ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

សុខ​ ស្រីមុំ ប្ដូរ​ខ្មែរ​ទៅ​ជា​លោក​ខាង​លិច

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 11, 2010

តារា​សម្ដែង​ក្នុង​ទសវត្សរ៍​៩០​ មក​ដល់​ពេល​នេះ​ស្ទើរ​តែ​បាត់​មុខ​អស់​ទៅ​ហើយ ដោយ​សារ​ពួក​គាត់​មួយ​ចំនួន​ធំ​បាន​ចាក់​ចេញ​ពី​ស្រុក​ខ្មែរ​ទៅ​រស់​នៅ​ឯបរទេស​ ហើយ​មួយ​ចំនួន​ទៀត​បាន​បោះបង់​អាជីព​មួយ​នេះ​ហើយ​ចាប់​យក​អាជីព​ផ្សេង​វិញ។ សុខ​ ស្រីមុំ​ ជា​តា​រា​មួយ​ដូង​ដែល​រះ​ចិញ្ចាចចិញ្ចែង​ក្នុង​ទសវត្សរ៍​៩០ អ្នករាល់គ្នា​​ពិត​ស្គាល់​ច្បាស់​ក្នុង​ចិត្ត​ហើយ​ពី​សមត្ថភាព​សម្ដែង​របស់​គាត់ ហើយ​ដៃ​គូ​សម្ដែង​​​​​​​​របស់គាត់​គឺលោក​ ខៃ ប្រសិទ្ធ​ អតីត​ស្វាមី​របស់​ តារា សម្ដែង​ ពិសិដ្ឋ ពិលីកា

កម្ពុជា ១៩៩០

សុខ ស្រី​មុំ មាន​ស្រុកកំណើត​នៅ​ក្រុង ព្រះសីហនុ នាង​បាន​ចូល​ប្រលូក​ក្នុង​អាជីព​ជា​តារា​សម្ដែង​នៅ​ពេល​នាង​មាន​វ័យ​ ១៧ ឆ្នាំ​។ នាង​បាន​រៀប​ការ​ដំបូង​ជាមួយ លោក ខៃ ចាន់តារា ដែល​ជា​តារា​សម្ដែង​ក្នុង​សម័យ​នោះ​ផងដែរ ហើយ​ក៏បាន​ចែក​ផ្លូវ​គ្នា​នៅ​ក្នុង​ឆ្នាំ ១៩៩៧ ដោ​យបន្សល់ទុក​កូន​ប្រុស​ម្នាក់។

កាលីហ្វ័រនីញ៉ា ១៩៩៥

បន្ទាប់​មក​នាង​ក៏បាន​ចាក​ចេញ​ពីស្រុក​ទៅ​រស​នៅ​ សហរអាមេរិច​ ​មក​ដល់​ពេល​នេះ​គឺ​ជាង​១៦​ឆ្នាំ​ហើយ​ដែល​ឃ្លាត់​ឆ្ងាយ​ពីស្រុក​កំណើត។ ក្រោយមកនាង​បាន​សាង​ទ្រនំ​ស្នេហ៍​ជាមួយ​លោក​ដេវីត ដែល​ជា​វិស្វករ​ ផ្នែក​ពន្លឺ​ក្នុង​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូត ជា​តន្ត្រីករ ជា​តារា​ចម្រៀង​រ៉ុក និង​ជា​អ្នកនិពន្ធ​មួយរូប ហើយសព្វថ្ងៃនេះ នាង​​​រស់នៅ​ជាមួយ​ស្វាមី​នៅ​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រ​នី​ញ៉ា សហរដ្ឋអាមេរិក ។

ជាមួយ​ស្វា​មី​ក្រោយ​នេះ នាង​មាន​សុខភមង្គល​ខ្លាំង​ណាស់ និង​រកស៊ីបាន​កាក់កប​ថែប​ទៀត​ផង។ សូម​មើរូបភាព​ដែល​នាង​រស់នៅ​សហរដ្ឋអាមេរិច

ក្នុង បទ បញ្ឆា

សូម​មើល​វីដេអូ បញ្ឆា​ដែលសម្ដែង​ដោយ​សុខ​ស្រីមុំ

Advertisements

27 ចំលើយ

Subscribe to comments with RSS.

  1. ទឹម បឿន said, on ខែ​ឧសភា 11, 2010 at 10:34 ព្រឹក

    ចម្រៀង​ត្រី ត្រូវតែង​ខ្លួន​ឲ្យ​ដូច​ត្រី​ចឹង​ហើយ

  2. kooms said, on ខែ​ឧសភា 11, 2010 at 10:35 ព្រឹក

    ចុះនរណា​ថាស្អី មិន​សម្ដែង​អោយ​ដូច​ធ្វើ​មេច​នឹង​ក្លាយ​ជាកាពិត ហាហា

  3. ក្មេងកាមទេព said, on ខែ​ឧសភា 11, 2010 at 10:39 ព្រឹក

    ចុះមានអ្វីប្លែក!! មនុស្សដូចតែគ្នាហ្នឹង!!!

  4. kooms said, on ខែ​ឧសភា 11, 2010 at 10:43 ព្រឹក

    ភ្លែក​ត្រង់គាត់ជាមនុស្ស​តែធ្វើជាត្រី​ហើយរស់នៅក្នុងទឹក នឹងណា

  5. […] This post was mentioned on Twitter by psophy, Chea Sopheap. Chea Sopheap said: សុខ​ ស្រីមុំ ប្ដូរ​ខ្មែរ​ទៅ​ជា​លោក​ខាង​លិច « ព័ត៌មាន ចំណេះដឹង នឹង​​ការ​បញ្ចេញ​មតិ – CometBird http://ht.ly/1JpkR […]

  6. ក្មេងស្រែ said, on ខែ​ឧសភា 11, 2010 at 11:36 ព្រឹក

    ត្រីឯណាចឹង? មើលទៅដូចមនុស្សធ្វើជាត្រីទៅវិញទេ! ត្រីស្រុកញ៉ុម អត់មាន សុដន ចឹងផង! 😀

  7. ក្មេងស្រែ said, on ខែ​ឧសភា 11, 2010 at 11:41 ព្រឹក

    ទោះត្រីផ្សោតស្រុកក្រចេះមានដោះ តែនៅតែមិនមែនជាសុដន! មានតាក្បាលដោះតូច សំរាប់អោយកូនវាបៅហ្នឹង មានទៅប៉ោងដូចអ្នកនាង ស្រីមុំ នេះឯណា!

    • kooms said, on ខែ​ឧសភា 11, 2010 at 11:43 ព្រឹក

      ក្រែង​លោះ​ត្រី​ស្រុក​អាគាំង​នឹង​វា​ប្រើថ្នាំពង្រីក ទេដឹង!

  8. ក្មេងស្រែ said, on ខែ​ឧសភា 11, 2010 at 11:53 ព្រឹក

    បើថាចឹងថា! តែម៉េចក៏ត្រីស្រុកអាគាំងចេះនិយាយ និងច្រៀងភាសាមនុស្សណ៎? ហើយច្រៀងភាសាខ្មែរទៀត! បែបក្នុងសមុទ្យហ្នឹងមាន សាលាបង្រៀនម៉ង!

  9. ផ្កាយ NoVeLs said, on ខែ​ឧសភា 11, 2010 at 12:18 ល្ងាច

    ឮ​ថា​​ហូលីវូត​បម្រុង​យក​រឿង​រ៉ាវ​ជីវិត​គាត់​ទៅ​ថត​កុន តែ​មិន​ដឹង​មែន​​ឬ​អត់?

    • kooms said, on ខែ​ឧសភា 11, 2010 at 1:07 ល្ងាច

      គ្រាន់តែ​ស្វាមី​របស់​គាត់​បាន​តែង​និពន្ធរឿង​របស់គាត់​ដាក់​អោយ​ទៅ​ហូលីវូត តែ​មិន​ទាន់ដឹង​ថា​យ៉ាង​ណា​នោះទេ។

  10. posoky said, on ខែ​ឧសភា 11, 2010 at 12:34 ល្ងាច

    បានដៃហើយព្រោះស្រីៗនៅស្រុកអាគាំងគឺ អំណាចណាស់ ខ្ញុំចាំថាអាម៉ាកខ្ញុំបាននិយាយប្រាប់ នៅទីនេះ អំណាចគឺ ស្រ្តីមានផ្ទៃពោះ បន្ទាប់មកគឺ ក្មេងក្រោម១៨ (កុំប៉ះពាល់សូម្បីតែអោបតែប្តឹង គុកធ្ងន់ណាស់) ទីបន្ទាប់ទៀតគឺ ស្រី(កុំចាប់ស៊ីញ៉ោផ្តេសផ្តាស តែស្រីប្តឹងខ្នោះភ្លាម ប្តីក៍ដោយតែមិនពេញចិត្តច្បាស់ជាត្រូវបស់ប៉ូលីសហើយ អូភ្លេចប្រាប់អ្វីដែលធ្ងន់ជាងគេគឺកូន តែមានហើយ ធ្ងន់កណាស់ខាងបុរស តែស្រីប្តឹងអោយចិញ្ជឹម យ៉ាងហោចក៍៥០០ដុល្លាដែរក្នុងមួយខែ) ឯចុងក្រោយគឺ សត្វ ចិញ្ជឹម ចំណែកមនុស្សប្រុសដូចជា គ្មានអំណាចសោះ 😀

    សរុបសេចក្តីទៅស្រីៗ ស្រុកអាគាំងអេមណាស់រឿងអំណាច

    • ក្មេងកាមទេព said, on ខែ​ឧសភា 11, 2010 at 12:50 ល្ងាច

      បាទពូនិយាយនេះគឺពិតទាំងអស់ ព្រោះខ្ញុំក៏ដឹងដែរ ។
      ក្មេងក្រោម១៨ (កុំប៉ះពាល់សូម្បីតែអោបតែប្តឹង គុកធ្ងន់ណាស់) ត្រង់កន្លែងនេះ ខុសបន្តិច
      គឺកន្លែងតែធ្វើអ្វីមិនស្រួលឲ្យវាទាស់ចិត្តនោះ គឹ ប្តឹងតែម្តង!!!
      តែសំរាប់ខ្ញុំ មិនជាអ្វីធ្ងន់ធ្ងរទេ គឺ OK តាមសំណើរខ្ញុំតែរហូតហ្នឹង ពួកក្មេងៗហ្នឹងនោះ!!!!

      នៅស្រុកគេមកពីអំណាចហ្នឹងហើយ បានជាសំលាប់មិនរើសមុខ ទាំងក្មេងទាំងចាស់ ឲ្យតែមិនយើព្រមនោះ គឺ ចាប់ចូលក្នុងបន្ទប់់ក្រោមដី ( ស្រុកអាមេរិចគេធ្វើបន្ទប់ក្រោមដី ដើម្បីភៀសខ្លួនពីខ្យលព្យុះ) ធ្វើអីៗ អត់មាននរណាដឹងទៀត!!!!

    • kooms said, on ខែ​ឧសភា 11, 2010 at 1:04 ល្ងាច

      បើរស់​នៅ​ស្រុក​នោះ​ចង់​កើត​ជា​ស្រ្តី​ជាង​

      • លោក ពូវែង said, on ខែ​ឧសភា 12, 2010 at 2:54 ព្រឹក

        កុំចងកើតស្រីអី​ លោកពូអើយ កាលណាវាស្រួលពេក អាការះ ស្លាប់ក៏វាងាយដែរ

  11. វិចិត្រ said, on ខែ​ឧសភា 11, 2010 at 1:47 ល្ងាច

    បទ​នេះ​បាន rap ​អាខ្មៅយោង

  12. ហនុមាន said, on ខែ​ឧសភា 12, 2010 at 5:11 ព្រឹក

    ខ្ញុំបានជួបពីរដងដែរតើ កាលទៅ លេងឡង បិុច គ្មានអីគួរអោយ អស្ចារ្យរ៉េ (ក្តាមស្រែ) ហេស ហេស ស្រីខ្មែរ តែចេញក្បាល​ទាំង បួន មិនល្អរ៉េ ដឹងក្បាលទាំងបួនជាក្បាលអីរ៉េ ? ១ ក្បាលដោះ ២ ក្បាលពោះ ៣ ក្បាលជង្គង់ នឹង ក្បាលមួយទៀត រកខ្លួនឯងទៅ អត់ប្រាប់រ៉េ ! 😀

  13. kooms said, on ខែ​ឧសភា 12, 2010 at 8:57 ព្រឹក

    haha លោក​ហនុមាន អើយ​ក្បាល​ទីបួននោះ​ខ្ញុំ​ដឹង​ហើយ!

  14. បាត់ដំបង said, on ខែ​ឧសភា 12, 2010 at 10:42 ព្រឹក

    ឡូយម្យ៉ាងដែរ 😀

  15. posoky said, on ខែ​ឧសភា 12, 2010 at 1:09 ល្ងាច

    ស្អីគេក្បាលទីបួននឹង? ល្បង koom នឹង ល្បងស្វា?

    • ហនុមាន said, on ខែ​ឧសភា 12, 2010 at 8:23 ល្ងាច

      ហេស រកមើលខ្លួនឯងរ៉ៅ អត់អាចប្រាប់បានរ៉េ ! 😀

  16. ក្មេងស្រែ said, on ខែ​ឧសភា 12, 2010 at 2:31 ល្ងាច

    បងប៉ូសូគីអើយ, ក្បាលទីបួនហ្នឹងគឺក្បាលធម្មតាមានសក់នោះអី ហេស ហេហ…

  17. សុវិចិត្រ said, on ខែ​ឧសភា 21, 2010 at 9:42 ល្ងាច

    ចំលែក​ដែរ ប្រធាន​បទ និយាយ​ពី​សុខ​ស្រី​មុំ បែរ​ជា​នាំ​គ្នា​និយាយ​ពី​ក្បាលដោះ ក្បាល​ពោះ ក្បាល​ជង្គង់ ក្បាល….វិញ។ សុំ​ចូល​រួម​និយាយ​ផង ហិហិហិហិ 😀 😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: