ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

តើ​អាមេរិក​នឹង​នៅ​ខាង​ណា?

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 11, 2010

តើ​អាមេរិក​នឹង​នៅ​ខាង​ណា? នេះ​ជា​សំណួរ​មួយ​ ដែល​​អ្នក​រាល់​គ្នា​ចង់​ដឹង រួម​ទាំង​ខ្ញុំ​ផង​ដែរ ប្រសិន​បើ​មាន​​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​រវាង​សៀម នឹង​ខ្មែរ​កើត​ឡើង​មែន​នោះ។ ចំពោះ​ទស្សនៈ ខ្ញុំ​គិត​ថា​អាមេរិក​ប្រាកដ​ជា​មិន​ចោល​ដៃ​គូ​សៀម​របស់​គេ​ទេ ទោះ​ដឹង​ថា​សៀម​ធ្វើ​ខុស​យ៉ាង​ក៏ដោយ។ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​គិត​ដូច្នេះ៖

– នេះ​ជា​សង្គ្រាម​​មនោគម​វិជ្ជា​​រ​វាង​អាមេរិក ​និង​ចិន ដែល​សៀម​ជា​កូនអុក​របស់​អាមេរិក ហើយ​ខ្មែរ​ជា​កូន​អុក​របស់​ចិន​​ ជម្លោះ​​របស់​មហា​អំណាច​ទាំង​ពី​រ​បាន​ធ្វើ​អោយ​ប្រទេស​តូច​តាច​ជាច្រើន​មើល​មុខ​គ្នា​មិន​ចំ។

– លោក​ ស្កុត ម៉ាសែល ឯកអគ្គរដ្ឋទួត សហរដ្ឋអាមេរិក ប្រចាំនៅអាស៊ាន បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ការ​សែតថា កម្ពុជា និង​សៀម​ គូរ​ដោះស្រាយ​ជម្លោះ​ជាទ្វេភាគី​ដោយ​សន្តិវិធី។ ចំនុច​នេះអាមេរិក​មិន​ចង់​អោយ​ខ្មែរ​នាំយក​រឿង​នេះ​ទៅ​ផ្ដឹង​តុលាការ​អន្តរជាតិ និង​ក្រុម​ព្រឹក្សា​សន្តិសុខ​អន្តរជាតិ បើ​ខ្មែរ​ផ្តឹង​មែន​នោះកូន​អុក​គេនឹង​ចាញ់​យ៉ាង​អាម៉ាស់​បំផុត ព្រោះគេដឹងថា​សៀម​ធ្វើខុស​តែគេនៅ​កាន់ជើងដដែល​ ខណៈ​រឿង​នេះ​​ត្រូវ​បាន​ដោះស្រាយ​ជា​ទ្វេភាគី តែ​បើ​ខ្មែរ​ផ្តឹង​មែន​នោះ​អាមេរិក​ច្បាស់​ជាលែង​ហ៊ាន​លូក​ដៃ​ទៀត​ហើយ ព្រោះ​សៀម​ធ្វើ​ខុស​មែន។

– បំណុល​ដែល​រដ្ឋាភិបាល​​ លន់ នុល ជំពាក់​ជាង​បី​រយ​​លាន​ដុល្លារ​យក​មក​ធ្វើ​សង្គ្រាម​សម្លាប់​ជីវិត​ស្លូតត្រង់​រាប់រយនាក់​ និង​បំផ្លាញ​​​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​របស់​ប្រជាជន​ខ្មែរ​នោះ​ អាមេរិក​មិន​បាន​លុប​ចោល​ទេ។ ចំណុច​នេះ ​បើ​អាមេរិក​មាន​ចិត្ត​ចង់​ជួយ​ខ្មែរ​មែន​នោះ​ម្លិះ​សំ​រដ្ឋា​​ភិបាល​អាមេរិក​លុប​ចោល​បាត​ទៅ​ហើយ​ព្រោះ​ចំនួន​នេះ​វា​មិន​ច្រើន​អី​នោះ​ទេ​​សម្រាប់​មហាអំណាច​ដូច​អាមេរិក។

មែន​ហើយ​ជា​ការ​ពិត​ណាស់​ សង្រ្គាម​រវាង​អារិក នឹង​ពួក​យៀកកុង(ទាហាន​អាថៀវ ជាការហៅ​របស់​ប្រជាជន​នៅស្រុក​ចន្រ្ទា​ ខេត្តស្វាយរៀង​ ជាប់ព្រំដែនខ្មែរ-​យួន ភាគខាងកើត​ ដែល​ជាកន្លែង​​សង្គ្រាប់​យ៉ាង​ក្តៅ​គគុក​រវាង​ អាមេរិក​ នឹង​ទាហាន​អាថៀវ) បាន​បន្សល់​ទុក​នូវ​រណ្ដៅ របស់​គ្រាប់​ផ្លោង(រណ្តៅបេ) ដែល​ទំលាក់​ដោយ​ទាហាន​អាមេរិក​ នៅទឹកដី ឃុំ​ចន្ទ្រា(ជាស្រុក​កំណើត​របស់ខ្ញុំ) និង​ឃុំ​ទួល​ស្ដី​ វានៅ​សល់រាប់​រយ​កន្លែង មាន​ខ្លះ​ជម្រៅ​រហូត​ដល់ ៣ម៉ែត្រ បណ្តោយ​២០ម ទៅ​ ៣០ម ឯណោះ។ ប្រជាជន​សម័យ​នោះ​ត្រូវ​ជំលៀសចេញ​ពី​ផ្ទះ ដែល​នៅតាម​​ភូមិ​និមួយ​ របស់​ឃុំចន្រ្ទា ឃុំ​ត្នោត និងឃុំទួលស្តី ត្រូវទៅស្នាក់​នៅ​កន្លែង​មួយ​ដែល​រៀប​ចំ​ដោយ​អាមេរិក មាន​ច្រើន​កន្លែង ដូច​ជា​ត្នោតបួន ត្រពាំង​ក្រាញ់ជាដើម វាធ្វើ​នេះ​ដើម្បីងាយ​ស្រួលក្នុង​ការ​ទំលាក់​គ្រាប់បែក នៅ​តាម​ភូមិ​ដែល​ជា​ផ្ទះ​របស់​អ្នក​ស្រុក ដែល​ពួក​វាគិតថា​ជាកន្លែង​លាក់​ខ្លួន​របស់​ទាហាន​យៀកកុង(ទាហាន​យួន​ភាគខាងជើង)។

ផ្ទះ​របស់​អ្នក​ស្រុក​រាប់​រយ​ខ្នង​​ត្រូវ​បាន​លេប​ត្របាក់​ដោយ​អណ្ដាត​ភ្លើង​​ គ្រាប់បែក​​ដែល​ទម្លាក់ ដោយ​អាមេរិក​ក្នុង​នោះ​រួម​មាន​ផ្ទះ​យាយ​តា​ខ្ញុំ​ផង​ដែរ​​ នឹង​មាន​ប្រជាជន​ខ្មែរ​ជាច្រើន​នាក់​បាន​បាត់បង់​ជីវិត​នៅ​ពេល​នោះដែរ។ តើ​ជីវិត​ស្លួតត្រង់ នឹង​ទ្រព្យសម្បតិ្ត​របស់ពួកគាត់​ដែល​ត្រូវបាត់បង​នរណា​អ្នក​ចេញ​សង​ពួកគាត់?  ខ្ញុំ​គិតថា​យើង​គួតែទាបំណុល​ពី​អាមេរិក ដើម្បី​អោយ​គេ​សង​ជំងឺចិត្ត​យើង​ ដែល​ពួកគេបាន​បំផ្លាញ​ជីវិត​ និង​ទ្រព្យសម្បត្តិ របស់​ប្រជាជន​ខ្មែរ​ស្លួត​ត្រង់ នាសម័យ​នោះ។

ការរៀប​រាប់​សង្រ្គាម​រវាង​អាមេរិក​ និងយួននេះ គឺខ្ញុំ​ដឹងមក​ពីឪពុកម្តាយ និង​ ចាស់ៗក្នុង​ភូមិនិយាយ​ប្រាប់ទេ ព្រោះ​ពួកគាត់កើត​ទាន់​សម័យ​នោះ។

ចំនែក​អ្នក​មាន​ទស្សនៈ​យ៉ាងណាដែរ​ចំពោះ​បញ្ហានេះ?

Advertisements

9 ចំលើយ

Subscribe to comments with RSS.

  1. វិចិត្រ said, on ខែ​កុម្ភៈ 11, 2010 at 4:19 ល្ងាច

    ពិភព​លោក​បែប​នេះ​ឯង។
    ខ្មែរ​មាន​ទំនោរ​ទៅ​រក​លោក​សង្គមនិយម ៖ សូវៀត ចិន វៀតណាម ភូមា។ល។ ដូច្នេះ​ពួក​លោក​សេរី​គេច្បាស់​ជា​មិនពេញ​ចិត្ត។
    ពួក​សេរី ពួក​ប្រទេស​អ្នក​ធំ​គេ​កាន់​ជើង​គ្នា​គេ ដោយ​មិន​គិត​យុត្តិធម៌​អ្វី​នោះ​ទេ ប្រហែល​ជា​អញ្ចឹង​ហើយ​បាន​ជា​មាន ភេរវករ ។

    អាមេរិចនិយាយ​ថា​អោយ​ខ្មែរ​ចរចារ​ជាមួយ​សៀម​ដោយ​សន្តិវិធី ដោយ​មិន​កៀបសង្កត់​សៀម​ខណៈ​ដែល​ឈ្លាន​ពាន​ទឹកដី​គេ សបញ្ជាក់​ពី​ភាព​លំអៀង​ច្បាស់​ដូច​ថ្ងៃ។
    សាក​កូរ៉េខាង​ជើង លើក​ទ័ព​ទៅដាក់​ហាវ៉ៃ លេងមើល! បើ​មិនប្រកាស​សង្គ្រាម។ ចរចារ​ទ្វេភាគី ម៉ែវា​ស្អី!

  2. posoky said, on ខែ​កុម្ភៈ 14, 2010 at 9:50 ល្ងាច

    ចុះឆ្កូតអីបានជាមិនដាក់ទៅអង្គការសហប្រជាជាតិទៅ ម៉េចបានជាញឹមញុម ខាតតែប្រជាជន ខាតគំនិត គិតតែសៀមៗៗៗ គ្រប់ប៉ុស្ត វិទ្យុ ទូទស្សន៍ ។ ខ្ញុំមិនយល់ហើយគិតថារដ្ឋាភិបាលល្ងង់ ក៍មិនត្រូវ បើល្ងង់ម៉េចគេដឹកនាំប្រទេសកើត 😀 តែនៅមិនយល់ មានអ្នកណាជួយបកស្រាយបានអត់?

  3. កាំបូដ said, on ខែ​កុម្ភៈ 16, 2010 at 5:32 ព្រឹក

    តើ​អាមេរិក​នឹង​នៅ​ខាង​ណា?
    ងាយ​យល់​សោះ​ថា ៖ អាមេរីក ប្រាកដ​ជា​នៅ​ខាង​អាមេរីក​ហើយ ។
    សូម​កុំ​យល់​ច្រឡំ​ថា​នេះ​ជា​ចំលើយ​ឡកឡាយ តាមការ​ពិត​ប្រទេស​ណា​មួយ​ក័​​មានផល​ប្រយោជន៏​ខាង​នយោបាយ សេដ្ឋកិច្ចរបស់​គេ​ដោយ​ឡែក ៗនិង​ជា​ពិសេស​មួយ​ទៀត​នោះ​គឺ​សាសនា ។​មិត្តភាព​ជារឿង​មួយ​ផ្សេង ប្រទេសមួយ​អាច​ក្លាយ​ទៅ​ជាមិត្ត ឬជា​សត្រូវ​ប្រទេស​មួយ​ទៀត​បាន​ក័​អាស្រ័យ​ដោយ​ផល​ប្រ​យោជន៍សេដ្ឋកិច្ច​ ឬ​នយោបាយរវាង​ប្រទេសទាំង​​ពីរនោះ ។​ប្រទេស​ខ្មែរ​ក្តី ប្រទេស​សៀម​ក្តី សុទ្ធសឹង​តែមាន​ផល​ប្រយោជន៍​ខាង​នយោបាយ និង​សេដ្ឋកិច្ច​ជា​មួយ​អាមេរីក តែ​ខុស​គ្នា​ត្រង់​ថា​តិច​ឬ​ច្រើនតែប៉ុណ្ណោះ ។អាមេរីក​ធ្លាប់បាន​និយាយ​ហើយ​ថា អាមេរីក​ចង់​ឃើញ​ប្រទស​ខ្មែរ និងសៀមដោះស្រាយ​គ្នា​ដោយការចេរចា​សន្តិ​វិធី អាមេរីក​មិនមែន​មិនដឹង​ថា​ខាង​ណាខុស​ខាង​ណា​ត្រូវ​នោះ​ទេ តែ​គឺ​អាមេរីក​ខ្លួន​ឯងនេះ​ហើយ​ដែល​ជា​អ្នក​គូរ​ផែន​ទី​ឲ្យ​សៀម​ប្រើ​ប្រាស​សព្វ​ថ្ងៃហ្នឹង ដូច្នេះ​អាមេរីក​កាន់​ជើង​សៀម​ជាង​ខ្មែរ​បន្តិច​បាត់​ទៅ​ហើយ ឬម្យ៉ាង​ទៀត​ពេល​មាន​ចម្បាំង អ្នកណា​មាន​លុយ​ទិញ​អាវុធ​អាមេរីក​ច្រើន​ជាង​គេ​អ្នក​នោះ​ពិត​ជា​មិត្ត​អា​មេរីក ។
    ចម្លើយ​នេះ​ពិត​ជា​ពិបាក​និង​ឆ្លើយ​ឲ្យ​បាន​ដាច់​ស្រេច​ណាស់​ថា​ ប្រ​ទេស​ណាលំអៀងទៅ​រក​ប្រទេស​ណា​ សូម្បី​តែ​សូរ​ថា តើ​ប្រទេស​ចិន​នឹងនៅ​ខាង​ណា​ ​ក៏​ពិបាក​និង​ឆ្លើយ​បាន​ផង ។​ចំពោះ​អ្នក​នយោ​បាយ​ មិត្ត និង​សត្រូវ គឺ​ជា​វេវចនៈស័ព្ទ ដែល​គេ​អាច​ផ្លាស់​ប្តូរ​បាន​តាម​តម្រូវការ​ ។​ប៉ុន្តែ​គួរ​ប្រុង​ប្រ​យ័ត្ន​ថា​សង្គ្រាម​និង​ផ្តល់​ផល​ប្រយោជន៍​ដល់​អ្នក​ទី បី ទៅ​វិញទេ ៕

  4. kooms said, on ខែ​កុម្ភៈ 16, 2010 at 6:24 ព្រឹក

    អគុណ​ដល់​លោក​កាំបូដ! លោក​និយាយ​ពិត​ជា​ត្រូវ​ណាស់ អ្នក​ទី​បី​មិន​ចង់​អោយ​បាន​សុខ​ទេ! មាន​តែ​ខ្លួន​យើង​ទេ​ត្រូវ​ស្វែង​រក​សេចក្តី​សុខ​ដោយ​ខ្លួន​ឯង!

  5. peehs07 said, on ខែ​កុម្ភៈ 18, 2010 at 11:49 ល្ងាច

    តើយើងជាខ្មែររកសេចក្តីសុខ ខ្លួនឯងយ៉ាងម៉េចបាន? បើគេថា គណបក្សប្រជាជន ដែលកាន់អំណាចរាល់ថ្ងៃ លំអៀងទៅខាងយួន+ចិន ហើយគេថាគណបក្សប្រឆាំង លំអៀងទៅខាងប្រទេសអាមេរិក+អឺរុបនោះ។

    ដើម្បីខ្មែររកសេចក្តីសុខខ្លួនឯងបាន លុះត្រាតែខ្មែរឈប់ពឹងពាក់ នូវគំនិតស្មារតី ឬនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ របស់ប្រទេសជិតខាងទាំងស្រុង។ តែខ្មែរដូចជាមិន ទាន់មានគោលជំហរ ឱ្យរឹងប៉ឹងខ្លួនឯងសោះ។ ធ្វើម៉េចទៅ?

  6. chanrida said, on ខែ​មីនា 10, 2010 at 4:30 ល្ងាច

    i want cambodia and thai solve this problem quickly.
    anyway. i 1 cambodia follow usa political not china. because there have a communist effect to our country when we follow communist political country such as CHina, vietnam..
    **********************************************************************
    i would like to show u how to watch movie free now such as
    **1**TERMINATOR 4 SALVATION
    **2**ALVIN AND CHUMPKIN
    **3**NINJA ASSASIN
    **4**AVATAR
    **5**TERMINATOR JUDGMENT DAY

    http://5software.blogspot.com

    watch MOVIE HOLYWOOD


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: