ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

update ប្រែថា ទំនើប​កម្ម?

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 1, 2010

ចំពោះ​ពាក្យ​ប​បច្ចេកទេស​ ខាង​វិស័យ​ព័ត៌មាន​វិទ្យា​យើងមិន​ទាន​មាន​ការ​ឯក​ភាព​គ្នា ថា​គួរ​តែ​ប្រែ​ពាក្យ​មក​ជា​ភាសា​ជាតិ​ ឬគូរ​រក្សា​ទុក​ពាក្យគេ​ដដែល​។ ​ បើ​យើង​ក្រឡេក​មើល​ទៅ​ប្រទេស​ជិត​ខាង​យើង​ដូច​ជា​វៀតណាម​ជាដើម ពួកគេ​​បាន​ប្រែ​ពាក្យ​​បច្ចេកទេស​ទាំង​នោះ​ ទៅ​ជា​ភាសា​ជាតិ​របស់​គេ​ស្ទើរ​តែ​ទាំងអស់​។

អ្វី​ដែល​ខ្ញុំ​​​លើក​មក​និយាយ​​នេះ​ វា​មិន​មែន​ជា​រឿង​ថ្មី​អី​នោះ​ទេ វា​ជា​រឿង​ដែល​យើង​ធ្លាប់​ពិភាក្សា​គ្នា​ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ។ ក្នុងឱកាស​នេះ​ដែរ​ ខ្ញុំ​សូម​លើក​យក​ពាក្យ​មួយ​មក​​ប្រែ​ជា​ភាសា​ខ្មែរ​ តើ​លោក​អ្នក​យល់​យ៉ាងណា​ដែរ?

ពាក្យថា update ប្រែ​ថា​ ទំនើប​កម្ម មាន​ន័យ​ថា​ធ្វើ​អោយ​ថ្មី​ ធ្វើ​អោយ​ទាន់​សម័យ ។

នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ចំណែក​ខាង​ខ្មែរ​អូអេស​ គេ​ប្រែ​ថា បន្ទាន់​សម័យ ខ្ញុំ​ស្ដាប់​ទៅ​ដូច​ជា​ម៉េច​​មិន​ដឹង​ទេ​​ តែ​មិន​មែន​មាន​ន័យ​ថា​ខុស​នោះ​ទេ គ្រាន់តែ​ពាក្យ​នេះ​មិន​ធ្លាប់​ជួប​ពីមុន​មក។

Advertisements

25 ចំលើយ

Subscribe to comments with RSS.

  1. រចនា said, on ខែ​មីនា 1, 2010 at 5:58 ព្រឹក

    ធ្លាប់​ឮ​មិត្ត​ខ្ញុំ​ខ្លះ​ប្រើ​ពាក្យ update ជា «ធ្វើ​បច្ចុប្បន្ន​កម្ម»… មិន​ដឹង​ថា​អាច​ប្រើ​បែប​នេះ​បាន​ឬ​អត់​ទេ?

  2. សុភ័ក្ត្រ said, on ខែ​មីនា 1, 2010 at 6:02 ព្រឹក

    ខ្ញុំ​ថា​ប្រើ​ពាក្យ​អាប់ដេត​ចឹង​ល្អ​ស្ដាប់​ជាង និង​មាន​ន័យ​ពិត​ផង សំខាន់​ត្រង់​ថា​ត្រូវ​សរសេរ​ពាក្យ​នេះ​ដូច​ម្ដេច​ទៅ។ ខ្វះ​អី​យើង​យក​ពាក្យ​បរទេស​មក​ប្រើ​ឲ្យ​ជា​ខ្មែរ​មាន​ម៉ា​គគោក។

    • គំនិត said, on ខែ​មីនា 1, 2010 at 7:42 ព្រឹក

      ដោយសារមានច្រើនហ្នឹងហើយ យើងគួរបំបាត់វាចោលខ្លះទៅ បើអាច ខ្លាចទៅមុខទៀតពាក្យខ្មែរយើងកាន់តែច្រើន ត្រូវគេបំភ្លេចចោល…។ ដូចជាម៉ូតូកង់បី គួរតែចៀសវាងអោយបានការប្រើថា “ទុកទុក” នោះ ។ផស់យើងមានដែរម៉េចមិនប្រើ…?

  3. ទឹម បឿន said, on ខែ​មីនា 1, 2010 at 6:33 ព្រឹក

    ន័យ​ទំនើបកម្ម​ត្រូវ​ហើយ តែ​បច្ចុប្បន្ន នរណា​ក៏​និយាយ​ថា​អាប់ដេត​ដែរ ខ្ញុំ​យល់​ថា ប្រើ​ពាក្យ​អាប់ដេត ស្រួល​ស្ដាប់​ណាស់ ។

  4. គំនិត said, on ខែ​មីនា 1, 2010 at 7:45 ព្រឹក

    ចំណែកការបកប្រែពាក្យ update មកជាខេមរៈភាសាថា “ទំនើបកម្ម” េនះខ្ញុំគិតវាសមហេតុសមផលដែរ ងាយស្តាប់ ហើយក៍ងាយយល់ដែរ។ សូមលើកដៃគាំទ្រមួយចុះណា…

  5. វិចិត្រ said, on ខែ​មីនា 1, 2010 at 10:31 ព្រឹក

    ខ្ញុំគិតថា គួរនិយាយថា អាប់ដេត (អាប់ឌែត??) ព្រោះនរណាក៏និយាយអញ្ចឹងទូទៅ ទៅហើយ។

    ចំនែកឯពាក្យ ទំនើបកម្ម និង បន្ទាន់សម័យ ។ មើលពីក្រៅទៅ មួយជានាម មួយជាកិរិយាសព្ទ។

    សូមយើងពិចារណា បើយើងធ្វើទំនើបកម្មទិន្នន័យមួយឬ បន្ទាន់សម័យ ទិន្នន័យនោះក្លាយជាទិន្នន័យទំនើប ទិន្នន័យទាន់សម័យ។

    ទិន្នន័យទំនើប ព័ត៌មានទំនើប ពាក្យទំនើប រឿងទំនើប អក្សរសិល្ប៍ទំនើប ឡានទំនើប ស្ដាប់ទៅដឹងថា update រួច រឺអត់?

    ឧទាហរណ៍ពាក្យ ទាន់សម័យវិញ៖

    ទិន្នន័យទាន់សម័យ ព័ត៌មានទាន់សម័យ ពាក្យទាន់សម័យ រឿងទាន់សម័យ អក្សរសិល្ប៍ទាន់សម័យ ឡានទាន់សម័យ។ល។

    • គំនិត said, on ខែ​មីនា 2, 2010 at 1:51 ព្រឹក

      វាមិនខុសទេថា អាប់ឌែត គេប្រើជាទូទៅ។ប៉ុន្តែនេះជាទំលាប់ វាមិនមែនជាកំណើតនោះទេ។ ដូច្នេះបើយើងអាចរកពាក្យសម្រាប់ខ្លួនបាន (ប្រសិនបើអាចរកបាន) គួរតែប្រើ ហើយតែកាលណាប្រើយូរទៅ វានឹងក្លាយជាទំលាប់ធម្មតាហើយ វាដូចជាការទំលាប់នៃការប្រើពាក្យដូច្នេះដែរ។ ពាក្យថា “អាប់ឌែត” វាក៏មិនមានន័យអោយចំថាយ៉ាងម៉េចដែរ វាគ្រាន់តែងាយស្តាប់ ពិរោះស្តាប់ប៉ុណ្ណោះ ប្រសិនបើយើងងាកមកប្រើពាក្យយើងវិញនោះ ដំបូងប្រាកដជាស្តាប់ទៅដូចជាឆ្គង ប៉ុន្តែយូរទៅអាសភាពឆ្គងនេះនឹងបាត់ឯងៗហើយ វាមិនខុសអីនឹងការពាក់មួកសុវត្ថិភាព ពាក់វ៉ែនតា…លើកដំបូងនោះទេ។

  6. សុភា said, on ខែ​មីនា 1, 2010 at 1:24 ល្ងាច

    សំរាប់ខ្ញុំវិញ ខ្ញុំចង់កាត់បន្ថយពាក្យខ្ចីគេ ហើយមកប្រើពាក្យខ្លួនឯងវិញ តែក្នុងន័យត្រឹមត្រូវនឹងច្បាស់លាស់។ បញ្ហានេះវាមិនងាយស្រួលដោះស្រាយទេ តួរយ៉ាងដូចជាវៀតណាម គេចំណាយពេលច្រើន ដោយមានទាំងអ្នកបច្ចេកទេស និង អក្សរសាស្ត្រមកចូលរួមបកប្រៃពាក្យទាំងនោះ។ តែបើថារកពាក្យខ្លួនឯងដាក់មិនបាន ខ្ចីពាក្យគេមក ខ្ញុំក៏មិនជំទាស់ដែរ តែសុំអោយមាន standard (រកពាក្យខ្មែរថាមិនឃើញដែរ)។ កុំលេងកំព្យូទ័រ សុតតែម៉ាស៊ីនអស្ចារ្យ 😆

  7. Lyda said, on ខែ​មីនា 2, 2010 at 8:05 ព្រឹក

    Hello. I am Chea Lyda, a senior-undergraduate student at the Department of Media and Communication, Royal University of Phnom Penh. I am now conducting a research study on Cambodian bloggers, either residing in Cambodia or abroad, their experiences and behaviors in using blog.

    Below is the link of an online questionnaire, please kindly fill in the survey which takes around 3 minutes. I would deeply appreciate your honest response. Please be confirmed that the information you give will be kept confidential and anonymous and will be used for academic purpose ONLY.
    Here is the link: http://www.surveymonkey.com/s/cambodianbloggersandexperiences

    Should you have any doubt, please feel free to ask me either through 012 381 571, or via lyda_tva@yahoo.com
    Faithfully yours,

  8. kooms said, on ខែ​មីនា 2, 2010 at 8:17 ព្រឹក

    សូស្តី លីដា ដែល​បាន​មក​កាន់​ប្លក់​របស់ខ្ញុំ​ ខ្ញុំ​ចួល​រួម​ក្នុង​ ការ​ស្ទាប់​ស្ទង​មតិ​នោះ​តាំង​ពី​ថ្ងៃ​មក​ម្លិះ។ មិន​ដឹង​ថា​លីដា​ បង្កើត​កម្ម​វិធី​នេះ​ដើម្បី​អ្វី​ទេ សូម​ជួយ​បញ្ជាក់​ផង​បាន​ទេ។

  9. សាយ័ន្ត said, on ខែ​មីនា 2, 2010 at 4:24 ល្ងាច

    ខ្ញុំក៏ ចង់បានពាក្យបច្ចេកទេស ជាភាសាខ្មែរ ដែរ! វាពិតជាពិបាកណាស់សំរាប់ បកសា្រយពាក្យណាមួយ អោយគេយល់ ដូចជាខ្ញុំយល់ជាភាសាវៀតណាម ដឹងថាវាចឹង តែអោយខ្ញុំបកជាខ្មែរ ខ្ញុំមិនដឹងថាម៉េចផង ! តែអាចជាមានប្រែ ជាបារាំងអីវិញ! ចឹងពាក្យបច្ចេកទេស ខ្មែរនៅពឹកផ្អែកលើពាក្យបរទេសច្រើនណាស់! បើអាចធ្វើបានមែន វាងាយស្រួល សំរាប់ខ្ញុំគឺច្រើនណាស់ ដូចជាខ្ញុំទើបចេញធ្វើ ការដំបួង ពាក្យឬ របស់ណាដែលខ្ញុំមិនស្គាល់ ខ្ញុំប្រាកដជាប្រើ កាយវិការ(ព្រោះការងារខ្ញុំនៅការដ្ឋានផ្ទាល់) បើគេប្រកាន់ គេថា ខ្ញុំជាមនុស្សឆ្មើង​ មិនវីវរ ហើយទេអី! 😀 តែបើខ្ញុំនិយាយភាសា ដែលគេមិនយល់ ក៏ពិបាកដែរ បើនិយាយអង់គ្លេស ឬ បារាំង បែបគេ គិតផ្លូវល្អច្រើន តែបើនិយាយយួន វិញ អាចត្រូវគេ ម៉ៃថា អានេះ យួនពេញខ្លួន! ហាហា (គិតលេងៗ ទេ តែក្នុងសង្គមពិតប្រាកដជាមាន)

    • វិចិត្រ said, on ខែ​មីនា 2, 2010 at 4:56 ល្ងាច

      ពាក្យ​ខ្លះ​យើង​និយាយ​តាម​យួន​ដែរហ្នឹង ដូចជា ជ្រី ខ្មែរថា ក្បាច់? …

      ពាក្យខ្លះ​ទៀត ពាក្យបារាំង étrier នាំគ្នា​ហៅតាមកម្មករថា កយេ ៗ។ ម្យ៉ាងដែរតើ

  10. សុភា said, on ខែ​មីនា 2, 2010 at 6:36 ល្ងាច

    Update មេចក៏មិនប្រើថា កែប្រែ រឺ កែប្រែថ្មីទៅ? ពាក្យងាយងាយ

  11. kooms said, on ខែ​មីនា 3, 2010 at 2:20 ព្រឹក

    អូ​សុភា! ងាយ​មែន​ កែប្រែ​ថ្មី​ស្តាប់​ទៅ​យល់​តែ​ម្តង់

  12. ទឹម បឿន said, on ខែ​មីនា 3, 2010 at 9:33 ព្រឹក

    ថា​កែប្រែ ក៏​មិន​ត្រូវ​ចំន័យ​វា​ដែរ ។ update data table, update post, update program, update windows… ប្រែ​ថា​កែប្រែ​វិនដូស៍​ក៏​មិន​ត្រូវ ។

    • សុភា said, on ខែ​មីនា 3, 2010 at 10:10 ព្រឹក

      មេចអត់ត្រូវ? កែប្រែ window ខុសពីបញ្ចូល Window ថ្មី(re-install)

      • ទឹម បឿន said, on ខែ​មីនា 5, 2010 at 2:18 ព្រឹក

        អាប់ដេត គឺ​បន្ថែម​អីថ្មី​ជាង​មុន​រហូត អាប់ដេត​ពី​វិនដូស៍ អ៊ិចភី ទៅ វិនដូស៍​៧ តែ​អត់​និយាយ​ថា​​អាប់ដេត​ពី​វិនដូស៍៧ មក​វិនដូស៍​អ៊ិចភី​បាន​​ទេ បើ​កែប្រែ​ន័យ​វា​អាច​ផ្លាស់ប្ដូរ​បាន ហើយ​បើ​កែ​វិនដូស៍​អ៊ិចភី ទៅ​វិនដូស៍​៧ ប្រហែល​យើង​កែ​ឌីសាញ​របស់​អ៊ិចភី ឲ្យ​មើល​ទៅ​ដូច​វិនដូស៍៧ ។

  13. w2no said, on ខែ​មីនា 14, 2010 at 8:03 ព្រឹក

    អត់ទេ។ ខ្ញុំធ្លាប់ប្រជុំសំរេច បកថា ធ្វើបច្ចុប្បន្នភាព។

  14. kooms said, on ខែ​មីនា 15, 2010 at 1:29 ព្រឹក

    មាន​អី ធ្វើ​បច្ចុប្បន្នភាព ងាយ​យល់​តើ ខ្ញុំ​យល់​ស្រប។

  15. SAM said, on ខែ​មីនា 17, 2010 at 2:45 ព្រឹក

    កូនខ្មែរយើងសម័យបច្ចុប្បន្ន ប្រើភាសាអង់់គ្លេសជាភាសាទាក់់ជាមួយបរទេស..
    ជាពិសេសពួកបស្ចិមប្រទេស ..ដូច្នេះមានតែភាសាអង៉គ្លេសនេះទេដែលគេប្រើ
    ទូទៅទាំងការនិយាយក៏ដូចជាការសរសេរ..ខុសកាលពីជំនាន់់ដើមដែលប្រើភាសាបារាំង
    លើលប់់ជាងភាសាអង់់គ្លេស។ហេតុនេះ ជាការធម្មតាទេដែល ខ្មែរយើងមានការខ្ចី
    ពាក្យបារាំង និងអង់់គ្លេសមកប្រើដោយមិនចាំបាច់់បកប្រែឫជួនកាលអាចបកប្រែបាន តែនៅតែ
    មិនព្រមប្រើ ដូចជាពាក្យ ប៊ុយរ៉ូ (Bureau)ដែលប្រែថាការិយាល័យ ។សូមជំរាបថា ភាសានិយាយ
    មិនដូចភាសាសរសេរឡើយ។ខ្មែរយើងប្រើពាក្យនិយាយដែលស្រួលប្រើ ហើយរត់់មាត់់គឺខ្លី
    មិនវែង ជាកាលកែប្រែអោយខ្លីក៍មានដែរ ដូចជាពាក្យផ្សារ មកពីពាក្យ bazar , ពាក្យម៉ោង
    មកពីពាក្យ montre គឺថាខ្មែរយើងពង្រួញ ព្យាង្គវែងអោយមកជាព្យាង្គខ្លី អញ្ចឹងក៏ទៅជាចឹងទៅ
    ហើយការសរសេរក៏ទៅតាមការនិយាយសន្ទនាដែរ។
    ចំពោះ ពាក្យ update គឺពិតជាពិបាកបកប្រែ នេះក៏ដោយសារខ្មែរមិនទាន់់ឯកភាពគ្នា ឫ មិនទាន់់នាំគ្នាប្រើទូទៅនៅឡើយ..គង់់តែយូរទៅ យើងនឹងប្រែជាទូទៅពេលណាមានការសរសេរកត់់ត្រា ក្នុងសៀវភៅ ..ពេលនោះនឹងប្រាកដថាមានការដឹងឮទូទៅក្នុងសង្គម មានការប្រើជាទូទៅ ទើបអាចប្រើ
    ការបកប្រែណាដែលគេបានចាប់់យកនោះ។
    តាមយោបល់់ខ្ញុំ,ការបកប្រែពាក្យupdate ថា ទំនើបកម្ម សមទំនងតិចជាង បន្ទាន់់សម័យ តែនៅតែឆ្គងក្នុងការនិយាយ ព្រោះខ្មែរមិនដែលមានប្រើពាក្យហ្នឹង ។ចំពោះថៃនិងយួន ក៏គេមានការពិបាកប្រែដែរ ហើយក៏ពិតជាជៀសមិនរួចក្នុងការយកខ្ចីពាក្យគេមកប្រើ
    ដោយគ្មានការបកប្រែចឹងដែរ។ចាំមើថាតើយូរដល់់ពេលណាទើបមានការប្រើពាក្យ
    អាប់់ដេត ជាទូទៅ? ហើយត្រូវសរសេរវាយ៉ាងម៉េចក្នុងពេលខាងមុខ?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: