ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ប្លង់​ស្ពាន​អ្នក​លឿង​ (last update)

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 29, 2010

រូប ប្លង់ គម្រោង ស្ពាន អ្នក លឿង។ រូបថតៈ ស្ថាន ទូត ជប៉ុន

រូបប្លង់​នៃ​គម្រោង​ស្ពាន​អ្នក​លឿង ​រចនា​ដោយ​ក្រុម​ជំនាញ​ អ្នក​បច្ចេកទេស​កម្ពុជា និង​ជប៉ុន​ ដែល​នឹង​ចាប់​សាង​សង់​ឡើង​ក្នុង​ពេល​ឆាប់​ខាង​។ យោង​តាម​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន ​ស្ពាន​អ្នក​លឿង​នេះ ​មាន​ប្រវែង​ជាង​ ២គីឡូម៉ែត្រ​។ ស្ពាន​នេះ នឹង​នាំ​មក​នូវ​ប្រយោជន៍​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ​នៃ​បណ្តា​ប្រទេស​អាស៊ាន ​ពិសេស​ រវាង​កម្ពុជា-វៀតណាម​។ ទន្ទឹម​នឹង​នេះ ​ស្ពាន​អ្នក​លឿង​អាច​ជួយ​ជម្រុញ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរ ​តាម​ផ្លូវ​គោក ​រវាង​កម្ពុជា​ និង​វៀតណាម​ផង​ដែរ។ ស្ពាន​អ្នក​លឿង​ជា​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ដែល​វែងជាង​គេ ​ដែល​គ្រោង​សាងសង់​ឲ្យរួច​រាល់​នៅត្រឹម​ឆ្នាំ ២០១៥ ​ដោយ​ចំណាយ​ថវិកា​ប្រមាណ​ ១៣១​លាន​ដុល្លារ​ ជា​ជំនួយ​របស់​ប្រទេស ជប៉ុន​៕

Advertisements

6 ចំលើយ

Subscribe to comments with RSS.

  1. kooms said, on ខែមិថុនា 29, 2010 at 1:36 ល្ងាច

    ដាក់​មួយ​ព្រឹក​ហើយ​ទើប​បើក​មើល​បាន​ដឹង​ថា​អត្ថបទ​មួយ​នេះ​មាន​តែ​ចំណងជើង!

  2. សុវិចិត្រ said, on ខែមិថុនា 29, 2010 at 5:17 ល្ងាច

    ឡូយ​មែន! ស្រដៀង​ស្ពាន​នៅ​ញ៉ូវយ៉ក ហើយ​ប្រវែង​២គីឡូម៉ែត្រ​ទៀត ពិត​ជា​ឡូយ។ កម្ពុជា​រីក​ចម្រើន​ខ្លាំង​មែន​ទែន។

  3. ជីវិតអមតៈ said, on ខែមិថុនា 29, 2010 at 10:00 ល្ងាច

    សូមមើលរូបភាពប្លង់ស្ពានអ្នកលឿងដូចខាងក្រោមនេះ

  4. Granfather said, on ខែមិថុនា 30, 2010 at 9:50 ព្រឹក

    មានស្ពានទំនើបបែបនេះអស្ចារ្យណាស់សម្រាប់ប្រទេសខ្មែរយើង។ តែគួរឲ្យអាណិតជីវិតអ្នក​ ក្រខ្សត់រាប់ពាន់នាក់​ រួមនឹងអ្នកក្នងបន្ទុករាប់ពាន់នាក់ទៀតដែលធ្លាប់ប្រកបរបរចិញ្ចឹមជីវិត ដោយសារកំពង់ចម្លង តើទៅជាយ៉ាងណាទៅ? ជាការពិតណាស់ មានស្ពាន មានថ្នល់​ពិតជា​ មាន​ការអភិវឌ្ឍ​ តែផលប្រយោជន៍បានទៅអ្នកមានច្រើនជាង។​ ការអភិវឌ្ឍដែលមាននិរន្តរ​ភាព ត្រូវ​ចាប់ផ្តើម​ពីជនដែលងាយរងគ្រោះ។​

  5. ទឹម បឿន said, on ខែមិថុនា 30, 2010 at 10:06 ព្រឹក

    តែ​ប៉ុណ្ណេះ បង​ភី​លែង​បាន​ត្អូញ​រឿង​​ស្ទះ​សាឡាង​ដាក់​ប្លក​ទៀត​ហើយ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: