អាមេរិច វាយប្រហារចិនតាមយុត្តិសាស្ត្រថ្មី
ក្រឡេកមើលមហាអំណាចទាំងពីរចិន និងអាមេរិច យើងនឹងឃើញថាម្នាក់ៗកុំពុងរកវិធីគ្រប់យ៉ាងដើម្បីបំបាក់គ្នាទៅវិញទៅមក។ ជាពិសេសសហរដ្ឋអាមេរិចគឺមានមហិច្ឆតាធំធេងណាស់ដើម្បីផ្ដួលរំលំមហាអំណាចកុម្មុយនិស្តចិន។ ដូចជាការគាំទ្រចិនតៃវ៉ាន និងទីបេអោយបំបែកខ្លួនចេញពីចិន ធ្វើអោយប្រទេសនៅក្រោមឥទ្ធិពលរបស់ខ្លួនបង្ករឿងជាមួយប្រទេស ដែលស្និទ្ធស្នាលជាមួយចិន។ បង្ខំអោយចិនបញ្ចុះតម្លៃលុយយន្ដរបស់ខ្លួន កៀបសង្កត់ទៅលើកំណើនសេដ្ឋកិច្ចរបស់ចិនជាដើម។
កាលប៉ុន្មានឆ្នាំមុន មានការវាយប្រហារទៅកាន់ក្រសួងការពារជាតិអាមេរិច ដែលធ្វើអោយកុំព្យួទ័រនៅទីនោះជាច្រើនគ្រឿងឈប់ដំណើរការ។ បើតាមសេចក្ដីរាយការណ៍មកថា ការវាយប្រហារនោះគឺមកពីប្រទេសចិន តែចិនបដិសេធទៅនឹងសេចក្តីរាយការណ៍នោះ។
ពេលនេះអាមេរិចបានរកយុត្តិសាស្ត្រថ្មីដើម្បីធ្វើអោយសេដ្ឋកិច្ចចិនចុះខ្សោយ គឺងាយស្រួលចាត់ការ។ កាលពីខែធ្នូឆ្នាំមុនមានការវាយប្រហារក្រុមហ៊ុន Google ពីសំណាក់ ហាកឃើពីប្រទេសចិន។ ក្រោយមក Google បានទៅជួបមន្ត្រី សេតវិមាន ហើយក៏បានចេញមកប្រកាសឈប់រកស៊ីជាមួយរដ្ឋាភិបាលចិន ហើយលែងគោរពលក្ខខណ្ឌដែលរាលចិនដាក់អោយ។
ម្សិលមិញនេះក្រុមហ៊ុនដែលលក់ Domain និង Hosting ធំជាងគេលើពិភពលោក GoDaddy បានចេញមកប្រកាស ពីវ៉ាស៊ីនតោនថាខ្លួនមានគម្រោងនឹងឈប់លក់ Domian .ch(china)របស់ចិនក្នុងពេលឆាប់ៗនេះ។ ដោយសារតែរដ្ឋាភិបាលចិនមាន សំណើថ្មីបន្ថែមទៀតមកលើក្រុមហ៊ុន ដែលអាចកំណត់បាននូវអត្តសញ្ញាណអ្នកទិញ Domain .ch ទាំងអស់។ មេធាវី GoDaddy បាននិយាយថាវាជាការគំរាមកំហែងមួយដល់អតិថិជនរបស់ខ្លួន ក្នុងការទិញ Domain .ch ហើយពួកគេមិនអាចទទួលយកបានទេនូវសំណើនោះ។
នេះសញ្ញាមួយគំរាមកំហែងដល់ក្រុមហ៊ុនបរទេសជាច្រើនទៀតដែលរកស៊ីក្នុងស្រុកចិន ជាពិសេសក្រុមហ៊ុនអាមេរិច។ ពួកគេនឹងអាចឈប់រកស៊ីនៅចិនក្នុងពេលឆាប់ៗខាងមុខនេះ។ ពេលនោះសេដ្ឋកិច្ចចិននឹងធ្លាក់ចុះ ជាឱកាសដែលធ្វើអោយអាមេរិចងាយនឹងយកឈ្នះចិន៕
ហេហេ ដូចជាដឹងរឿងច្រើនម្ល៉េះបង kooms!
មិនដឹងរឿងច្រើនអីទេកាណួអើយ គ្រានតែនិយាយតាមមើលឃើតើ។ មានតែទោះខុសអី!
ខ្ញុំជឿថាការលូតលាស់ផ្នែកសេដ្ខកិច្ចរបស់ចិនមិនមែនជាការគំរាមកំហែងដល់អាមេរិចនោះ ទេ តែអ្វីដែលគំរាមកំហែងនោះ គឺពេលសេដ្ឋកិច្ចចិនរីកចំរើន អំនាចផ្ដាច់ការក៏លូតតាមនោះដែរ ហើយធ្វើអោយអំនាចអាមេរិចចុះខ្សោយនៅតំបន់ខ្លះ។
ចិនជួយប្រទេសផ្ដាច់ការជាច្រើនដោយមិនខ្វល់អំពីសិទ្ធមនុស្ស ៖ ទំនាក់ទំនងជាមួយភូមា …ខ្មែរក្រហម … រហូតដល់ រឿងរ៉ាវ Dafure ។ និយាយទៅចិនគិតតែពីផលប្រយោជន៍ប្រទេសខ្លួន មិនខ្វល់ដល់មនុស្សតូចតាចនៃស្រុកដែលខ្លួនចុះទៅដល់នោះទេ។
ខុសប្រទេសសេរី ដែលគេមានសិទ្ធិបញ្ចេញមតិ ។ បើរដ្ឋាភិបាលធ្វើមិនត្រឹមត្រូវ ប្រជាជនគេផ្តន្ទា រិះគន់។ល។
សម្ព័ន្ធមិត្តអាមេរិច គឺ ជប៉ុន ក៏រីកចំរើនក្រោយសង្គ្រាមយ៉ាងខ្លាំង តែហេតុដូចម្តេចបានអាមេរិច មិនខ្វល់ខ្វាយទប់ស្កាត់?
បើចិនកាន់តែរីកចំរើនផ្នែកសេដ្ខកិច្ច អាមេរិចក៏កាន់តែមានផលប្រយោជន៍ដែរ។ ចិនកាន់តែមាន កាន់តែត្រូវទិញរបស់ថ្លៃពីអាមេរិចដដែល។ សេដ្ឋីស្រុកចិន ជិះសុទ្ធតែឡាន Rolls Royes របស់អង៉គ្លេស។ បើចិនកាន់តែមាន ឡានលក់កាន់តែដាច់។ ជប៉ុនមានជាងបារាំង នៅតែនិយមប្រើទឹកអប់បារាំង។ល។ ពិតមែនតែរោងចក្រជាច្រើន មាននៅស្រុកចិនមែន តែគឺសុទ្ធតែមានភាគហ៊ុនអាមេរិចដដែល។ ពេលដែលចិនកាន់តែមាន កម្មករកាន់តែថ្លៃ ពេលនោះរោងចក្រអាចដូរទៅអាព្រិចវិញ ហើយសេដ្ឋកិច្ចចិន ក៏ដល់កំរិតមួយដែលស្តាប។
ដូច្នេះ អ្វីដែលជាកង្វល់របស់អាមេរិច មិនមែនបញ្ហាសេដ្ខកិច្ចនោះទេ គឺអំនាចទៅវិញ។ ខ្ញុំជឿថាបើចិនជាប្រទេសសេរី អាមេរិចគ្មានអីទៅច្រណែនអីនឹងរឿងចិនរីកចំរើននោះទេ។
វាគ្មានទេ ពួកអាគាំងនឹងខូចតែម្ដងនឹង!
ហើយចុះប្រទេសណាមិនខូច?
សង្ស័យប្រទេសបារាំងដឹង?! 😛
ទាល់តែយូរបានអត់ខូច
ចឹងអ្នកណានៅបារាំង ខូចដូចតែគ្នានឹង : p
ចុះស្មានតែអ្នកនៅស្រុកសៀមអត់ចេះខូចអ្ហេះ! 😀
ខ្ញុំយល់ស្របតាមគំនិតលោកវិចិត្រ ។ ខ្ញុំធ្វើការអោយចិន៤ឆ្នាំ អាមេរិច៣ឆ្នាំ បើគិតរឿងច្បាប់ទំលាប់ ការងារ គោរពច្បាប់ អោយតំលៃមនុស្ស គឺ ខាងអាមេរិចហើយ គេអោយតំលៃការងារមនុស្សណាស់ មិនថាអ្នកជូតបង្គន់ រឺក៍ អគ្គនាយកទេ ដល់ម៉ោងបាយមកក្រោយ គឺឈរចាំក្រោយហើយ៕ បើស៊ីសណ្តែក គឺទាំងអស់គ្នាហើយ ។
ម្យ៉ាងទៀត អ្នកគ្រប់គ្រងនិមួយៗត្រូវយល់ចិត្តបុគ្គលិកក្រោមបង្គាប់ណាស់ ព្រោះបើបុគ្គលិកថ្នាក់់ ក្រោមតវ៉ាច្រើនគ្នា អ្នកគ្រប់គ្រង អាចដកចេញបានភ្លាម។ ក្រោយម៉ោងការងារ គឺដូចពួកម៉ាក វ៉ៃក្បាលធម្មតា ហេហេហេ គំលាតប្រាក់ខែមិនខុសគ្នាឆ្នាយទេ ជួនកាលខ្ញុំឃើញអ្នកបោសសំអាត ជិះBMW 20០៩ឯនាយយកជិះ cammry 2003 ៕ បើនិយាយការងារចិនវិញ ផ្ទុយពីខាងលើហើយ
ធ្លាប់ធ្វើការអោយឆ្អិនពីរឆ្នាំដែរ… ឆ្អែត…!!!
ប្រើឯងអស់សាច់… ឯប្រាក់ខែវិញមិនបាច់ថ្លែង។
ធ្វើការមិនមែន៨ម៉ោងទេ… ឯប្រាក់បំណាច់ឆ្នាំវិញ..បើមិនដាក់ពាក្យសុំគឺអត់..!