ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

វិធី​សាស្ត្រ​រក្សា​អក្សរ​​​​យូនីកូដ​ខ្មែរក្នុង MySQL ជាមួយ​ PHP

Posted in HTML, php by ប្រាក់ សុភី on ខែ​ឧសភា 7, 2010

ខ្ញុំ​អាច​និយាយ​បាន​ថា​ អស់​រយៈ​ពេល​ជា​យួរ​មក​ហើយ​ដែល​ខ្ញុំ​មិន​បាន​ដឹង​ថា​​ ត្រូវ​រក្សា​អក្សរ​​យូនីកូដខ្មែរ​យ៉ាង​ដូច​​ម្ដេច​នៅ​ក្នុង​​​ Database របស់​ MySQL។ ​ Web Application ជា​ច្រើន​ដែល​ខ្ញុំ​បាន​ធ្វើ​​​ជាមួយ​យូនីកូដ​ខ្មែរ​កន្លង​មក​ ហើយ​ត្រូវ​រក្សា​ទិន្នន័យ​ទៅ​ក្នុង​ MySQL Table ​ទិន្នន័យ​ទាំង​នោះ​បាន​បម្លែង​ទៅ​ជា​អក្សរ​ផ្សេង​ដែល​ខ្ញុំ​មើល​មិន​ដាច់(សូម​មើល​រូប​ខាង​ក្រោម)​ ប្រសិន​បើមាន​នរណា​ជួប​ប្រទះ​ដូច​ខ្ញុំ វិធីខាងក្រោមនឹង​អាច​ជួបាន​។ តែ​ខ្ញុំ​បាន​ឃើញ​ WordPress ​រក្សា​យូនីកូដ​ខ្មែរ​បាន​ល្អ​ណាស់​​ ហើយ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​អី​នោះ​ទេ គឺ​ចេញ​ជា​ភាសខ្មែរ​យើង​ធម្មតា​ ដូច​ដែល​យើង​បាន​ឃើញ​នៅ​លើ​ Browser អញ្ចឹង។ ទើប​តែ​យប់មិញ​នេះ​គិត​ថា​នឹង​រក​វា​អោយ​ឃើញ​ថា​គេ​ធ្វើ​វាយ៉ាង​ដូចម្ដេច​​ ក៏បាន​ដូច​បំណង​សូម​មើល​ការ​នែ​នាំ​ដូច​ខាង​ក្រោម

  1. មិនទាន់បន្ថែម mysql_query(“SET NAMES utf8”)
  2. ក្រោយពីបន្ថែម mysql_query(“SET NAMES utf8”)

១. បង្កើត Database នឹង​ Table

ក្នុងការ​បង្កើត​ Database នឹង​ Table គឺ​ត្រូវ​បង្កើត​អោយ​វា​អាច​រក្សា​ទិន្នន័យ​ជា​​យូនីកូដ​ ខ្ញុំ​នឹង​បង្កើត​ Database មួយ​ឈ្មោះ khmer_unicode បន្ទាប់​មក​បង្កើត​ Table message

– Database khmer_unicode

CREATE DATABASE `khmer_unicode` DEFAULT CHARACTER SET utf8 COLLATE utf8_general_ci;

– Table message

CREATE TABLE `khmer_unicode`.`message` (
`id` INT NOT NULL AUTO_INCREMENT PRIMARY KEY ,
`name` VARCHAR( 100 ) CHARACTER SET utf8 COLLATE utf8_general_ci NOT NULL ,
`message` TEXT CHARACTER SET utf8 COLLATE utf8_general_ci NOT NULL
) ENGINE = MYISAM CHARACTER SET utf8 COLLATE utf8_general_ci;

ចំណុច​សំខាន់​ក្នុង​ការ​បង្កើត​ Database នឹង​ Table ដើម្បី​អោយ​វា​រក្សា​ទិន្នន័យ​ជា​យូនីកូដ​មិន​ថា​ជា​ភាសាខ្មែរ​ឫភាសារ​ដទៃ​ នោះ​ទេ​​គឺយើង​ផ្ដោត​ទៅ​លើ CHARACTER SET នឹង COLLATE ។ សូម​ជ្រើសរើស CHARACTER SET utf8 នឹង​ COLLATE ជា​ utf8_general_ci។ ចំណែក​ field របស់​ Table ដែល​រក្សា​ទុក​ទិន្នន័យ​ជា​យូនីកូដ​​ គឺ​ត្រូវ CHARACTER SET utf8 នឹង​ COLLATE ជា​ utf8_general_ci ដូច​ទៅនឹង​ Database នឹង​ Table ផងដែរ។

២. ជាមួយ​ PHP

ក្នុង​ការ​បញ្ចូល​ទិន្នន័យ​ពី Form ទៅកាន Database ជា​ទួនាទី Server Side Scripting ដូច​ជា​ PHP, ASP, JSP ជាដើម

ក្នុងការ​បង្ហាញ​នេះ​ខ្ញុំ​សូម​លើក​យក​​តែ​ភាសា​ PHP តែ​ប៉ុណ្ណោះ។

ដើម្បី​ធ្វើការ​ជាមួយ​ MySQL Database បាន​ PHP ត្រូវពឹង​ផ្អែក​ទៅ​លើ function ពីរ​នេះ mysql_connect() និង mysql_select_db() ដើម្បីភ្ជាប់​ទៅកាន់​ Database និង ជ្រើសរើស​យក​ Database មក​ប្រើ។ បន្ទាប់​ពី​ភ្ជាប់​នឹង​ជ្រើស​រើស​Database រួចហើយ​ត្រូវ​សរសេ Code នេះ

mysql_query("SET NAMES utf8");

ត្រង់​នេះ​ជា​ចំណុច​សំខាន់​​ដែល​ត្រូវ​តែ​ដាក់​ដោយ​ខាន​មិនបាន​ ដើម្បី​រក្សា​អក្សរ​ ខ្មែរ​យូនីកូដ​អោយ​នៅ​ភាព​ដើម ហើយមិន​បំលែង​ទៅ​អក្សរ​ផ្សេង​ដែល​មិន​ដាច។

៣. ដើម្បី​មើល​ខ្មែរ​យូនីកូដ​បាន

ដើម្បី​មើល​ខ្មែរ​យូនីកូដ​បាន​នៅ​ក្នុង​ Browser យើង​ត្រូវ​តែដាក់ tag ខាងក្រោមនេះ​​នៅ​ចន្លោះ​ tag <head> របស់ HTML

<meta http-equiv="Content-type" value="text/html; charset=utf-8">

Tag ខាង​លើនេះ​គឺធ្វើ​អោយ​ខ្មែរ​យូនីកូដ​​ដែល​យើង​ទាញ​ចេញ​ពី​ Database មក​បង្ហាញ​បាន​ត្រឹមត្រូវ​។ នេះ​មិន​ចំពោះតែ​យូនីកូដ​ខ្មែរ​ គឺគ្រប់យូនីកូដ​ទាំង​អស់​ដែល​ជូប​បញ្ហា​ដូច​យូនីកូដ​ខ្មែរ​គឺត្រូវ​ធ្វើ​ បែបនេះ។

ទាញយក​ឧទាហរណ៍កូដ

Advertisements
Tagged with: ,

9 ចំលើយ

Subscribe to comments with RSS.

  1. ទឹម បឿន said, on ខែ​ឧសភា 7, 2010 at 12:06 ល្ងាច

    គួរតែ​ធ្វើ​តាម​របៀប​នេះ រាល់​ពេល​បង្កើត​ដែលតាបេស

  2. kooms said, on ខែ​ឧសភា 7, 2010 at 1:18 ល្ងាច

    មែន​ហើយ​ចំនុច​ទី១នឹង​ទី៣​គឺ​ត្រូវ​តែដាក់ចំពោះការរក្សាទិន្ន័យ​ជា​ Unicode ចំណែក​ចំនុច​ទីពីមិន​បាច់​ក​បាន​ដែរ គ្រាន់តែ​​ទិន្នន័យដែល​រក្សាទុក​ក្នុង​ Database យើង​មិន​អាច​អាន​ដាច់។

  3. ភារម្យ said, on ខែ​ឧសភា 7, 2010 at 2:49 ល្ងាច

    បញ្ហាហ្នឹងខ្ញុំធ្លាប់ជួបប្រទះដែរ!

  4. សុភា said, on ខែ​ឧសភា 7, 2010 at 3:04 ល្ងាច

    ចុះមេចក៏Facebook ដាច់ដៃដាច់ជើងពេលខ្លះ? ខ្ញុំព្យាយាមពិចារណាដែរ តែគិតមិនឃើញសោះ។ រឺក៏នៅលើ server គេ install khmer unicode មិនត្រូវ? ព្រោះបើគេមិន set នៅក្នុង database រឺ Meta donnée គឺមើលមិនដាច់តែម្តង។

    • kooms said, on ខែ​ឧសភា 7, 2010 at 3:13 ល្ងាច

      ខ្ញុំ​ក៏មិន​ច្បាស់​ដែរ​ត្រង់​បញ្ហា​នឺង តែ​អ្វី​ដែល​ខ្ញុំ​ដាក់​នេះ​គ្រាន់​ជា​បទពិសោធន៍​ផ្ទាល់​ខ្លួន និង​ឃើញ​ WordPress វាធ្វើដូច្ឆេះ នៅពេល​ដែល​យើង​ប្រើ​ពុម្ភអក្សរ​យូនីកូដ។ ចំពោះ​ facebook នឹង​ខ្ញុំ​មើល​ជា​ធម្មតា​ទេ​ តែ​ក៏មាន​វាចា​ខ្លះ​សរសេ​ជា​ភាសាខ្មែរ​មើល​ទៅ​លោត​ទៅលិច ទៅកើត​ខ្លះ តែ​ខ្ញុំគិត​ថាមក​ពីអ្នក​សរសេ​ច្រើន​ជាង។

      • សុភា said, on ខែ​ឧសភា 7, 2010 at 3:17 ល្ងាច

        ខ្ញុំអត់ដឹង ព្រោះសរសេរធម្មតាដូចនៅលើ WordPress ដែរ។ តែពេលនេះដូចជាមានបញ្ហាតិចជាងពីមុនហើយ។

        • kooms said, on ខែ​ឧសភា 7, 2010 at 3:25 ល្ងាច

          នេះ​ប្រហែល​មក​ Facebook មាន​ភាសា​ច្រើន​លាយ​គ្នា​វា​មិន​បាន​ពិនិត្យ​អោយ​បានច្បាស់លាស់​ ខ្ញុំ​គិត​ថា​មិន​មែន​តែ​ភាសា​ខ្មែរ​យើង​មួយ​ទេ​មាន​បញ្ហា​ អាច​មាន​ភាសា​ជាច្រើន​ទៀត​ក៏មាន​បញ្ហា​ជាមួយ​ Facebook ដែរ។

  5. sophat said, on ខែ​ឧសភា 8, 2010 at 11:29 ព្រឹក

    I try do this but it show different on my admin and phpmyadmin too.
    thank you


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: