ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

បីចំនុច​ ម្ដាយ​រើស​កូន​ប្រសា [កំប្លែង]

Posted in សិល្បៈ by ប្រាក់ សុភី on ខែ​មេសា 23, 2010

ម្ដាយបាន​និយាយ​ទៅកាន់​កូន​ស្រី​របស់គាត់ថា បើ​កូន​ចង់នាំមិត្ត​ប្រុស​មក​អោយ​ម៉ែមើល​លុះ​ត្រា​តែ​បុរស​នោះ​មាន​ចំនុច​ពិសេស​បី​ចំនុច ទើបម៉ែយល់​ព្រម​អោយ​កូន​រៀប​ការជាមួយ។

បីចំនុច​នោះគឺ៖

  1. ជា​មនុស្ស​ឆ្លាត​វាងវៃ​ចេះ​បត់បែន​តាម​​កាលៈទេសៈ
  2. ចេះ​សន្សំ​​សំចៃ
  3. នៅ​កំឡោះ

បើ​កូន​រក​បាន​មនុស្ស​ប្រុស​បែប​ចាំ​នាំ​គេ​មក​អោយ​ម៉ែ​មើល។

ថ្ងៃ​​ក្រោយ​កូន​ស្រី​ក៏បាន​​សុំ​ការ​អនុញ្ញាត​ពី​ម្ដាយ​ ដើម្បី​នាំ​មិត្ត​ប្រុស​អោយ​ម្ដាយ​​ស្គាល់ ម្ដាយ​ក៏​សួរ​ទៅ​កូន​ស្រី​ថា៖

ម្ដាយ៖ តើ​​មិត្ត​ប្រុស​របស់​កូន​​ មាន​លក្ខណៈ​ដូច​ម្ដាយ​ចង់បាន​អត?

កូនស្រី៖ ចាស មាន​ម៉ែ

ម្ដាយ៖ ឯង​រៀប​រាប​​មើល

កូនស្រី ៖ ទី១ ជា​មនុស្ស​ចេះ​បត់បែន ​ពេល​គាត់​ឌុប​កូន​ដើរលេង​ ឃើញ​មេឃ​ចង់​ភ្លៀង​​គាត់​ក៏​នាំកូន​ចូល​ផ្ទះ​សំណាក់ ទី២ ចេះ​សន្សំសំចៃ ពេល​នោះ​គាត់​ជួល​តែ​បន្ទប់​មួយ​សម្រាប់​ស្នាក់នៅ​។

ម្ដាយ៖ ចុះ​អា​ទី៣​នៅ​កំឡោះ​ ធ្វើម្ដេច​កូនដឹង?

កូនស្រី៖ ព្រោះ​គាត់​ប្រើ​ស្រោមរហូត! sic

ម្ដាយ​៖ ហ៊ឺហ៊ឺ……

Advertisements

4 ចំលើយ

Subscribe to comments with RSS.

  1. មេឃា said, on ខែ​មេសា 23, 2010 at 12:16 ល្ងាច

    😀 ចេះតែមានហ្មងបង Kooms… 🙂

  2. ភារម្យ said, on ខែ​មេសា 23, 2010 at 12:53 ល្ងាច

    ha ha!

  3. ទឹម បឿន said, on ខែ​មេសា 23, 2010 at 4:06 ល្ងាច

    ហាហា ប្រើ​ស្រោម​រហូត​ដើម្បី​រក្សា​ភាព​កំលោះ​អ្ហ?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: