ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ផ្លូវ​ជាតិលេខ ៦៨​ នឹង​បើក​សម្ពោធ​នៅថ្ងៃទី៥ ខែធ្នូ​ខាង​មុខ​នេះ

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 30, 2009

ផ្លូវជាតិ​លេខ​ ៦៨ ពី​ក្រឡាញ់​ ទៅ​អូស្មាច់ នឹង​ត្រូវ​ជួស​ជួល​សាង​សង់​ឡើង​វិញ​ក្រោម​ថវិកា​កម្ចី​ពី​ប្រទេស​សៀម​ប្រមាណ​ជាង​៤០លានតុល្លា​ តែ​ត្រូវ​ប្រទេស​មួយ​នេះ​ប្រកាស​លុបចោល​វិញ​ចំពោះ​ថវិកា​កម្ចី​នេះ​ ដែល​ធ្វើ​អោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​​ មាន​ប្រតិកម្ម​ប្រកាស​លុប​កិច្ច​ព្រមព្រៀង នេះ​ផង​ដែរ។

ទោះ​ជា​មិន​មាន​ថវិកា​​កម្ចី​ពី​សៀម​ជា​យ៉ាង​ណា​​ក៏​ដោយ ក៏​ផ្លូវ​មួយ​នេះ​មិន​បាន​ផ្អាក​ការ​សាង​សង់​ដែរ​​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ លោក​ កុយ គង បាន​និយាយ​ថា​ សម្តេច​ហ៊ុន សែន​​ នាយ​ក​រដ្ឋ​មន្រ្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ជា​អធិបតីភាព​ ​ក្នុង​ពិធី​សម្ពោធ​ ចំពោះការ​ជួស​ជួល​ផ្លូវ​ជាតិ​នេះ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០០៩​ខាង​មុខ​នេះ ​ដែល​ជា​ថវិកា​របស់​ខ្មែរ​ ប្រមាណ​ជា​ ៤១​លាន​​​ដុល្លារ។

ទង្វើ​របស់​នាយក​រដ្ឋ​ថៃ អាភីស៊ីត​ នេះ​បាន​ធ្វើ​អោយខ្លួន​ឯង​ផុង​​ទៅ​ក្នុង​​ជម្រៅ​នៃ​បញ្ហា​​កាន់​តែ​ជ្រៅ​ទៅ​ៗ ចេញ​ក្រឡា​មក​ម្តង់​ណា​មិន​ដែល​ឈ្មះខែ្មរ​ទេ។ រឿង​បិត​ព្រំដែន​ក៏​អញ្ចឹង ចេញ​មក​ប្រកាស​ក្ដែងៗ​ថា​បិទ​ព្រំដែន ដល់​គេ​អោយ​បិទ​បែរ​ជា​មិន​ហាន​បិទ​ទៅ​វិញ មកដល់​ពេល​នេះ​ ប្រកាស​លុប​កិច្ច​ព្រមព្រៀង​កម្ចី​ថវិកា​ ដល់​គេ​ប្រកាស​លុប​​​​ដែរ បែរ​ជា​និយាយ​ថា​ច្រឡំ​ហើយ​រឿង​នេះ​យើង​អាច​និយាយ​គ្នា​បាន​ចំពោះ​​កិច្ច​ព្រមព្រៀង​នេះ។ ចុះ​អោយ​នរណា​គេ​ជឿ​បាន បើ​វា​និយាយ​ម្ដង​អញ្ចេះ​ម្ដង​អញ្ចុះ​​ដូច​កូន​ក្មេង​អញ្ចឹង?

តើ​លោក​អ្នក​​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ចរិត​ អាភិស៊ីត?​ តើ​យើង​គួរ​តែ​ជឿ​វា​មែន​ទេ?

Advertisements

3 ចំលើយ

Subscribe to comments with RSS.

  1. សុជាតិ said, on ខែធ្នូ 1, 2009 at 4:28 ល្ងាច

    លោកហ៊ុនសែនបានតែម៉ាខ្យល់ទេ ពួកឧកញ៉ាឯណារៃលុយសង់ផ្លូវនោះ។ ខ្មែរទាស់ជាមួយសៀម ខ្មែរខាតធ្ងន់ណាស់ខាងសេដ្ឋកិច្ចនិងខាតគំរោងធំៗ មានគំរោងផ្លូវរទេះភ្លើងឆ្លងប្រទេស​ ប៉ុន្តែចំណេញសេដ្ឋកិច្ចដល់យួន។
    ខ្មែរទាស់ជាមួយយួន ខ្មែរខាតធ្ងន់បន្ថែមខាងសេដ្ឋកិច្ចនិងទឹកដី និងលោកហ៊ុនសែនអស់អំណាចតែម្តង។​ សរុបមកសេដ្ឋកិច្ចខ្មែរយ៉ាប់ រាស្ត្រខ្មែរវេទនារហាមដដែល។

  2. Vanda said, on ខែធ្នូ 2, 2009 at 10:39 ព្រឹក

    លោកសុជាតិ៖ អ្នកណាក៏ដឹងដែលថាការដែលខ្មែរទាស់ជាមួយស្យាមខ្មែរខាតនោះ តើស្យាម
    វាមិនខាតទេរឺអី? រឺលោកកាន់ជើងខាងស្យាម? ក្នុងដំណាក់កាលនេះយើងគួរតែជួយគ្នាមិនត្រូវ
    អោយពួកស្យាម មើលងាយយើងទេ, រឺមួយវាមើលងាយយើងហើយយើងនៅតែគាំទ្រវាទៀត?
    ខ្ញុំមិនបន្ទោសលោកហ៊ុនសែនទេ ព្រោះគាត់ធ្វើក្នុងនាមជាខ្មែរម្នាក់ដែលត្រូវបរទេសជិះជាន់
    មើលស្រាល។ យើងគួរតែរើបុំរះ ព្រោះផ្អែកតាមប្រវត្តិសាស្ត្រស្យាមតែងតែមើលថោកយើង។

  3. មុន said, on ខែធ្នូ 7, 2009 at 10:42 ព្រឹក

    ទៅមិនរួចទេលោក ព្រោះពួកអ្នកមានហ្នុងនៅក្នុងស្រុកខ្មែរ, បើមិនជួយខ្មែរទេ យកលុយទៅជួយអ្នកណា ?
    ជាមួយយួន បើមិនដើរនយោបាយជាមួយវាទេ យុវជនស្រករក្រោយកឹមិនបានស្គាល់ល្បិចនយោបាយលេបទឹកដីរបស់យួនដែរ បើមិនធ្វើជាមួយ វារិតតែលេបថែម លោក
    រឿងរហាមនេះ ខ្មែររហាមតាំងពីមុនម៉ោយូរហើយ វាដូចតែគ្នាហ្នឹង
    គ្រាន់តែឥឡូវ វា សម្បូរផ្ទះថ្ម- សម្បូរចោរ-និងអីៗទៀតជាច្រើន ដោយសារការផ្លាស់ផ្តូររបបនយោបាយ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: