ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

Embed Khmer Unicode font for all browser!!!

Posted in ចំណេះដឹង, ពត៌មាន, css, HTML by ប្រាក់ សុភី on ខែ​កុម្ភៈ 19, 2010

ដោយ​ភាស​ខ្មែរ​​យើង​មិន​ទាន់​បាន​ប្រើទួលំទួលាយ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា ពិសេស​ផ្នែក​បង្កើត​វេបសាយ គឺមាន​ការ​ពិបាក​ណាស់​ប្រសិន​បើ​ចង់​ធ្វើ​វេបសាយ​មួយ​អោយ​ដើរ​ជា​មួយ​ភាសាខ្មែរ​។ ដោយ​សារតែ​គ្រប់ OS ទាំង​ Windows  Linux និង Mac មិន​ទាន់​បាន​ដាក់​ពុម្ភអក្សរ​ខ្មែរ​យើង​អោយ​បង្ហាញ​បាន​ត្រឹម​នោះ​ទេ។

បើ​យើង​ក្រលេក​មើល​ទៅក្រោយវិញ ការ​បង្កើត​វេបសាយ​ជាមួយ​ភាសាខ្មែរ គឺ​ត្រូវ​ដាក់​បញ្ចូល​ពុម្ពអក្សរ​ម​ក​ជា​មួយ​ ជាអកុសល​ការ​ធ្វើ​របៀប​នេះ​បាន​តែ IE Browser តែ​ប៉ុណ្ណោះ​អាច​មើល​បាន​​ក្រៅ​ពី​នេះ​​គឺ​មិន​អាច​ដំណើរការ​ទេ។

តែ​ពេល​នេះ​ខ្ញុំ​​អាច​និយាយ​បាន​ថា​គ្រប់​ Browser ទាំង​អស់​បាន​ support វិធី​នេះ​ហើយ នេះ​ជា​ភាព​ងាយ​ស្រួល​ដល់អ្នក​អភិវឌ្ឍន៍​វេបសាយ​ជា​ភាសា​ខ្មែរ​ទាំង​អស់ ក្នុង​ការ​បង្កើត​វេបសាយ​ភាសា​ខ្មែរ។

Browser ដែល​អាច​ដំណើរការ​ជាមួយ font embed

-​ Firefox ចាប់ពី Firefox 3.5 ឡើង​ទៅ

– Google Chrome ចាប់ពី Google Chrome ៤.០ ឡើង​ទៅ

– Saferi ចាប់ពី Saferi ៣.១ ឡើង​ទៅ

– Opera ចាប់ពី Opera ១០ ឡើងទៅ

– IE 4+

Firefox, Google Chrome, Saferi and Opera គឺអាច​ដំណើរការ​បាន​ជាមួយ​ពុម្ពអក្សរ​ទាំង​​ពីរ​ប្រភេទ True Type Font(.ttf)  និង Open Type Font(.otf) ចំនែក IE វិញ​អាច​ដំណើរការ​បាន​តែ​ជាមួយ Open Type Font ដែល​យើង​ត្រូវ​ត្រូវ​ប្តួរ​វាទៅ .eot file ជាមុន​សិន​ទើប​អាច​ដំណើរការ​បាន។ ចំណែក​ដំណើរការ​របស់ IE គឺ​ខុស​ពី Modern Browser ខាងលើផងដែរ។

.EOT

Embedded OpenType ជា​បច្ចេក​ទេស​របស់ Microsoft ដាក់​ចួល​ពុម្ពអក្សរ​ទៅ​ក្នុង​វេប browser​ តាម​រយៈ​វិធី​ Embedding font វា​អាច​ដំណើរការ​បាន​តែ​ជាមួយ​ IE តែ​ប៉ុណ្ណោះ។ Microsoft បាន​ផ្តល់​កម្មវិធី​ឈ្មោះថា WEFT អោយ​ប្រើ​ប្រាស់​ឥត​គិត​ថ្លៃ​ តែ​នៅ​ពេល​នេះ​ខ្ញុំ​មិន​ប្រើ​កម្ម​វិធី​នេះ​ទេ​វា​ស្មុគស្មាញ និង​រញ៉េរញ៉ៃ​ពេក។ លោក​អ្នក​អាច​ប្រើ​ TTF2EOT command line tool និង online tool (ឬមួយនេះ​ផ្សេង​ទៀត) អាចយ​ជួយ​ Convert ទៅ​ជា​ eot file បាន​យ៉ាង​ងាយ ចំណែក​ខ្ញុំ​ប្រើ Online tool.

CSS


<style>
@font-face {
font-family: "Khmer OS";
src: url("KhmerOS.eot");/* IE support */
src: local('Khmer OS'),url(KhmerOS.ttf) format('truetype');/* Firefox3.5>, Saferi3.1>*/
 }
 body{
font-family: "Khmer OS";
 }

ខ្ញុំ​ប្រើពុម្ពអក្សរ Khmer OS ដើម្បី​ Embed វា។ Firefox, Saferi and Chrome វា​នឹង​មើល​ជាមុន​ថា​តើ​ពុម្ពអក្សរ​មាន​ក្នុង​ម៉ាសស៊ីន​របស់​អ្នក​ប្រើ​ប្រាស់​ទេ

បើ​មាន​វា​នឹង​ទាញ​យក​​ពុម្ពអក្សរពី​ Sever នោះ​ទេ​តែបើ​មិន​មាន​វានឹង​ទាញ​យក​មក​តែ​ម្តង។ ចំណែក​ IE វិញ​គឺ​វា​ទាញ​យក​ពុម្ពអក្សរ​ពី Server តែ​ម្ត​វា​មិន​ខ្វល់​ថា​ពុម្ពអក្សរ​នេះ​មាន​ឫ​មិន​មាន​នោះ​ទេ។ សូម​ទាញ​យក​ឧទាហរណ៍នៅ​ទីនេះ

Advertisements

3 ចំលើយ

Subscribe to comments with RSS.

  1. w2no said, on ខែ​មីនា 14, 2010 at 7:55 ព្រឹក

    សូមមិត្តជួយបង្ហាញលំអិតបន្តិចបានទេ? ខ្ញុំពិតជាចាប់អារម្មណ៍ចង់ប្រើភាសាខ្មែរយើងក្នុង Firefox &Opera។ សូមជួយខ្ញុំផង។

  2. kooms said, on ខែ​មីនា 15, 2010 at 1:44 ព្រឹក

    នៅ​បន្ទាត់​ទី ៥នោះ គឺ​ជាការ ដាក់​បញ្ចួល​ភាសខ្មែរ​សម្រាប់ Browser ដែលមិន​មែន IE វា​អាច​ដំណើរការបាន​ជាមួយ Firefox, Chrome, Safari និង Opera។
    នៅ​បន្ទាត់​នេះដែរ យើង​មាន​
    – local(‘Khmer OS’) ប្រាប់​ទៅកាន់​ Browsers ទាំង​អស់ ត្រូ​វរក​មើល​ពុម្ភអក្ស​នៅ​ក្នុង​ម៉ាស៊ីន​របស់​អ្នក​ប្រើ​ប្រាស់​ជាមុន​ថា​តើ​ម៉ាស៊ីន​នេះ​មាន​ ពុម្ភអក្សរ​ខ្មែរ​អូអេស​ទេ បើមាន​វា​មិន​ចាំបាច់​ទាញ​យក​ពុម្ភអក្សរ ខ្មែរ​អូអេស​ពី​ Server មក​ទេ។
    – url(‘Khmer OS.ttf’) នេះ​ជា​ URL សម្រាប់​ទាញ​យក​ពុម្ភអក្សរ​ខ្មែរ​អូអេស(បញ្ជាក់ ខ្ញុំ​ដាក់ពុម្ពអក្សរ​នៅ​ជា​មួយ Folder របស់​ CSS)។ សម្រាប់ Firefox , Safari, Chrome និង Opera គឺ​យើង​យក​ពុម្ពអក្សរ​មក​ប្រើ​តែ​ម្តង មិន​ចំបាច់បំលែងទៅជា File .eot(Embedding Open Type) ដូច​ IE នោះទេ។
    -format(‘truetype’) ចំនុច​នេះ​វា​នឹង​ប្រាប់​ប្រភេទ​Format របស់ Font ជា True Type Font ឬ Open Type Font។

  3. សុភ័ទ្ទ said, on ខែមិថុនា 3, 2010 at 8:15 ល្ងាច

    អរគុណ​ចំពោះ​ការ​ចែកចាយ។ ដូច​នេះ​បញ្ហា​របស់​ខ្ញុំ ត្រូវ​បាន​ដោះ​ស្រាយ​ហើយ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: