ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

លិខិត​ ប្រឆាំង​នឹង​សិស-និស្សិត​នារី​ស្លៀក​​សំពត់ខើច​ខ្លីលើជង្គង

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 19, 2010

លោក​សៀង​ ប៊ុន ហ៊ាង ប្រធាន​សមាគម​គ្រួបង្រៀនខ្មែរ​ បាន​ធ្វើ​លិខិត​មួយ​ផ្ញើ​ជូន​លោក​រដ្ឋ​មន្រ្តី​ក្រសួង​អបរំ​​​យុវជន និង​កឺឡា​ឲ្យ​ចាត់​វិធាន​ការ​តឹង​រ៉ឹង​​ចំពោះ​សិស្ស-និស្សិត​នារី​ដែល​ស្លៀកពាក់​មិន​សមរម្យ ពិសេស​គឺ​ស្លៀក​សំពត់​ខើច​លើ​ជង្គង់។ លិខិត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ពីថ្ងៃទី ១៥ មីនា​ ឆ្នាំ២០១០។



លិខិត​នេះ​ ត្រូវ​បានធ្វើ​ឡើង​ តាមសំណូមពរ​មាតា​បិតា​​ អាណាព្យាបាល​សិស្ស-និស្សិតនារីទាំងនោះ។ មូលហេតុ​​គឺពួក​គាត់​គិតថា​ការ​​ស្លៀកពាក់​នោះ​គឺ ធ្វើ​ឲ្យ​ប៉ះ​ពល​ដល់​ប្រពៃណី​​ជា​នារី​ខ្មែរ ​និង​បាត់​បង់​វប្បធម៌​ជាតិ​ ហើយ​អ្វី​ជា​បញ្ហា​ធំ​នោះ​ ការ​ស្លៀក​​ខើច​ខ្លី​លើ​ជង្គង់​បែប​នេះ​ ពេល​មនុស្ស​ប្រុស​ឃើញ​ពួក​គាត់​​ស្លៀក​ខ្លី​​បែប​នេះ​ អាច​​មាន​អារម្មណ៍​ខុស​ប្រក្រតី ហាហាហាហា 😆 បង្កើត​អោយ​មាន​អំពើ​​ចាប់​រំលោភ​សេពសន្ថវៈ។

បើ​​យើង​គិត​ដល់​ប្រពៃ​ណី​ដ៏​ផូរផង់​ខ្មែរ​យើង​ ទង្វើ​របស់​ពួក​គាត់​ពិត​ជា​ខុស​​ឆ្គង​មែន​ចំពោះ​​ប្រពៃណី​ជាតិ​។ គួរ​អោយ​សរសើរ​ ចំពោះ​សិស្ស-និស្សិត​​នារី​ខ្មែរ​​ឥស្លាម​ ឃើញ​ថា​ពួក​គាត់​កាន់​ជាប់​ប្រពៃ​ណី​​ខ្លាំង​ណាស់​(និស្សិត​នៅ​ន័រតុន)។

តែ​បើ​យើង​ងាក​មក​​មើល​សម័យ​កាល​វិញ​ម្ដង​ អ្វី​ដែល​ពួក​គាត់​បាន​ធ្វើ​នោះ​​ គឺ​ដើរ​តាម​សម័យ​កាល​តែ​ប៉ុណ្ណោះ។ ការ​ស្លៀក​ពាក់​បែប​នេះ​​ គឺ​កើត​មាន​តែ​នៅ​ទី​ក្រុង​ ​និង​កន្លែង​ដែល​មាន​សេដ្ឋ​កិច្ច​សម​រម្យតែ​ប៉ុណ្ណោះ។ នេះ​ជាការ​លេង​ខ្លួន​របស់​ពួក​ និង​ជា​ការ​​បង្អួត​ថា​ពួក​គាត់​ដើរ​ទាន​សម័យ ជា​ពិសេស​​ដើម្បី​ទាក​ទាញ​​….?

Advertisements

19 ចំលើយ

Subscribe to comments with RSS.

  1. kano said, on ខែ​មីនា 19, 2010 at 1:59 ព្រឹក

    ស្រេចបាត់ទៅហើយ….ហាហាហា

    • kooms said, on ខែ​មីនា 19, 2010 at 2:16 ព្រឹក

      មិច​បាន​ជា​ស្រេច​អញ្ចឹង​ កាណូ?​ ប្រហែល​ជា​មិន​គំនិត​​មិន​ល្អ​ម៉ង! ហាហហា 😆

  2. kooms said, on ខែ​មីនា 19, 2010 at 2:08 ព្រឹក

    ខ្ញុំ​គិត​ថា​នេះ​ជា​សិទ្ធិ​សេរី​ភាព​របស់​ពួក​ ហើយ​មាន​តែ​ពួក​​គាត់​ទេ​ដែល​អាច​ជួយ​លើក​​ស្ទួយ​ខ្លួន​គាត់​បាន​។ ពួក​គាត់​គួរ​តែ​ដឹង​ថា​អ្វី​ដែល​ល្អ​ហើយ​អ្វី​មិន​ល្អ ឬ​មួយ​គាត់​ធ្វើ​​បែប​គឺ​ដើម្បី​បដិវត្ត​វប្បធម៌?

  3. posoky said, on ខែ​មីនា 19, 2010 at 5:44 ព្រឹក

    haha អីចឹងបានជាប្រុសខ្មែយើងភាគច្រើន​មិនស៊ាំ នឹងគល់ភ្លៅខ្ចី ពេលដើរកាត់ជាពិសេស មាត់ សមុទ្រ ច្បាស់ជាដៃត្រូវកាច់ករ កូនក្មេងរហូតហើយ 😀 ​

  4. ជីវិតអមតៈ said, on ខែ​មីនា 19, 2010 at 5:57 ព្រឹក

    បើហាមចំពោះសិស្សសូមគាំទ្រ១០០%។
    តែចំពោះនិស្សិតគួរតែផ្តល់សិទិ្ធឲ្យគ្នាខ្លះទៅព្រោះដល់វ័យដែលពួកគេចេះគិតគូរនិង
    ចេះរកលុយចាយខ្លះហើយ។ តើហេតុអីក៏មិនឲ្យគ្នាតុបតែងលើរាងកាយខ្លះដើម្បីឲ្យមាន
    ការចាប់អារម្មណ៍ផង (ជាពិសេសទាក់ទាញប្រុសភេទសំរាប់អនាគត)។

  5. វិចិត្រ said, on ខែ​មីនា 19, 2010 at 9:04 ព្រឹក

    អាហ្នឹង​ត្រូវបន្ទោស​ថាសាលាមាន​វិន័យ​ធូរ​រលុង ហើយ។
    រឿង​បន្ទោស​ថា ករណី​ចាប់​រំលោភ​កើន​មក​ពី​ស្លៀក​ខ្លីនេះ ដូច​ជា​មិន​ដឹង​ថាម៉េចទេ។ ក្រែង​លោ​មក​ពី​អ្នក​ចាប់​រំលោភ​ហ្នឹង​ល្មោភ​កាម​ខ្លួន​ឯង​ទេ​ដឹង?។

  6. មេឃា said, on ខែ​មីនា 19, 2010 at 9:22 ព្រឹក

    បើស្លៀកដូចរូបទាំងពីរខាងលើ គួរតែហាមមែនហើយ ! ព្រោះវាអាចនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ តែក៏មិនគួរមើលរំលងកន្លែងការងារមួយចំនួនដែលតម្រូវឲ្យស្លៀកបែបនេះផងដែរ !
    បើស្លៀកខ្លី ហើយស្អាតបែបនេះ មានទៅអី ត្រូវហាម ណាស់តែ មើលមិនបានតើ ! ហា ​ហា ហាស…:P

  7. រតនា said, on ខែ​មីនា 19, 2010 at 4:55 ល្ងាច

    បើគេហាមចឹង ថ្ងៃក្រោយខ្ញុំប្រាកដជាលែងបានឃើញនារីៗស្លៀកខើចទៀតហើយ

  8. kaps said, on ខែ​មីនា 19, 2010 at 6:04 ល្ងាច

    ស្លៀកពាក់បែបនេះ សូម្បីតែលោកសង្ឃ ក៏អារម្មណ៍មិននឹងនរដែរ ចុះទម្រាំក្មេងស្ទាវ ចាស់ព្រើល អាចគ្រោះថ្នាក់ចរាចរណ៍មិនខានឡើយ យកល្អគួរតែកុំស្លៀកបែបនេះ ចំពោះកូនសិស្សក្តី និស្សិតក្តី នេះចង់មិនចង់បើកផ្លូវ ឱ្យជនខិលខូចកត់ចូលបញ្ជីខ្មៅរបស់ គេហើយ បើស្លៀកដូចសត្វ ដែលខ្ញុំបានដើរបរបាញ់ ជួបប្រទះនោះ ប្រហែលជាមិនអីទេ វានៅក្នុងព្រៃ តែនេះនៅក្នុងក្រុង ច្បាស់ជាយ៉ាប់ហើយ អាត្មាអញទុកចីពរសិនហើយ!

  9. SAM said, on ខែ​មីនា 19, 2010 at 8:36 ល្ងាច

    ត្រូវចេញច្បាប់់ ហាមឃាត់់ទៅចឹង..អាចមានគ្រោះថ្នាក់់
    ដល់់ខ្លួនផង ដល់់អ្នកធ្វើដំណើរជិះរថយន្តម៉ូតូកង់់លើដងផ្លូវថ្នល់់ផង។
    ច្បាប់់ត្រូវវាស់់ជាដេស៊ីម៉ែត្រ ថាតើសំពត់់ខើច ត្រូវមានប្រវែងប៉ុន្មាន
    យ់់ាងតិចបំផុតឧទាហរណ៏ កន្លះម៉ែត្រ យ៉ាងតិច?

  10. យ៉ា said, on ខែ​មីនា 20, 2010 at 1:40 ព្រឹក

    រូប​ទី​មួយ​មិន​មែន​សិស្ស​សាលា​ទេ​ដឹង?

  11. ភារម្យ said, on ខែ​មីនា 20, 2010 at 2:42 ព្រឹក

    ពួកគាត់ប្រហែលជាគិតថា របស់គេដុតចោលហើយ បានជាគាត់ស្លៀកបង្ហាញអាចឹង! 😆 អនាគតត្រូវគេដុតចោលអាដែលបង្ហាញទៅគ្រាន់ កាត់ស្រ្តៀស!

  12. រដ្ឋ said, on ខែ​មីនា 20, 2010 at 2:48 ព្រឹក

    ស្អាត​តើ!

    • lundi said, on ខែ​មីនា 20, 2010 at 9:10 ព្រឹក

      គេ​ស្លៀក​ពាក់​ចឹង​ទៅ​ស្អាតៗ​ចង់ងាប់​ ទៅ​ហាម​អោយ​ឈប់​ស្លៀក​ពាក់​ធ្វើ​អី??? 😀

  13. yamyam said, on ខែ​មីនា 20, 2010 at 12:04 ល្ងាច

    ពួកអាគំនិតបុរាណ បើគ្រាន់បើ ទៅបិទបនស្រីសំផឹងយួនទំនប់ទឹកទួលគោក ទំនប់ត្រលោកបែក គល់ស្ពានស្ទឹងមានជ័យទៅ!

    • kooms said, on ខែ​មីនា 22, 2010 at 2:07 ព្រឹក

      បន​ស្រី​នៅ​ស្ទឹង​មាន​ជ័យ​ឃើញ​បិត​អស់​ហើយ​ តែ​មានកន្លង​កោស​ជប់​វិញ​ម្តង? ហាហាហា ជំនូស​កន្លែង​ចាស់។

  14. SAM said, on ខែ​មីនា 20, 2010 at 3:58 ល្ងាច

    ស្អាតមែន ..តែបើខើចជាងនេះទៅទៀតរឹតតែស្អាតមែនទែន..
    ប៉ុន្តែក្នុងសង្គមរស់់នៅ សេរីភាពគ្រប់់ក៏មានកំណត់់ដែរ..
    សេរីភាពគ្មានកំណត់់គឺរស់់នៅក្នុងព្រៃតែឯង ជាមួយសត្វព្រៃ

  15. បញ្ញា said, on ខែ​មីនា 21, 2010 at 11:15 ព្រឹក

    បងឡង់ឌី៖​ បើស្អាតចង់ងាប់ អ៊ីចឹងកុំស្អាតអី!!! 😀
    បញ្ញា៖ ពិបាកណាស់ ខ្ញុំក៏ចូលចិត្តលួចមើលដែរ តែក៏មិនចង់ឲ្យមានអ៊ីចឹងកើតមានតទៅទៀតទេ!!! ព្រោះបើមានសង្សារក្លាយគេមើលអ៊ីចឹងដែរ!!! មិនចង់ទេ!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: