ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ដំណោះស្រាយ ចំណោទ​បញ្ហាថ្ងៃ ព្រហស្បតិ៍

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 24, 2010

ឧបមា​​ថា​អ្នក​ត្រូវ​បាន​គេ​ចាប់ចង​ព្យួរ​លើ​ចុង​ឈើ (រូប​ខាងក្រោម) និង​ខ្សែ​ពួរ​ ចុង​ម្ខាង​ខ្សែពួរ​​ត្រូវ​បាន​គេ​ចង​ភ្ជាប់​ទៅ​នឹង​ដី ហើយ​ភ្លើង​​ទៀន​កំពុង​ឆេះ​ខ្សែ​ពួរ​នោះ​យឺត​ៗ ។ វេលា​ដ៏​អាក្រក់​នោះ ​មាន​តោ​ស្រេក​ឃ្លាន​មួយ​ក្បាល​កំពុង​រង់​​ចាំ​អ្នក​ធ្លាក់​ ហើយ​ចាប់​អ្នក​ស៊ី​ជា​អាហារ ខណៈ​នោះ​ដែរ​​​អ្នក​មិន​មាន​កម្លាំង​​អ្វី​ទាំង​អស់​​​​​ ដើម្បី​តោង​ស្រាយ​ខ្សែពួរ​ ឬ​មែក​ឈើ​ ឬ​យោល​ខ្លួន​របស់​អ្នក​​។ អ្នក​មាន​ពេល​មួយ​ម៉ោង​ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ចង្កោម​តោ​ស្រេក​ឃ្លាន​ នោះ​  បើ​មិន​អញ្ចឹង​ទេ​ភ្លើង​តៀន​នឹង​ឆេះ​ដាច់​ខ្សែ​ពួរ​នោះ​ជា​មិន​ខាន​ ក្នុង​អំលុង​ពេល​មួយ​ម៉ោង​នេះ។ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​ជួយ​រំដោះ​ខ្លួន​ឯង​ចេញ​ពី​គ្រោះ​ថ្នាក់​ដ៏​អាក្រក់​នេះ?

ប្រសិន​លោក​អ្នក​បាន​គិត​ចំលើយ​ក្នុង​ចិត្ដ​ហើយ​ សូម​មើល​ចំលើយ​ខាង​ក្រោម​ដើម្បីផ្ទៀងផ្ទាត់​គ្នាមើល​ថា​ចំលើយ​របស់អ្នក​ត្រឹម​ត្រូវ​ដែរឬទេ។

ចម្លើយ​នោះ​គឺ អ្នក​គ្រាន់​តែ​ច្រៀង​បទ​ចម្រៀង រីករាយថ្ងៃខូបកំណើត​សម្រាប់​តោ(Happy birthday to lion) បន្ទាប់​ពី​បញ្ចប់​បទនេះ​តោ​នឹង​ដើរ​ទៅ​ផ្លុំ​ទៀន​ពន្លាត់​ ហាហា 😆 Happy Birthday to lion…..

Advertisements

9 ចំលើយ

Subscribe to comments with RSS.

  1. វិសាល said, on ខែ​ឧសភា 24, 2010 at 10:29 ព្រឹក

    ប៊ិះត្រូវ! គិតថាធ្វើអោយតោស្រែកអោយភ្លើងរលត់
    តែមិនដឹងធ្វើម៉េចអោយតោស្រែក…
    ពេលឃើញចំលើយហើយទើបនឹកឃើញថាមានគេ
    ធ្លាប់សួរចំនោទស្រដៀងនឹងដែរ 😆

  2. ទឹម បឿន said, on ខែ​ឧសភា 24, 2010 at 11:40 ព្រឹក

    តោ​នេះ​ស្គាល់​បទ ខួប​កំណើត​ដែរ​ហ្ន 😀

    • kooms said, on ខែ​ឧសភា 24, 2010 at 11:44 ព្រឹក

      ហាហា​ប្រហែល​អញ្ចឹង​ហើយមើល​ទៅ គ្រាន់​តែ​ជាគំនិត​មួយតែ​ប៉ុណ្ណោះ

  3. ទឹម បឿន said, on ខែ​ឧសភា 24, 2010 at 11:51 ព្រឹក

    គំនិត​ Creative 😀

  4. សុភា said, on ខែ​ឧសភា 24, 2010 at 2:24 ល្ងាច

    យី។ ដល់តែឃើញចំលើយទើបដឹងថា ធ្លាប់ដឹងដែរណឹងណា តែឆ្លើយមិនត្រូវ

  5. Fidele said, on ខែ​ឧសភា 24, 2010 at 7:55 ល្ងាច

    តោ​នេះ​ឡូយ​មែន​ ចេះ​ស្ដាប់​ភាសា​អង់គ្លេស។ ប្រហែល​ជា​មក​ពី​អាមេរិច​ហើយ។ :mrgreen:

  6. ជីវិតអមតៈ said, on ខែ​ឧសភា 26, 2010 at 2:28 ល្ងាច

    ពិតជាអស្ចារ្យមែន! កំប្លែងបស់គេ!
    អរគុណច្រើនបាទ

    • kooms said, on ខែ​ឧសភា 26, 2010 at 2:32 ល្ងាច

      haha​ បើ​ទំនេះ​សូម​ជួយ​ដោះ​ស្រាយ​ប្រស្នា​ថ្ងៃនេះ​ផង! បង​អមតៈ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: