ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

Nokorwat.com Beta

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 26, 2010


កាល​ពីប៉ុន្មាន​ខែ​មុន​ខ្ញុំ​បាន​ចុះ​ផ្សាយ​ម្តង​រួច​មក​ហើយ​អំពី www.nokorwat.com ជាអ្វីទៅ? ឥឡូវ​នេះ​នគរវត្ត​បាន​លេច​រួប​រាង​ពិត​ប្រាកដ​ហើយ​ គឺ​ជា​ប្រភេទ​វិប​សាយ​ផ្តល់​ព័ត៌មាន​។ នៅ​ពេល​នេះ​ នគរវត្ត​មិន​មាន​​អី​ផ្លែក​ ពី​ដើមអំពិល​ កោះសន្តិភាព CEN.com.kh នោះទេ ព្រោះ​ពេល​នេះ​ វា​ទើប​នឹង​ចេញ​កំណែ​ប្រែ Beta តែប៉ុណ្ណោះ ចាំ​មើល​ទៅ​មុខ​ទៀត​តើ​នឹង​មាន​អី​កើត​ឡើង​ជាមួយ​នគរវត្ត?

នាពេល​បច្ចុប្បន្ន​នេះ​ ឃើញ​ថា​មាន​វិបសាយ​ជា​ភាសាខ្មែរ​ប្រើ​ពុម្ភអក្ស​យួនីកូដ​កើត​ឡើង​ច្រើន​ណាស់ ជា​ពិសេស​វិបសាយ​ផ្តល់​ព័ត៌មាន​។ ខ្ញុំ​សង្ឃឹម​ថា​វិបសាយ​ទាំង​នោះ​​នឹង​ដំណើរការ​ទៅ​មុខ​ជា​និរន្ត​ នឹង​មិន​​ត្រលប់​ថយ​ក្រោយ​នោះ​ទេ វា​ជា​រឿង​ដែល​គួរ​អោយ​សោក​ស្តាយ​បំផុត ដែល​ http://www.ilovekhmer.org កើត​ឡើង​មិន​បាន​ប៉ុន្មាន​ផង​ ក៏​ត្រូវ​គេ​បោះ​បង​ចោល​(ក្នុង​នោះ​មាន​ខ្ញុំ​ដែរ ដែល​ជា​ស្ថាបនិក​ចម្បង​ម្នាក់) លែង​រវីរវល់។ នេះ​ដោយសារ​ម្ចាស់​​វិបសាយ​នោះ​មិន​មែន​ជា​​ជន​ជាតិ​ខ្មែរ​​ ដូច្នេះ​ហើយ​គេ​ធ្វើ​អ្វី​គឺ​ទៅ​តាម​គំនិត​របស់​គេ​និង​ដើម្បី​លុយ គេ​មិន​​ខ្វល់​ពី​ខ្មែរ​យើង​យ៉ាង​ណា​នោះ​ទេ។

ទង្វើ​ទាំង​នេះ​បាន​ធ្វើ​អោយ​ខ្ញុំ​ភ្ញាក់​ខ្លួន យល់​ច្បាស់​ថា​គ្មាន​នរណា​ស្រលាញ់​ជាតិ​ខ្មែរ​យើ​ង​ ជាជាង​យើង​ស្រលាញ់​ជាតិ​ខ្លួន​ឯង​នោះ​ទេ។ កុំ​ជឿ​បរទេស​ណាមួយ​អោយ​សោះ​ ពួក​គេ​មិន​បាន​ជួយ​យើង​ដោយ​ស្មោះ​នោះ​ទេ​ អ្វី​ដែល​គេ​ធ្វើ​​គឺ​ប្រយោជន៍​របស់​គេ​ច្រើន​ជាង​យើង​ទៅ​ទៀត​ ហើយ​មាន​បរទេស​ខ្លះ​ទៀត​មាន​គំនិត​បំផ្លាញ​យើង​តែ​ម្តង នឹង​ចង់​លេប​ត្របាក់​ដីខ្មែរ​យើង​ដូច​ជា​ចោរ​សៀម​ជា​ដើម។

Advertisements

មួយចំលើយ

Subscribe to comments with RSS.

  1. កន្និកា said, on ខែ​កុម្ភៈ 26, 2010 at 4:33 ល្ងាច

    សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
    http://www.facebook.com/translations


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: