ចែករំលែក អត្ថបទរបស់អ្នកទៅកាន់មិត្តភ័ក្ដិនៅ Facebook, Twitter និង Yahoo! Update ពី WordPress
ថ្មីៗនេះ WordPress បានចេញសេវាកម្មថ្មីមួយទៀត Publicize: Facebook បន្ទាប់ចេញ Publicize Twitter Yahoo! Update។ ផលប្រយោជន៍ដែលទួលបាន គឺក្នុងពេលតែមួយយើងអាចចែករំលែកអត្ថបទរបស់យើង ទៅកាន់មិត្តភ័ក្ដិនៅ Facebook , Yahoo និង Twitter។ យើងមិនចាំបាច់ធ្វើវាដោយផ្ទាល់នោះទេ គ្រាន់តែយើងអនុញ្ញាតឲ្យសេវាកម្មទាំងបីខាងលើអាចដំណើរការលើប្លក់យើងទៅគឺជាការស្រេច វានឹងធ្វើជួនយើងដោយស្វ័យប្រវត្ត។ មួយវិញទៀតការធ្វើបែបនេះគឺអាចជួយអោយប្លក់របស់យើងមានអ្នកចួលទស្សនាកាន់តែច្រើនឡើងៗ
១. របៀបបើកឲ្យដំណើរការសេវាកម្មនេះ
មិនមានអីពិបាកទេ ពីរបៀបបើកឲ្យដំណើរការសេវាកម្មទាំងនេះគឺធ្វើដូចខាងក្រោម
ក្តារបញ្ជា -> រាល់ប្លក់របស់ខ្ញុំ បន្ទាបមកលោកអ្នកសូមចុចលើ ធីកលើសេវាកម្មទាំងបីដូចក្នុងរូបភាពខាងក្រោម(សូមជ្រើសរើសម្តងមួយៗ)
ក្រោយពីធីកលើប្រអប់សេវាកម្មមួយនិមួយៗ វាយើងបំពេញ Authorize Connection ទៅកាន់សេវាកម្មនិមួយៗ ដោយអោយលោកអ្នកបំពេញ Username and Password ចំពោះសេវាកម្មនិមួយ សូមមើល សេចក្ដីលំអិតពីការដំឡើងពួកវា
២. ការប្រើប្រាស់
ការប្រើប្រាស់គឺងាយទេ លោកអ្នកមិនចាំបាច់ធ្វើអ្វីទាំងអស់ គ្រាន់តែចុចផ្សព្វផ្សាយអត្ថបទនេះជាការស្រេច វានឹងចម្លងយកចំណងជើងនឹង តំណភ្ជាប់ខ្លីមកកាន់ប្រកាសនេះ រួចផ្សាយចេញទៅកាន់វិបសាយសេវាកម្មទាំងបីនោះ។
យើងក៏អាចកែប្រអត្ថបទដែលផ្សាយចេញទៅនោះផងដែរ សូមកុំកែតំណខ្លី(http://wp.me/pb3Ox-fz) សូមមើលរូបខាងក្រោម
៣. លទ្ធផល
1. Yahoo! Update

រូបភាព ពី 4khmer.wordpress
2. Twitter
3. Facebook
ញុំដាក់បានតែហ្វេសបុកមួយ ធ្វីតទើដាក់អត់បាន
សុភ័ក្រ្តមាន Account twitter អត់? ហេតុដាក់មិនបាន?
មានតើ តែឃ្លីកហើយដាក់មិនបាន មិនដឹងម៉េច
wonderful, thank for sharing this post.