ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ចំណោទ​បញ្ហា​ថ្ងៃពុធ

Posted in ពត៌មាន, ល្បងប្រាជ្ញា by ប្រាក់ សុភី on ខែ​ឧសភា 26, 2010

សប្ដាហ៍​ទី​មួយ​បាន​កន្លង​ផុត​ទៅ ដែល​ខ្ញុំ​បានដាក់​ចំណោទ​បញ្ហា​ឃើញ​​ថា​មាន​​អ្នក​ខ្លះ​ឆ្លើយ​ត្រូវ អ្នក​ខ្លះ​ឆ្លើយ​មិន​ត្រូវ អ្នក​ខ្លះ​ក៏​ធ្លាប់​ជួប​សំនួរ​បែប​នោះ​ពីមុន​ដែរ អ្នក​ខ្លះ​ក៏​ចាំ អ្នក​ខ្លះ​ក៏​ភ្លេច។ ចូល​មក​ដល់​សប្ដាហ៍​ទី​ពីរ​នេះ​ខ្ញុំ​នឹង​​នាំមក​នូវ​ចំណោទ​ថ្មី​មួយ​ផ្សេងទៀត​ដើម្បី​ដាក់​អោយ​បង​ប្អូន​រាល់​ដោះ​ស្រាយ​កម្សាន្ត​អារម្មណ៍​លេង សូម​រីក​រាយ​ជាមួយ​នឹង​ចំណោទ​បញ្ហា​ដូច​ខាង​ក្រោម។

បុរស​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក ហើយ​ឆ្មាំ​​​គុក​​​បាន​បបួល​​បុរស​នោះ​លេង​ល្បែង​ភ្នាល់​ជាមួយ​ខ្លួន​ ប្រសិន​បើ​បុរស​នោះ​​​ឈ្នះ​គាត់​នឹង​បាន​រួច​ខ្លួន​ តែ​បើ​គាត់​ចាញ់ គាត់​នឹង​ស្លាប់។ និយាយ​លក្ខណ​រួច​ហើយ​គាត់​ចាប់​ផ្ដើម​លេង​ល្បែង​នោះ ឆ្មាំ​គុក​និយាយ​ថា​​ គាត់​​​កំពុង​គិត​លេខ​មួយ​ក្នុង​ចំណោម​លេខ​ទាំង​បី​នេះ​គឺ ១ ២ ឬ ​៣។ ​ទណ្ឌិត​ត្រូវ​បាន​អនុញ្ញាត​អោយ​សួរ​មួយ​សំនួរ​ទៅ​ឆ្មាំ​គុក​ ដើម្បី​ស្វែងរក​​លេខ​ដែល​ឆ្មាំ​គុក​កំពុង​គិត​ក្នុង​ចិត្ត ហើយ​ឆ្មាំ​គុក​នឹង​ឆ្លើយ​ «បាទ» «ទេ» ឬ «ខ្ញុំ​មិន​ដឹង​ទេ»​ ចំពោះ​សំនួរ​ទណ្ឌិត។ តើ​ទណ្ឌិត​គួរ​តែ​សួរ​សំនួរ​បែប​ណា​ទៅ​កាន់​ឆ្មាំ​គុក?

បញ្ជាក់៖ ប្រសិន​បើ​អ្នក​គិត​ឃើញ ឬ​ដឹង​​ចម្លើយ​រួយ​ហើយ​ សូម​កុំផ្ដល់​ចម្លើយ​នៅ​ទីនេះ គ្រាន់​តែ​ប្រាប់​រយៈពេល​ដែល​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​បានហើយ ចំពោះ​ចម្លើយ​ខ្ញុំ​នឹង​ផ្ដល់​ជួន​នៅ​ថ្ងៃ​សុក្រ។  សូម​រីករាយ​នឹង​ការ​គិត​ចម្លើយ​នៃ​ចំណោទ​បញ្ហា​នេះ

Advertisements

3 ចំលើយ

Subscribe to comments with RSS.

  1. សុភា said, on ខែ​ឧសភា 27, 2010 at 5:23 ល្ងាច

    តើឆ្មាំគុងនឹងប្រាប់ចំលើយតាមត្រង់រឺទេ?

    • kooms said, on ខែ​ឧសភា 27, 2010 at 5:33 ល្ងាច

      យ៉ាង​ណា​ក៏ដោយ​ក្នុង​ដែល​យើង​សួទៅ​គាត់ ចាស់​ជាត្រង់ហើយ​មិន​អាច​វេច​វេទេ ហើយ​យើង​អាច​អះអាង​បាន​ថាគាត់​គិត​ពីលេខ​ប៉ុន្មាន​ ព្រោះ​សំនួរ​អ្នក​ទោស​នោះ​សួរ​ទៅ​ គឺធ្វើអោយ​ឆ្មាំគុក​មិន​អាច​ឆ្លើយ​កុហក​បាន។

  2. បញ្ញា said, on ខែធ្នូ 21, 2011 at 11:56 ព្រឹក

    ញុំអត់ដឹងចំលើយទេ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: