ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

១ លាន​ដុល្លារ​ ដេញ​ថ្លៃ​យក​ស្រី​ស្អាត​ នួន នាងលំអង

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មេសា 29, 2010

នូន នាងលំអង

នេះ​ជា​លើក​ទី​មួយហើយ​ក៏ជា​ប្រតិ្តសាស្រ្ដ​ផងដែរ​សម្រាប់​ប្រទេសកម្ពុជា​​ ដែល​មាន​ការដាក់​ដេញ​ថ្លៃ​​កូនស្រី ដើម្បី​រើស​បុរស​ណា​ម្នាក់​ដែល​ហ៊ាន​អោយ​តម្លៃ​ខ្ពស់​ជាងគេ និង​បាន​រួប​នាង នួន នាងលំអង​ ធ្វើជាភរិយា។

ដោយ​មាន​បុរស​ចូល​ស្ដីដណ្ដឹង​នាង​ច្រើន​ពេក លោក​ជំទាវ​ នួន វរនាថ ពិបាក​ក្នុង​ការ​សម្រេច​ចិត្ដថា​ ត្រូវ​លើក​ឲ្យនរណាម្នាក់ ហេតុ​ដូច្នេះ​ទើប​សំរេច​ដាក់​ដេញថ្លៃ ក្នុង​គោលបំណង​យក​ថវិកា​ហាសិប​ភាគរយ (៥០%) ដើម្បី​ធ្វើ​វិភាគទាន​ដល់​មូលនិធិកុមារ​កំព្រា និង​ចាស់ជរា​កម្ពុជា ។

លក្ខខណ្ឌ​នៃ​ការ​ដេញថ្លៃ ៖
អ្នក​ដេញថ្លៃ​ត្រូវ​មាន​ឋានៈ​ជា​អភិជន មានកេរ្ដិ៍ឈ្មោះ​ល្អ​ក្នុង​សង្គម ជា​បុរស​នៅ​លីវ (​ក​ម្លោះ ឬ​ពោះម៉ាយ​) ត្រូវ​យក​ធ្វើ​ជា​ឧត្ដមភរិយា​តែ​ម្នាក់​គត់ ។
តំលៃ​ដេញថ្លៃ​ចាប់ផ្ដើម​ពី​១​លាន​ដុល្លារឡើង​ទៅ ចំណែក​ព័ត៌មាន​លំអិត​សូម​មេត្ដា

ទាក់ទង​ទូរស័ព្ទ​លេខ ០១២ ៨០២ ៧១៨​។

Email : sambath_art@yahoo.com

ប្រភព៖ http://kohsantepheapdaily.com.kh/article/20100428-050013.html

Advertisements

31 ចំលើយ

Subscribe to comments with RSS.

  1. ភារ: said, on ខែ​មេសា 29, 2010 at 9:37 ព្រឹក

    ចេះតែមានទៅរួចដែរបង? ម៉េចថ្មីៗហ្នឹងស្រុកយើងដូចជាសំបូរអារឿងប្លែកៗអីហ្នឹងម៉្លេះ?

  2. sambatt said, on ខែ​មេសា 29, 2010 at 9:47 ព្រឹក

    គេស្រលាញ់់ប្រាក់់ឫស្រលាញ់់មនុស្ស?
    កូនស្រីបែរដូចជារបស់់របរគេទិញដូរបានទៅហើយ!
    មែនទែនទៅ…ក្នុងសង្គមសព្វថ្ងៃរបស់់ខ្មែរយើងវាចឹងទូទៅទៅហើយ..
    គ្រាន់់តែរឿងខាងលើនេះបើកចំហរអោយគេឃើញនិងដឹងឮ!!

    • ភារ: said, on ខែ​មេសា 29, 2010 at 10:09 ព្រឹក

      ម៉េចក៏ឆាប់វាយតំលៃម៉្លេះ ខ្ញុំឃើញមនុស្សប្រុសស្រីស្រុកយើង ម៉ាគគោក ស្រលាញ់គ្នា រហូតបានជាប្តីប្រពន្ធ មិនដែលលឺអ្នកណាថាធ្វើដូចអីចឹងផង។ និយាយទៅ អីឡូវសរសើរដល់ចាស់ទុំដែរ ឥឡូវគាត់ផ្តល់សិទ្ធឱ្យកូនចៅរើសគូស្រករដោយចិត្តឯង គ្រាន់តែគាត់ជួយព្រឹក្សា… គាត់ផ្តល់សេរីភាពក្នុងការសំរេចចិត្តដល់ក្មេងៗជំនាន់ក្រោយ…

    • sambatt said, on ខែ​មេសា 29, 2010 at 5:19 ល្ងាច

      នេះដូចជារឿងថ្ងៃទឹកដោះនោះអី?
      មានអាណិកជនខ្មែរពីអាមេរិក ចង់់ដណ្ដឹងកូនក្រមុំខ្មែរម្នាក់់
      ម្ដាយគេទារថ្លៃទឹកដោះ ៣០ ០០០ដុល្លារ!!!មិនមានទេ..
      សូមអញ្ជើញចេញ!នេះជារឿងពិត ..ដែលសំណាងដែរ កំឡោះនោះគេមានលុយ
      មកជូន។

      • វិចិត្រ said, on ខែ​មេសា 29, 2010 at 8:16 ល្ងាច

        កំឡោះ​ហ្នឹងឈ្មោះ​សម្បត្តិ មែន? 😀

        • sambatt said, on ខែ​មេសា 30, 2010 at 4:11 ព្រឹក

          មិនមែនតែពួកអាណិកជនទេដែលត្រូវ
          គេបង្គាប់់ថ្លៃទឹកដោះនោះ…ឥឡូវខ្មែរៗនៅស្រុកខ្មែរទាមទារ
          ថ្ងៃទឹកដោះ សឹងគ្រប់់គ្នា..ហើយដែលថាទូទៅនោះមិនមែន
          ទាំងអស់់នោះទេ..គ្រាន់់តែថាលើស៥០ភាគរយទៅចុះ។
          សម្បត្តិមានពីណា..៣០ ០០០ដុល្លារ? មានតែខ្លួនទទេរ(^_^)
          បើមាន..ទៅស្រលាញ់់កូនអ្នកមានដូចគ្នា គេមិនទារថ្លៃទឹកដោះ ហិហិ

  3. ក្មេងស្រែ said, on ខែ​មេសា 29, 2010 at 11:08 ព្រឹក

    psh… it sound like sale a meat! lolz how much it’s cost per killo?

  4. រតនា said, on ខែ​មេសា 29, 2010 at 11:13 ព្រឹក

    ឪ​ ស្រ្តីខ្មែរ……………

  5. កុមារកាមទេព said, on ខែ​មេសា 29, 2010 at 11:32 ព្រឹក

    ឲ្យទទេរក៏មិនយកផង ទំរាំតែដេញថ្លៃគ្នាដណ្តើមយកអីឯណា!!!!
    ពិបាកនោះពិបាក។

  6. nimol said, on ខែ​មេសា 29, 2010 at 11:47 ព្រឹក

    ខ្ញុំ​យល់​ថា​នេះ​ជា​ការ​បោកប្រាស់។ រូប​ថត​ហ្នឹង​ដូច​ជា​រូប​ថត​របស់​បវរកញ្ញា​Bridgeston ទទខ លេខ៩​ទេ។ ឯលេខ​ខាង​លើ​ជា​លេខ​អ្នក​លក់​គ្រឿង​ឡាន។ Mail អត់​មាន​ក្នុង​ប្រព័ន្ធ។

    • កុមារកាមទេព said, on ខែ​មេសា 29, 2010 at 12:13 ល្ងាច

      នេះគ្រាន់តែគេធ្វើ់លេងមកដាក់កំដរអារម្មណ៍តើ មានទៅពិតឯណា!!!! ម៉េចក៏យកចិត្តទុកដាក់ខាងហ្នឹងម៉្លេះ? ហ្នឹងប្រហែលចង់ខ្លាំងណាស់មើលទៅ!!!
      មិនអីទេចាំខ្ញុំនាំយកមកឲ្យមួយ!!!!! តែមិនដឹងគេព្រមអត់ មិនគេមិនមកតាមក្មេង គឺមិនដឹងធ្វើយ៉ាងម៉េចដែរទេ!!! 🙂

  7. ចាន់ផល said, on ខែ​មេសា 29, 2010 at 12:55 ល្ងាច

    😀 ចូលចិត្តព័ត៌មាន​នេះ ឡូយ​បស់​គេ! ដូច​ក្នុង​រឿង​ព្រេង​អ៊ីចឹង ហើយ​​ចេះ​នឹក​ឃើញ​យក ៥០ ភាគរយ ជួយ​កុមារ​កំព្រា និង​ចាស់​ជរា… ជា​គំនិត​ស្នេហា​ជាតិ ចិញ្ចឹម​កូន​មិន​ខាតទេ!

  8. វិចិត្រ said, on ខែ​មេសា 29, 2010 at 1:04 ល្ងាច

    នេះ​មិន​មែន​ជា​រឿង​ពិតទេដឹង។
    ប្រហែល​ជា​រឿង ដែល​គេ​នឹង​បញ្ចាំងបន្តិច​ទៀតនៅ​ប៉ុស្តិ៍​ទូរទស្សន៍ណាមួយមិន​ដឹង?

    ព្រោះ​ខាងក្រោមអត្ថបទ​នោះ​គេ​ដាក់​ថា អត្ថបទ​ភាព​យន្ត។

  9. kooms said, on ខែ​មេសា 29, 2010 at 1:26 ល្ងាច

    ខ្ញុំ​គិត​ថា​ដូច​លោក​គ្រួដែរ

  10. Broskomjel said, on ខែ​មេសា 29, 2010 at 2:29 ល្ងាច

    នេះជាការដកស្រង់ខ្លឹមសារចេញពីខ្សែភាពយន្តទេ គ្រាន់តែអ្នកសារពត័មានសរសេរមិនអោយច្បាស់ រឺក៏គ្រាន់ជាលក្ខណៈមួយដើម្បីទាក់ទាញ ការចាប់អារម្មណ៍ប៉ុណ្ណោះ៕

  11. យ៉ា said, on ខែ​មេសា 29, 2010 at 4:27 ល្ងាច

    ការ​ពិត​ជា​រឿង​វីដេ​អូ​សោះ ក្នុង​រឿង​គូរ​ព្រេង​ចម្លែក​របស់​អ្នក​​ស្រី​ ពាន់ ភួង​បុប្ផា

  12. kooms said, on ខែ​មេសា 29, 2010 at 4:29 ល្ងាច

    អញ្ចឹងតើ​បាន​ជាមាន​រឿង​ចំលែក​បែបនេះ! កុំតែអ!​ស្មាន​តែមាន​មែន

  13. ភារ: said, on ខែ​មេសា 29, 2010 at 4:33 ល្ងាច

    [….]សាច់រឿងនេះដូចឆ្ងាយពីសង្គមពិតបន្តិច ប៉ុន្តែបើគិតតែពីចំនុចវិជ្ជមាននោះគឹល្អដែរ ដូចជាដាស់សតិ អ្នកដែលមានទ្រព្យយស អោយចេះធ្វើទានសន្សំកុសល ថែមទាំងផ្តល់ផលល្អដល់សង្គមទៀត (ត្រង់ចំនុច៥០%…)។

  14. ដើមត្នោត មួយ said, on ខែ​មេសា 29, 2010 at 8:17 ល្ងាច

    ពិតជាប្រធានបទល្អ!!
    ខ្ញុំសុំសរសើរគាត់ ព្រោះគាត់ចេះអោយតំលៃកូនគាត់ ចេះគិតដល់អនាគតកូន។ គាត់ចេះគិតដល់ សង្គមខ្មែរបច្ចុប្បន្ន គិតដល់អ្នកក្រខ្មែរ ដែលថាគាត់នឹងចំណាយ កន្លះលានដុល្លារ សំរាប់ជួយអ្នកក្រ និងអ្នកចាស់ជរា ព្រោះអ្នកក្រខ្មែរ ចាស់ជរាខ្មែរ រស់គ្មានទីពឹង ត្រូវទទួលគំនាប ពីពួកអ្នកមានលុយ។

    ជាធម្មតា ម្តាយខំចិញ្ចឹមកូនពីទើបកើត ដល់ធំ ចង់បានអនាគត របស់កូន ខ្ពស់។ គាត់ក៏បារម្ភណាស់ ប្រុសៗបច្ចុប្បន្ន បើមានលុយទៅស្រីញី អត់គិតដល់ប្រពន្ធ។

    ចំណុចមិនល្អ កូនគាត់អត់សេរីភាពស្រលាញ់ បុរស តាមអារម្មណ៍របស់ខ្លួន ប៉ុន្តែតាមម្តាយ ប្រសើរជាង ព្រោះគាត់មានបទពិសោធជីវិត ជាងក្មេង។

    សុភមង្គល របស់ស្នេហា គឺអាពាហ៍ពិពាហ៍ ប៉ុន្តែ សុភមង្គល របស់អាពាហ៍ពិពាហ៍ មិនមែនស្នេហាទេ ប៉ុន្តែសេដ្ឋកិច្ច។

    បើការគ្នាហើយ ស៊ីតែស្នេហា មិនខ្វល់ធ្វើការរកលុយ ចិញ្ចឹមស្នេហា ចិញ្ចឹមកូន ប្រាកដជាវេទនាទាំងកូន ។

    • វិចិត្រ said, on ខែ​មេសា 29, 2010 at 8:34 ល្ងាច

      តែ​បើ​ការ​ហើយមាន​លុយ ប្ដីមុខ​ដូច​ងោះ ក៏គ្មាន​សុភមង្គល​ដែរ។
      សុភមង្គល​ ត្រូវការ​ធាតុ​ទាំង​ពីរនេះ ស្នេហា និង​ ទ្រព្យសម្បត្តិ។

  15. ដើមត្នោត មួយ said, on ខែ​មេសា 29, 2010 at 9:01 ល្ងាច

    នៅប្រទេសគេ ស្រីៗក្មេងៗ ស្រលាញ់តែអ្នកមានលុយ អ្នកមានការងារធ្វើ អ្នកមានមុខជំនាញ ព្រោះស្រីៗទាំងនោះដឹងណាស់ លុយសំខាន់ ជាងស្នេហា ស្នេហាជួនកាលណាយ លុយមិនចេះណាយទេ ព្រោះអាចបំរើជីវិត បំរើស្នេហា… បានងាយ

    • sambatt said, on ខែ​មេសា 30, 2010 at 8:39 ព្រឹក

      ចុះពួកភ្នង គេរស់់ក្នុងព្រៃអត់់មានលុយផង..អាចមានសុភមង្គលបានទេ???
      បើស្អីឡើងលុយស្អីឡើងលុយឈឺព្រះទ័យណាស់់!
      សុភមង្គលនៃស្នេហាមិនពិតជាលុយនោះទេ..ព្រោះពួកភ្នង
      រស់់ក្នុងព្រៃ ត្រូវការត្រឹមតែការចិញ្ចឹមជីវិតដែលកើតមកពីការធ្វើកសិកម្មឫ
      ប្រម៉ាញ់់!
      សុភមង្គលនៃស្នេហាគឺការមានស្នេហា!
      យើងមិនចាំបាច់់និយាយអីច្រើនទេ..នៅស្រុកបារាំង អាមេរិក កាណាដា..
      ពួកច្រមុះវែង រៀបអាពៀរពិពៀរ ពិតជាបានពៀរមែន!គឺការរស់់នៅមិនចុះសំរុងគ្នា
      ចឹងហើយបានជាប្រមាណជិតពាក់់កណ្ដាលនៃគូរស្រករដែលរៀបអាពៀរពិពៀរហើយ
      មានកម្មពៀរ ត្រូវលះលែងគ្នា ខ្លះក៏មានកូនរួចហើយដែលបង្កភាពស្មុគស្មាញកាន់់តែ
      ខ្លាំងឡើង!!!ចំពោះច្បាប់់សង្គម សង្គម ក្រសួងយុត្តិធម៌…ចឹងទើបមាន
      ចលនាមួយដែលមានឈ្មោះថា4fathersគឺពួកនេះបានទាមទារសិទ្ធិចែករំលែកការចិញ្ចឹមកូន
      ក្រោយពេលចែកផ្លូវគ្នា!គេមានការឈឺចាប់់ប៉ុនណ្ណា?ដែលតុលាការមិនព្រមចែកការរំលែក
      កូនមកចិញ្ចឹមបីបាច់់ថែរក្សាររបស់់ឱពុក..ព្រោះគេក៏ជាអ្នកបង្កើតកូនដែរតើ!!!បួនប្រាំឆ្នាំកន្លង
      នេះខ្ញុំឃើញតាមទូរកញ្ចក់់ទូរទស្សន៏ មានបុរសពីរនាក់់ មា្នក់់បានឡើងលើគ្រោងស្ពាន
      រួចយូរក្រោយមកទៀតមានម្នាក់់ទៀតបានឡើងបង្គោលដាក់់ផ្ទាំងសំពត់់ផ្សាយពាណិជ្ជកម្ម
      រួចទៅជាគំរាមកំហែងលោតសំលាប់់ខ្លួន ឫ មិនព្រមចុះ ដោយស្រែកទាមទារយុត្តិធម៌
      សំរាប់់រូបគេនិងក្រុម 4fathersដែលតុលាការមិនយុត្តិធម៌ ទៅកាន់់ជើងស្រីៗ …!
      ពួកគេឈឺចាប់់យ៉ាងណា ដែលកូនសំលាញ់់ស្មើរេជីវិតរបស់់ខ្លួនត្រូវបែកពីខ្លួនរហូតដូច្នេះ?ឫការរំលែកការចិញ្ចឹមមិនស្មើរគ្នា?
      ចឹងសួរថា ៖ គេនៅស្រុកនេះ ដែលម្នាក់់មិនក្រ ឯណា? ដែលម្នាក់់មានលុយចាយបររិបូរ
      មិនរហាមដូចអ្នកក្រនៅប្រទេសក្រនោះ មានសុភមង្គលទេជាមួយលុយ?
      សុភមង្គលពិតជាត្រូវការសេចក្ដីស្រឡាញ់់ គ្រប់់កាលៈទេសៈ!តែលុយមិនគ្រប់់កាលៈទេសៈ
      ឡើយ! កាលពីសម័យបរេប្រវត្តិសាស្រ្ត..ឯណាលុយ? តែគេសុភមង្កល ដែរតើ..
      មនុស្សបុរេប្រវត្តិសាស្រ្តក៏បានរស់់មានសុភមង្គលដែរតើ !

  16. រចនា said, on ខែ​មេសា 29, 2010 at 9:15 ល្ងាច

    គេ​ដាក់​ខាង​ក្រោម​ថា «អត្ថបទ​ភាពយន្ត»

    • ក្មេងនរក said, on ខែ​មេសា 30, 2010 at 6:16 ល្ងាច

      អត្ថបទភាពយន្ត!!! ចុះបើគេចុះផ្សាយពីអាពើអានាចារកុមារ រឿងផ្លូវភេទកុមារ ហើយគេដាក់
      ខាងក្រោមថា «អត្ថបទ​គិតលេង» រឺ «អត្ថបទ​ផ្ទាល់ខ្លួន» វិញតើគេគិតយ៉ាងម៉េចដែរ !!! ធម្មតាៗទេ កុំគិតច្រើន!!! ហ្នឹង ជួយគិត!!!!

    • រចនា said, on ខែ​ឧសភា 1, 2010 at 12:20 ល្ងាច

      អត្ថបទ​នេះ​ជា​អត្ថបទ​ដែល​កាសែត​ចុះ​សម្រាប់​ផលិតកម្ម​ណា​មួយ​ដែល​គេ​មាន​ឈុត​អាន​ព័ត៌មាន​ក្នុង​កាសែត ឬ​ចុះ​ព័ត៌មាន​ក្នុង​កាសែត។ ការណ៍​ដែល​ធ្វើ​អ៊ីចឹង​គឺ​ជា​ការ​ចាំ​បាច់​ជួយ​ឱ្យ​ភាពយន្ត​នោះ​មើល​ទៅ​ដូច Real ។ ដូច​ថា​អ៊ីចឹង​ថា​វា​ចាំ​បាច់។ ដែល​ប្អូន​ឯង​ថា​ជា​អត្ថបទ​ផ្ទាល់​ខ្លួន ឬ​អត្ថបទ​គិត​លេង​ស្អី​នោះ សួរ​ថា​វា​ចាំ​បាច់​អត់?

  17. posoky said, on ខែ​មេសា 30, 2010 at 12:30 ព្រឹក

    គេថាក្លឹបនឹងនៅPhilipine តែដាក់ឈ្មោះកម្ពុជា ហើយអារលាយណាចេះតែដាក់បានអីចឹង ?

    • ក្មេងនរក said, on ខែ​មេសា 30, 2010 at 3:54 ល្ងាច

      ស្រីក្នុងបារ គឺចឹងណ៎ បើយកមួយមករួមរ័ក ប្រហែលកើតអេដស៏ទេដឹង?
      រាំចុះរាំឡើង ប៉ះដៃប៉ះជើង ដូចអាសតិចៗៗទៀត!!!!

  18. engsamnang said, on ខែ​មេសា 30, 2010 at 4:11 ល្ងាច

    ម៉េញក៌គិតបែបនឹងទៅវិញ មានតែបងរចនាទេដែលគិតត្រូវ នេះជាអត្តបទថតភាពយន្តទេ។ គេបានដាក់ហើយរឺតើ។ គឺអត្តបទនេះជាផ្នែកមួយសំរាប់ថតក្នុងភាពយន្តទេ។

  19. លោកពូវែង said, on ខែ​ឧសភា 12, 2010 at 3:05 ព្រឹក

    នាង លំអង ស្អាត មែន តែមិនដឹងថា នាង​ ចេះធ្វើអីខ្លះហ្ន៏ ?​ ហើយលក់ថ្លៃមាឡឹង​ ៗ(ម្លឺង) នណា ហ៊ានទិញ លោកមាចាស់(ម្ចាស់)។

  20. nimol said, on ខែកញ្ញា 17, 2010 at 9:10 ព្រឹក

    រឿង​នេះ​បាន​ចាក់​ផ្សាយ​មួយ​រយៈ​លើ​កញ្ចក់​ទូរទស្សន៍​ស៊ីធីអិន ឥឡូវ​នេះ ក្រសួង​ព័ត៌មាន​បាន​ឲ្យ​បញ្ឈប់​ការ​ចាក់​ផ្សាយ​នេះ​ហើយ ដោយ​សារ​មាន​គេ​រិះគន់​ច្រើន​ពេក។ រឿង​នេះ​មាន​ចំណង​ជើង​ថា «គូ​ព្រេង​ចម្លែក»។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: