ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ហេតុ​អ្វី​សម្ដេច​ហ៊ុន សែន​មិន​ចាក់វាកសាំង​ការពារ H1N1?

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 30, 2010

ជំងឺ H1N1 ត្រូវ​បាន​ឆ្លង់​មក​នាយក​រដ្ឋមន្ត្រីខ្មែរ និង​រដ្ឋមន្ត្រី​​ពីរបីនាក់ វាក​សាំង​ការ​ពារ​ជំងឺ​នេះ​មក​ដល់​ស្រុក​ខ្មែរ​យួរ​ហើយ​ដែរ​ សូរថា​ហេតុ​អ្វី​បាន​ជា​ពួក​មិន​ចាក់​ការ​ពារ?

Advertisements

27 ចំលើយ

Subscribe to comments with RSS.

  1. ទឹម បឿន said, on ខែមិថុនា 30, 2010 at 10:05 ព្រឹក

    មក​ពី​សម្ដេច​មិន​សូវ​ជឿ មិន​សូវ​ខ្វល់​រឿង​អ៊‍ីចឹងៗ​​ទេ​ដឹង ម្យ៉ាង​ក្រែង​ថា​ជំងឺ​នេះ​មិន​អាច​ឆ្លង ព្រោះ​សុទ្ធតែ​រដ្ឋមន្ត្រីៗ​អ៊‍ីចឹង ។

  2. ក្មេងស្រែ said, on ខែមិថុនា 30, 2010 at 11:09 ព្រឹក

    ទស្សនៈអាផ្លយ៖ គេថាវ៉ាក់សាំងមានតិច សំរាប់តែមនុស្សដែលងាយឆ្លងបីប្រភេទ រួមមាន កូនក្មេង, ស្រ្តីមានផ្ទៃពោះ, មនុស្សជរា ។ តែក៏មានការរិះគន់អំពីការមានលេចធ្លាយលក់នូវវ៉ាក់សាំង បង្ការនេះ ជាច្រើន ។ សង្ស័យគេធ្វើយកតែមទេដឹង? គេធ្វើចង់អោយមើលឃើញថា សូម្បីតែនាយករដ្ឋមន្រ្តីក៏មិនខ្ចីចាក់ផង ។

  3. ក្មេងស្រែ said, on ខែមិថុនា 30, 2010 at 11:10 ព្រឹក

    និយាយៗ ភ្លេចសួរថា យ៉ាងម៉េចយ៉ាងម៉ាដែរបង លទ្ធផលប្រលងស្តេត? មានការជប់លៀងអត់ហ្នឹង?

    • kooms said, on ខែមិថុនា 30, 2010 at 11:11 ព្រឹក

      មិន​ទាន់បាន​ទៅមើល​ផង! ហើយ​មេច​ដែរ​ក្មេង​ស្រែ?

    • ក្មេងស្រែ said, on ខែមិថុនា 30, 2010 at 2:10 ល្ងាច

      ញ៉ុមជាប់តើបង! ឃើញធ្លាក់ច្រើន! ប៉ាយ័ត្នផងបងអ៊ើយ! តែញ៉ុមធានាថាមិនមានឈ្មោះបងក្នុងចំណោមអ្នកឆូតហ្នឹងរ៉េ ឃើញបងឯងពូកែសឹងអី !

      • kooms said, on ខែមិថុនា 30, 2010 at 2:14 ល្ងាច

        ហាហា​សម្បត្ដិ​អើយ​ពូរ​កែរ​អី​ប្រលង​សង​រាល់តែ​លើក​នឹង តែម្ដង​នេះ​បាន​រួច​ខ្លួន​ហើយ អគុណ​ដែល​បាន​សរសើ។

      • ក្មេងស្រែ said, on ខែមិថុនា 30, 2010 at 2:38 ល្ងាច

        និយាយចឹង ជាប់ហើយមែនទេបង? ប្រហែលជាត្រូវជប់លៀងជាមួយប៉ាពន្ធហើយមើលទៅ ល្ងាចនេះ! 😀

        • kooms said, on ខែមិថុនា 30, 2010 at 4:34 ល្ងាច

          មែន​ហើយ​ ល្ងាច​នេះ​ប៉ាពន្ធ​បាន​ធ្វើម្ហូប​រួច​រាល់​អស់​ហើយ​រង់ចាំចេញ​ពីធ្វើការ​ទេ។ តែ​សារណា​មិន​ទាន់ហើយ​ផង ជាន់ម្ដងទៀត​ហើយ!

        • ក្មេងស្រែ said, on ខែកក្កដា 1, 2010 at 11:25 ព្រឹក

          បស់ញ៉ុមក៏នៅដែរ! តែមិនដឹងជាធ្វើម៉េចទេ បើវាមិនចេះធ្វើទាល់តែសោះ ។

  4. nimol said, on ខែមិថុនា 30, 2010 at 11:17 ព្រឹក

    ម៉េច​ក៏​គេ​សម្រេច​ចិត្ត​ប្រកាស​ជា​សាធារណៈ​អ៊ីចឹង? អត់​ខ្លាច​ប៉ះពាល់​សន្តិសុខ​ជាតិ​ទេ​ឬ?

  5. Samady KS said, on ខែមិថុនា 30, 2010 at 1:01 ល្ងាច

    ហ្ហាក…? ធ្វើ​មេច​ទៅ​ចឹង? ក្រែង ហះវ័ន អិន​វ័ន អត់​មាន​ថ្នាំ​ព្យាបាល​ណា​អ្ហី..?

    • kooms said, on ខែមិថុនា 30, 2010 at 2:06 ល្ងាច

      ខ្ញុំ​មិន​ដឹង​ទេ​អាថ្នាំព្យាបាល​នឹង ដឹងថា​មាន​វាកសាំងការពារ តែ​បើយើង​ដឹង​ទាន់ពេល​នោះ​គឺអាច​ជួយ​សង្គ្រោះបាន។

  6. Fidele said, on ខែមិថុនា 30, 2010 at 7:22 ល្ងាច

    ក្រែង​គាត់​ជាប់​ឈ្មោះ​ថា​ជា​ “បុរស​ខ្លាំង” អ្ហី! អញ្ចឹង​ហើយ​ H1N1 ប៉ុណ្ណឹងៗ​មិន​ជា​ថ្វី​ទេ! :mrgreen:

  7. វិចិត្រ said, on ខែកក្កដា 1, 2010 at 2:46 ព្រឹក

    កំពុង​តែ​ឆ្ងល់​ដែរ វ៉ាក់សាំង​មាន​ចាក់​ដល់​ស្រុក​ខ្មែរ ចាក់​អោយ​អ្នក​ស្រុក​ខ្មែរ​ហើយ បែរ​ជា​នាយក​រដ្ឋមន្ត្រី អត់មាន​ថ្នាំរឺ​ពេល​ចាក់​ទៅ​វិញ 😀

    បើ​អ្នក​ស្រុក​បារាំងវិញ មិនដឹង​ជា​ជោរ​រឺ​ឆ្កួត​យ៉ាងម៉េច​ទេ។ ពេល​គេ​ផលិត​វ៉ាក់សាំងមិន​ទាន់​បាន ប្រកាច់ប្រកិន​រិះគន់​សាក់កូស៊ី ថា​ផលិត​វ៉ាក់សាំង​មិន​ទាន់។ ដល់​ពេល​គេ​ផលិតវ៉ាក់​សាំង​ចេញ​មក តាំង​នាំ​គ្នា​មិន​ទៅចាក់ ថាមិន​ទុក​ចិត្ត សង្ស័យនេះ​នុះ។ល។ ឡើង​កន្លែង​ចាក់​វ៉ាក់​សាំង​ស្ងាត់​ជ្រៀប​ដូច​ចោរ​លួច​សេះ ទៅ​ជា​បាន​ដៃអាខ្មែរ​ឯង​ជា​បរទេស​អ្នក​ទៅ​ចាក់​ទៅ​វិញ។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បារាំង​ប្រកាស​ថា​ចាក់​វ៉ាក់សាំង​នោះមុន​គេ ដើម្បី​អោយ​អ្នក​ស្រុក​ទុក​ចិត្ត នៅ​តែ​មាន​អ្នក​ខ្លះ មិន​ជឿ​រហូត​ទៅ​ដល់​ចាប់​ទាញ​កអាវ​ពិធីករ​ទុរទស្សន៍​បារាំង មក​ប្រាប់​ថា កុំ​ចាក់​វ៉ាក់​សាំង​នេះ​អី វា​ជា​ថ្នាំ​ពុល។

    ប្រហែល​រដ្ឋមន្ត្រី​ស្រុក​ខ្មែរ យើង​គាត់​អត់​ជឿ​វ៉ាក់សាំង​ហ្នឹង​ដែរដឹង? តែ​ខ្ញុំ​ទៅ​ចាក់​រួច​ហើយ ដំបូង​ឈឺក្បាល​បន្តិច តែ​ក្រោយមក​មិន​អី​ទេ។

  8. sambatt said, on ខែកក្កដា 1, 2010 at 5:17 ព្រឹក

    នៅប្រទេសកាណាដា ,មនុស្សនាំគ្នាទៅចាក់់វាក់់សាំងមិនទាំងដល់់ពាក់កណ្ដាលផង..
    នេះបណ្ដាលមកពីគេគិតថាមិនចាំបាច់់ ហើយម្យ៉ាងទៀតចេះតែសង្ស័យថាថ្នាចាក់់វាក់់សាំង
    នេះ អាចមានផលវិបាកប៉ះពាល់់សុខភាពទៅថ្ងៃក្រោយរយៈពេលយូរ ព្រោះថាវាមានជាតិប៉ារត។
    នៅបារាំង,មនុស្សទៅចាក់់វាក់់សាំងតិចជាងនៅកាណាដាទៅទៀត។នេះមកពីជំងឺនេះគេអាច
    ព្យាបាលបាន..បើសិនជាឆ្លងហើយព្យាបាលមិនបាន ហើយត្រូវតែស្លាប់់ ច្បាស់់ណាស់់ អ្នកមាន
    ទៅចាក់់អស់់គ្នាសល់់ មុនគេ!!!ខ្ញុំចាក់់ហើយដែរ តែមិនមានអារម្មណ៏អីទេ គ្រាន់់តែ ចុកដៃពីរបីថ្ងៃប៉ុណ្ណោះ។

  9. nimol said, on ខែកក្កដា 1, 2010 at 4:35 ល្ងាច

    By the way, what does ‘kooms’ mean?

    • kooms said, on ខែកក្កដា 1, 2010 at 4:39 ល្ងាច

      មិន​មាន​អីពិសេស​នោះទេ​គ្រាន់តែដាក់ៗទៅ​ដើម្បីងាយចាំ

  10. ក្មេងស្រែ said, on ខែកក្កដា 2, 2010 at 10:08 ព្រឹក

    អីយ៉ាបងភី! ដូចជាលេចមុខក្នុងទស្សនាវដ្តី CM ផងហេហ ។ ជួបជាមួយ Blogger ខ្មែរ! 😀 ពូកែមែន!

    • kooms said, on ខែកក្កដា 2, 2010 at 11:17 ព្រឹក

      អត់ដឹង​ផង! ក្មេង​ស្រែ​ឯង​ច្រឡំ​ហើយ​ដឹង! ខ្ញុំ​មិន​ដែល​ទាក់ទង់​ជាមួយ​នឹង CM ទេ​តែ​គ្រាន់តែថា​បាន​ចូល​មើល​វេបសាយ​​របស់ CM ញឹក​ញាប់ដែរ។

    • ក្មេងស្រែ said, on ខែកក្កដា 2, 2010 at 11:36 ព្រឹក

      បងមើលក្នុងទស្សនាវដ្តី CM ខែនេះ ត្រង់ទំព័រទី 49 បើតាមញ៉ុមចាំ ។ ជាទំព័រជួបជាមួយ Blogger ខ្មែរ។ គេបានដកស្រង់យកអត្ថបទបងមួយចំនួនមកផ្សាយផងដែរ ។

      • kooms said, on ខែកក្កដា 2, 2010 at 11:44 ព្រឹក

        អគុណ​ហើយ​ក្មេង​ស្រែ​ ចាំរក​ទិញ​មើល​ក្រែងបាន​ឃើញ​ខ្លួនឯង! ​យ់ាង​មេច​ហើយ​សារណា​នោះ? ហើយ​ក្រុម​របស់ក្មេង​ស្រែង​ទទួល​បាន​ជោគ​ជ័យ​ទាំង​គ្នាទេ​ចំពោះការ​ប្រលង​នោះ?

      • ក្មេងស្រែ said, on ខែកក្កដា 2, 2010 at 11:54 ព្រឹក

        មិនទាំងអស់ទេបង, ដាណា (ម៉ាហ្សឺ) ធ្លាក់បាត់ហើយ! កំពុងតែស្វះស្វែងមើលមេរៀនហ្ន៎! សារណា នៅមិនទាន់ហើយជំពូក៤ផង ។ យ៉ាប់ណាស់ដល់ថ្ងៃប្រមូលទៅហើយ បងអ៊ើយ! ចាំទិញយកទៅអួតប្រពន្ធផង ព្រោះក្នុងហ្នឹងឃើញរូបកូនផងដែរ ហេស ហេស ហេស….

        • kooms said, on ខែកក្កដា 2, 2010 at 2:22 ល្ងាច

          ដូច​តែ​គ្នានឹង​ មិនទាន់ចប់ជំពូក​ទី៤ដែរ ល្ងាច​មិញ​ទៅសុំគេពន្យា​ គេ​អនុញ្ញាត​អោយ​ដល់ថ្ងៃច័ន្ទ តែត្រូវ​ធ្វើអោយ​រួ​ថ្ងៃស្អែក ដើម្បីអោយគ្រូពិនិត្យ និងជា​បោះពុម្ភជាសៀវ​។ បាន​ទិញ​រួច​ហើយ​ឃើញ​មែនខ្ញុំ​ជឿថា​នៅលេខ​ក្រោយ​ទៀត​គេ​នឹង​យក​ប្លក់​សម្បតិ្ដ​ឯង ក៏ដូច​ប្លក់​អ្ន​ក​Wordpress ផ្សេង​ទៀត​ចុះ​ផងដែរ ព្រោះគេថា ជូប​ជាមួយ​ Blogger ខ្មែរ

        • ក្មេងស្រែ said, on ខែកក្កដា 2, 2010 at 2:38 ល្ងាច

          ប្រហែលអត់រ៉េបងអ៊ើយ គេយកតែផ្ទះអ្នកពូកែរៗ អ្នកដែលដាក់ប្រកាសទាក់ទងហ្នឹងកុំព្យូរទ័រប៉ុណ្ណោះឯង ។ ផ្ទះញ៉ុមជាផ្ទះអត់ប៉ាយោច ចឹងគេយកទៅធ្វើអី ។

  11. kano said, on ខែកក្កដា 8, 2010 at 8:49 ព្រឹក

    បង Kooms ម៉េចចូលចិត្ត​ឆ្លល់ម្ល៉េះ?ហេហេ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: