ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

Hacker ជនជាតិ​រុស្សីកំពុង​លក់ Account អ្នក​ប្រើប្រាស់ Facebook ចំនួន ១.៥ លាន

Posted in ចំណេះដឹង, ពត៌មាន by ប្រាក់ សុភី on ខែ​មេសា 26, 2010

Hacker ដែល​ហៅឈ្មោះខ្លួន​ឯងថា Kirllos  បាន​កំពុង​លក់ IDs របស់​ប្រើប្រាស់ Facebook ក្នុង​តម្លៃ​ទាប​គឺ $២៥ សម្រាប់ 1000 IDs ដែលមាន​មិត្ដ​ក្រោម​១០នាក់ ហើយ $៤៥​ សម្រាប់ IDs ដែលមាន​មិត្ត​ច្រើន​ជាង ១០នាក់។ បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់ VeriSign’s iDefense បាន​អោយ​ដឹង​ថា​ Kirllos បាន​លូច​ ID​ មួយ​ក្នុង​ចំណោម​ ៣០០នាក់ អ្នក​ប្រើប្រាស់ Facebook។

ព័ត៌មាន​ដែល​លក់​ទាំង​នោះ​​រួម​ទាំង​ login ផងដែរ ហើយ​ព័ត៌មាន​ទាំង​នេះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ចន្លោះ​ពីមួយ $១ ទៅ $២០ យោង​ទៅតាម ​data from Symantec ។ មក​ដល់​ពេល​នេះ​ គណនី​ចំនួន ៧០០ ០០០ ហើយ​ត្រូវ​បាន​លក់។

នេះ​ជា​ការ​ជួន​ដំណឺង​ដល់​អ្នក​ប្រើ​ប្រាស់​ Facebook ទាំង​អស់​អោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុង​ប្រើ​ប្រាស់ Password ធ្វើ​យ៉ាង​ណា​កុំអោយ​ពួក​លួច​បាន​អោយ​សោះ វាមិន​ផល​ល្អ​ទេ​ដល់​យើងប្រសិន​បើ​ពួកគេ​លួច​បាន​នោះ ជាពិសេស​សូម​ប្រើ​ពាក្យ​សម្ងាត់​ ពិបាកៗ។

អ្នក​រាល់គ្នា​ដែល​មាន​គណនី​នៅ​​ Facebook ​សូម​ធ្វើ​ការ​ផ្លាស់​​ប្ដូរ​ពាក្យ​សម្ងាត់​នៅ​ពេល​នេះប្រសិនបើអាច ព្រោះ​ក្នុង​គណនី​ដែល​គេ​លួច​ទៅ​អាច​មាន​យើង​ផង​ដែរ។ សូម​សំណាង​ល្អគ្រប់គ្នា!!!!

ប្រភពដើម៖ http://mashable.com/2010/04/23/hacker-facebook/

Advertisements

14 ចំលើយ

Subscribe to comments with RSS.

  1. ទឹម បឿន said, on ខែ​មេសា 26, 2010 at 11:45 ព្រឹក

    ពូកែ​មែន! គិត​រកស៊ី​ខាង​ហ្នឹង​ដែរ​សិន 😉

  2. kooms said, on ខែ​មេសា 26, 2010 at 11:48 ព្រឹក

    មែន​ហើយ​បឿន គាត់លក់អស់​ជាង ៧០០ ០០០ គណនី​ហើយ! បើគិតទៅគាត់​រក​លុយ​បាន​ប្រហែល​ជាង​មួយលាន​ដុល្លាហើយ! 😆

  3. វិចិត្រ said, on ខែ​មេសា 26, 2010 at 2:41 ល្ងាច

    ប្ដូរ​ password ប្រហែល​ជួយ​មិន​បាន​យូរ​ប៉ុន្មាន​ទេ។ បើ​យើង​យល់​ពី​របៀប​ដែល​គេ​លួច​password បាន​ជួយ​បាន​យូរ៖
    – Internet café
    – spyware
    – cookie …

  4. kooms said, on ខែ​មេសា 26, 2010 at 3:18 ល្ងាច

    នៅ​ស្រុក​ខ្មែរ​យើង​ Internet Cafee ជា​ចំនុច​ក្ដៅ​គគុក​ក្នុង​ការ​ឆ្លង់ spyware និងការ​លួច​ password។ ហើយ​ Cookie ក៏ជា​ផ្នែក​មួយ​សំខាន់​ផងដែរ បើ​សិនយើង​ប្រើ​កុំព្យូទ័រ​ នៅ​ Internet Cafe នោះសូម កុំចុច Remember me​ អោយ​សោះ ព្រោះ​វា​នឹង​រក្សា​ពាក្យ​សម្ងាត​យើង​កុំព្យូទ័រនោះ។

  5. កុមារកាមទេព said, on ខែ​មេសា 26, 2010 at 3:43 ល្ងាច

    វីវរធំហើយ ខ្ញុំមានមិត្តដល់ទៅ ៥០០នាក់ តែគេលួចបាត់ មិនដឹងជាធ្វើយ៉ាងម៉េចទេ!!!!! មាន account ដល់ទៅ ៤ទៀត មិនដឹងគេចង់លួចមួយណាទេ!!!!
    អត់ចូលចិត្តលួចរបៀបចឹង ដែលគ្មានប្រយោជន៍ទាំងសងខាងចឹងទេ។ ពួក រ៉ាស់ហៀនខាងខូចនេះ លួចតាំងពីក្មេងរហូតដល់ចាស់ ខ្ញុំក៏ស្គាល់ពូកហ្នឹងដែរ តែមិនមែនខាងអាលួចយកលុយចឹងទេ ប៉ុន្តែលួចដើម្បីចែកគ្នាប្រើ!!!!! ដូចជាកម្មវីធី វីដេអូ ចំរៀង!!! គិតរកវីធី ដើម្បីទប់ស្កាត់សិនហើយ!!!
    សូមអរគុណពូ ដែលប្រាប់ជាដំណឹង ព្រោះដំណឹងនេះមានប្រយោជន៍ច្រើនណាស់សំរាប់ខ្ញុំ!!!

  6. kensocialnetwork said, on ខែ​មេសា 26, 2010 at 6:42 ល្ងាច

    សូមកុមអោយធនាគាប្រទេសខ្មែរ យើងមានរឿងដូច្ចេះអី!

  7. សុវិចិត្រ said, on ខែ​មេសា 26, 2010 at 6:47 ល្ងាច

    ដូច​លោក​ពូ kooms និយាយចឹង! ថ្ងៃ​ខ្លះ​ខ្ញុំ​ចូល​អ៊ីនធើនិត ចំ​កុំព្យូទ័រ​ខ្លះ បើក yahoo hi5 facebook ចោល​លេង។ ណា​មួយ​ខ្ញុំ​មិន​មែន​មនុស្ស​លួច​គេ ក៏​បិទ​ឲ្យ​គេ​ទៅ។ ប៉ុន្តែ​បើ​វិបសាយ​ខ្លះ មាន Remember me ដែរ តែ​កាល​ណា​ដែល​គេ​បើក​គណនី ចោល​ក្នុង​រយៈពេល ១០ ទៅ ២០ នាទី(តាម​គេ​កំណត់) ដោយ​មិន​ប្រើ​ប្រាស់​នោះ​វា​នឹង​បិទ​ឲ្យ ដោយ​ស្វ័យ​ប្រវត្តិ។ កាល​ណោះ​ខ្ញុំ​ច្រឡំ បើក Gmail ចោល​ជិត ៣ថ្ងៃ​នៅ​កន្លែងគេ ហេហេហ

    • kooms said, on ខែ​មេសា 27, 2010 at 8:14 ព្រឹក

      សុវិចិត្រ​ ១០ ទៅ​ ២០នាទី គឺ​ជា​ Session Server ទេ ចំណែកការ​ប្រើ​ប្រាស់ Remember me គឺ​ភាគច្រើន​ជា Cookie ហើយ​គេ​ប្រើ​វា​សម្រាប់​រក្សា​ពាក្យ​សម្ងាត់​ក្នុង​រយៈពេល​យួរ អាមួយ​ថ្ងៃ ១សប្ដាហ៍ ១ខែរ ឫរហូត។ នេះ​ចំនុច​គ្រោះថ្នាក់​បើ​កុំព្យូទ័រ​នោះ​មិន​ជា​កុំព្យូទ័រ​ផ្ទាល់ខ្លួន។

  8. កុមារកាមទេព said, on ខែ​មេសា 27, 2010 at 8:28 ព្រឹក

    កាលណាប្រើអ៊ីនធឺណeតកន្លែងរបស់គe ដូចជាហាងអ៊ីនធឺណេត អីនេះជាដើម ខ្ញុំមិនដែលបន្សល់ទុកនូវ Remember me រឺក៏ Cookie ទេ ហើយកាលដែលមានការធ្វេសប្រហែលក្នុងកាrប្រើ រឺក៏មិនបាន log out account នោះយើងនឹងជួបបញ្ហាដោយមិនដឹងខ្លួន ឬក៏ត្រូវគេប្តូរលេងសំងាត់ ក្លាយជារបស់គេ។
    តែចំពោះខ្ញុំវិញ មិនមានបញ្ហាអីនោះទេ ព្រោះខ្ញុំប្រើកុំព្យូទ័រនៅផ្ទះ!!!!!
    ភាគច្រើន នៃកុំព្យូទ័រនៅហាងអ៊ីនធឺណេត បានឆ្លងចូលនូវ spyware and malware រួមទាំង virus ផង.

  9. កុមារកាមទេព said, on ខែ​មេសា 27, 2010 at 8:30 ព្រឹក

    សូមទោសសរសេរលឿនពេក ខុសច្រើនណាស់!!!!

  10. rony said, on ខែ​មេសា 27, 2010 at 11:00 ព្រឹក

    Dear kooms.wordpress.com
    http://www.countryexpedition.com/trip-name/index.php?page_id=207

    and i creat a file name .htaccess that contant code below
    RewriteEngine on
    RewriteRule index-page_id-(.*)\.htm$ index.php?page_id=$1

    but it still not working
    please help

    • kooms said, on ខែ​មេសា 27, 2010 at 3:35 ល្ងាច

      សូម​អភ័យ​ទោស​ចំពោះ​សំណួរ​ខាងលើ ដោយ​សារ​វាត្រូវ​ការ​ចំនាយពេល​យូរ​បន្តិច​ក្នុងការ​ឆ្លើយ​តប​ ដូច្នេះ​ហើយ​ខ្ញុំ​មិន​អាច​ធ្វើរការ​ឆ្លើយ​តប​បាន​ភ្លាមៗទេ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: