ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ចំណាត់​ថ្នាក់​លេខ១​របស់ខ្មែរ

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 8, 2009

បើ​និយាយ​អំពី​ចំណាត់ថ្នាក់​លេខ​១​សម្រាប់​ប្រទេស​កម្ពុជា​យើង​នេះ  មិន​សូវ​ទទួល​បាន​ទេ​ខាង​ល្អ​នឹង ចំណែក​ខាង​បំផ្លាញ​វិញ​គឺ​ទទួល​បាន​ច្រើន​ផ្នែក​ណាស់​ទាំង​ក្នុង​ស្រុក​ នឹង​ក្នុង​តំបន់។

ខាង​ក្រោម​នេះ​​ការ​កត់​សំ​គាល់​របស់​ខ្ញុំ​អំពី​តថភាព​​នៃ​សង្គម​ខ្មែរ​យើង​បច្ចុប្បន្ន​នេះ​ វា​មិន​មែន​ជា​ការ​បន្ទោស​បន្ថោក​សង្គម​ខ្មែរ​យើង​នោះ​ទេ​ តែ​នេះ​ជា​ការ​ពិត​ដែល​អ្នក​រាល់​អាច​មើល​ឃើញ​ ដឹង​លឺ​ដូច​ខ្ញុំ​ដែរ។

ពី​មុន​គ្រោះ​ថា្នក់​ដោយ​សា​មីន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ តែ​ដល់​ឥឡូវ​ស្រុក​រីក​ចម្រើន​ជាង​មុន​ ​មាន​អ្នក​ចេះ​ដឹង​ច្រើន​ចំណាត់​​ថ្នាក់​លេខ​១​នេះ​បាន​ផ្ទេរ​ទៅ​អោយ​គ្រោះ​ថ្នាក់​ចរាចរ​វិញ​ម្តង់ ជាប់​ចំណាត់ថ្នាក់​ទាំង​ក្នុង​ស្រុក​ និង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ថ្វី​បើ​ក្នុង​ឆ្នាំ​នេះ​ករណី​គ្រោះ​ថ្នាក់​ចរាចរ​ថយ​ក៏​មែន​ពិត​ តែ​ចំនួន​គ្រោះ​ថ្នាក់បាត់បង​ជីវិត​កើន​ឡើង​ដល់ ១០% បើ​ប្រៀប​ធៀប​ជាមួយ​ឆ្នាំ​កន្លង​ទៅ​ មិន​ទាន់​ពាក់​មួក​សុវណ្ណ​ភាព។ ដល់​ពេល​ពាក់​មួក​សុវត្ថិ​ភាព​លែង​បារម្ភ​ ពួយ​ម៉ា​អស់​​ កុង​ទ័រ​ ព្រោះ​ខ្លាច​អ្នក​ផលិត​មើល​ងាយ ណា​មួយ​មាន​មួក​សុវត្ថិ​ភាព​ហើយ​មិន​អី​ទេ​​​​ បើ​ដួល​ក៏​មិន​បែក​ក្បាល​ដែរ ព្រោះ​អ្នក​ឯកទេស​ថា​ភាគ​ច្រើន​ស្លាប់​ដោយសារ​បែក​ក្បាល គ្រាន់​តែ​បាក់​ក​នឹង​ឯង :!:។

ចំណែក​ចោរ​លួច ចោរ​ប្លន់ ពួក​បោក​ប្រាស់​ ​វិញ​ក៏​មាន​ច្រើន​ដែរ។ ប្លន់​​ លួច​ បោក​​ប្រាស់ ពី​អ្នក​ក្រ​​រហូត​អ្នក​មាន។​ ប្លន់ លួច បោកប្រាស់​ កង់ ម៉ូតូ ឡាន់ ហាង​មាស​ ហាង​ប្តូរ​ប្រាក់…។ ចំណែក​​ឧក្រិដ្ឋ​ជន​​ចាប់​បាន​តិច​តួច​បំផុត។

អំពើ​ហិង្សា​ក្នុង​គ្រួសារ​ប្តី​​​វាយ​ធ្វើ​បាប​ និង​សម្លាប់​​ប្រពន្ធ​​ ប្រ​ពន្ធ​​សម្លាប់​ប្តី។ អំពើ​ចាប់​រំលោភ​ និង​សម្លាប់ ឪ​រំលោភកូន ប្អូន​រំលោភ​បង បង​រំលោភ​ប្អូន កូន​ចាប់​ម៉ែ 👿 ហា​!មហា​បាប​កម្ម។ អំពើ​ទាំង​នេះ​គឺ​កើត​មាន​ច្រើន​ខ្លាំង​ណាស់​ ហើយ​ពាស​ពេញ​ផ្ទៃ​ប្រទេស​តែ​ម្តង។

នៅ​មាន​រឿង​សំខាន់​មួយ​ទៀត​​​ តែ​ខ្ញុំ​សូម​មិន​និយាយ​ទេ​ព្រោះ​រឿង​នេះ​​អ្នក​រាល់​គ្នា​ពិត​ជា​យល់​ ថា​ខ្ញុំ​ចង់​សំ​ដៅ​លើ​អ្វី​នោះ។ ហើយ​ក៏នៅ​មាន​រឿង​ច្រើន​ទៀត​ដែរ​ តែ​ពេល​វេលា​ខ្លីខ្ញុំ​សូមលើក​យក​មក​តែ​ប៉ុណ្ណេះ​ទុក​គ្រាន់​ពិចារណា​ទាំង​អស់​គ្នា។

Advertisements

6 ចំលើយ

Subscribe to comments with RSS.

  1. Samady KS said, on ខែធ្នូ 8, 2009 at 4:28 ព្រឹក

    មួយ​ទៀត​គឺ ឃួរ៉ាប់​ស្ហិន

  2. កុមារទេពចម្បាំង said, on ខែធ្នូ 14, 2009 at 10:42 ព្រឹក

    និយាយពីចររាចរណ៏វិញនោះខ្ញុំដឹងច្រើនដែរ។
    ១. ម៉ែឪអាងតែមានលុយ ថ្មមកូនពេក ក៏ទិញអា nike hot ឬក៏ម៉ូតូល្អៗឲ្យកូនជិះ ដឹងអី
    អាកូនៗរបស់អស់លោក គ្រាន់តែបានម៉ូតូថ្ងៃហ្នឹងភ្លាម ក៏ជិះវ៉ាគេវ៉ាឯង ថែមទាំងវ៉ាខ្ញុំដែរកំពុងជិះកង់ទៀតផង ពួកអាក្មេងហ្នឹង អាយុ១១ ទៅ១៣ឆ្នាំ ឪម៉ែអត់ទិញកង់
    អាគុយអីទេ ព្រោះខ្លាចកូនធាក់កង់ហត់រមួលក្រពើ ពួកវាចង់បង្អួតមិត្តភ័ក្តិក៏ឌុបគ្នាជិះលឿនណាស់ មិនដឹងជាទៅរកកន្លែងស្លាប់ឯណាទាំងក្មេងអញ្ជឹងទេ។
    ២. ចោរតែងត្រូវជាមួយប៉ូលីស ពេលដែលចែកលុយស្មើរ​​ (ខ្ញុំដឹង ព្រោះពូប៉ូលីសប្រាប់ខ្ញុំ)
    ៣.អំពើរំលោភនេះ ម៉ោពីមើលរូបនិងរឿងអាស ឬក៏អានរឿងអាសអាភាស ហើយក៏មានអារម្មណ៍ពុះកញ្ជ្រោលឡើងម៉ោ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: