ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

បរាជ័យ​របស់​ យុក​ ចិន្ដា​

Posted in សិល្បៈ by ប្រាក់ សុភី on ខែ​មីនា 23, 2010

បើ​និយាយ​អំពី​ពិធីការ​នី​ទូរទស្សន៍​ គ្មាន​​នរណា​មួយ​ដែល​ថា​មិន​ស្គាល់ យុក ចិន្តា​នោះ​ទេ។ យុក ចិន្តា​ជា​ពិធីការ​នី​មួយ​រួប​ដែល​ស្ថិន​ក្នុង​ដូង​ចិត្ត​អ្នក​ទស្សនា​ រាល់​កម្ម​វិធី​និមួយៗ​ ដែល​គាត់​បាន​រៀប​ចំ​នៅ​​ស្ថានីយ​ទូរទស្សន៍​ CTN សុទ្ធសឹងតែ​ទទួល​បាន​ជោគ​ជ័យ​ទាំង​អស់។

ឧទាហរណ៍ កម្មវិធី​សម្រាប់​ឆ្លង់​ឆ្នាំ ២០០៨ ចួល​ ២០០៩ គាត់​បានរៀប​ចំ​ល្ខោន​បែប​កំប្លែងរឿង​ «​ក្រពើ​ឆារ៉ាវ៉ាន​» មាន​អ្នក​ចូល​​រួម​​ទស្សនា​យ៉ាង​ច្រើន​កុះករ ដែល​ជា​លទ្ធផល​មួយ​មិន​​គួរ​អោយ​នឹក​ស្មាន​ដល់​។  CTN ប៉ុស្តិ៍​លេខ ២១ ក៏​ជា​កម្មវិធី​មួយ​ពេញ​និយម​ផង​ដែរ​ ​ហើយ​កុំ​ពុង​ដំណើរ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ក៏​ជា​ស្នាដៃ​របស់​គាត់​ផង​ដែរ​។ នៅ​មាន​កម្ម​វិធី​ជា​ច្រើន​ទៀត​ដែល​ជា​ស្នាដៃ​របស់​គាត់។

តែ​អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​ឆ្នាំ​នេះ​ គឺ​ថា​យុក ចិន្ដា​បាន​ជួប​នូវ​​បរាជ័យ​គួរ​អោយ​កត់​សម្គាល់។  កម្ម​វិធី​សម្រាប់​ឆ្លង​ឆ្នាំ​ ២០០៩-២០១០ របស់​គាត់​មិន​ដំណើរ​ការ​តាម​ពេល​វេលា​កំណត់​ដូច​ឆ្នាំ​មុន​នោះ​ទេ​ត្រូវ​លើក​ទៅ​ខែ​មីនា​ ២០១០។ ក្នុង​ឆ្នាំ​នេះ​គាត់​បាន​លើក​យក​​ល្ខោន​បែប​កំប្លែង​ រឿង «សព្វសិទ្ធ»​ ដែល​មាន​ការ​ចួល​រួម​សម្តែង​ពីតារា​ល្បី​ៗ​ដែល​មិន​មាន​អាជីព​ជា​អ្នក​សម្ដែង​ល្ខោន​។  កម្ម​វិធី​នេះ​ត្រូវ​បាន​លើក​យក​មក​ធ្វើ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិនា​ តែ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​​ដោយ​គ្មាន​មួល​ហេតុ(ប្រហែល​ខ្ញុំ​មិនដឹង​ហើយ​មើល​ទៅ)​ តែ​ខ្ញុំ​ឮ​ថា​សំបុត្រ​លក់​មិនដាច់ គ្មាន​អ្នក​គាំ​ទ្រ។ មាន​អ្នក​ខ្លះ​និយាយ​ថា​ ​​មក​ពី​ពួក​អ្នក​គាំទ្រ​​រាង​ចាល​កាល​ពី​ឆ្នាំ​កន្លង​ទៅ ខំ​នាំ​គ្នា​ប្រច្រៀត​ចូល​មើល​នៅ​ស្តាដ​អូឡាំពិច​ ដោយ​ចំនាយ​ថវិកា​យ៉ាង​ក្រាស​ក្រែល​ដែរ​ក្នុង​ការ​ទិញ​សំបុត្រ​ចូល​មើល​ តែបែជា​ប្រជ្រៀត​គ្នា​ទៅវិញ​ មួយ​វិញ​ទៀត​អ្នក​នៅ​តាម​គេហដ្ឋាន​ក៏​អាច​មើល​កម្ម​វិធី​នេះ​បាន​ដែរ​តាម​ទូរទស្សន៍​​មិន​ចំាំបាច់​ប្រជ្រៀត​គ្នា។ ទាំង​នេះ​អាច​ជាចំនុច​ដែល​​ធ្វើ​អោយ​កម្ម​វិធី​របស់​គាត់​ទទួល​បរាជ័យ​ផងដែរ។

ក្នុង​ឆ្នាំ​នេះ​ដែរ​​ ទូរទស្សន៍ CTN ​ដំណើរការ​ហាក់​ដូច​ជា​​​មិន​ល្អ​សោះ មាន​បុគ្គលិក​ល្បី​ៗ មួយ​ចំនួន​​​ត្រូវ​បាន​ចាក​ចេញ​ពី​ CTN ដូច​ជា​អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍​ដ៏​ឆ្នើម​ លោក គូច​ ខេវិន​ បាន​ចាក​ចេញ​​ ហើយ​ទៅ​កាន់​ដំណែង​ថ្មី​នៅ​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍​។ លោក​ សយ​ សុភាព​ ជា​អ្នក​យក​ព័ត៌មាន​ និង​អត្ថាធិប្បាយ​ព័ត៌មាន​ដ៏​មាន​ប្រជាប្រិយភាព​​​ ក៏​ត្រូវ​បាន​ចាក​ចេញ​ ទៅ​កាន់​ស្ថានីយ​ទូរទស្សន៍​ បាយ័ន​​​​ វិញ​ម្ដង និង​មាន​បុគ្គលិក​ដែល​មិន​សូវ​មាន​មុខ​មាត់​ច្រើន​អ្នក​ទៀត​ក៏បាន​ចាក​ចេញ​ពី​CTN ដែរ។

Advertisements

10 ចំលើយ

Subscribe to comments with RSS.

  1. khmerstar said, on ខែ​មីនា 23, 2010 at 3:27 ព្រឹក

    the fact is that every one really know her well because more than 10 years she has started her career as TV presenter. Until, she is getting old and old but her popularity is not decreasing as her age. Besides she got successful in her career but she failed in building good family. No one knows that who is her real husband.

    I never feel that i want to attend and watch this event because it was crowded and expensive ticket.

  2. សុភ័ក្ត្រ said, on ខែ​មីនា 23, 2010 at 4:31 ព្រឹក

    មែន​អី?!

  3. មេឃា said, on ខែ​មីនា 23, 2010 at 5:16 ព្រឹក

    អ្នកផលិតកម្មវិធីដែលបរាជ័យ គឺជាអ្នកផលិតកម្មវិធីបោកទស្សនិកជនរបស់ខ្លួន ! ហើយគិតថា ទស្សនិកជនរបស់ខ្លួនល្ងង់ ឬចេះមិនដល់ខ្លួន !
    ជាការពិតជំនាន់ «ក្រៃថោងក្រពើឆ៉ារ៉ាវ៉ាន់» មានទស្សនិកជនបាក់ទឹកបាក់ដី ទៅចោលរោមមើល ! ដោយសារ ការឃោសនា ល្ខោនបាសាក់ ស្ទើរតែត្រូវបានគេបំភ្លេច​ចោល​ទៅហើយ មិនមានកម្មវិធីកំសាន្ត​ច្រើន ខណៈដែលពលរដ្ឋកម្ពុជា ធុនទ្រាន់នឹងជីវភាព ប្រចាំថ្ងៃរបស់ខ្លួន ហើយមានបំណងសម្លឹងមើលចំណីកំសាន្ត…
    ប្រហែលជា ទស្សនិកជនលែងជឿការឃោសនាទៀតទេដឹង បានជាលក់សំបុត្រមិនដាច់ !
    បានតែម្តងទេ ! ជាមួយអ្នកណាជាមួយខ្មែរ !

  4. kooms said, on ខែ​មីនា 23, 2010 at 6:09 ព្រឹក

    ប្រហែល​ជា​អញ្ចឹង​មែន​​ហើយ​ ព្រោះ​លើក​នេះ​​ពន្យា​ពេល​ដល់​លើក​ទី​ពីរ​ហើយ​​ នៅ​តែ​គ្មាន​អ្នក​ទៅ​មើល។

  5. aznin said, on ខែ​មីនា 24, 2010 at 8:55 ព្រឹក

    ខ្ញុំមិនមែន​ចេះ​តែ​និយាយ​ទេ! អា CTN ហ្នឹង​ពូកែបោកណាស់ កំពូល​តារាអាស៊ាន ផ្សាយពាណិជ្ជកម្ម​សុទ្ទ​តែ ឃើញ​ អាន គុណកូឡា ស្រាប់ដល់​ពេល​ប្រឡងមែន​ទែន សុទ្ទតែ​អ្នក​ចម្រៀងអន់​ៗ ហី Shinee មក​ ដល់​ពេល​មក​ច្រៀង​តា​ ២ ៣​​ បទ​ទៅ​វិញ ! ពូកែបោក​ណាស់

  6. kooms said, on ខែ​មីនា 24, 2010 at 9:09 ព្រឹក

    ​មើល​ការ​ផ្សព្វផ្សាយ​របស់​គេ​ពិត​ជា​អស្ចារ្យ​ណាស់ អញ្ចឹង! តែ​ភាគ​ច្រើន​គឺបោក​ទេ។

  7. Samady KS said, on ខែ​មីនា 25, 2010 at 11:23 ព្រឹក

    មិន​មែន​ហៅ​ថា​បោក​ទេ​ គឺ​ជា​ល្បិច​ធ្វើ Marketing សម្រាប់ CTN ធ្វើ​អ្វី​ក៏​ត្រូវ​ឲ្យ​គេ​ចាប់​អារម្មណ៍​ និង​ស្គាល់​បាន​គ្រប់​​ទី​កន្លែង​នៅ​ពេល​ដែល​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ហើយ នោះ​គេ​ក៏​ចាប់​ផ្ដើម​លក់​ម៉ោង​ផ្សាយ​ពាណិជ​កម្ម​វិញ​ម្ដង​! យើង​អាច​កត់​សម្គាល់​បាន​ថា គ្រប់​កម្មវិធី​ណា​ដែល​​ពិសេស​ៗ នោះ​សុទ្ធ​តែ​មាន​ការ​ផ្សាយ​ពាណិជ​កម្ម​ច្រើន​ជា​មិន​ខាន​ឡើយ. ហើយ​សម្រាប់​ការ​ជួល​ម៉ោង​ផ្សាយ​ក្នុង​កម្មវិធី​សំខាន់ៗ​នោះ ពិត​ជា​ថ្លៃ​ណាស់ រាប់​ពាន់​ដុល្លា​ក្នុង​​ 1​ខែ សម្រាប់​ផ្សាយ​ម្ដង​តែ​ប៉ុន្តែ​នាទី​ប៉ុណ្ណោះ!

  8. bongsal said, on ខែ​មីនា 27, 2010 at 10:34 ព្រឹក

    Cambodian audience are now more civilized and so the qualitatively low production won’t be able to attract them.

  9. mong chheang said, on ខែ​មេសា 21, 2010 at 3:18 ល្ងាច

    នេះជាការរកស៊ី។​ តែក៏ការហួសហេតុ។​ ខ្ញុំមិនសូវបានមើលជាប់លាប់ទេ ស៊ី ធី អិន ។ ព្រោះសាច់រឿងផ្សាយ ១០នាទី ពាណិជ្ជកម្ម ២០នាទី គួរឲ្យធុញ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: