ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ន័រតុន IT ជាមុខ​វិជ្ជា​លំដាប់លេខ​១ ក្នុប្រទេស​កម្ពុជា

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 10, 2010

កាល​ពីល្ងាច​ថ្ងៃទី ៨ ខែ ឧសភា​ កន្លងទៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ឆ្នាំ​ទី​៤ ​​លោក​សាស្ត្រា​ចារ្យ ឆាយ​ នព្វគុណ បាន​មាន​ប្រសាស​ថា​ សកល​វិទ្យាល័យ​ន័រតុន ជាប់​លំដាប់លេខ​មួយ​ទូទាំង​ប្រទេស​​ នូវ​មុខ​វិជ្ជា​វិទ្យាសាស្រ្ដ​ ព័ត៌មាន​វិជ្ជា។

ហើយ​ម្សិល​មិញ​នេះ​លោក​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន សែន​ ក៏បាន​លើក​ឡើង​ដែរ​អំពីចំណាត់ថ្នាក់​នេះ​ ក្នុង​ឱកាស​ចែក​សញ្ញាប័ត្រ​ដល់និស្សិត សកលវិទ្យាល័យ​ន័រតុន នៅ​វិទ្យាស្ថាន​ជាតិ​អបរំ។  លទ្ធផល​នេះ​បាន​មក​ពី​គណ​កម្មការ​វាយ​តម្លៃ​អប់រំ កម្ពុជា ប្រៀប​ធៀប​និង​ សកល​វិទ្យាល័យ​ផ្សេង​ៗ ទៀត​ក្នុង​ប្រទេស។

Advertisements

25 ចំលើយ

Subscribe to comments with RSS.

  1. វិសាល said, on ខែមិថុនា 10, 2010 at 4:58 ល្ងាច

    តើអាចជឿជាក់លើការវាយតំលៃរបស់ACCនឹងប៉ុនណាទៅ?

    • kooms said, on ខែមិថុនា 10, 2010 at 5:02 ល្ងាច

      ខ្ញុំ​មិនដឹងទេ គ្រាន់​តែដឹង​ថា​ចំនួន​និស្សិត​ដែល​រៀន​ផ្នែក​ខាង​ ព័ត៌មាន​វិទ្យា​នឹង​ច្រើន​ជាង​សកល​វិទ្យាល័យ​ផ្សេៗងទៀត

  2. ទឹម បឿន said, on ខែមិថុនា 10, 2010 at 4:59 ល្ងាច

    Bravo Norton!

    • kooms said, on ខែមិថុនា 10, 2010 at 5:07 ល្ងាច

      កាល​ពីប៉ុន្មាន​ឆ្នាំ​មុន​លឺថា​ខាង​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នាំមុខ​ តែ​ឥឡូវ​មិន​យ៉ាង​មេច​ហើយទេ?

  3. វិចិត្រ said, on ខែមិថុនា 10, 2010 at 9:15 ល្ងាច

    ACC ហ្នឹង​មិន​ដឹង ដែល​វាយ​តំលៃ​វិទ្យា​ល័យ​នៅ​ភ្នំពេញ ចេញ​លទ្ធផល​សាលា​ច្បារ​អំពៅ​ជាប់​លេខ​មួយ សាលា​ស៊ីសុវត្ថិ​ប៊ិះ​ធ្លាក់​លេខ 😀

    • វិសាល said, on ខែមិថុនា 10, 2010 at 9:47 ល្ងាច

      បើតាមខ្ញុំដឹងពីមុនមកACCវាយតំលៃតែផ្នែកឧត្តមសិក្សាទេ!​ តែបើវិទ្យាល័យវិញដូចជាអត់ទេ ឬក៏ឥលូវមានការប្រែប្រួល?

    • វិសាល said, on ខែមិថុនា 10, 2010 at 9:57 ល្ងាច

      នៅចាំបានថាកាលខ្ញុំរៀនឆ្នាំទី១ ACCធ្លាប់វាយតំលៃសាលាតិចណូថាតាមបន្ទប់រៀនអត់មានពន្លឺភ្លើងអគ្គិសនីគ្រប់គ្រាន់! តាមបន្ទប់មួយៗអំពូលជាងដប់ដើមហើយថាខ្វះពន្លឺទៀត!

  4. denith said, on ខែមិថុនា 10, 2010 at 9:21 ល្ងាច

    Well, so sad I’m a RUPP IT student. T_T

  5. Sophea said, on ខែមិថុនា 10, 2010 at 10:25 ល្ងាច

    And where is Techno? 😦

  6. posoky said, on ខែមិថុនា 11, 2010 at 6:57 ព្រឹក

    កុំនិយាយអិចឹងបាក់អតីតនិស្សិត RUPP ដូចខ្ញុំនេះហើយ។ ខ្ញុំគិតថាយ៉ាងណា RUPP ពិតជាមិនអន់ទេ ជាពិសេសវិន័យ នឹងការប្រលង ឃើញថាបិទជិតល្អណាស់ចំពោះ ប្រ៊ីយ៉ុង សូកលុយ យកពិន្ទុរ ។ល។​ភាគច្រើននិស្សិតចេញពី RUPP ផ្នែកនឹងបានការងារធ្វើល្អៗ គួរសម។
    ខុសពីអ្នកមកពី NUM នឹងសាលាឯទៀតលឺតែខាងប្រ៊ីយ៉ុង នឹងយល់ចិត្តគ្រូ 😀 (ខ្ញុំមានសាក្សីព្រោះអាម៉ាកខ្ញុំខ្លះរៀននៅសាលាទាំងនោះ)។

  7. kooms said, on ខែមិថុនា 11, 2010 at 8:50 ព្រឹក

    ខ្ញុំ​កំពុង​គិត​ថា​ន័រតុន ដូច​តឹងរឺង​ខ្លាំងពេក បញ្ចប់ឆ្នាំថ្នាក់បរិញ្ញាប័ត្រ ត្រូវ​ប្រលងបញ្ចប់​ផង និង​សរសេ​សារណាផង ចំណែក​នៅតិចណូវិញ គឺមាន​តែសរសេ​សារណា ហើយ​នៅ​សកលវិញ​មិន​សរសេ​សារណាទេ(សរសេតែសិស្សមួយចំនួន)។

    • សុភា said, on ខែមិថុនា 11, 2010 at 7:12 ល្ងាច

      នៅតិចណូមានទាំងពីរ ទាំងសារណានិងប្រលង។ តែខ្ញុំភ្លេចហើយតាំងពីជំនាន់ណា ដឹងតែថាខ្ញុំបានប្រលងដែរ។ អាឡូវនេះគឺពួកណឹងកំពុងតែវិលមុខត្រង់អានវិញ្ញាសារខ្មែរមិនយល់ 😀 ។ និយាយពី home work និងវិន័យ ខ្ញុំថានៅតិចណូក៏មិនអន់ដែរ។ ខ្ញុំសូមនិយាយត្រឹម មហាវិទ្យាល័យពត៌មានវិទ្យា ខាងផ្សេងខ្ញុំមិនដឹងដែរ។

      • kooms said, on ខែមិថុនា 12, 2010 at 4:34 ល្ងាច

        ត្រូវ​ហើយ​សុភា វិន័យ​ពិតឹង​រឺងគួរ​សំ ហើយ​​ពិសេស​នោះ​កូន​សិស្សនៅតិច​ណូគឺមាន​វិន័យ​ខ្លួន​ ពេល​ប្រលង​មិន​ប្រូយុង មិន​ចំលងគ្នា…

  8. ធារ៉ា said, on ខែមិថុនា 11, 2010 at 10:40 ព្រឹក

    ខ្ញុំក៏ជានិស្សិតRUPP ម្នាក់ដែរ គឺទទួលស្គាល់ថាវិន័យល្អមែន ។ តាប៉ុណ្ណឹងឯងតាគេចែកណាគេសរសើរនឹងហើយ 😀 ។ ACC វាយតំលៃទៅលើចំនួននិស្សិតដែលសិក្សាផ្នែកនឹងទេដឹង តើACC មានបានវាយតំលៃទៅលើគុណភាពដែរអត់?
    @Kooms: ចំពោះរឿងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ហើយមិនសរសេរសារណានៅសាកល គឺសាកលធ្វើបែបនេះគាត់មានហេតុផលដែលអាចទទួលយកបាន ។ បើសិនជាយើងប្រៀបធៀបទៅនិងមុខវិជ្ជាផ្សេងៗការធ្វើសារណាគឺជារឿងត្រឹមត្រូវ តែចំពោះមុខវិជ្ជាវិទ្យាសាស្ត្រគឺវាជារឿងមួយដែលមិនងាយស្រួល ព្រោះត្រូវបង្កើតអ្វីដែលថ្មីដោយខ្លួនឯង តែវាពិបាកសំរាប់ប្រទេសយើង ។ ប៉ុន្តែនិងមាននៅថ្នាក់Master ។

  9. kooms said, on ខែមិថុនា 11, 2010 at 11:01 ព្រឹក

    ធារ់ា៖ បាន​គេមិន​សរសេ​សារណា​នឹង​ល្អហើយ តែចំពោះមុខ​វិទ្យា IT នឹង​បើចង់សរសេ​សារណា​នោះ​មិន​មាន​ការ​ពិបាក​អីទេក្នុងការ​រក​គំនិត​មក​បង្កើត​នោះ បញ្ហាចោត​ស្ថិត​លើខ្លួន​យើង​មាន​​​សមត្ថ​ភាព​អត់?
    នៅន័រតុន និង​សាលាតិចណូ(កាល​ខ្ញុំ​នៅរៀន) គេ​យកប្រធាន​បទបី ដើម្បី​ធ្វើសារណា៖
    – Network
    – ​Web Development
    – Programming

    ប្រធាន​បទ​ទាំងបីគឺ​យើង​អាច​ជ្រើស​រើស​យក​បាន​ ដូច​ជា​មិន​មាន​ការ​ពិបាក​ក្នុងការ​ស្វែង​រកទេ សម្រាប់ធ្វើសារណា សំខាន់គឺយើង​អាច​រក​ក្រុម​ហ៊ុន​ចុះ​ធ្វើកម្មសិក្សា​បាន។
    ចំពោះការវាយ​តម្លៃរបស់ ACC ខ្ញុំ​មិន​ដឹងថា​វាយ​តម្លៃអ្វីខ្លះនោះទេ តែសូម​អាស​អាងថា​បើវាយ​តម្លៃលើ​បរិមាណ​នោះ ហើយ​សម្រេច​អោយនាំមុខគេនោះ​មិនទេ បើអញ្ចឹង​មែន​ន័រតុន​ច្បាស់​ជា​មានមុខ​វិទ្យា​ច្រើនហើយ​ ​នាំមុខគេក្នុង​ស្រុកខ្មែរ​​ ព្រោះសិស្សនៅតាម​មុខ​វិទ្យានិមួយ​ច្រើន​ណាស់ តូយ៉ាង​ដូច​ជា៖
    – សំណង់ស៊ី(ផ្នែក​នេះបាន​ទៅសាលាតិចណូ)
    – អេឡិច​ត្រូនិច(ផ្នែក​នេះក៏បាន​ទៅសាលាតិចណូដែរ)
    បើគិត​ទៅមុខ​វិទ្យាពីរខាងលើ​នេះ មាន​តែ​និស្សិត​នៅ​ន័រតុន​ ដែល​មាន​បរិមាន​ច្រើន​ជាង​សាលាតិច​ណូ។
    ការវាយ​តម្លៃនេះ​មាន​ ACC ទេអាច​បញ្ជាក់បាន សង្ឃឹមថានឹងមានអ្នក​បកស្រាយ​អំពីការវាយតម្លៃ​របស់ ACC។

    • ធារ៉ា said, on ខែមិថុនា 11, 2010 at 11:11 ព្រឹក

      ចំពោះអ្វីដែលបងkooms លើកឡើងក្នុងការសរសេរសារណារបស់សាកលវិទ្យាល័យផ្សេងៗ គឺដូចដែលនិស្សិតសាកលបានធ្វើចឹងដែរ គ្រាន់តែទាំងអស់នោះមិនបានហៅថាសារណា តែជាការធ្វើAssignment សំរាប់គ្រប់មុខវិទ្យាដែលមាននៅក្នុងផ្នែកព័ត៏មានវិទ្យា គឺធ្វើដូចទំរង់ដែលបងKooms បានលើកឡើងចឹង មានការស្នើរទៅស្ថាប័ន អង្គការ រឺក្រុមហ៊ុនផ្សេងៗ ។ល។ ដែលយើងអាចសុំចុះ​ធ្វើកម្មសិក្សា​បាន ហើយក៏មានការឡើងPresentation ចំពោះប្រធានបទដែលយើងលើកឡើងដែរ ។

      • សុភា said, on ខែមិថុនា 11, 2010 at 7:17 ល្ងាច

        អត់ទេ សារណាគឺពេលបញ្ចប់ឆ្នាំ។ យើងសរសេរទៅតាមអ្វីដែលយើងធ្វើកម្មសិក្សារ។ នៅតិចណូត្រូវធ្វើកម្មសិក្សាយ៉ាងតិច ៣ខែសំរាប់វិស្វករនិង ៦អាទិត្យសំរាប់ DUT។ ហើយថ្ងែការពារសារណាគឺជាថ្ងែផ្តាច់ព្រលឹង 😀 ។

  10. -:-បាត់ដំបង-:- said, on ខែមិថុនា 11, 2010 at 4:45 ល្ងាច

    ដូចធារ៉ាយាយចឹង។ គេចែកណាគេសរសើរហ្នឹងហើយ។ តែបើតាមញុមស្គាល់មិត្តភក្តិញុមដែល រៀននៅNU និង RUPP ឃើញថាអ្នករៀននៅRUPP សរសេរកូដមានStandard ជាងNU។ NU ញុមទទួលស្គាល់ថារៀនច្រើនមែន តែអត់ច្បាស់ ខុសពីRUPP ដែលរៀនមុខវិជ្ជាតិច ប៉ុន្តែ បើមានភាសាណាថ្មីឃើញថា RUPP ឆាប់ចាប់បានជាង។
    នេះគ្រាន់តែមតិរបស់ញុមទេ។ ហើយញុមក៏ជាអតីតនិស្សិតRUPPដែរ 😀

    • kooms said, on ខែមិថុនា 11, 2010 at 5:54 ល្ងាច

      ពិត​ណាស់​ដូច​បាត់ដំបង​និយាយ​អញ្ចឹង និស្សិត​រៀន​ IT នៅ​សកល​​ពេល​ថ្ងៃ​(អាហារ​រូបករណ៍) ភាគ​កម្រិត​និទេស​គឺចាប់ពី B ឡើង​ទៅ នេះ​អាច​បញ្ជាក់​បាន​ថា​និស្សិត​នៅ​សកល​គឺពូរកែរ​ស្រាប់​ហើយ​ តែ​បើ​និយាយ​ពូក​បង់​ថ្លៃ​រៀន​វិញ​ឌាតែខ្នួច​ទេ 😆 រូបទាំងខ្ញុំ​ផងដែរ មួយសប្ដាហ៍​ចូល​រៀន​បាន​តែ​ពីរបីដង ហើយ​ទៅ​យឺត​ម៉ោង​ទៀត។

      • -:-បាត់ដំបង-:- said, on ខែមិថុនា 12, 2010 at 8:10 ព្រឹក

        ហាសហាស បង ពូកែបង់ថ្លៃរៀន……… 😀 ។នឹកឃើញកាលបង់លុយរៀនខ្ចីលុយក្រុមហ៊ុន ដើម្បីបង់សាលា។ឥលូវចប់ចឹងទៅលែងភ័យ អត់់លុយបង់ទៀតហើយ

  11. រាជ said, on ខែមិថុនា 13, 2010 at 12:20 ព្រឹក

    ស្រុកយើង ស្រុកស៊ក ចង់បានលេខបូក សូកតែបន្តិច អូខេទៅហើយ ហេ ហេ អាជ័យធ្លាក់ទឹក

    • គឿន said, on ខែកញ្ញា 12, 2010 at 8:00 ព្រឹក

      គួរតែលុបបំបាត់អំពើពុករលួយចេញឱ្យអស់ពីកម្ពុជា។ មែនទេ?

  12. ព្រះចន្ទ said, on ខែវិច្ឆិកា 2, 2011 at 4:38 ល្ងាច

    បើបំបាត់អំពើពុករលួយបានញុមជប់លៀងផឹកទឹកសុទ្ធអោយស្រវឹងចេញម្តង!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: