ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ចំណោទ​បញ្ហាថ្ងៃ ព្រហស្បតិ៍

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 20, 2010

ពី​ម្សិល​មិញ​ខ្ញុំ​បាន​ដាក់​ចំណោទ​បញ្ហា​មួយ​រួច​មក​ហើយ​ ឃើញ​ថា​មាន​អ្នក​ចូល​រួម​ឆ្លើយ​ជាច្រើន​ផង​ដែរ​ មាន​អ្នក​ត្រូវ​មាន​អ្នក​ខុស។ តែថ្ងៃនេះ​សូម​ជួន​ចំណោទ​ថ្មី​មួយទៀត តែ​លើក​នេះ​គឺ​ទាក់​ដល់​អាយុ​ជីវិត​របស់​លោក​ តើ​លោក​អាច​សង្គ្រោះ​​ខ្លួន​ឯង​ចេញ​ពី​គ្រោះ​​ថ្នាក់​បាន​ទេ?

ឧបមា​​ថា​អ្នក​ត្រូវ​បាន​គេ​ចាប់ចង​ព្យួរ​លើ​ចុង​ឈើ (រូប​ខាងក្រោម) និង​ខ្សែ​ពួរ​ ចុង​ម្ខាង​ខ្សែពួរ​​ត្រូវ​បាន​គេ​ចង​ភ្ជាប់​ទៅ​នឹង​ដី ហើយ​ភ្លើង​​ទៀន​កំពុង​ឆេះ​ខ្សែ​ពួរ​នោះ​យឺត​ៗ ។ វេលា​ដ៏​អាក្រក់​នោះ ​មាន​តោ​ស្រេក​ឃ្លាន​មួយ​ក្បាល​កំពុង​រង់​​ចាំ​អ្នក​ធ្លាក់​ ហើយ​ចាប់​អ្នក​ស៊ី​ជា​អាហារ ខណៈ​នោះ​ដែរ​​​អ្នក​មិន​មាន​កម្លាំង​​អ្វី​ទាំង​អស់​​​​​ ដើម្បី​តោង​ស្រាយ​ខ្សែពួរ​ ឬ​មែក​ឈើ​ ឬ​យោល​ខ្លួន​របស់​អ្នក​​។ អ្នក​មាន​ពេល​មួយ​ម៉ោង​ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ចង្កោម​តោ​ស្រេក​ឃ្លាន​នោះ​  បើ​មិន​អញ្ចឹង​ទេ​ភ្លើង​តៀន​នឹង​ឆេះ​ដាច់​ខ្សែ​ពួរ​នោះ​ជា​មិន​ខាន​ ក្នុង​អំលុង​ពេល​មួយ​ម៉ោង​នេះ។ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ជួយ​រំដោះ​ខ្លួន​ឯង​ចេញ​ពី​គ្រោះ​ថ្នាក់​ដ៏​អាក្រក់​នេះ?​

សូម​កុំ​ផ្ដល់​ចម្លើយ​របស់​អ្នក​នៅ​ទីនេះ​ គ្រាន់​តែ​ប្រាប់​ថា​អ្នក​អាច​ដោះ​ស្រាយ​បាន​ និង​រយៈពេល​អ្នក​បាន​ចំណាយ​ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ហើយ ចម្លើយ​ខ្ញុំ​នឹង​ផ្ដល់​ជួន​នៅ​ថ្ងៃ​ចន្ទ​។

Advertisements

8 ចំលើយ

Subscribe to comments with RSS.

  1. […] This post was mentioned on Twitter by psophy, Chea Sopheap. Chea Sopheap said: RT @psophy: ចំណោទ​បញ្ហាថ្ងៃ ព្រហស្បតិ៍: http://wp.me/pb3Ox-is […]

  2. ក្មេងស្រែ said, on ខែ​ឧសភា 20, 2010 at 11:25 ព្រឹក

    ហេស ហេហ…ញ៉ុមដឹងហើយ! តាមពិតមិនបានទើបតែដឹងអីទេ, គឺដឹងយូរដែរហើយ! ពីដំបូងគេអោយគិតពីរបីថ្ងៃឯណោះ តែគេប្រាប់ច្រើនជាងហ្នឹង ហើយគ៏គិតចេញតែម៉ាភ្លេត ។

    • kooms said, on ខែ​ឧសភា 20, 2010 at 11:28 ព្រឹក

      អញ្ចឹង​ឆ្លាត​ហើយ​ក្មេង​ស្រែ ដែល​គិត​តែ​មួយ​ភ្លេត​ចំណែក​ខ្ញុំ​គិត​ឡើង​អា​យាស​ខួរ​បាន​ចេញ។

    • ក្មេងស្រែ said, on ខែ​ឧសភា 20, 2010 at 11:31 ព្រឹក

      មកពីបងគិតបែបឡូហ្សិកពេក! ហើយគេមានប្រាប់អីៗទាក់ទងហ្នឹងច្រៀង អីចឹងអត់?

      • kooms said, on ខែ​ឧសភា 20, 2010 at 11:36 ព្រឹក

        ប្រហែល​ពី​អញ្ចឹង​ហើយមើល​ទៅ! គេ​មិន​បានប្រាប់ទេ។ ដើម្បី​កុំ​អោយ​ដូច​ខ្ញុំ​ សូម​ថែម​សម្មតិកម្ម​បន្តិច​ទៀត​ចុះ​ចំពោះ​​ចំណោទ​បញ្ហាខាង​លើ គឺយើង​អាច​និយាយ​បាន​ អាច​ស្រែក​បាន​ អាច​ច្រៀង​បាន​ អាច​យំបាន… ​គ្រាន់​តែ​ថា​សកម្មភាពទាំងនេះ​គ្មាន​នរណាគេ​លឺទេ ក្រៅ​ពីខ្លួន​យើង​នឹង​តោ​នោះ។

  3. w2 said, on ខែ​ឧសភា 20, 2010 at 1:37 ល្ងាច

    ចំលើយត្រូវគឺជាអាអ្វីទៅ?

  4. សុភា said, on ខែ​ឧសភា 22, 2010 at 5:49 ព្រឹក

    សុំឆ្លើយពីរ
    ១- ស្រែកជាសំលេងសត្វបន្លាចតោរ
    ២- ស្រែកជាសំលេងដើម្បីហៅសត្វដ៏ទៃទៀតមក

    • ក្មេងស្រែ said, on ខែ​ឧសភា 22, 2010 at 8:22 ព្រឹក

      ហេស ហេស…ជិតត្រូវហើយ! កុំភ្លេចគេប្រាប់ថា សំលេងដែលនិយាយមកលឺតែ យើង និងតោរ៉េ! ចឹងអាចំលើយទី២ អត់ត្រូវអីតិច!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: