ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

Rock Production

Posted in តន្ត្រី, សិល្បៈ by ប្រាក់ សុភី on ខែ​មេសា 2, 2010

សូម​កុំ​ច្រឡំ អត្ថបទ​នេះ​មិន​មាន​ដាក់​បទ​ចម្រៀង​​ អោយ​ទាញ​យក​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ចេញ​ទស្សនៈ​ផ្ទាល់​​ខ្លះ​​ជុំ​វិញ​ ផលិតកម្ម​​ Rock Production។ ហើយ​សង្ឃឹម​ថា​បើ​ម្ចាស់​ផលិត​កម្ម​ ឬ​អ្នក​ធ្វើការ​នៅ​ទី​នោះ​បាន​អាន​អត្ថបទ​នេះ​ មិន​ប្រកាន់​ទោស​អូស​ដំណើរ​អី​នោះ​ទេ វា​គ្រាន់​ជា​ទស្សនៈ​មួយ​ក្នុង​ន័យ​​ស្ថាបនា​តែ​​ប៉ុណ្ណោះ ។

Rock Production អ្នក​រាល់​ គ្នា​ពិត​ស្គាល់​ហើយ​ចំពោះ​ផលិត​កម្ម​មួយ​នេះ​ បើ​និយាយ​ទៅ​គឺ​ល្បី​គ្រាន់​បើ​ដែរ​ក្នុង​ចំណោម​ផលិត​កម្ម​ល្បី​ៗ​ស្រុក​យើង ​នេះ។ ​ភាព​ល្បី​ល្បាញ​​របស់​ផលិត​កម្ម​នេះ​ កើត​ឡើង​តែ​ចំពោះ​វ៉ុល​ពី​រ​បី​ដំបូង​តែ​ប៉ុណ្ណោះ​ នឹង​ដោយ​សារ​បទ​ចម្រៀង​របស់​ផលិត​កម្ម​រ៉ុក​ត្រូវ​បាន​​​យក​ទៅ​ចាក់​តាម​ ស្ថានីយ​ទូរទស្សន៍​​​​ CTN និង MY TV ជាពិសេស​ក្នុង​រឿង​ភាគ​របស់ CTN ហើយ​ម្យ៉ាង​ទៀ​អ្នក​ចម្រៀង​នៅ​ផលិត​កម្ម​មួយ​នេះ​ឃើញ​មុខ​តាម​កញ្ចក់​ ទូរទស្សន៍ CTN ច្រើន​ជាង​តារា​ចម្រៀង​នៅ​ផលិត​កម្ម​ផ្សេង​ទៀត។ ទាំង​អស់​នេះ​ជា​កត្តា​ដែល​ធ្វើ​អោយ​ផលិត​កម្ម​រ៉ុក​អាច​ឈរ​ជើង​ក្នុង​តំណែង ​ជា​ផលិតកម្ម​ល្បី​ក្នុង​ស្រុក។

តែ​បើ​គ្មាន​ការ​គាំទ្រ​ពី​បណ្ដាញ​ ទូរទស្សន៍​ទាំង​នោះ​ទេ ហើយ​ប្រកួត​ប្រជែង​ដូច​ផលិត​កម្ម​ធម្មតា​ក្នុង​ស្រុក​នោះ​ ខ្ញុំ​អាច​និយាយ​បាន​ថា​ផលិត​កម្ម​មួយ​នេះ នឹង​មិន​អាច​ឈរ​ជើង​​ក្នុង​តំណែង​ដូច​សព្វ​ថ្ងៃ​នោះ​ទេ។

ជា​និច្ចកាល​ ពេល​ដែល​តារា​ចម្រៀង​រ៉ុក​ឡើង​ទូរទស្សន៍​ម្ដង​ៗ​ ខ្ញុំ​តែង​​ឮ​សំណូមពរ​ពី​ពួក​​​គេ​មក​កាន់​ទស្សនិកជន​ និង​អ្នក​គាំទ្រ​​ថា «សូម​ជួយ​គាំទ្រ​ផលិត​កម្ម​រ៉ុក រាល់​បទ​ចម្រៀង​របស់​រ៉ុក​​ គឺជា​ស្នា​ដៃ​​កូន​ខ្មែរ​ មិន​ចម្លង​​​ពី​បរទេស» ចំណុច​នេះ​ខ្ញុំ​សូម​គាំទ្រ​ នឹង​​សូម​សរសើរ​ផលិត​កម្ម​នេះ​ផង​ដែរ​ដែល​ចេះ​តែង​និពន្ធ​ខ្លួន​ឯង​ ខុស​ពី​ផលិត​កម្ម​មួយ​ចំនួន​យក​បទ​គេ​មក​ប្រែ​​ហើយ​ច្រៀង​តាម​ មិន​ចេះ​តែង​និពន្ធ​ខ្លួន​ឯង។  ក៏​ប៉ុន្តែ​​មាន​បទ​ចម្រៀង​តិច​តូច​បំផុត​របស់​រ៉ុក​ដែល​អាច​ទាក់​ទាញ​ចិត្ត ​ខ្ញុំ ហើយ​អ្នក​​ស្ដាប់ផ្សេង​ទៀត​ ថ្វី​បើ​ខ្ញុំ​​ជា​អ្នក​គាំ​ទ្រ​ក៏ដោយ តែ​បើ​អ្នក​ដែល​យើង​គាំទ្រ​នោះ​មិន​បំពេញ​បំណង​របស់​យើង​ អញ្ចឹង​ការ​គាំទ្រ​របស់​យើង​ក៏​ឥត​ន័យ​ដែរ។ ចំណុច​នេះ​ហើយ​​ធ្វើ​អោយ​ការ​គាំទ្រ​របស់​ខ្ញុំ​ចំពោះ​ផលិតកម្ម​មួយ​នេះ​ ត្រូវ​ថយ​ចុះ។

គំនិត​ផ្ទាល់​ខ្លួន រ៉ុក​គួរ​តែ​រក​អ្នក​និពន្ធ​បទ​ចម្រៀង និង​ភ្លេង​​ណា​ដែល​អាច​ទាក់​ទាញ​ អារម្មណ៍​អ្នក​ស្ដាប់ ​ជាពិសេស​អ្នក​ច្រៀង​តែម្ដង​ ការ​ប៉ិន​ប្រសព្វ​របស់​អ្នក​ច្រៀង​គឺ​អាច​ទាក់​ទាញ​អ្នក​ស្ដាប់ និង​អ្នក​គាំទ្រ​។ បើ​យើង​ងាក​ទៅ​មើល​អតីតកាល​ ​សម័យ​ចម្រៀង​អធិរាជ​សំឡេង​​មាស​ ហេតុ​អ្វី​ពេល​នោះ​ស្រុក​យើង​មាន​អ្នក​និពន្ធ និង​ច្រៀង​ពូ​កែ? បទ​ចម្រៀង​ភាគ​ច្រើន​របស់​ពួក​គាត់​ គឺ​តែង​និពន្ធ​ឡើង​ដោយ​ខ្លួន​ឯង​ មិន​យក​លំនាំ​តាម​គេ​ ឬ​លួច​ចម្លង​គេ​នោះ​ទេ។ នេះ​ជា​ចំណុច​ខ្លាំង​​​របស់​ ចម្រៀង​ខ្មែរ​នា​សម័យ​កាល​នោះ

Advertisements

16 ចំលើយ

Subscribe to comments with RSS.

  1. SilvAនីន said, on ខែ​មេសា 2, 2010 at 12:18 ល្ងាច

    យោបល់ខ្ញុំ៖ ចំពោះផលិតកម្ម ROCK ខ្ញុំគិត​ថា ជា​មោទ​នភាព​ហើយដែល​​ថា​ យើង​មាន​បទ​ចម្រៀង​ដែល​និពន្ធ​ដោយ​ស្នាដៃ​ខ្លួនឯង​មិន​ចម្លង​ពីគេ ទោះ​បី​ជាមិន​សូវ​ពិរោះ​ក្តី ក៏​ប៉ុន្តែ​បង​ដឹង​ទេអ្វីៗ​ក៏​ដោយ​តែងតែ​មាន​ជំហាន​ដំបូង​របស់​វា​ ដើម្បី​ឈាន​ទៅ​ដល់​ចំណុច​មួយ​ដែល​យើង​គ្រប់​ៗរូប​អាច​ទទួល​យក​បាន(ដើម្បី​ឈាន​ទៅ​ដល់​រាប់ពាន់យោជន៍ ត្រូវ​ចាប់​ផ្តើមពីមួយជំហាន)​។ បន្ទាប់​ពីសោក​នាដ​កម្ម​ឆ្នាំ ១៩៧៥ ធ្វើ​ឲ្យ​ខ្មែរ​យើង​បាត់បង់ធនធានមនុស្ស​ល្អ​ជា​ច្រើន​ ដែល​ជាហេតុ​ធ្វើឲ្យ​ស្នាដៃ​ខ្មែរ​គ្រប់វិស័យធ្លាក់​ចុះ ទម្រាំ​តែអាចងើបឈរ​បាន​ដូច​សព្វ​ថ្ងៃ​នេះ​ គឺ​ត្រូវ​ចំណាយ​ពេល​វេលា​អស់​ច្រើនណាស់ ព្រោះ​ត្រូវ​ចាប់ផ្តើមពីចំណុខ​សូន្យឡើងវិញ។ ចំពោះ​វិស័យសិល្បះ​ចម្រៀង​ឃើញថា ផលិតកម្ម​ ROCK គ្រាន់​បើ​ជាង​គេ​ ក្នុង​ចំណោម​ផលិត​កម្ម​ដែល​អាចនិពន្ធ​បទ​ចម្រៀង​ និងទំនុក​ភ្លេង​ដោយ​ខ្លួន ។
    ខ្ញុំ​សង្ឃឹម​ខ្មែរ​គ្រប់រូប​ជួយ​គាំទ្រ​នូវ​អ្វីដែល​ជា​របស់ខ្លួន នោះទើប​កូន​ខ្មែរ​ជំនាន់​ក្រោយ​មាន​ទឹក​ចិត្ត ដើម្បី​ខិតខំ​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ផ្សេង​សម្រាប់​អភិវឌ្ឍប្រទេស​ជាតិ ៕ នេះ​គ្រាន់តែ​ជាគំនិត​ខ្ញុំ !

  2. kooms said, on ខែ​មេសា 2, 2010 at 1:15 ល្ងាច

    អគុណ នីន​​ ចំពោះ​ការ​បញ្ចេញ​ទោះ​របស់​ប្អូន! មែន​ហើយ​ ខ្ញុំ​ក៏​នៅ​គាំ​ទ្រ​ផលិត​ផល​របស់​ខ្មែរ​យើង​ជា​និច្ច​ដែរ​ថ្វី​បើ​វា​មិន​សូវ​មាន​គុណ​ភាព​ខ្ពស់​ក៏​ដោយ។ តែ​ចំពោះ​ផលិត​កម្ម​រ៉ុក​កាល​ពី​វុល​ទីមួយ​ទីពីរ​អីនោះ​មើល​ឃើញ​ថា​គ្រាន់​បើ​ដែរ តែ​ដល់វ៉ុល​ក្រោយៗ​មក​ ដូច​ជា​មិន​បទ​ដែល​ពីរោះ​សោះ តែ​សង្ឃឹម​ថា​​រ៉ុក​នៅ​តែ​បន្ត​ស្នា​ដៃ​របស់​ខ្លួន​ជា​និច្ច។

  3. posoky said, on ខែ​មេសា 2, 2010 at 1:26 ល្ងាច

    និយាយអោយចំតាំងពីចេះស្តាប់បទចំរៀង គឺខ្ញុំចូលចិត្តស្តាប់ពីដើមរហូត ជាពិសេសប្រពៃណី ទោះបីខ្ញុំចូលចិត្តលេងខ្លួន ទូរស៍ព្ទ ឡាន តែបទចំរៀងគឺពីសម័យសង្គមទាំងអស់ ស្តាប់បទណាគឺមានអត្ថន័យ នឹងអោយតំលៃប្រទេស ខុសពីបទសម័យឥលូវ ក្រៅពីលួចចំលងពីគេ(សាច់ភ្លេងអន់លេងមិនពីរោះដូចគេ) ខំប្រឹងអោយពិរោះតែទៅមិនរួច មិនមែនថាបង្អាប់ទេតែអោយប្រឹងគាំទ្រម្តេចទៅ? ដូចញាំសម្លសាប 😀
    បទសម័យលេងដូចតាមនយោបាយរឺយល់ចិត្តរដ្ឋាភិបាល ឧទាហរណ៍ ដល់សម័យព្រះវិហា សឹងគ្រប់វូលសុទ្ឋ សុទ្ឋតែព្រះវិហា ដល់កងទ៍ព្ឋព្រំដែន ចេញពីបទសសើរកងទ៍ព្ទ (ហើយចុះពីដើមនឹង ព្រះវិហាកងទ៍ព្ឋការពារព្រំដែន ម្តេចស្ងាត់ឈឹង)
    បទសម័យច្រៀងញាប់តែរហ៍សរលាយ ឯបទពីដើមគឺរង្វើលៗ តែងំបានយូល្អណាស់ 😀

    • ហនុមាន said, on ខែ​មេសា 2, 2010 at 8:23 ល្ងាច

      ខ្ញុំ ចូលចិត្ត ភ្លេងពីដើមដែរតើ ជាពិេសស រស់ សេរីសុទ្ធា មិនថាស្រីណារ៉េ សូម្បី ពិការអត់ដៃ អត់ជើង ខ្វាកខ្វិនយ៉ាងណាក៏ដោយ អោយតែមាន សម្លេងពិរោះ ហើយទ្រជាក់ដល់បេះដូង បេះត្នោត ហនុមាន ខ្ញុំប្រថុយនៅថែរក្សា អស់ពីរជីវិត្ត ! 😀 ចំពោះខ្ញុំមិនសូវយកចិត្តទុកដាក់ជាមួយនឹង ផលិតកម្ម Rock ហើយ ផលិតកម្មឯទៀត រ៉េ ព្រោះភ្លេង នឹង ចំរៀង ដូចជាភ្លាវៗ ប្រហែលមកពីខ្ញុំ បុរាណពេកគ៏មិនដឹង ?

  4. kooms said, on ខែ​មេសា 2, 2010 at 1:31 ល្ងាច

    ចឹង​បាន​ថា ក្មេង​វា​រហ័ស​ តែ​ចាស់​យួរ​អញ្ចឹង​ហើយ!​

  5. engsamnang said, on ខែ​មេសា 2, 2010 at 1:39 ល្ងាច

    ខ្ងុំគំាទ្រចំពោះផលិតកម្មមួយនេះដែលចេះនិពន្ធខ្លួនមិនចំម្លងគេ។​បទមួយចំនួនទាក់ចិត្តខ្ងុំ តែអី្វដែលខ្ហុំមិនពេញចិត្ត គឺការដឹកនំាសាច់រឿងរៀបតាមបទ និងរបៀបរបបមួយចំនួន។ ដូចបទ មោទនភាពជាតិខ្មែរ ល្អស្តាប់គួរសម ល្អ តែវីដេអូ គួរតែផលិតម្តងទៀត ដូចអ្នករបាំពាក់ អាវមច្ឆា មដុជូនពរ រំាអប្សរា នឹងរឺចំាវប្បធម៌ខ្មែរ ហើយ អត្តបទច្រៀង ជាកូនអ្នកភ្នំពេញ​ខំរៀន តែអ្នកសំដែងពាក់ដួចដើរលេង។ ក្នុងចំនោមនឹងក៌មានមួយចំនួន ផលិតបានល្អ ដូចបទនិយាយពីកំពង់ចំាទួកម៉េញទេ អត់ចំា គឺផលិតល្អគួរជាពេញចិត្ត មាននិយាយពីនារីជនបទ រួចលើកពីសម័យដើមពាក់អាវបំពង់ សក់ខ្លី ល្អម្ប៉ាងដែរ។​ បទពាក់មានមួយចំនួននូវខ្សោយ។​​ ចំណែកគំនិតបងposoky ពិតជាយល់ស្របបែបនឹងតែម្តង ពេលខ្លះមើលដំបូង ដូចលើកពីជាតិ ក្រោយមកជក់ខ្យល់តាម
    នយោបាយរឺយល់ចិត្តរដ្ឋាភិបាល។

    • ហនុមាន said, on ខែ​មេសា 2, 2010 at 8:32 ល្ងាច

      ខ្ញុំក៏យល់ព្រមតាមសំណាងដែរ ចំពោះ វីដីអូដែលសំណាងបានលើកនៅខាងលើ នៅក្នុងឆុតមួយ មានកញ្ញារូបស្រស់ជាជាតិខ្មែរ ខ្មែរមែនពិតតែសក់ ក្រហម ដល់ឆុតហ្នឹង ខ្ញុំ លែងចង់មើលតាហ្មង បិទចោល ។ ចាងហ្វាង ផលិតកម្មគួរគិតពី អ្វីដែលខ្លួនបាន ផលិត នឹង ចងក្រងផង មិនអាចអាងតែ ខ្លួនមាន លុយ មានសម្ភារះ ចេះ ហើយ ចង់ដាក់អី អ្នកណា ស្រេចតែក្បាលវ៉ាល់រ៉េ ! ។ បើគ្មានបហាជន ស្មានតែផលិតកម្មនិមួយៗ អាចរស់រាន មានជីវិត្ត មកទាល់សព្វថ្ងៃនេះ ដែរ រ៉េ ? (:

      • វឌ្ឍនា said, on ខែ​មេសា 2, 2010 at 10:08 ល្ងាច

        ស្រលាញ់ត្រង់ពាក្យ «ក្បាលវ៉ាល់» ហ្នឹងតែម្តង… និយាយដូចខ្ញុំអញ្ចឹង ហេហេហេ!

  6. kooms said, on ខែ​មេសា 2, 2010 at 1:45 ល្ងាច

    សង្ឃឹម​ថា​ម្ចាស់​ផលិតកម្ម​នឹង​បាន​ឃើញ​ពី​មតិយោបល់​យើ​ង​ទាំង​អស់​គ្នា​​ ក្នុង​នាម​ជា​អ្នក​គាំទ្រ​ផលិត​កម្ម​គាត។

  7. វិចិត្រ said, on ខែ​មេសា 2, 2010 at 9:11 ល្ងាច

    តាម​ពិត​ទៅ ពួក​គាត់​ក៏ចង់​តែង​បទ​ពិរោះ​ដែរ តែ​តែង​មិន​ចេញ​។

    យើង​ឃើញ​ប្រទេស​អាមេរិច​អី គេតែង​បាន​បទ​ថ្មីៗ ពិរោះៗ ព្រោះ​តែគេ​មាន​ទីផ្សារ​ធំ រក​លុយ​បាន​ច្រើន ដូច្នេះ អ្នក​និពន្ធ​បទ​ភ្លេង​ក៏​កើត​ច្រើន មានទឹក​ចិត្ត។ល។ តែង​បាន​បទ​ប្លែកៗ​រហូត។

    អ្នក​និពន្ធម្នាក់​ៗ បើ​តែង​យូរ​ទៅ​គង់​នឹង​រីង​ហួត​គំនិត សុញ រក​បទ​ថ្មី​មិន​ឃើញ រឺមិន​ងាយ​ឃើញ​ទេ។

    អ្នក​និពន្ធ​ពី​ដើម​ដូច​លោក​គង់​ប៊ុន​ឈឿន ជា​ដើម​ គាត់​នៅ​រស់​ទេ តែមិន​ឃើញគាត់​មាន​ចេញ​បទ​ថ្មី​អី​ផង។

    • ហនុមាន said, on ខែ​មេសា 2, 2010 at 9:30 ល្ងាច

      ពិតណាស់ លោកគ្រូ ។ នៅស្រុកអាមេរិក អ្នកនិពន្ធ អ្នកកំណាព្យ អាចក្លាយជាអ្នកមានបាន សូម្បីតែ អ្នកចំរៀង ក៏ដូច្នោះ ដែរ រស់ក្តី ស្លាប់ក្តី ក៏អាច មានប្រាក់ចូលមិនអស់ដែរ ។ ឧទាហរណ៍ ដូច Elvis Presley ស្លាប់ជាង ៣០ ឆ្នាំទៅហើយ នៅតែ​មានប្រាក់ ចូល នឹង លក់ ចំរៀង ច្រើនជាងពួក អ្នក ចំរៀង ដែលរស់នៅ សព្វថ្ងៃទៅទៀត ។ ចុះបើយើង បែរមក មើលខាង ខ្មែរយើងវិញ ចំរៀង លោក សិុន សីុសាមុត រស់សេរីសុទ្ធា នឹង អ្នកចំរៀងឯទៀត ក្រុមគ្រួសារ របស់ពួកគាត់ មានដែលបានមួយរៀល ចាយដែររ៉េ ។ នៅសហរដ្ឋ នៅ​ពេល វិទ្យុ ទូរទស្ស ចាក់ ឬ លេង ភ្លេង ចំរៀង របស់អ្នកចម្រៀង ដែលស្លាប់ទៅហើយ គេត្រូវតែបង់ប្រាក់(royalty) ចំពោះអ្វី ដែលគេ បាន ចាក់ឬ ក៏ លេង។

    • ចាន់ផល said, on ខែ​មេសា 3, 2010 at 12:50 ល្ងាច

      យល់​ស្រប​តាម បង​ចិត្រ! ខ្ញុំ​ក៏​នៅ​ក្នុង​វិស័យ​​នេះ​ដែរ ទោះ​ជា​មិន​សូវ​ស៊ី​ជម្រៅ​ ក៏​ដឹង​ខ្លះ​ៗ… យក​ធម៌​ព្រះ​ពុទ្ធ​មក​វិភាគ​ គឺ​គ្រប់​យ៉ាង​ក្នុង​លោក​នេះ​វា​ជាប់​ពាក់​ព័ន្ធ​គ្នា មាន​ហេតុ មាន​ផល… ទោះ​បី​ជា​ស្រុក​គេ​សម្បូរ​អ្នក​មាន​ទេព​កោសល្យមែន ​ក៏​យូរ​ៗ​ទើប​មាន​បទ​ពីរោះ​មួយ​បទ​ដែរ​ តែ​បើ​តាម​ខ្ញុំ​ដឹង​នៅ​ស្រុក​ខ្មែរ​វិញ អ្នក​និពន្ធ​​ខ្លះ មួយ​ថ្ងៃ​សរសេរ​បាន​ប្រាំ​បទ អាច​ប្រហែល​នឹង​​អ្នក​និពន្ធ​​នៅប្រទេស​ល្បី​សរសេរ​មួយ​ឆ្នាំ​។ លុះ​ចម្រៀង​អត់​ពីរោះ អ្នក​ស្ដាប់​បន្ទោស​អ្នក​និពន្ធ អ្នក​និពន្ធ​បន្ទោស​ថៅ​កែ ថៅ​កែ​បន្ទោស​អ្នក​ស្ដាប់​វិញ… នឹក​ដល់​ចំណុច​នេះ​​ អ្នក​ដែល​ស្រលាញ់​លិស្បៈ​អាច​នឹង​​ហូរ​ទឹក​ភ្នែក​ជំនួស​ការ​ជជែក​ពិភាក្សា ព្រោះ​អាណិត​ខ្លួន​ឯង​ពេក។ ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា ​​វប្បធម៌​ខ្មែរ​នឹង​​​កាន់​តែ​ប្រសើរ​ តាម​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

  8. posoky said, on ខែ​មេសា 3, 2010 at 12:14 ព្រឹក

    កុំភ័យអីល្បងតិចទៀតរដ្ឋាភិបាល គាត់លើកតំលៃអ្នកនិពន្ឋ អ្នកចំរៀងហើយ ម៉ាខែយ៉ាងក៍២០០ដុល្លាដែរ 😀 ​ឯអ្នកចំរៀងស្អាតថ្មី ប្រហែលជាមួយខែ ២០០០ដុល្លា ហើយអោយឡានសេរីថ្មីជិះ នឹងនៅផ្ទះវីឡាស្អាតនៅសោយសុខទៀតផង។ អីចឹងហើយរឿងអីអ្នកចំរៀង មិនខំប្រឹងបង្ហាញរាង(ទោះច្រៀងមិនពិរោះ) ព្រោះអាចត្រូវគេមើលឃើញ នឹងអាលបានទទួលការ អភិរក្ស ស៊ីស្រណុកដេកស្រណុក ។ល។
    (តែអ្នកខ្លះក៍គេមានអជីពច្បាស់លាស់ នឹងប្រឹងលក់សំលេងតាមសាម៉ាជីវូរបស់គេដែរ រកលុយបានទិញឡាន តែវីឡាមិនអាចទេ ថ្លៃណាស់ ៤០ទៅ១លានដុល្លា ច្រៀងពីបីជិវិតក៍មិនអាចដែរ)

  9. កួរ​ស្រូវ said, on ខែ​មេសា 3, 2010 at 8:22 ព្រឹក

    ក្រោយ​ពី​បាន​បាត់​មុខ​​បាត់​មាត់​ពី​ដែន​ដី​ WordPress ដ៏ល្អ​ស្រស់​ត្រកាល​ អស់​មួយ​រយៈ​កន្លង​មក ខ្ញុំ​បាទ​មាន​ការ​ក្តី​នឹក​រលឹក​ជា​ពន្លឹក​ ដល់​ប្រជានុរាស្ត្រ​នៃ​​នគរ​​សិប្បនិមិត្ត​​ ដែល​ពោរពេញ​ដោយ​សេរីភាព​​​មួយ​​នេះ​។ តើ​អស់​លោក​អ្នក​នាង​កញ្ញា​​ទាំងអស់​គ្នា​ សុខ​ទុក្ខ​ជា​ធម្មតា​ទេ​​?​

    ឆាក​ជីវិត​របស់​យើង​ម្នាក់​ៗ តែង​តែ​បន្ត​ដំណើរ​ទៅ​មុខ​ជា​ដរាប ទោះ​ជាមាន​​រឿង​ល្អ​និងឬ​អាក្រក់​កើត​មាន​ឡើង​ ចំពោះ​រូប​យើង​យ៉ាង​ណា​ក៏​ដោយ​។ ដូចនេះ ដើម្បី​ចូល​រួម​បង្កើត​បរិយាកាស​ដ៏​រីករាយ និង​ពោរ​ពេញ​ដោយ​ក្តី​សង្ឍឹម​ សម្រាប់​​ជីវិត​របស់​យើង​ទាំងអស​គ្នា ខ្ញុំ​បាទ​នឹង​​ចាប់​ផ្តើម​ថត​និង​ចុះ​​ផ្សាយ​​ ខ្សែ​ភាពយន្ត​ប្រឌិត (Machinima) រឿង “ ឥន្ទ្រី​ខៀវ” សារ​ជា​ថ្មី​ម្តង​ទៀត​។ ហើយ​ខ្ញុំ​បាទ​សន្យា​ថា នឹង​ខិត​ខិត​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ធ្វើ​ខ្សែ​ភាពយន្ត​ប្រឌិត​ថត​ថ្មី​នេះ អាច​ក្លាយ​​ជា​ចំណី​អារម្មណ៍​ដ៏​ពេញ​ចិត្ត​មួយ​ សម្រាប់​អស់​លោក​អ្នក​នាង​កញ្ញា​​ទស្សនា នៅ​ពេល​ទំនេរ​។ ទន្ទឹម​នឹង​នេះ​ដែរ ខ្ញុំ​បាទ​នឹង​រង់ចាំ​ទទួល​យក​ជានិច្ច នូវ​គ្រប់​​ការរិះគន់​កែ​លម្អ​ទាំងឡាយ​ណា​ ដែល​អាច​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ​ មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។ ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ នឹងត្រូវ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ថ្មី​របស់​ខ្ញុំ​បាទ​ ដែល​មាន​អាស័យដ្ឋាន​ដូច​តទៅ​នេះ http://vuthdevelop.blogspot.com/

    សូម​ទទួល​យក​នូវ​ការរាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ​បាទ

    កួរ​ស្រូវ

  10. តារា said, on ខែ​មេសា 3, 2010 at 9:00 ល្ងាច

    ខ្ញុំជាកូនស្តាចម៍ ខ្ញុំទើបតែបានស្កាល់ទីនេះ។ ប៉ាខ្ញុំជាស្តាចម៍ប៉ាវផ្សារអូរបែកក្អម។

  11. Valentine Day Undertaker said, on ខែ​មេសា 6, 2010 at 4:55 ល្ងាច

    Rock Production is better than other productions. I observed that Rock Production rarely steals other people’s songs.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: