ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

អ្នក​លឿង

Posted in ពត៌មាន, ស្វាយរៀង by ប្រាក់ សុភី on ខែ​មេសា 19, 2010

ជា​រៀង​រាល់​ឆ្នាំ​ នៅ​កំពង់ចម្លង​អ្នក​លឿង​តែង​តែ​មានការ​កក​ស្ទះ​ចរាចរណ៍​ជា​ប្រចាំ​ ជាពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ បុណ្យ​​ភ្ជុំ​ បុណ្យ​អុំទូក។ ​មុន​ថ្ងៃ​បុណ្យ​គឺកកស្ទះ​ត្រើយ​ខាង​លិច​ ហើយ​ក្រោយ​ថ្ងៃ​បុណ្យ​គឺ​កក​ស្ទះ​ត្រើយ​ខាង​កើត ក្នុងការ​កក​ស្ទះ​នេះ​ដែរ​គឺ​មាន​ចម្ងាយ​ប្រហែល​ ៣គ.ម ទៅ ៥គ.ម ឯនោះ​ ហើយ​ការ​រង់ចាំ​គឺ​ចំនាយ​ពេល ៥ម៉ោង ទៅ​ជិត​១០ម៉ោង។

ក្នុងឱកាស​បុណ្យ​បែប​នេះ​គឺ​មាន​សាឡាង​ចម្លង​បី​គ្រឿង ធ្វើការ​ចម្លង​អ្នក​ដំណើរ ហើយ​សាឡាង​មួយ​អាច​ផ្ទុក​រថយន្ត​​ពី២០ ទៅ​ ៤០ គ្រឿង​។ ចំណែក​ឆ្នាំ​នេះ​គឺ​មាន​សាឡាង​រហូតដល់​ទៅ​ប្រាំ​គ្រឿង​តែ​កម្រិត​នៃ​ការកក​ស្ទះ​គឺ​ច្រើនជាង​រាល់​ឆ្នាំ។ ទោះ​បី​ជា​ឆ្នាំ​នេះ មាន​ពេល​ពីរ​ថ្ងៃ​​​ សម្រាប់​ត្រលប់​ពីស្រុក​កំណើត​មក​វិញ​ក្ដី បន្ទាប់​ពីចូល​ឆ្នាំ​ ក៏​នៅ​កកស្ទះដដែល​ទាំង​ថ្ងៃ​សៅរ៍​ នឹង​ថ្ងៃ​អាទិត្យ​ ជាពិសេស​ថ្ងៃ​អាទិត្យ​​ មាន​រថយន្ដ​អ្នក​ដំណើរ​ខ្លះ​​រង់ចាំជាង​ប្រាំម៉ោង​តែ​អាច​រំកិល​ខ្លួន​បាន​តែជាង៣០ម៉ែត្រ​តែប៉ុណ្ណោះ(ពេល​ថ្ងៃ)។ ចំណែក​រថយន្ដ​របស់​ពួក​ខ្ញុំ​ចេញ​ពី​ផ្ទះ​ម៉ោង​ប្រាំ​ល្ងាច​ដល់អ្នក​លឿង​ម៉ោង​ ប្រាំមួយ​កន្លះតែត្រូវ​រងចាំរហូតដល់​ម៉ោង​១០យប់​ទើប​បាន​ចុះ​សាឡាង។

ការកកស្ទះបែបនេះ​ លោក​សមត្ថកិច្ច​ដែល​បម្រើ​ការ​នៅ​កំពង់ចម្លង​អ្នក​លឿង​រក​លុយ​បាន​មិន​ស្ទើរ​ ប្រសិន​បើ​មាន​ម្ចាស់​រថយន្ដ​ចង់​ចេញ​តាម​ផ្លូវ​ពិសេស​​ត្រូវ​ចំនាយ​លុយ​ពីរម៉ឺន​រៀល​រហូត​ដល់ ប្រាំ​ម៉ឺន​រៀង​ទើប​មិន​កក​ស្ទះ​យួរ ហើយ​ចំពោះការ​ហែក​សំបុត្រសាឡាង​ម្ចាស់​រថយន្ដ​ត្រូវ​បង់ពីលើថ្លៃសំបុត្រ​ពី៥០០០៛ ទៅ១០​ ០០០៛ ទើបអ្នក​ហែក​សំបុត្រ​គាត់ឆាប់ហែក​អោយ បើមិនអញ្ជឹងទេ​ត្រូវ​រង់ចាំ​ទាល់​តែយួរ។

មិន​ដឹង​ថា​ពេលណា​ទើបបាន​ស្ពាន​ឆ្លង​ទេ​នៅ​អ្នក​លឿង​នោះ​ ឮថា​កសាង​ៗជាយួរឆ្នាំហើយ​តែ​មិន​ទាន់​ឃើញ​តម្រុយ​សោះ តើត្រូវ​ចំនាយពេល​ប៉ុន្មាន​ទៀត​ទើប​បាន​កសាង? ហើយ​ពេល​ប៉ុន្មាន​ទៀត​ទើប​បាន​ឆ្លង?

Advertisements

11 ចំលើយ

Subscribe to comments with RSS.

  1. រចនា said, on ខែ​មេសា 19, 2010 at 5:16 ល្ងាច

    You Yellow! 😀 សំណាង​ហើយ​ដែល​ឆ្នាំ​នេះ​មិន​ទៅ​ស្រុក កុំ​អី​បាន​ស្ទះ​សាឡាង​ហ្នឹង​គេ​ដែរ​ហើយ! ^^*

  2. nimol said, on ខែ​មេសា 19, 2010 at 11:07 ល្ងាច

    ឆ្នាំ​នេះ ខ្ញុំ​អត់​បាន​ទៅ​ស្វាយរៀង​ទេ។ ដូច្នេះ មិន​បាន​វេទនា​ចិត្ត​នៅ​សាឡាង​អ្នក​លឿង​ទេ។

  3. kooms said, on ខែ​មេសា 20, 2010 at 8:20 ព្រឹក

    ខ្ញុំ​រង់ចាំ​ស្ទើរ​ក្សិណក្ស័យ​

  4. mong chheang said, on ខែ​មេសា 20, 2010 at 9:55 ព្រឹក

    នេះជាបញ្ហាកើតឡើងជាប្រចាំរាល់ពេលបុណ្យទានម្តងៗ។ ធុញធប់នឹងមន្រ្តីកាន់កាប់សាឡាង តែមិនអាចនិយាយអ្វីបានទេ ក្រៅពីការអង្វរករ សុំគាត់ហែកសំបុត្រ បញ្ចាក់ថាដល់វេនបានចុះ។ ជួនកាលជួរឡានយើងត្រូវដល់ គាត់់បែរជាឲ្យជួរឡានផ្សេងចុះ ទុកយើងសម្លឹងមើលគេ​យ៉ាង​ខ្លោចផ្សារ។ តែគាត់ (លោក​ឈួន ឬបធានសាឡាង) នៅតែថា គាត់ប្រឹងប្រែង មិនដឹងថាគាត់​ជ្រាបពីសូកលុយដើម្បីបានចុះឬទេ ព្រោះតាមកិច្ចសម្ភាសន៍ គាត់ថាមិនមានករណីយកលុយទេ។

  5. ទឹម បឿន said, on ខែ​មេសា 20, 2010 at 10:30 ព្រឹក

    ខ្ញុំ​ត្រឡប់​ពី​ស្រុក​ប្រពន្ធ​វិញ​ថ្ងៃ​សៅរ៍ តាម​ព្រែក​តាម៉ាក់ ហើយ​ជិះ​មក​ឆ្លង​សាឡាង​នៅ​កាណាឌីយ៉ា អត់​មាន​ស្ទះ​ទេ ។

  6. Samady KS said, on ខែ​មេសា 20, 2010 at 11:11 ព្រឹក

    អត់​ដែល​បាន​ទៅ​លេង​នៅ You Yellow ហ្នឹង​សោះ គិត​រក​ទៅ​លេង​ម្ដង ​តែ​ចាំ​ឆ្នាំ​ក្រោយ​សិន

  7. kooms said, on ខែ​មេសា 20, 2010 at 1:54 ល្ងាច

    @mong chheang និយាយ​ថា​មិន​យ​ក​លុយ​មេញ​បើមក​ប្រាប់​ខ្ញុំ​ហើយ​ថា​បើចង់​លឿន​ត្រូវ​ចំនាយ​លុយ​ខ្លះ
    @បឿន ខ្ញុំ​គិតថា​នឹង​តាម​ព្រៃ​វែង​ដែរ​តែ​ វា​យប់ទៅហើយ
    @Samady បើចង់​ទៅ​លេង​មាន​អីតែប្រញាប់បន្ដិច​ណា​ប្រយ័ត្ន​គេសាង​ស្ពាន​លែង​បាន​ឃើញ

  8. […] https://kooms.wordpress.com/2010/04/19/អ្នក​លឿង/ ប្រាំ​ឆ្នាំ​ចាំ​ស្នេហ៍… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: