សូមកុំព្យាយាមបើក ilovekhmer.org
នេះជាការជួនដំណឹងដល់អ្នករាល់គ្នាដែលគាំទ្រ ilovekhmer.org សូមកុំព្យាមបើកវាអោយសោះដរាបណាលោកអ្នកឃើញសារប្រមាន ដូចរូបខាងក្រោម ជាពិសេសអ្នកប្រើ Internet Explorer ទាំងអស់អោយមានការប្រុងប្រយ័ត្នក្នុងការបើក ilovekhmer ព្រោះ IE មិនបញ្ចេញសារប្រមានដូច Firefox និង Chrome ទេ។ មួយវិញទៀតវេបសាយមួយនេះព័ត៌មាននៅដ៏ដែលលែងមានអ្នកដាក់ព័ត៌មានថ្មីហើយ។
មួលហេតុដោយសារក្នុង ilovekhmer មានបង្កប់នូវ spyware មួយប្រភេទដែលឆ្លងចួលទៅកានកុំព្យូទ័ររបស់លោកហើយបង្កប់ខ្លួនក្នុង File ដែលមាន Extension .html, .asp, .aspx, .php… វាអាចធ្វើអោយ Browser របស់លោកអ្នកលែងដំណើរការ ម៉ាស៊ីនដើរយឺត និងមានបញ្ហាផ្សេងៗជាច្រើនទៀត។ មកដល់ពេលនេះជាងបីបួនខែហើយ បញ្ហានេះមិនត្រូវបានដោះស្រាយនៅឡើយទេ បើតាមខ្ញុំដឹងអ្នកអភិវឌ្ឍន៍នៅទីនោះ ពួកគាតមមាញឹកនឹងការងារខ្លាំងពេកមិនមានពេលមកដោះស្រាយបញ្ហានេះទេ ម្យ៉ាងវិញទៀតមេរបស់ពួកគេមិនរវល់ជាមួយវេបសាយមួយនេះទៀតទេ។
សូមមើលសារប្រមានទៅតាមប្រភេទ Browser៖
Thx for sharing 🙂
http://www.ilovekhmer.org នេះត្រូវបានបញ្ជារឲ្យបិទពីសំណាក់រាជរដ្ឋាភិបាលខ្មែរ ឬក៏ត្រូវពួកជាតិនិយមសៀម
មួយចំនួនជាអ្នករំខាន ទើបបានជាឥឡូវមិនអាចចូលមើលបាន ថែមទាំងមានមេរោគមកអុកឡុកកុំព្យូទ័រយើងផង
ព្រោះអីខ្ញុំឃើញមានមតិភាសាសៀមមួយចំនួន នៅស្រុកគេ គេសួរពួកបច្ចេកទេសគ្រប់គ្រង់ប្រព័ន្ធអ៊ិនធើណែតនៅស្រុកសៀមថា
« បើសិនជាយើងបាញ់បញ្ចូលមេរោគ(Virus) ទៅក្នុងវ៉េបសាយ ilovekhmer នេះ តើយើងជាប្រព្រឹត្តិខុសនឹងច្បាប់ដែរឬទេ? ហើយមានទោសយ៉ាងណាដែរ? » នេះបញ្ចាក់ឲ្យឃើញថាប្រាកដជា
មានពួកអ្នកជាតិនិយសៀមណាមួយចង់បំផ្លាញវ៉េបសាយមួយនេះហើយមើលទៅ
ឥឡូវគ្រាន់តែយើងសរសេរពាក្យ ilovekhmer នៅតាមបណ្ដាញនានា នោះអ្នកប្រាកដជាទទួលបានសារព្រមាន!!! <<>>