ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ទិសទាំង​ប្រាំបី

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 21, 2010

និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​មិន​បាន​ចាំ​ទិស​ទាំង​ប្រាំ​​បី​អស់​នោះ​ទេ​ គ្រាន់​តែ​ចាំ​ទិស​ធំទាំង​បួន កើត(បូព៌) លិច(បស្ចិម)​ ត្បូង​(ទក្សិណ) ជើង(ឧត្ដរ) ចំនែក​អនុទិស​ទាំង​បួន​ទៀត​មិន​ចាំទេ ទីតាំង​និង​ទិស​របស់វា​។ ខាង​ក្រោម​នេះ​ជារួបភាព​ដែល​បង្ហាញ​ពីទិស​ទាំង​ប្រាំបី​របស់ខ្មែរ​​យើង និង​មាន​វិធីដែល​ធ្វើ​អោយ​យើង​អាច​ចាំបាន​ទិស​ទាំង​អស់ដោយ​ងាយ ដែល​ខ្ញុំ​បាន​ដក់ស្រង់ពី​ ប្លក់ http://choukhmer.blogsome.com/

ទិសទាំង ប្រាំបី(រូបភាព ឈូក ខ្មែរ)

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ ងាយស្រួល​ចំណាំ​ទីតាំង​ទិស​ទាំង​៨ ?

វា​ជា​ការ​ងាយស្រួល​ទេ​ក្នុង​ការ​ចង្អុល​បង្ហាញ​អំពី ​ទិស​ធំៗ​ទាំង​៤ ពោល​គឺ ទិស បូព៌ (កើត) ទក្សិណ (ត្បូង) បស្ចិម (លិច) និង ឧត្ដរ (ជើង) តាម​វិធី​ផ្សេងៗ​ច្រើន​បែប​យ៉ាង ហើយ​​វិធី​ដែល​ងាយ​ស្រួល​បំផុត​គឺ​ពិនិត្យ​មើល​ទិស​ដែល​ព្រះអាទិត្យ ​រះ និង​លិច ។ គេ​អាច​ឆ្លើយ​បាន​ភ្លាមៗ​នូវ​ទីតាំង​ទិស​៣​ផ្សេង​ទៀត​ នៅ​ពេល​ដែល​គេ​ដឹង​ទិស​ណា​មួយ ។ ប៉ុន្តែ​មិន​ងាយ​នឹង​ឆ្លើយ​តប​ឆាប់​រហ័ស​ប៉ុន្មាន​ទេ​ចំពោះ​អនុទិស​៤​ផ្សេង​ ទៀត ពោល​គឺ អនុទិស អាគ្នេយ៍ (កើត​ឆៀង​ត្បូង) និរតី (ត្បូង​ឆៀង​លិច) ពាយ័ព្យ (លិច​ឆៀង​ជើង) និង ឦសាន (ជើង​ឆៀង​កើត) ។ បើសិន​ជា​ប្រើ​ពាក្យ «ឆៀង» ជា​ការ​ងាយ​ស្រួល​បំផុត តែ​បើ​ប្រើ​ឈ្មោះ​អនុទិស​នីមួយៗ​ចំៗ​ពិត​ជា​ពិបាក​រក​នឹក​បន្តិច ។

កាល​នៅ​ពី​​ក្មេង​ ​ពេល​និយាយ​អំពី​ទីតាំង​អនុទិស ខ្ញុំ​នឹក​ឃើញ​មុន​គេ​គឺ​អនុទិស «ឦសាន» ព្រោះ​នៅ​ពី​មុខ​ផ្ទះ​កំណើត​របស់​ខ្ញុំ​មាន​ «រាន​ព្រះភូមិ» មួយ​បែរ​មុខ​ចំ​ទៅ​ទិស​ឦសាន ។ ផ្ទុយ​ពី​ទិស​ឦសាន​គឺ​ទិស​នីរតី រី​ឯ​ទិស​២​ទៀត​គឺ​អាច​កំណត់​បាន​ជា​បន្ត​បន្ទាប់ ។

មាន​របៀប​ងាយ​មួយ​ទៀត​ដែល​អាច​យក​ទៅ​ប្រើ​ចំពោះ​ មនុស្ស​ទូទៅ​បាន​គឺ​គ្រាន់​តែ​ចង​ចាំ​កាព្យ​ចុង​ចួន​មួយ​ឃ្លា​ រៀបរាប់​ទីតាំង​ទិស​ទាំង​៨​តាម​ទិសដៅ​ទ្រនិច​នាឡិកា ។ កាព្យ​មួយ​ឃ្លា​នេះ​គឺ ៖

«ទិស​ បូព៌ ទិស​អាគ្នេយ៍ ទក្សិណ​រេ ទិស​និរតី បស្ចិម ពាយ័ព្យ​ខ្មី ឧត្ដររ៉ី ឦសាន​អើយ» ៕

Advertisements

8 ចំលើយ

Subscribe to comments with RSS.

  1. វិចិត្រ said, on ខែមិថុនា 21, 2010 at 2:58 ល្ងាច

    ខ្ញុំ​ក៏មិន​ដែល​ចាំ​ដែរ។ ព្រោះ​ឈ្មោះ​រញ៉េរញ៉ៃ​ចឹង ទុក​តែ​ពេល​សរសរ​ម្ដងម្កាល​តែប៉ុណ្ណោះ ខ្ញុំ​ប្រើ​តែ​ឈ្មោះ​ខ្មែរងាយ​ៗ។ មិន​ច្បាស់​ត្រង់​ណា​បើកវចនានុក្រម​ភ្លាម 😀

  2. kooms said, on ខែមិថុនា 21, 2010 at 3:07 ល្ងាច

    ហេតុ​ផល​ដូច្នេះ​ហើយ​បាន​ជា​ដាក់​​ អត្ថបទ​មួយ​នេះ​គ្រាន់​មើល​ថ្ងៃ​ក្រោយ​ ជា​ពិសេស​សរសេរ​ទាក់​ពាក្យ​ទាំង​នេះ​ ជា​ង​សរសេរ​រៀប​ច្រើន​ ភាគ​ខាងកើត​ឆាង​ត្បូង ហាហា តាម​ពិត ទិស​អាគ្នេយ៍ សោះ។ ពិបាក​ដែរ​សម្រាប់​អ្នក​អាន​ដូច​ខ្ញុំ អាន​ចំពាក្យ អាគ្នេយ៍ និរតី ឬទក្សិណ​ អីអោះនេះ​ត្រូវ​គិត​បន្តិច​សិន​ថា​វា​នៅ​ទិសណា… 😆

  3. ទឹម បឿន said, on ខែមិថុនា 21, 2010 at 4:55 ល្ងាច

    យាយ​ខ្ញុំ​បង្រៀន​ឱ្យ​ច្រៀង​តាំង​ពី​ខ្ញុំ​នៅ​តូចៗ ។ បើ​មិន​ទម្លាប់​ប្រើ​វា ច្បាស់​ជា​មិន​ចាំ​ទេ ។

  4. Samady KS said, on ខែមិថុនា 22, 2010 at 7:39 ព្រឹក

    អត់​ចេះ​ទេ​ តែ​​ខ្ញុំ​ដឹង​ថា ព្រះអាទិត្យ​រះ ពី​ទិស​ខាង​កើត លិច​វិញ​នៅ​ទិស​ ខាង​លិច, ចប់! ចំណាំ​តែ​ប៉ុណ្ណឹង​ទេ

  5. sambatt said, on ខែមិថុនា 22, 2010 at 3:35 ល្ងាច

    ខ្ញុំចាំជាងគេគឺទិសពាយ័ព្យគឺថា បើយើងយកទិសទាំប្រាបីមកដាក់់
    ពីលើផែនទីប្រទេសខ្មែរយើង,នោះនឹងដឹងថាអង្គរ ខាងទិសហ្នឹង ។ទិសមួយទៀត
    ដែលខ្ញុំចាំច្បាស់់ដែរគឺទិសនីរតីគឺខាងកំពុងសោម។ដូច្នេះ កាលណាចាំបានពីរអនុទិសនេះហើយ
    វានឹងងាយស្រួលដឹងថា ទិសឦសាន នៅខាងណា ទិសអាគ្នេយ៏នៅខាងណា។
    ដើម្បីចំណាំរឿងហ្នឹង ខ្ញុំត្រូវគិតថា ឦសានគឺទិសដែលតំរង់់ទៅព្រះវិហាឫខេត្តស្ទឹងត្រែងព្រោះឮ
    ខ្មែរសុរិន,ខ្មែរ,ខ្មែរអីសានណា?ថាពូជអ្នកសាងប្រាសាទព្រះវិហារ?ចឹងដល់់ឮតែឦសាន,
    ក៏នឹកដល់់ម្ដុំហ្នឹង!ហើយចុងបញ្ចប់់គឺអាគ្នេយ៏ គឺទិសដែលយើងមិនបាច់់ចាំទេ ព្រោះយើងចាំតែបីអនុទិសបានហើយ,អាចុងក្រោយគេគឺទិសដែលយើងមិនស្គាល់់នោះឯង។
    កំណាព្យខ្ញុំឥតចេះទន្ទេញទេ..ច្បាស់់ណាស់់គឺខ្ញុំនឹងភ្លេច។តែអង្គរ ខ្ញុំមិនភ្លេចទេ ព្រោះជា
    អច្ឆរិយវត្ថុដែលជាទីមោទនភាពធំបំផុតរបស់់ខ្មែរយើង។ហើយឯទិសនីរតីក៏អាចអោយខ្ញុំ
    ចាំច្បាស់់ដែរគឺថាប្រទេសខ្មែរយើងមានតែម្ដុំហ្នឹងទេដែលយើងនៅសល់់ ជាប់់នឹងឈូងសមុទ្រ,
    ដែលជាទីកំសាន្តដ៏សែនមនោរម្យរបស់់ជនជាតិខ្មែរយើងទូទៅ ព្រោះមានឆ្នេរងូតទឹកកំសាន្ត
    ស្អាត ជាទីសប្បាយ នៃពួកទេសចរ។

  6. កំឡោះខ្មែរ said, on ខែមិថុនា 25, 2010 at 1:03 ល្ងាច

    ដូចជាមិនពិបាកទេ!​ រៀនផ្គុំតាមអង់គ្លេសទៅ!

    • kooms said, on ខែមិថុនា 25, 2010 at 1:48 ល្ងាច

      វា​វែង​ពេក នៅខាង​ត្បូង​ឆៀង​ខាងកើត ការ​ពិត​គឺទិស​ អាគ្នេយ៍​ ខ្លីពាក្យ​មាន​ប្រើ​ហើយ​ ត្រូវ​តែ​ប្រើ​ពាក្យ​នោះ​ទៅ​ជៀស​វាង​បាត់បង​ពេល​ក្រោយ។

  7. រដ្ឋ said, on ខែកក្កដា 3, 2010 at 10:59 ព្រឹក

    កំណាព្យ​នេះ ខ្ញុំ​នៅ​តែ​ចាំ​​រហូត…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: