ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

គិត​អោយ​ច្បាស់មុន​យក…(​ប្រពន្ធ)

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 9, 2010

មាន​ប្រពន្ធ ដូច​ទូរស័ព្ទ​ដៃ ពេលយប់​ថ្ងៃ​គេតាម​រហួត

មាន​ប្រពន្ធ ដូច​មាន​អ្នក​យាម​ ចាំសូរនាំ ធុញ​ទ្រាន់ចិត្ត

មាន​ប្រពន្ធ ដូមានកន្លែង​នៅ​ យួរៗទៅ​តែង​តែ​ធុញ

មាន​ប្រពន្ធ ដូច​ម៉ូតូ ជិះ​ហ៊ោ​ៗ​អាច​គ្រោះ​ថ្នាក់

មាន​ប្រពន្ធ ដូច​បិសាច​ គួរ​ឲ្យ​ខ្លាច​ពេល​មួម៉ៅ

មាន​ប្រពន្ធ ដូច​មាន​ប្រហុក​ឆៅ ជាប់ខ្លួន​ទៅ​គ្រប់​ទិស​ទី

មាន​ប្រពន្ធ ដូច​ខ្លាកាច​ ចាំតែ​ខ្វាច​ពេល​មើហា

មាន​ប្រពន្ធ ចូល​ចិត្ត​ដុល្លារ​ រក​ឲ្យ​អូន​…អូន​ចង់បាន(ណាបង​ណា)

មាន​ប្រពន្ធ ចូល​ចិត្ត​រញ៉ាំរញ៉ូវ​ មាត់​មិន​សូវ​ ទំនេរ​ឈប់ (រអ៊ូៗៗៗ)

មាន​ប្រពន្ធ ដូចនាង​យក្យ​ ចាំឲ្យជាក់ មិន​បាច់​ក៏បានដែរ

គិត​ទៅ​មាន​ប្រពន្ធ ដូច​មិន​សូវ​ល្អ ហេតុម៉េច​ក៏​ ចង់បាន​ម្ល៉េះ

រៀបរៀង​ដោយ​  សមាគម​បុរស​ខ្លាច​ប្រពន្ធ…

Advertisements

26 ចំលើយ

Subscribe to comments with RSS.

  1. ទឹម បឿន said, on ខែ​មីនា 10, 2010 at 1:30 ព្រឹក

    មិនមែន​រឿង​ផ្ទាល់​ខ្លួន​ទេ​អ្ហេះ?

  2. kooms said, on ខែ​មីនា 10, 2010 at 1:35 ព្រឹក

    មិន​រឿង​ផ្ទាល់​ខ្លួន​ទេ ជា​របស់​មិត្តភ័ក្ដិ វា​ជារឿង​ពិត​កើត​ឡើង​មែន​។ សូម​ទុក​ក្នុង​ចិត្ត​ចុះ​ បឿន សូម​កុំ​ជូប​រឿង​បែប​នេះ! តែ​ការ​ហើយ​​​លែង​ហើរ​បាន​តាម​ចិត្ត​ទៀត​ហើយ 😆

  3. រិន រ៉ាឌី said, on ខែ​មីនា 10, 2010 at 3:52 ព្រឹក

    ខ្លាចណាស់ខ្ញុំ យកប្តីវិញល្អជា ហាហា (headbang)

  4. ភារម្យ said, on ខែ​មីនា 10, 2010 at 8:58 ព្រឹក

    ពិតមែនរឺពូ? ដូចខ្លាចៗច្រីៗមិចទេនេក!!!!

    • kooms said, on ខែ​មីនា 10, 2010 at 9:10 ព្រឹក

      បើ​ចង​ដឹង​ច្បាស់​ទាល់​តែ​សាក​ល​មើល​ តែ​បើសាក​ហើយ​មិន​ដក​ដៃបាន​ទេ។

  5. សុភ័ណ្ឌ said, on ខែ​មីនា 10, 2010 at 9:25 ព្រឹក

    ដល់ពេលឃើញចឹងទៅ ដូចជាអត់ចង់យកប្រពន្ធសោះខ្ញុំ ខ្លាចដល់កហើយ… គេថាប្រពន្ធកាចប្តីខូច ត្រូវទេបង?

    • kooms said, on ខែ​មីនា 10, 2010 at 9:38 ព្រឹក

      មែន​ហើយ​ភ័ណ្ឌ ធ្លាប់​មើល​រឿង​កុំ​ប្លែង​នាយ​ក្រឹម​ទេ ប្រពន្ធខេណី ប្តីរងកម្ម ទោះ​នាង​ប្រពន្ធតឹង​តែងយ៉ាង​ណា​ក៏​នៅ​តែខូច…

      • សុភ័ណ្ឌ said, on ខែ​មីនា 10, 2010 at 10:35 ព្រឹក

        ពេលម៉ាក់ប៉ា រឺ ពូមីងរបស់ខ្ញុំនិយាយពីរឿងប្រពន្ធម្តងៗ ខ្ញុំចេះតែរត់គេចនិងមានអារម្មណ៌ថាខ្មាស… តែនៅពេលខ្ញុំដើរលេងជាមួយមិត្តភក្តិវិញញ៉ែស្រីដូចព្យុះ អាហ្នឹងមកពីអីទៅបង?

        • kooms said, on ខែ​មីនា 10, 2010 at 10:58 ព្រឹក

          នេះ​មក​ពី​ប្អូន​មាន​អារម្មន៍​ខ្មាស់​អៀន​ច្រើន​ជាមួយ​ប៉ា​ម៉ាក់​របស់​ប្អូន នេះ​អាច​បណ្តាល​មក​ពីការ​និយាយ​ស្តី​តិច​តូច​បំផុត​របស់​ប្អូន ជាមួយ​ពួក​គាត់​ចំពោះ​បញ្ហា​នេះ។ តែ​ជាមួយ​មិត្ត​ភ័ក្ត​វិញ​ គឺ​ប្អួន​បើក​ទួលាយ​ទទួល​យក​រឿងនេះ​ពីពួក​គេ​ ហើយ​មាន​ពេល​ខ្លះ​ប្អួន​ក៏ចែក​រំលែក​ទៅក​ពួក​គេ​ខ្លះ​ដែរ​ចំពោះ​បញ្ហា​នេះ។ ដើម្បីកាត់បន្ថយ​ភាពខ្ចាស់​អៀន​នេះ​ជាមួយ​ប៉ា​ម៉ាក​របស់​ប្អូន ត្រូវ​ជជែក​លេង​ជាមួយ​ពួក​គាត​អោយ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ចំពោះ​បញ្ហានេះ។

  6. យ៉ា said, on ខែ​មីនា 10, 2010 at 9:30 ព្រឹក

    អី​ចឹង​កុំ​យក​ប្រពន្ធ​អី !

  7. SAM said, on ខែ​មីនា 10, 2010 at 11:13 ព្រឹក

    ពិតជាអញ្ចឹងមែន..មានប្រពន្ធគឺសប្បាយផងទុក្ខផង
    តែញឹកញយណាស់់ គឺទុក្ខជាងសប្បាយ។
    ចុះគេវិញ មានប្ដី ពិបាកដូច យើងមានប្រពន្ធទេ?ផ្ទុយពី
    បុរស មានប្រពន្ធ?

  8. សុភា said, on ខែ​មីនា 10, 2010 at 1:50 ល្ងាច

    គិតទៅហៅស្រីៗមកសិន។ អត់កើតទេ ប្រុសៗនិយាយដើមស្រីៗនៅទីនេះ 😛

    • kooms said, on ខែ​មីនា 11, 2010 at 1:28 ព្រឹក

      មេច​គិត​នាំ​គ្នា​ព្រួត​សុភា! បុរស​ៗគ្រាន់​តែ​ចង់​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ទេ! 😆

  9. ជីវិតអមតៈ said, on ខែ​មីនា 10, 2010 at 1:58 ល្ងាច

    ហេងវិញអត់ទាន់មានប្រពន្ធ ទើបមានតែស្រីប៉ុណ្ណោះ ហាហាហា

  10. ក្មេងស្រែ said, on ខែ​មីនា 11, 2010 at 6:43 ព្រឹក

    ខ្លាចអីច្រីៗ ក្មេងស្រែមើលគោញីម៉ាគគោកអត់ឃើញអីផង!

  11. វិចិត្រ said, on ខែ​មីនា 12, 2010 at 1:54 ល្ងាច

    មិន​ថាតែ​ខ្មែរទេ សូម្បីគ្រូខ្ញុំ​ជាតិ​ប៊ែលស៊ិច ក៏គាត់ថា ប្រពន្ធ​គាត់​ជា​នាយក​រដ្ឋមន្ត្រី​របស់​គាត់​ដែរ។

  12. រដ្ឋ said, on ខែ​មីនា 13, 2010 at 11:23 ព្រឹក

    មាន​ប្រពន្ធ ឬ​ត្រៀម​យក​ប្រពន្ធ​ត្រូវ​គិត​ពី​គោលការណ៍ មុន​រៀប​ការ​គឺ​គោល​ការណ៍បែប​នេះ តែ​ដល់​ក្រោយ​រៀប​ការ គោល​ការណ៍​ត្រូវ​បាន​កែប្រែ​ទាំង​ស្រុង ហាហា ឩ. បង​ពិសា​ក្រៅ​ក៏​ពិសា​ទៅ ពិសា​ហើយ​ឲ្យ​លុយ​គេ​ទៅ ហើយ​ត្រូវ​ចេះ​ការពារ​ផង (ពេល​នៅ​ជា​សង្សារ) …. ដល់​ក្លាយ​ជា​ប្រពន្ធ ៖ ចូល​ផ្ទះ​ត្រឹម​ម៉ោង ៥ ម៉ោង៨ ឬ​ចុះ​ពី​ធើការ​មក​យ​ក​អូន​ផង ឬ​បើ​មាន​កម្មវិធី​ម៉ោ​ផ្ទះ​ត្រឹម​ម៉ោង​១០​យប់ (១០​យប់​អី បើ​ក្លិប​បើក​ម៉ោង​ជិត​១០​ហើយ ហាហា) ឃើញ​ទេ ប្រុស​ៗ​ត្រូវ​ប្រយ័ត្ន​រឿង​នេះ …

    • kooms said, on ខែ​មីនា 15, 2010 at 1:50 ព្រឹក

      ហាហា​ណារដ្ឋនិយាយ​ ដូច​មាន​បទពិសោធន៍​អញ្ចឹង

      • រដ្ឋ said, on ខែ​មីនា 20, 2010 at 4:04 ព្រឹក

        បទ​ពិសោធន៍​អី ដូច​ថា​ចឹង​មុន​យក​ប្រពន្ធ​ត្រូវ​សិក្សា​ចំណុច​ទាំង​នេះ​មុន ។

  13. SAM said, on ខែ​មីនា 14, 2010 at 10:47 ល្ងាច

    Arthur Schoppenhauer a dit : se marier,c`est doubler ses devoirs.

  14. SAM said, on ខែ​មីនា 14, 2010 at 10:50 ល្ងាច

    Enffet il voulait dire: se marier ,c`est doubler ses responsabilités,Mais
    après le mariage,avoir des enfants ,c`est tripler ses responsabilités.

  15. មេឃា said, on ខែ​មេសា 1, 2010 at 9:11 ព្រឹក

    សុំដកស្រង់មកដាក់លើប្រកាសខ្ញុំណាបង Kooms ចំពោះទស្សនៈរបស់សមាគមបុរសខ្លាចប្រពន្ធ …

  16. […] គិត​អោយ​ច្បាស់មុន​យក…(​ប្រពន្ធ)  […]

  17. […] ប្រភព ៖ ដកស្រង់ចេញពីប្លុកបង kooms  […]

  18. មេឃា said, on ខែ​មេសា 1, 2010 at 2:31 ល្ងាច

    អគុណបង Kooms …
    សូមបួងសួងឲ្យបងមានសេចក្តីសុខនឹងជីវិតអាពាហ៍ពិពាហ៍ណា…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: