ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

Promotion ស្ថាន​នរក​

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 24, 2009

ថ្ងៃនេះ​សូម​លើក​យក​រឿង​កំប្លែង​មួយ​ មក​ចែក​ជូន​បង​ប្អូន​ទុក​គ្រាន់​ពិចារណា កុំ​អោយ​ចាញ់​បោក​នរណា​ម្នាក់​ដោយសារ​ការ Promotion!៖

ថ្ងៃមួយ​បុរស​ម្នាក់​បាន​ដេក​សុបិន​ថា គាត់​បាន​ទៅ​លេង​ស្ថាន​នរក នៅ​ទី​នោះ​គឺ​សប្បាយ​​ខ្លាំង​ណាស់​មាន​ បា ខារ៉ាអូខេ ស្រីកំដរ​ឆ្វេង​ស្ដាំ​ សណ្ឋាគារ ភ្លើង​ពណ៌ ផ្សារ​ទំនើប មនុស្សម្នា អូរ​អរ​ហាក់​បី​ដូច​ជា​​ទីក្រុង​ដ៏​ទំនើប​មួយ​អញ្ចឹង។​​​​​​​ រំពេច​នោះ​គាត់​ក៏​​ភ្ញាក់​ឡើង ​តែ​អារម្មណ៍​របស់​គាត់​បាន​ដក់​ជាប់​ជា​មួយ​សុបិន​របស់គាត់ ហើយ​អន្ទង​ចិត្ត​របស់​គាត់​ អោយ​ចង់​ទៅ​លេង​ទីនោះ​ម្ដង​ទៀត តែ​នោះ​គ្រាន់​តែ​ជា​ការ​សុបិន​តែ​ប៉ុណ្ណោះ វា​មិន​មែន​ការ​ជា​ពិត​ទេ ទោះ​ដឹងថាវា​មិនមែន​ជាការ​ពិត​​យ៉ាង​នេះ​ក្ដី​ក៏​បុរស​យើង​ទន្ទឹង​ចិត្ត​​ចង់​ទៅ​លេង​​ទីនោះ​ដដែល​។

ដោយ​ហេតុ​តែ​ជាប់​ចំណង​មួយ​នេះ ធ្វើ​អោយ​បុរស​យើង​​រិះ​រក​មធ្យោបាយ​គ្រាប់​យ៉ាង​ដើម្បី​បាន​ទៅ​លេង​លេង​ទី​នោះ គាត់​ក៏​នឹក​ឃើញ

បុរស៖ “រឿង​នេះ​បើ​អញ​ទៅ​ជួប​លោក​អាចារ្យ ប្រហែល​ជា​អាច​ជួយ​បាន!”

ដូច្នេះ​ហើយ​គាត់​បាន​ទៅ​ជួប​លោក​អាចារ្យ ហើយ​និយាយ​រឿង​គាត់​ចង់​ទៅ​លេង​ស្ថាន​នរក​ប្រាប់​អាចារ្យ​ ដើម្បី​អោយ​អាចារ្យ​ជួយ​រក​មធ្យោបាយ​អោយ​គាត់។ អាចារ្យ​ក៏បាន​ជួយ​រក​ដូច​បំណង​មែន គាត់​បាន​និយាយ​ទៅកាន់​បុរស​នោះ​ថា៖

អាចារ្យ៖ “អើ! មាន​អីរឿង​ងាយ​តើ​ ពេល​ក្មួយ​ឯង​ត្រលប់​ទៅ​វិញ​ត្រូវ​ដើរ​ចូល​ឡាន​ទៅ​គឺ​បាន​ទៅ​ហើយ!”

លឺ​ដូច្នេះ​បុរស​ចោត​ល្ងង់​ក៏​លា​លោក​អាចារ្យ​មក​វិញ​ មក​ដល់​ពាក់​កណ្តាល​ផ្លូវគាត់ក៏​ឃើញ​រថយន្ត​មួយ​បរ​កាត់​មុខ​គាត់​ គាត់​បាន​រត់​ចូល​រថយន្ត​នោះ ហើយ​ត្រូវ​រថយន្ត​បុក​ស្លាប់​មួយរំពេច។ ពេល​នេះ​បាន​ដូច​បំណង​បុរស​ល្ងង់​នោះ​​​ហើយ គាត់​បាន​ទៅដល់​ស្ថាន​នរក​មែន។

តែ​អ្វី​ដែល​បាន​ឃើញ​​ពិត​ និង​សុបិន​របស់​គាត់​គឺ​ផ្ទុយ​គ្នា​ស្រឡះ អ្វី​ដែល​​គាត់​បាន​ឃើញ​នៅ​ពេល​នេះ មាន​តែ​ការ​ធ្វើ​ទារុណកម្ម​ទៅ​​លើ​ព្រលឹង​ខ្មោច​ ដែល​បាន​បាត់​បង់​ជីវិត​ ដូច​ជា​ចាប់​បោះ​ចូល សមុទ្រ​ភ្លើង ខ្ទះ​ខ្លាញ់​ដែល​កំពុង​ពុះ អោយ​ឡើង​រកាដែក ជាដើម​ ហើយ​គាត់​លឺ​តែ​សំឡេង សម្រែក​ឈឺ​ចាប់​នៃ​សត្វ​នរក​ទាំង​នោះ អោយ​បង់​ប្អូន​សាច់​ញាតិ​​អោយ​ជួយ​…។

និយាយ​ពី​បុរស​កម្សត់​យើង​វិញ​ម្តង់​ ពេល​ឃើញ​ទិដ្ឋភាព​បែប​នេះ គាត់​ភ័យ​ខ្លាំង​ណាស់ ខ្លួន​គាត់​ឡើង​ញ័រ​ដូច​កូន​ទន្សាយ​ក្នុង​​ចង្កោម​​ចចក​អញ្ចឹង តែ​បុរស​យើង​នៅ​តែ​ព្យាយាម​ទប់​ស្មារតី​។ ​​​ ពេល​នោះ​យមបាល​បាន​នាំ​គាត់​ដល់​កន្លែង​កាត់​ក្តី​ យមរាជ​បាន​កាត់​ក្តី​គាត់​​​ចប់​ស្រប់​គ្រប់​ហើយ ក៏​បាន​សួរ​ទៅ​បុរស​នោះ​ថា

យមរាជ៖ “តើ​ឯង​ មាន​អ្វី​ចង់​និយាយ​ជា​លើក​ចុង​ក្រោយ​ទេ?”

បុរស៖ “បាទ! មាន!”

យមរាជ៖ “និយាយ​មក!”

បុរស៖​”ខ្ញុំ​ឆ្ងល់​ថា​ហេតុ​​អ្វី​បាន​ជា​ស្ថាន​នរក​នេះ​វា​ខុស​ស្រឡះ​ពី​ការ​សុបិន​របស់​ខ្ញុំ​ម្លិះ​​​?”

យម​រាជ​ក៏បាន​ឆ្លើយ​ទៅ​កាន់​បុរស​យើង​ថា

យមរាជ៖ “បើ​មិន​ធ្វើ​ដូច្នេះ​ ធ្វើ​ម្ដេច​នឹង​នាំ​ឯង​យក​មក​ទីនេះ​បាន វា​គ្រាន់​តែ​ជាការ​ Promotion ទេ​ ​”

Advertisements

8 ចំលើយ

Subscribe to comments with RSS.

  1. posoky said, on ខែធ្នូ 24, 2009 at 4:17 ព្រឹក

    មិនដឹងជានៅស្រុកយើងមានអ្នកចាញ់បោកប្រូម៉ូស្សិននឹងអត់? ចង់ទៅបើកជំនួញ តែមិនដឹងរកស៊ីអី?

    • kooms said, on ខែធ្នូ 24, 2009 at 4:23 ព្រឹក

      បើ​មាន​គំនិត​ធ្វើ​ពាណិជ្ជ​កម្ម​បែប​នេះ​ល្អហើយ Posoky! ហើយ​ខ្ញុំ​ជឿថា​ការធ្វើ​ Promotion របស់ បង​ពិត​ជា​មាន​ជឿ!

  2. cambomaths said, on ខែធ្នូ 25, 2009 at 2:49 ព្រឹក

    ធម្មតា ប្រូម៉ូសិន ដែល​ចង់ឲ្យ​គេ​ចាប់អារម្មណ៍​ត្រូវ​កុហកខ្លះហើយ…

    • kooms said, on ខែធ្នូ 25, 2009 at 4:15 ព្រឹក

      វា​ជារឿង​ធម្មតា​ទេ ការ​ Promotion ចង់​បង្ហាញ​ពីអ្វី​មួយ​តែ​មាន​សរសើ លើក និង​ភូត​ភរ​ខ្លះ​ចឹង​ហើយ តែ​សូម​កុំ​អោយ​ការ Promotion នោះ​ធ្វើ​អោយ​ខាត់​បង់​ប្រយោជន៍​ដល់​អ្នក​ដទៃ និង​ប៉ះ​ពាល​ដល់អាយុ​ជីវិត​ដូចរឿង​ខាង​លើ​នេះ!

      • rithphnompenh said, on ខែធ្នូ 26, 2009 at 10:19 ល្ងាច

        លោកបងkooms ចេះយកតែនិយាយឥតប្រយោជន៍ គ្មានpromotion ណា ដែលមានចរិតល្អត្រឹមត្រូវ យុត្តិធម៌ សច្ចធម៌នោះទេ សូម្បីរឿងនយោបាយប្រទេសជាតិប៉ុនមហាមេឃ ក៏គេអាចយកមកកុហកបានដែរ។

  3. Kdarm Sork said, on ខែធ្នូ 28, 2009 at 6:30 ព្រឹក

    មនុស្សខូចចូលចិត្តធ្វើប្រូមូសិនបោកប្រាស់ដើម្បីប្រយោជន៏ខ្ឡួន! ពិតជាសួនតួមែន!​ ថាតាមពួកខ្មែរក្រហមទេ!

  4. ទន្សាយតូច said, on ខែធ្នូ 29, 2009 at 2:43 ព្រឹក

    ​ 😀

  5. kagna said, on ខែធ្នូ 31, 2009 at 1:12 ព្រឹក

    តាមពិតទៅឋាននរកនោះមិនបានបោកទេ។​ស្រីស្រាពិភពភ្លើងព៌ណ​ល្បែងពាលាអាវាសែ​ទាំងអស់នោះគឺជាអន្ទាក់​បើអ្នកណា​ឈ្លក់វង្វែងនឹងវា​នោះហើយគឺជាឋាននរកពិតប្រាកដមិនបាច់ទៅដើរចូលឡាននាំតែឈឺខ្លួនទេ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: