ដើមអំពិលដេកហើយ!
មិនដឹងថាជាកំហុសបច្ចេកទេសឬយ៉ាងណានោះទេ ប៉ុន្មានប្រហែលមួយសប្ដាហ៍មកហើយ dap-news.com មិនមានការបន្ថែមព័ត៌មានថ្មីទេ។ ស្រាប់តែថ្ងៃបើកមើលម្តងទៀតឃើញសារដូចខាងក្រោម៖
ចាប់តាំងពីលោកសយ សុភាព ចេញពី CTN មកដើមអំពិលហាក់ដូចជាលែងមានផ្លែផ្កាដូចមុនច្រើនដូចមុន។ ប្រហែលសយ គ្មានពេលទៅយកព័ត៌មានហើយមើលទៅ!
ចាំជួយដាស់ផង ហេហេ
ខ្ញុំមិនដឹងថានឹងដាស់ពួកគាត់របៀបណាទេ! តែពេលណាគាត់ភ្ញាក់នឹងប្រាប់បងប្អូនរាល់គ្នា!
លើកនេះអត់ដេកទេ តែសន្លប់ធំហ្មង
លើកនេះអត់មានលេសថាមកពីHacker ទៀតទេ :D។ បើបានរៀបចំឡើងវិញហើយ គួរប្រើយូនីកូដបណ្ដោយទៅ។
សយ សុភាពឥលូវកាក់កបសំបើមហើយមើលទៅ កាសែតផង រ៉ាដ្យូផង ហើយប្រហែលនាំស្រូវចេញទៀត។
លែងមានអីនិយាយហើយក្រុមធ្លាប់ស្តោះផ្លុំអោយរស់រានមានជីវិតម្តងនោះ ឥឡូវប្រហែលឈប់ជួយហើយ! នៅមានទស្សនាវដ្តីមរកតទៀត លោកគ្រួ! តែហាក់ដូចធ្លាក់កូដបន្ទាប់ពីចេញពី CTN
ពេលគាត់នៅ CTN ពេលចុះយកព័ត៌មានតាមខេត្តម្ដងៗ មិនដឹងជាចាយលុយបេសកកម្មរបស់ CTN ឬលុយហោប៉ៅខ្លួនឯង? ព្រោះបានព័ត៌មានមកត្រូវយកមកផ្សាយនៅដើមអម្ពិលផង CTN ផង។
—-
ឥលូវស្ងាត់ សង្ស័យមកពីរវល់រត់ការនាំអង្ករចេញដឹង។
ចាំមើលតិចទៀតមើលក្រែងដុះស្លឹកមានផ្លែវិញ 😀
គេធ្វើអីជារឿងរបស់គេ រឿងនេះ មិនមានបានការអីទេ ដើមអំពិលបាត់ ក៏មានដើម ពោធិ៍៍ធំប៉ុនណាណីទៀតកើតដែរ កុំទៅចាប់អារម្មណ៍ពេក!! ពូៗ បងៗៗៗ គ្រប់គ្នា។
មកនិយាយពីភាពសប្បាយឯណេះវិញ ឯខ្ញុំ ព្រះបិតា ស្អែកទ្រង់បញ្ជូនទៅវិញហើយ !!!!
ដើមអំពិល ប្រហែលជាអត់បានស្រោចទឹក តាំងពីថ្ងៃចូលឆ្នាំចិនម្លេះ ឬតាំងពីគេបានយក វីឌីអូ រឿងទាហានខ្មែរដេញទាហានថៃ នៅប្រាសាទតាមាន់ធំ មកដាក់ប៉ុស្តខ្ញុំម្លេះ បន្ទាប់មកខ្ញុំបាន ទៅចូលប៉ុស្តដើមអំពិល ដើម្បីស្វែងយល់នូវវីឌីអូនោះ តែអត់មានអ្នកណានៅផ្ទះទេ ឬអត់ឃើញមានរូបភាពអីទេ ពត៌មានក៏អត់ដែរ មានសរសេរពីរបីបន្ទាត់ អំពីរឿងចូលឆ្នាំចិន តែប៉ុណ្ណោះ។
លោកសយ-សុភាព ប្រហែលជាទៅយកពត៌មានតាមព្រុំដែនមើលទៅ។ សូមមើលលោក សយ-សុភាព នៅក្នុងវីឌីអូ នៅប៉ុស្តខ្ញុំ http://kappolitics.wordpress.com ប្រហែលជាអាច សន្មត់បានខ្លះ នៅរឿងនោះ។
(ប្រហែលសយ គ្មានពេលទៅយកព័ត៌មានហើយមើលទៅ!) ហាសសសសស ឃើញហើយចង់សើចអោយជ្រុះធ្មេញអីទេ លោកបងអើយ ហាហា
កាលពីមុនគាត់បានជី ទឹក ថ្នាំ ពី CTN តែឡូវគាត់ ត្រូវបានគេទាត់ចេញពី CTN ហើយ។ អញ្ចឹងទើបស្ងាត់នៅវិបសាយរបស់គាត់ ពេលគាត់ចុះទៅយកព័ត៌មានម្តងៗ គឺបានទាំងពីតែម្តងៗ នាំមកអោយកាសែតដើមអំពិលផង និង CTN ផង។
លែងបានស៊ីអម្ពិលតៀតហើយចឹង 😀
លោកពឿន ដល់តែដើមអំពិលដួល និងរំជួយផែនដី ទើបចេញមក បើមិនអញ្ខឹងទេ មិនចេញទេមើលទៅ!
បឿនបាត់មុខមាត់ប៉ុន្មានខែ គឺទៅរៀនយុទ្ធសិល្ប ប្រហែលរៀនចប់ហើយមើលទៅ បានចេញមុខមាត់ជាថ្មី!
អត់មានទៅរៀនវិជ្ជាគុណអីទេ រវល់ដើររកប្រពន្ធ 😀
រំជួយផែនដីទៀតហើយធំណាស់ ម្សិលមិញនៅជប៉ុន ថ្ងៃនេះនៅប្រទេស ឆរលេ ៨.៣ ក្នុងជញ្ជីងរិចទ័រ នៅជប៉ុន ៧.៣ ក្នុងជញ្ជីងរិចទ័រ ឆ្នាំនេះធាតុអាកាសកាចណាស់ អញ្ចឹងហើយ បានជាដើមអំពិលដួល សូមប្រយ័ត្ន រឿងទៅលេងទឹកសមុទ្រ ប្រយ័ត្នបែកសង្សារ។
នៅប៉ុសខ្ញុំមានដាក់ពត៌មាននិងរូបភាពរឿងរំជួយដីនេះ សូមចូលមើលតាម http://kappolitics.wordpress.com
ខ្ញុំគម្រោងទៅលេងសមុទ្រជាមួយប្រពន្ធ មកនិយាយបំភ័យអ៊ីចឹង!
បើទោះជាក្នុងនោះ ក៏ភ្ជាប់ជាមួយផលប្រយោជន៍ផ្ទាល់ខ្លួនខ្លះក៏ដោយ ប៉ុន្តែកិច្ចការ ដែល សយ សុភាព បានធ្វើកន្លងមក សុទ្ធតែបម្រើផលប្រយោជន៍ជាតិទាំងអស់ ប៉ុន្តែកាយវិការ ការសំដែងរបស់គាត់ ធ្វើអោយគេជ្រិញ ដូច្េនះហើយ ទើបស្តាប់មើលទៅ ដូចជាមិនមានអ្នកណាមួយ ចូលចិត្តគាត់សោះ…។
និយាយត្រូវ!
ស្រុកខ្មែរអ្នកដែលអាចគ្រប់គ្រងក្បាលម៉េក្រូហ្វូនបានគឺមានតែម្នាក់ទេ នោះគឺអធិរាជក្បាលម៉េក្រូ អត់មានពីរ អត់មានបីអីទាំងអស់ បើលើសពីមួយ រន្ទះ បាញ់បើមិនយូរ ក៏ឆាប់ដែរ ។
និយាយច្រលំហើយ..មិនមែនបំរើផលប្រយោជន៏ជាតិទេ!!
គឺបំរើផលប្រយោជន៏គណៈបក្សនយោបាយ គបជ ព្រោះរស់់ដោយសារគបជ
ដែលប្រើគេទូងស្គរ ផ្សាយដំណឺងអាក្រក់់គេ និងដំណឹងល្អខ្លួន..ដឹងអីថា
..តាមពិតដំណឹងអាក្រក់់ខ្លួន ដំណឹងល្អគេ ហ្នឹង!
អ្វីដែលលោក SAM និយាយខាងលើនេះ ខ្ញុំសុំនិយាយត្រឹមថា “គឺដើម្បីផលប្រយោជន៌ផ្ទាល់ខ្លួន ” ដែលវាមានន័យគ្រប់គ្រាន់ហើយ…។នេះជាលទ្ធផលចុងក្រោយ ដូច្នេះអ្វីៗគឺលើផ្លូវនេះ …។លោកអាចនឹកឡើងវិញអំពីអ្វីដែលគាត់បានធ្វើ សម្រាប់ខ្ញុំគឺអព្យាក្រឹត មិនលំអៀងទៅខាងណាទេ។ បើទោះជាមិនចូលចិត្ត គាត់ ក៏ពុំគួរបំភ្លេចចោលគុណសម្បត្តិរបស់គាត់ដែរ ដូចជារឿងគាត់បើកកកាយរឿងធ្វើផ្លាកលេខម៉ូតូមិនប្រក្រតីជាដើម…។ហើយវារឹតតែមិនខុសទៀតនូវពាក្យថា និយាយល្ឥអំពីខ្លួនឯង និយាយអំពីអាក្រក់របស់គេ។ហើយនេះជាចរិកលក្ខណៈរបស់មនុស្សទូទៅណា…!
ខ្ញុំនិយាយបែបនេះ ព្រោះខ្ញុំគិតថាបើមានអ្នកសឿងបឿងដូចគាត់ច្រើន សង្គមខ្មែរប្រហែលគ្រាន់បើដែរ យ៉ាងហោចណាស់ក៏មានអ្នកហា៑នចេញមុខតតាំងជាមួយ ពួកស៊ីរូងផ្ទៃក្នុងនានាផងដែរ។ មិនដូចសព្វថ្ងៃ មានតែអ្នកផ្សំរស់(ពពួកអែបស៊ី)ប៉ុណ្ណោះ ចង់ស្រុកទេសយ៉ាងម៉េចៗទៅ…ៈ(
មិនមែនត្រឹមតែដួលទេ ប្រហែលជាងាប់ទៅហើយក៏មិនដឹង ។
គំនិតរបស់លោកគំនិតមានចំណុចដែលខ្ញុំគាំទ្រច្រើន ទោះណាជាដើមអំពិលហាក់មានទំនោរទៅខាងណានោះ ក៏ព័ត៌របស់គេមានចំណុចជាច្រើនដែលគួរឲ្យសសើលើកទឹកចិត្ត ។ មួម៉ៅនឹងប៉ុន្មានថ្ងៃហើយបើក ដើមអំពិលមិនបានសោះ ព្រោះរាល់ដឹងបានដើមអំពិលគ្រាន់នឹងជ្រាបព័ត៌មានប្រចាំថ្ងៃ ។ ជេរមិនទាន់ផុតមាត់ ងាកមកបើក ដើមអំពិល ម្តងទៀត ស្រាប់តែបាន ។ ជយោ ដើ់មអំពិលរស់ឡើងវិញហើយ ។ ហេ ហេ!!!
សួស្តីអ្នកទាំងអស់គ្នា!!!
សួស្ដីសុខឃុន សូមស្វាគមន៍ការចូលមកប្លក់របស់ខ្ញុំ
បណ្តាយពត៌មានដែលមិនសក្រឹត និងបម្រើ៎អោយគណៈបក្សនយោបាយណាមួយនោះ បណ្តាញសាពត៌មាននោះនឹងត្រូវដួលដោយខ្លួនឯង ។នៅស្រុកណាក៏ដូចគ្នាដែរ តែបើ គេបម្រើអោយជាតិមែនគឺនឹងនៅរហូត ។អ្នកសាពត៌មានដឹងរឿងនោះច្បាស់ណាស់ ! មូលហេតុដែលបម្រើអោយផលប្រយោជន៍នយោបាយព្រោះតែគោលបំណងចង់បាន លុយ
តំណែង និងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយគេក៏ដឹងយ៉ាងច្បាស់ថាបណ្តាញពត៌មានរបស់
ខ្លួននឹងត្រូវស្លាប់ មនុស្សប្រភេទនេះគ្មានចក្ខុវិស័យដ៏ត្រឹមត្រូវទៅថ្ងៃមុខទេ ឆ្អឹនក្បាលស៊ីក្បាល់
ឆ្អឹនកន្ទុយស៊ីកន្ទុយ ។