ម្ដងៗ​នៅ World Cup 2010 របស់​អាល្លឺម៉ង់ Paul ដែល​ជា​មឹក​យក្យ​តែង​​តែ​​ទាយ​អោយ​ក្រុម​អាឡឺម៉ង​ជានិច្ច។ វា​បាន​ទាយ​អោយ​ក្រុម​អាល្លឺម៉ង់​ ប្រាំ​ប្រកួត​រួច​មក​ហើយ គឺ​ត្រូវ​ទាំង​ប្រាំ​ប្រកួត ចំណែក​រាត្រី​នេះ វា​​ក៏​បាន​ទាយ​អោយ​ក្រុម​អាល្លឺម៉ង់​ ជាមួយ​អេស្ប៉ាញ៉ុល​ផង​ដែរ។​ វា​បាន​ទោះទាយ​ថា ក្រុម​​អេស្ប៉ាញ៉ុល​នឹង​យក​ឈ្នះ​ក្រុម​អាល្លឺម៉ង់ ក្នុង​រាត្រី​នេះ។

Paul កំពុង តែស៊ឺចំណី នៅប្រអប់ ដែល ដាក់ ទង់ជាតិ អេស្ប៉ាញ៉ុល

ទំនាយ​នោះបាន​ធ្វើ​អោយ​ប្រជាជន​អាល្លឺម៉ង់​​ខឹងសំបា​​យ៉ាង​ខ្លាំង​ ចំពោះ​ Paul ហើយ​ពួក​គេ​បាន​នាំគ្នា​ទៅទិញ​មឹក​យក​មក​ឆា​ធ្វើ​ជា​ចំណី​អាហារ​ អញ្ចឹង​មាន​បង់ប្អូន​មឹក​ជាច្រើន​ត្រូវ​បាត់​ជីវិត​ដោយសារ​ ទំនាយ​របស់​ Paul នៅ​ប្រទេសអាល្លឺម៉ង់ 😆 ។ ចំណែក​ប្រជាជន​អេស្ប៉ាញ៉ុល​វិញ​បាន​រីករាយ​ស្វាគមន៍​ចំពោះ​ទំនាយ​របស់ Paul។ គិត​ទៅ​នៅ​ប្រទេស​ជឿន​ដូចជា អាល្លឺម៉ង់ អេស្ប៉ាញ៉ុល ក៏ជឿលើទំនាយ​បែបនេះដែរន៎!

ចំណែក​អ្នក​វិញ​តើ​យក​មួយ​ណា?​ ប្រយ័ត្ន​ចាញ់​មឹកយក្យ ខ្ញុំ​វិញ​​ចាញ់​ក៏​ចាញ់​ទៅចុះ​ គឺ​សូម​យក​ខាង​អាល្លឺម៉ង់​ហើយ។

Advertisements

5 ចំលើយ

Subscribe to comments with RSS.

  1. វិចិត្រ said, on ខែកក្កដា 7, 2010 at 2:24 ល្ងាច

    វា​ទាយ​អោយ​តែ​ក្រុម​អាល្លឺម៉ង់ ព្រោះ​វា​ជា​មឹក​ដែល​ចិញ្ចឹម​នៅ​ប្រទេស​អាល្លឺម៉ង់ តែ​ World Cup លើក​នេះ វាធ្លាប់​បាន​ទាយ​អោយ​អាល្លឺម៉ង់​ចាញ់​ Serbie ហើយ​ចាញ់​មែន !! ចៃដន់​មែន

    • kooms said, on ខែកក្កដា 7, 2010 at 3:35 ល្ងាច

      ចុះបើ​ម្តង់នេះ​ចាញ់​មែន​នោះ តើមឹក​នឹង​ក្លាយ​ជាយ៉ាង​មេច?

  2. ភារៈ said, on ខែកក្កដា 8, 2010 at 2:23 ព្រឹក

    ឥឡូវចប់ម៉ាតង់ហើយ មិនទាន់ឃើញអ្នកណាស៊ីអ្នកណានៅឡើយទេ យ៉ាងណា ចាំមើលតង់បន្ត 😉

  3. វិចិត្រ said, on ខែកក្កដា 8, 2010 at 3:24 ព្រឹក

    kooms ឯង​ទាយ​ចាញ់​មឹក​ហើយ 😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: