ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ប្រកាស​អន្តរ​ក្រសួង​កំណត់​តម្លៃ​​អប្បមបរមា​សម្រាប់​ទួរស័ព្ទ​ចល័ត

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 9, 2009

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ និង​ក្រសួង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តី​​ប្រកាស​រួមគ្នា​​ ចំពោះ​តម្លៃ​​អប្បបរមា​កា​ហៅ​ចេញ​របស់​ទូរស័ព្ទ​ចល័ត៖

  • តម្លៃ​​អប្បបរមា​ក្នុង​ប្រព័ន្ធ​  ៤,៥ សេន​ដុល្លារ​ ក្នុង​មួយ​នាទី
  • តម្លៃ​​អប្បបរមា​ក្រៅ​ប្រព័ន្ធ  ៥,៩៥ សេន​ដុល្លារ ក្នុង​មួយ​នាទី
  • បង់ថ្លៃ​ឆ្លង​កាត់​ទូរគមនាគមន៍​កម្ពុជា​ ១សេន ក្នុង​មួយ​នាទី
  • បង់​​ថ្លៃ​អោយ​ក្រសួង​ទូរគមនាគមន៍ ០,៣ សេន ក្នុង​មួយ​នាទី
  • ការ​ហៅ​ឆ្លង​ប្រព័ន្ធ​ក្រុមហ៊ុន​​ទូរស័ព្ទ​ដើម​ ត្រូវ​បង់​ថ្លៃ​អោយ​ម្ចាស់​ប្រព័ន្ធ​ឆ្លង​កាត់​ចំនួន​ ៤,​៦៥​សេន ក្នុង​មួយ​នាទី។

ខ្ញុំ​គិត​ថា​ការ​កំណត់​ថ្លៃ​​​អប្បបរមា​នេះ និង​មិន​នាំ​អោយ​មាន​ផល​ចំណេញ​ដល់​អតិថិជន​អ្នក​ប្រើប្រាស់​សេវា​ទួរស័ព្ទ​ទាំង​នោះ​ទេ ហើយ​រដ្ឋ​ក៏​មិន​មាន​ផល​ចំណេញ​អី​​ ពីការកំណត់​នេះ​ដែរ​ព្រោះ​បង់​ចូល​តែ ០,៣ សេន ដដែល។ ពិត​ណាស់​ការកំណត់​ថ្លៃ​នេះ ​គឺ​ធ្វើ​អោយ​ក្រុម​ហ៊ុន​ទាំង​នោះ​ អាច​ប្រកួត​ប្រជែង​គ្នា​​ដោយ​ស្រប​ច្បាប់ តែ​ក្រសួង​គួរ​តែ​កំណត់​តម្លៃ​ទាំង​នោ ​អោយ​ទាប​ជាង​នេះ​។

ចំណែក​ការ​បង់​ថ្លៃ​អោយ​​ម្ចាស់​ប្រព័ន្ធ​ឆ្លង​កាត​ ពិត​ជា​ជួយ​សម្រួល​​អោយ​កាន់​តែ​ងាយ​ស្រួល​ផង​ដែរ​សម្រាប់​ការ​ហៅ​​ឆ្លង​ប្រព័ន្ធ តែ​តម្លៃ​នេះ​វា​នៅ​តែ​ថ្លៃ​ដដែល​ តម្លៃ​របស់​វា​គួរ​តែ​ថោក​ជាង​នេះ​ ដើម្បី​អោយ​ការ​ហៅ​ឆ្លង​ប្រព័ន្ធ មាន​តម្លៃ​ថោក​ផងដែរ​។

តើ​អ្នក​រាល់គ្នា​មាន​គំនិត​យ៉ាង​ណា​ដែរ ចំពោះ​ការ​កំណត់​​របស់​ក្រសួង​ទាំង​ពីរ​ខាងលើ?

Advertisements

12 ចំលើយ

Subscribe to comments with RSS.

  1. វិចិត្រ said, on ខែធ្នូ 9, 2009 at 3:38 ល្ងាច

    ថ្លៃប៉ុណ្ណឹង បើប្រៀបនឹង​ថ្លៃ​ស្រុក​បារាំង​ហៅថា​ថោក​ហើយ។

    នៅបារាំង មួយនាទី 30សេនអឺរ៉ូ ផ្ញើសារម្ដង៣០សេន​ដែរ។ ថ្លៃពេក ខ្ញុំក៏លែង​សូវប្រើ​ទៅ។ បួនប្រាំខែបញ្ចូល៥អឺរ៉ូ កុំអោយ​តែវាលុបលេខ​ចោលប៉ុណ្ណោះ ហើយប្រើតែ​ទូរសព្ទ​លើតុ​តែប៉ុណ្ណោះ។

    ខ្មែរ​យើង​ក្រទេ តែខ្ជះខ្ជាយ​។ បើសិន​ជា​ទូរសព្ទ​ថ្លៃ​គួរកាត់បន្ថយ កុំប្រើ​ច្រើន​ពេក។ ក្មេងខ្លះមិនដឹងជាការងារ​ស្អីខ្លះទេ តេម្ដង​រាប់ម៉ោង។ ខ្លះ​ទៀត តេ​ចូល​វិទ្យុសំនូមពរបទ​ចំរៀង​ឡើងតំប៉ែ។

    តើតំលៃ​ខាង​លើសមស្រប​រឺទេ?

    ពួក​បារាំង​ប្រាក់ខែទាបបំផុត៩០០អឺរ៉ូ=1170ដុល្លារ ទូរសព្ទមួយនាទី 0,39 ដុល្លារ។ ស្រុក​ខ្មែរ​ប្រាក់ខែ មធ្យមមិនដឹង​ប៉ុន្មានទេ សន្មតថា60ដុល្លារចុះ ដូច្នេះគួរតែ 0,02 ដុល្លារ = 2សេន។

    ដូច្នេះតំលៃសមស្រប​គួរតែម្ដុំ 2 ទៅ 3 សេន។ (បើយកបារាំង​ជា​គោល តែបើយក​អាមេរិច​ជាគោល​វិញ ប្រហែលថោក​ជាងនេះ​ទៀតផងមិនដឹង?)

  2. kooms said, on ខែធ្នូ 11, 2009 at 1:57 ព្រឹក

    ខ្ញុំ​ឯក​ភាព​តាមលោក​គ្រួ គឺ​ពីរ បី​សេន​នេះ​ល្មម​ហើយ​ តែចំពោះ​ប្រាក់​​មធ្យម​របស់​ប្រជាជន​ខ្មែរ​ គឺ ប្រហែល ៤០$ ឬអាចក្រោម​នេះ​ទៀត។ ដូច​លោក​គ្រួនិយាយ​អញ្ចឹង​ ថា​ជន​ជាតិ​ខ្មែរ​ពិត​ជា​ខ្ជះខ្ជាយ​ណាស់​មិន​ត្រឹម​តែ​ តេ​រហូតដល់​រាប់​ម៉ោង​ទេ​ ក្មេង​ៗ​ ភាគ​ច្រើន​មាន​ទួរស័ព្ទ​រហូត​ដល់​ទៅ​បី​ម្នាក់ឯង!

    ហើយ​បើ​និយាយ​ពីក្រុមហ៊ុន​ ផ្តល់សេវា​ទួស័ព្ទ​ស្រុក​ខ្មែរ​ជិត​ ១០​ក្រុម​ហ៊ុន​ទៅ​ហើយ​ ខ្ញុំ​លឺ​លោក​គ្រួ​ខ្ញុំ​និយាយ​ស្រុក​ចិន​មាន​តែបី​ទេ មិន​ដឹង​ថាស្រុប្រាំង​​ឯនោះ មាន​ប៉ុន្មាន​ដែរ​ទេលោកគ្រួ?

    • វិចិត្រ said, on ខែធ្នូ 11, 2009 at 10:54 ព្រឹក

      នៅបារាំង​ខ្ញុំអត់សូវ​ស្គាល់ក្រុម​ហ៊ុន​ពួក​ហ្នឹង​ទេ ព្រោះដូច​ជា​ក្រុមហ៊ុន​តែមួយ​តែមាន​ម៉ាក​ច្រើន របៀបដូច​នៅ​ខ្មែរ​យើង​០១២ និង 09.. ប៉ុន្មាន​នោះ​ជា​របស់Mobitel តែមួយ។
      នៅបារាំងវិញ​អញ្ចឹង​ដែរ ដូចជា SFR, Orange, France Télécom អាហ្នឹង​ដូចជា​តែមួយទេ។ ដល់​អញ្ចឹង​ទៅ​មិនដឹង​រាប់ម៉េចចេញ ព្រោះមិនដឹង​អាណា​របស់​អាណាផង។

      តែបើតំលៃវិញ​ធានា ថា ម៉ា​ថ្លៃ (តែសំរាប់គេមាន ប្រហែលមិនសូវ​ថ្លៃទេ)។

      បើទូរសព្ទលើតុតេម៉ាសេរី បង់ម៉ាខែតែ៣០អឺរ៉ូទេ មានទាំង internet និងទូរទស្សន៍​ខ្សែកាប​ទៀត។

  3. Kdarm Sork said, on ខែធ្នូ 11, 2009 at 9:08 ព្រឹក

    Just hate a telephone company that makes such a stupid argument for the phone service price increase!

  4. សាយ័ន្ត said, on ខែធ្នូ 12, 2009 at 3:11 ព្រឹក

    នៅយួនតេ ក្នុងប្រទេស ជាង២០០០ដុងក្នុង១នាទីហើយ! (១ដុល្លារ ជាង១៩០០០ដុង) តែគេទិញស៊ីមមួយ៣ដុល្លារ មានលុយជិត១០ដុល្លារឯណោះ! ចឹងគេនិយមទិញស៊ីមហើយ តេរួចបោះចោល! ខ្មែរយើងនៅមានជីវភាពយ៉ាប់ខ្លាំង បើធៀបនឹងប្រទេស ក្នុងតំបន់ បើកំណត់ទូរសព្ទថ្ងៃចឹងក៏ពិបាកដែរ !

  5. posoky said, on ខែធ្នូ 14, 2009 at 1:03 ព្រឹក

    ខ្ញុំប្រើនៅអាគាំងនេះ ដូចជាថោកជាងវិញ ក្រុមហ៊ុន Spirnt គឺប្រើជា ម្នាក់ ៤៥០នាទី+(bonus)60នាទី = 510នាទី តំលៃ ៤០ដុល្លា 40/510= ប្រហែលជា ៨ សេន
    តែចំពោះការហៅ ក្នុងប្រព័ន្ឋតែមួយ រឺកាហៅពីម៉ោង ៧យប់ រហូតដល់ ៦ ភ្លឺ រឺ ថ្ងៃសៅរ៍ នឹង អាទិត្យ មិនអស់លុយម៉ារៀលទេ។ ខ្ញុំប្រើម៉ាខែជិត មួយមឺននាទី ក្នុងមួយខែ (ភាគច្រើន ប្រព័ន្ឋតែមួយ ពេល យប់ នឹង ចុងសប្តាហ៍) នៅតែបង់ មួយខែ៤០ ដុល្លា គឺថាថោកណាស់ចំតិតតេ ហាហា។ អូរចំណែកផ្ញើសារជាអក្សរវិញ ម៉ាខែ ១៥ ដុល្លា គឺ unlimited តែ ៥ ដុល្លាវិញ ៣០០ ដង។

  6. ជីវិតអមតៈ said, on ខែធ្នូ 14, 2009 at 8:43 ព្រឹក

    wow~ និយាយម៉ាត់ណាក៏ដុល្លារម៉ាត់ណាក៏ដុល្លារ…
    សូម្បីតែតាមក្រសួងរដ្ឋក៏និយាយតែពីដុល្លារដែរ…​ ហាហាហា
    តើស្រុកខ្មែរយើងឈប់ចាយលុយរៀលពីអង្កាល់មកបាទ?
    គួរតែឈប់បោះលុយរៀលទៅនាំតែខាតចំណាចអត់ប្រយោជន៍ទេ…
    ចាយដុល្លារទៅវាស្រួលម្យ៉ាងដែរតើ… ហេហេហេ 😀

    • kooms said, on ខែធ្នូ 14, 2009 at 9:40 ព្រឹក

      មែន​ហើយ ជីវិត​អមតៈ​​ និយាយ​ត្រូវ​ បើ​តាម​ព្រំដែន​យួន គេចាយ​លុយ​ដុង តែបើ​នៅ​តាម​ព្រំដែន​សៀម​គេ​ចាយ​លុយ​បាទ! មិន​ដឹង​ខំ​ប្រឹង​បោះ​លុយ​ប្រាក់​រៀល​ធ្វើ​អី​ទៀត​ទេ!

  7. កុមារទេពចម្បាំង said, on ខែធ្នូ 14, 2009 at 10:55 ព្រឹក

    នៅស្រុកគេ ទូរសព្ទលើតុ បង់ម៉ាខែតែ៣០អឺរ៉ូ មានទាំង internet និងទូរទស្សន៍​ខ្សែកាប​ទៀត។
    នៅស្រុកខ្មែរ សេវា៣០ដុល្លារ តេច្រើនអស់ច្រើន។
    ជីវិតអមតៈ ខ្មែរយើងឈប់ចាយលុយរៀល តាំងពី UN 1991​ មកម៉្លេះ។
    ទិញរបស់របរ នៅហាងទំនើប គេមិនដែលដាក់លុយថា អានេះ4000៛ ឬអានោះប៉ន្មានទេ គេ
    ដាក់តែដុល្លារហ្នឹងឯង។
    តំលៃ តេចេញសំរាប់ទូរស័ព្ទដៃ គឺ ៧ទៅ ៨សេន/នាទី។
    ចង់ឲ្យមានទូរស័ព្ទប្រើខ្សែ និងទូរស័ព្ទសាធារណៈវិញ ព្រោះជារបស់រដ្ឋ ​​ ឯ010, ,011, 012, 013, 015, 016, 018, 092, 090, 093, 097,098, 099,……..សុទ្ធតែជារបស់ឯកជន។
    បើពួកហ្នឹងគេក្ស័យធន ឬ រើផ្ទះទៅនៅប្រទេសផ្សេង វាទៅជាយ៉ាងណា។
    ប្រព័ន្ធទូរស័ព្ទ មិនវីវរហើយទេ។

  8. Original Lab said, on ខែធ្នូ 15, 2009 at 2:48 ល្ងាច

    អ្នកខ្លះយល់ថា ការដែលស្រុកខ្មែរមានប្រព័ន្ធទូរស័ព្ទច្រើនបានន័យថាវស័យទូរគមនាគមន៏ខ្មែរ​រីកចំរើន ប៉ុន្តែបើយើងសងេ្កតមើលអាចច្បាស់ ការដែលបង្កើតប្រព័ន្ទទូរស័ព្ទច្រើនបែបនេះ វាក៏ជា​មូលហេតុមួយដែលធ្វើអោយយុវជន យុវតីខ្មែរឈ្លួកទៅនឹងម៉ូជទូរស័ព្ទថ្មីៗ ទាន់សម័យ ។ ហើយ​ដោយហេតុតែចង់ឡូយ ចង់ឆើតឆាយដូចគេដូចឯ ពូកគេមិនខ្លាចនឹងកុហក រឺ លូចលុយឪពុក​ម្តាយរបស់ខ្លួន ហើយពេលខ្លះអាចនឹងផុតខ្លួនប្រព្រឹត្តអំពើរយង់ខ្នង ដូចជា ការឆក់ផ្លន់ ការចាប់ ជំរឹងជាដើម ។

    • kooms said, on ខែធ្នូ 16, 2009 at 1:51 ព្រឹក

      មែន​ហើយ តែ​មាន​រឿង​ជាច្រើន​ទៀត​ដែល​បង្ករឡើង​ពី​ប្រព័ន្ធ​ទួរស័ព្ទទាំងនោះ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: