ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

២៩ ចំណុចដែលបុរសគិតថាខ្លួនចាញ់ប្រៀបស្ត្រី

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 31, 2009

1.ស្រ្តីកើត “មុន” អ្នកណាៗក៏ថាដោយសារអ័រម៉ូន ប៉ុន្តែបុរសវិញ កើត “មុន” វិញ គេថាដោយសារមុខកខ្វក់ star

2.ស្ត្រីនៅក្នុងបន្ទប់របស់បុរសអ្នកជិតខាងនាំគ្នាថាបុរស ល្បួងគេមក។ ប៉ុន្តែលុះដល់បុរសនៅក្នុងបន្ទប់ស្ត្រីវិញ

បែរជាគេចោទថាមានគំនិតមិនល្អ ចង់មកធ្វើបាបស្ត្រីដល់បន្ទប់ star

3.បុរសស្រវឹង គេចោទថា “អាប្រមឹក” ប៉ុន្តែលុះដល់ស្ត្រីស្រវឹងវិញ គេក៏ចោទថា មកពីបុរសៗចាប់បង្អក star

4.ស្ត្រីទាបពាក់ស្បែកជើងកែងចោតមើលទៅស្អាត ប៉ុន្តែបុរសទាបវិញមិនមាន ស្បែកជើងកែងចោតពាក់ឱ្យស្អាតដូចស្ត្រីទេ star

5.ស្ត្រីឱ្យបុរសចិញ្ចឹមគេថា “មេផ្ទះ” ប៉ុន្តែបុរសឱ្យស្ត្រីចិញ្ចឹមវិញ បែរជាគេថា “ប្រឡាំងកាស” star

6.ស្ត្រីមកយឺត តែបានមុនជានិច្ច ប៉ុន្តែបុរសវិញ បើទោះជាមកលឿនយ៉ាងណាក៏ដោយ ក៏បានក្រោយស្ត្រីរហូត star

7.ស្ត្រីត្រឡប់មកផ្ទះយប់ជ្រៅ “ឩស្សាហ៍ធ្វើការទល់យប់ជ្រៅ” ប៉ុន្តែបុរសត្រឡប់មកផ្ទះយប់ជ្រៅវិញ បែរជាត្រូវគេចោទថា“ទៅដើរលេង” star

8.ស្ត្រីធ្វើការរបស់បុរស គេថា “ស្ត្រីខ្លាំង” ប៉ុន្តែបុរសធ្វើការរបស់ស្ត្រីវិញ បែរជា គេថា “កេងកម្លាំងគេ” star

9.ស្រ្តីនៅជាមួយស្ត្រីដូចគ្នា គេថា “មិត្តភក្តិនៅជាមួយគ្នា” ប៉ុន្តែបុរស នៅជាមួយ បុរសវិញ បែរជាគេថា “ប៉េដេ ឫ ហ្គេយ៍” star

10.ស្ត្រីអង្គុយ បុរសឈរ នៅលើឡានក្រុង គេថា “ការឈឺឆ្អាលរបស់ស្ត្រី និង ចាស់ៗ” ប៉ុន្តែបុរសអង្គុយវិញ បែរជាស្ត្រីឈរ

លើឡានក្រុង គេថា “អត់ចិត្តអាត្មានិយម” star

11.ស្ត្រីតែងមុខគេថា “តុបតែងសម្រស់” ប៉ុន្តែបុរសវិញគេថា “ប៉េដេ” star

12.ស្ត្រីស្គមគេថា “រាងស្វែល” ប៉ុន្តែបុរសវិញគេថា “ឈឺច្រើន” star

13.ស្ត្រីដើរកាន់ដៃគ្នាគេថា “មិត្តសម្លាញ់” ប៉ុន្តែបុរសវិញ គេថា”ពីរនាក់នេះយ៉ាប់មែន” star

14.ស្ត្រីអត់យកប្តីគេថា “ស្ត្រីសម័យថ្មីពឹងខ្លួនឯង” ប៉ុន្តែបុរសអត់យកប្រពន្ធ បែរគេថា “ច្បាស់ប៉េដេ” star

15.ស្រ្តីដាល់បុរស គេថា “តួឯកស្រីឆ្នើម” ប៉ុន្តែបុរសដាល់ស្ត្រីវិញ បែរគេថា “មុខញី” star

16.ស្រ្តីមានមិត្តភក្កិជាខ្ទើយគេថា “មិត្តស្រី” ប៉ុន្តែបុរសមានមិត្តភក្តិជាខ្ទើយវិញ បែរជាគេថា”មួយ ដំប ស្វា” star

17.ស្រ្តីត្រូវគេចាប់រំលោភ គេថា “ជនរងគ្រោះ” ប៉ុន្តែបុរសត្រូវគេចាប់រំលោភវិញ បែរជាគេថា “មិនអាចទៅរួច” star

18.ស្រ្តីអោយបុរសប៉ាវបាយគេថា “សុជីវធម៌” ប៉ុន្តែបុរសឱ្យស្ត្រីប៉ាវបាយវិញ បែរគេថា “មុខក្រាស់” star

19.ស្រ្តីចាស់ទៅណាមកណាជាមួយបុរសក្មេង គេថា “ក្មេងបោកចាស់” ប៉ុន្តែបុរសចាស់ទៅណាមកណាជាមួយស្ត្រីក្មេងគេថា“គោចាស់” ទៅវិញ star

20.ស្ត្រីបត់ជើងតូចក្នុងបន្ទប់ទឹក ត្រូវបានគេថា “ជារឿងធម្មតា” ប៉ុន្តែបុរសបត់ជើង តូចក្នុងបន្ទប់ច្រើនតែគេយល់ថា “ទៅអ៊ឺអ៊ឹះ” star

21.ស្រ្តីធ្វើម្ហូបមើលទៅឆ្ងាញ់ពិសា ប៉ុន្តែបើបុរសធ្វើម្ហូបវិញ បែរជាមើលទៅមិនមាន សុវត្ថិភាព star

22.ស្ត្រីនិយាយច្រើនជារឿងធម្មតា ប៉ុន្តែបើបុរសនិយាយច្រើនវិញ គេថា “សាំតាប៉ែ” star

23.ស្ត្រីរៀបការជាមួយបុរសមានឋានះជាឩកញ៉ាចាត់ទុកថា សំនាងរបស់នាង ប៉ុន្តែបើបុរសរៀបការជាមួយជំទាវ

បែរជាចោទថា “ជាបុរសដែលសម្លឹងឃើញ តែស្ត្រីអ្នកមាន” star

24.ស្ត្រីដែលមានបុរសមកចែចង់ច្រើន គេថា “មានមន្តស្នេហ៍” ប៉ុន្តែបើបុរសមានស្ត្រី ច្រើនគេបែជាថា “ប្រុសព្រាន” star

25.ស្រ្តីលេងកីឡាបុរសដូចជា វាយកូនហ្គោល ឫជិះសេះ គេថា “មានសមត្ថភាព​ពូកែដូចបុរស”

ប៉ុន្តែបុរសលេងកីឡាស្ត្រីដូចជា កាយសម្ពន្ធ័ បែរជាគេថា “លេងកីឡាគ្មានលក្ខណះ ជាបុរសទៅវិញ” star

26. ស្ត្រីធ្វើប៉ូលីស ធ្វើទាហាន គេសរសើរថា “ក្លាហានមិនចាញ់បុរស” ប៉ុន្តែបើបុរស មកធ្វើការទាក់ទងនឹងសម្រស់ ដូចជា

ជាងអ៊ុតសក់ ជាងផាត់មុខបែរជាគេថា “អស់ផ្លូវរកស៊ី មកដណ្តើមការងារស្ត្រី” star

27.ស្ត្រីមានម៉ូដសម្លៀកបំពាក់ចម្រុះច្រើន ប៉ុន្តែបុរសវិញ មានតែអាវ និង ខោ star

28.ស្ត្រីជេរបុរសបាន អ្នកណាក៏ថា “ដោយសារតែបុរសខុស សមនឹងជេរអ៊ីចឹងហើយ” ប៉ុន្តែលុះដល់បុរសជេរវិញបែរជាគេថា“គ្មានលក្ខណះ ជាសុភាពបុរស

មិនចេះអត់ឱនទោសឱ្យគេ” star

29. ស្ត្រីរអ៊ូថាឈឺក្បាល ក្តៅខ្លួន អ្នកណាក៏ ថា “មិនស្រួលខ្លួនពិតមែន” ប៉ុន្តែបើបុរស រអ៊ូចឹង គេថា “រំអ៊ួយ star

គាំទ្រទេបង!! laugh laugh laugh laugh laugh laugh laugh laugh laugh laugh laugh laugh laugh laugh

clap2 clap2 clap2 clap2 clap2 clap2 clap2 clap2 clap2 clap2 clap2

by…….battambanglife…….

Advertisements

11 ចំលើយ

Subscribe to comments with RSS.

  1. Samady KS said, on ខែធ្នូ 31, 2009 at 5:35 ព្រឹក

    អាទី 19 និយាយ​ថា
    19.ស្រ្តីចាស់ទៅណាមកណាជាមួយបុរសក្មេង គេថា “ក្មេងបោកចាស់” ប៉ុន្តែបុរសចាស់ទៅណាមកណាជាមួយស្ត្រីក្មេងគេថា“គោចាស់” ទៅវិញ សូម​បន្ថែម​តិច​ទៀត​ដើម្បី​បង្រ្គប់​ន័យ​គឺ (គោ​ចាស់​ចង់​ស៊ី​ស្មៅ​ខ្ចី)

    • kooms said, on ខែធ្នូ 31, 2009 at 7:36 ព្រឹក

      ខ្ញុំ​គិតថា​អញ្ចឹងដែរ មិន​កែរ​របស់គេ! តែ​បន្ថែម​អញ្ចឹង​ទើប​ងាយ​យល់

  2. សុភា said, on ខែធ្នូ 31, 2009 at 10:31 ព្រឹក

    សុភី បានរូបស្អាតៗ ចែកកូដគ្នាផង

  3. បណ្ឌិត said, on ខែធ្នូ 31, 2009 at 4:13 ល្ងាច

    គាំទ្រ ១០០ភាគរយ អ្នកណាស្រ្តីចាញ់តែបុរសនោះ នៅមួយទៀត ពេលស្ត្រីមានទុក្ខអាចទៅពឹង អង្គការគាំពាស្រ្តី ចំណែកបុរសមានតែពឹងខ្លួនឯងទេ 😦

  4. lysli said, on ខែមករា 1, 2010 at 5:46 ព្រឹក

    “បុរសមុខញី”​ ហាស​ហាស​ 😀

  5. Vanda said, on ខែមករា 1, 2010 at 8:25 ព្រឹក

    អស្ខារ្យមែនល្បង!
    ខ្ញុំគាំទ្រ១០០០%​ ទស្សនះនេះ!

  6. phuylai said, on ខែមករា 1, 2010 at 2:51 ល្ងាច

    មានតែ២៩ចំនុចនឹងទេ! តែប្រុសៗមានប្រៀបលើស្រីមិនដឹងជាប៉ុន្មានរយចំនុច!! គិតចឹងទេលោកបង? 😛

  7. kooms said, on ខែមករា 4, 2010 at 2:46 ព្រឹក

    សុភា វា​ជារូបភាព​ទេ​មិន​មែន​ជាកូដ​របស់​ WordPress,
    @បណ្ឌិត បូក​នេះ​គឺឡើង​ដល់ ៣០​ចំនុច​ហើយ!
    @phylai អាច​យក​មកបង្ហាញ​បង​ប្អូន​យើង​បាន​ទេ?
    lysli and Vanda អគុណ​ហើយ​បាន​មក​លេង​ប្លក់​របស់ខ្ញុំ

  8. Kdarm Sork said, on ខែមករា 4, 2010 at 6:35 ព្រឹក

    I don’t agree with all the points! Men and women are born to be equal.

  9. Ratana said, on ខែមករា 15, 2010 at 12:39 ល្ងាច

    ទំនងម៉្យាងដែរតើល្បង ត្រូវៗតើ

  10. កុមារកាមទេព said, on ខែមករា 27, 2010 at 8:22 ព្រឹក

    17.ស្រ្តីត្រូវគេចាប់រំលោភ គេថា “ជនរងគ្រោះ” ប៉ុន្តែបុរសត្រូវគេចាប់រំលោភវិញ បែរជាគេថា “មិនអាចទៅរួច”
    19.ស្រ្តីចាស់ទៅណាមកណាជាមួយបុរសក្មេង គេថា “ក្មេងបោកចាស់” ប៉ុន្តែបុរសចាស់ទៅណាមកណាជាមួយស្ត្រីក្មេងគេថា“គោចាស់” ទៅវិញ
    សូមកែនិងបន្ថែមបន្តិច:
    17. ជាការមើលងាយខ្លាំងណាស់សំរាប់ពួកប្រុស
    19. ប្រុសលក់ខ្លួន និង ស្រីពេស្យា។
    ភាគច្រើននៃទស្សានាវដ្តីគឺលើកតំកើនស្រ្តី!!!!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: