នារីរកស៊ីផ្លូវភេទអំពាវអោយរាជរដ្ឋាភិបាលបើកបនពេស្យាចារឡើងវិញ
ក្នុងឱកាសចួលរូមបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ស្រ្តីរកស៊ីផ្លូវភេទរាប់រយនាក់បានសំណូមពរអោយរាជរដ្ឋាភិបាល បើកមុខរបរពេស្យាចារនេះឡើងវិញ។ បន្ទាប់ពីនាយករដ្ឋមន្រ្តីខ្មែរលោក ហ៊ុន សែន បានប្រកាសអោយបិទ បនពេស្យាចារ ហាងការ៉ាអូខេ ពីរបីសប្ដាហ៍កន្លងមក ពេលនេះមានប្រតិកម្មពីពួកនាងៗហើយ។ ពួកគេចង់អោយបើកមុខរបរនេះឡើងវិញ ព្រោះគេរកស៊ីដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំពីនរណា។ ពូកគាត់បន្ថែមទៀតមុខរបររបស់គាត់មិនធ្វើអោយប៉ះពាល់ដល់នរណាទេ និងមិនបន្ទាប់បន្ថោកប្រពៃណីខ្មែរទេ ហើយក៏មិនបង្ករអោយប៉ពល់ដល់សង្គមដែរ…។
តើបញ្ហានេះគួរតែត្រូវបានដោះស្រាយយ៉ាងណាសម្រាប់រាជរដ្ឋាភិបាលខ្មែរ ឫមួយត្រូវបើកមុខរបរនេះឡើងវិញ ដើម្បីអោយពួកគាតមានមុខរបរឡើងវិញ ឫក៏ត្រូវរកមុខរបរផ្សេងទៀតអោយពួកគាតធ្វើ។
ប្រសិនរដ្ឋាភិបាលអនុញ្ញាតអោយបើកបនពេស្យាចារឡើងវិញគឺចប់យោបល់និយាយហើយ… 😀
យ៉ាហ៊ី!! នាងអើយនាង!
😀
រឿងបញ្ហាបេស្យាចារ ជាបញ្ហាមួយដែលខ្ញុំធ្លាប់និយាយ កាលដើមទសវត្ស២០០០ (២០០២)។ ខ្ញុំបានយល់ឃើញថា រដ្ឋាភិបាលខ្មែរគួរតែ ដាក់របរនេះឱ្យស្របច្បាប់ ពីព្រោះយើងចង់គ្រប់ គ្រង អំពើជួញដូរមនុស្ស និងជម្ងឺអេដស៍ គឺត្រូវបើកជាចំហរ ឱ្យមានការដេញថ្លៃ ហើយ ទទួលខុសត្រូវច្បាស់លាស់ ដោយមានការការពារនិងទទួលខុសត្រូវសុខភាព ពីក្រុមហ៊ុន បេស្យាចារនេះចំពោះអតិថិជន គឺយើងត្រូវបង្កើតច្បាប់ត្រឹមត្រូវ មានលក្ខ័ណត្រឹមត្រូវ បើធ្វើដូច្នេះបាន វាមិនមានភាពរញេយរញាយ ហើយមិនអាចមានការជួយដូរមនុស្សបាន ឡើយ។
ចេះតាមានហើយ បងៗច្រីៗអស់ហ្នឹង! បើបិទបើកៗ ដូចល្បែង ដល់ករហើយច្រុកខ្មែរ!
ពេស្យាចារ មិនអាចបិទជិតបានទេ។ ប្រទេសណាក៏មាន។ វៀតណាម ហាមតឹងតែង ស្រីយួនមករកស៊ីនៅស្រុកខ្មែរយ៉ាងស្រួល។ ទោះបិទក៏គេនៅតែមាន។ដូច peehs07 គួរមានច្បាប់ គ្រប់គ្រងតែម្តងទៅ។សំផឹងមានកាត។