ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ជនណាដែលអាចបង្ហូរទឹកភ្នែកចុះមកបាន…

Posted in ចំណេះដឹង by ប្រាក់ សុភី on ខែមិថុនា 3, 2010

Khmer Author Chanbo Keo ជនណាដែលអាចបង្ហូរទឹកភ្នែកចុះមកបាន នៅពេលជីវិត ប្រទះនឹង កង្វល់ទុក្ខធ្ងន់ធ្ងរ ដោយប្រការណាមួយ គឺជាបុគ្គល ដែលអាច ផ្សះដំបៅដួងចិត្ត បានជាឆាប់រហ៍ស ជាងបុគ្គល ដែលរកទឺកភ្នែកយំគ្មាន ឬបុគ្គលដែលលេបទឹកភ្នែក ដើម្បីសម្រក់ឈាម។ បុគ្គលដែលស្រក់ទឹកភ្នែកបាន ច្រើនជាមនុស្ស មិនសូវ មានគំនុំគុំគួន ក្នុងចិត្ត មិនសូវមាន ភាពឬស្សា ប្រទុស្តរាយ អ្នកដទៃ ឬចង់យាយី ធ្វើបាបខ្លួនឯងឡើយ។

អ្នកដែលតាំងចិត្តរឺងមាំ មិនបញ្ចេញទឹកភ្នែក អោយនរណាបានដឹង រមែងរងទុក្ខ នៅក្នុងអារម្មណ៍ តែម្នាក់ឯង ជាមនុស្សកណ្តោចកណ្តែង រ៉ាំរ៉ៃក្នុងចិត្ត ជួនកាល ជាមនុស្សដែលមានគំនុំគុំគួន ចូលចិត្ត គិតច្រើន ចង់ធ្វើបាបខ្លួនឯង ឬចង់ផ្តន្ទា អ្នកដទៃ មិនស្បើយពេលវេលាឡើយ ជាពិសេសទៅទៀត គេចូលចិត្តយកពេល គិតចាក់ស្មុគ្រ នូវគម្រោងធំៗ ដើម្បី ផ្លាស់ប្តូរស្ថានការ គ្រួសារ ឬសង្គម ដោយកម្លាំងបាយ អាវុធ ឬអំណាច។

Advertisements

13 ចំលើយ

Subscribe to comments with RSS.

  1. kano said, on ខែមិថុនា 3, 2010 at 11:24 ព្រឹក

    បង Kooms គិតម៉េចចំពោះ “បងស៊ូអោយស្រក់ឈាម មិនស្រក់ទេទឹកភ្នែក”? តើគួរយំដោយសាស្នេហ៍? គិតម៉ចដែរបុរសក្នុងលោកយើងនេះ?

  2. kooms said, on ខែមិថុនា 3, 2010 at 11:31 ព្រឹក

    នេះ​បញ្ចាក់ថា​គាត់​សុខ​ចិត្ដ​ឈឺ​ចាប់​​​ដោយ​មិន​ដោះ​ស្រាយ​បញ្ហា​ ឬក៏ទ្រាំលំបាកគ្រប់​​បែបយ៉ាង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ស្មុក​ស្មាញ​ក្នុង​ចិត្ដ​អោយ​ធូរ​ស្បើយ​ខ្លះ​ យំក៏វិធីសាស្រ្ដ​មួយ​ល្អដែរ។

    • denith said, on ខែមិថុនា 3, 2010 at 12:18 ល្ងាច

      អ្នកដែលយំ ជាមនុស្សទន់ខ្សោយ ឆាប់ចុះចាញ់គេ និងមិនមានចិត្តចង់យកឈ្នះលើបញ្ហា ។ យើង យំក៏ដោយសារយើងមិនអាចទទួលយកនូវអ្វីដែលកើតឡើងចំពោះយើង មិនដឹងដោះស្រាយ ដោយរបៀបណា ឬក៏គិតថាខ្លួនឯងគ្មានសមត្ថភាពដោះស្រាយបានជាយើងយំ ។

      • Fidele said, on ខែមិថុនា 3, 2010 at 7:49 ល្ងាច

        យល់​ស្រប! 😀

      • ហនុមាន said, on ខែមិថុនា 3, 2010 at 9:07 ល្ងាច

        មិនមែនរ៉េ ទាល់តែមនុស្សគ្មានវិញ្ញណទើប មិនស្រក់ទឹកភ្នែក ! មិនមែនទន់ខ្សោយរ៉េ កឺកាេសម្រាលទុក្ខ ដែលយំរ៉េ ? សូមគិតមើល៍បន្តិចមើល៍ ថា ជីវិត្តមនុស្សថិតនៅលើអ្វីដែរ? យើងមិនអាចយំថ្ងៃនេះ តើទុកអោយ កង្វល់របស់យើង សីុ សួត ប្រមាត់ បេះដូង ពោះវៀនពោះតាំង អស់ទៅអី ហ្នឹង ? មិនមែនទន់ខ្សោយរ៉េ ជា ឪសថកម្ម សំរាប់ព្យាបាល ដល់ វិញ្ញណមនុស្សគ្រប់រូប !

        • denith said, on ខែមិថុនា 3, 2010 at 9:24 ល្ងាច

          ហនុមាន និយាយនេះក៏ត្រូវដែរ តែគ្រាន់តែតាមពិត ខ្ញុំនិយាយមានន័យផ្សេងបន្តិច ។

          វាត្រឹមត្រូវណាស់ដែលយើងមិនគួរទុកអោយក្តីឈឺចាប់របស់យើងកកនៅក្នុងខ្លួន ដែលហ្នឹងធ្វើអោយមានគ្រោះថ្នាក់ទៅថ្ងៃក្រោយ ។

          តែអ្វីដែលខ្ញុំចង់និយាយគឺថា មនុស្សយើង ដែលជួបបញ្ហាភ្លាម បែរជាទន់ចិត្តយំនោះ វាគឺជាសភាព មិនល្អទេ ។ បើសិនយើងជាអ្នកដឹកនាំទៀត ឬក៏មានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គម យើងត្រូវតែចេះធ្វើចិត្តអោយរឹងប៉ឹង ព្រោះមានមនុស្សជាច្រើនគេរំពឹងលើយើង ។​ ចុះស្រាប់តែ ជួបបញ្ហាហើយស្រក់ទឹកភ្នែកនោះ វាអាចហ្នឹងធ្វើអោយគេបាត់បង់ការជឿទុកចិត្តលើយើង ។
          យើងមានសិទ្ធិយំ តែត្រូវដឹងពេលដែលត្រូវយំ និងកន្លែងដែលត្រូវយំ ។ យើងមិនអាចបង្ហាញ ទឹកភ្នែករបស់យើងទាំងបើកចំហពេកទេ ព្រោះវាអាចខ្លាចជាចំនុចខ្សោយរបស់យើងមួយជីវិត ។

          ម្យ៉ាង មនុស្សដែលមិនចេះយំ ក៏មិនមែនមានន័យថា គេជាមនុស្សគ្មានបេះដូងដែរ គ្រាន់តែគេ គិតថា វាគ្មានតំលៃអ្វីនឹងត្រូវយំ ។

          • ហនុមាន said, on ខែមិថុនា 3, 2010 at 10:36 ល្ងាច

            ចុះមិននិយាយអោយច្បាស់ៗ អ្នកណាដឹងថាខ្លួនចង់និយាយពីស្អីនោះ ខ្ញុំជាហនុមាន មិនមែនជាហោរ៉ា ឯណា 😀 ត្រូវហើយ មិនមែនចេះតែយំៗ នោះរ៉េ បើធ្វើជាអ្នកដឹកនាំ រឿងអីតិច យំៗ ធ្វើអ្នកដឹកនាំខ្មោចយ៍អីនោះ ? មែនរ៉េ ខ្ញុំ យល់ដឹងថា ដេនិត ចង់និយាយពីអ្វី ហើយ តែ កាលសសេរ ពី​មុន មិន សូវច្បាស់​អាចឹង បានជា ខ្ញុំ ដាក់ ម៉ាចាន មកវិញ​ហ្នឹងណា ! អាលូវ យល់ហើយ ! 😀

            • denith said, on ខែមិថុនា 4, 2010 at 7:33 ព្រឹក

              មិនមែនខ្ញុំសរសេរមិនច្បាស់ទេ តែកាលសរសេរមុន គឺខ្ញុំពិតជាសំដៅលើភាពទន់ខ្សោយរបស់ មនុស្សមែន ហើយទើបពេលហនុមានតវ៉ាមតិទៅ ទើបខ្ញុំសរសេរសំរ៉ាយបន្ថែម ។ 😀

            • ហនុមាន said, on ខែមិថុនា 4, 2010 at 8:26 ល្ងាច

              អត់មានទើសខុសអីរ៉េ ដឹងច្រើន ចំរើនអាយុ ! 😀

  3. kano said, on ខែមិថុនា 3, 2010 at 6:05 ល្ងាច

    ចឹងបានត្រូវ

  4. ហនុមាន said, on ខែមិថុនា 3, 2010 at 9:09 ល្ងាច

    អរគុណបាន លើក ការនិពន្ធ របស់ បងស្រី កែវ ចាន់បូរណ៌ គាត់ជា អ្នកនិពន្ធ នឹង ជា វិចិត្រការី ម្នាក់ !

    • kooms said, on ខែមិថុនា 4, 2010 at 8:58 ព្រឹក

      ជានិច្ចកាល​ខ្ញុំ​តែង​តែ​មើល​អត្ថបទ​ និង​ការ​ទូមាន​​របស់​គាត់​ ជូយ​អោយកម្លាំងចិត្ដ​របស់​ខ្ញុំ​ គាត់​ជាអ្នកនិពន្ដ​នៅក្នុងដូងចិត្ដ​របស់ខ្ញុំ។

      • ហនុមាន said, on ខែមិថុនា 4, 2010 at 8:26 ល្ងាច

        ខ្ញុំធ្លាប់ បាន ទាក់ទងជាមួយគាត់ក្នុងនាម ជា អ្នកទ្រាំទ្រដែរ តើ ហើយ ប្តី របស់គាត់ជាវិចិត្រករម្នាក់ដែរ !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: