ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ខ្លាំង​អី​លុប​កិច្ច​ព្រម​ព្រៀង​ខ្ចី​លុយ​ ខ្ញុំ​ក៏​ប្រកាស់លុប​ចោល​ដែរ

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 27, 2009

នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ប្រកាស​​លុប​ចោល​​កិច្ច​​ព្រមព្រៀង​​កម្ចី​ប្រាក់​ចំនួន​ ជាង​៤០​លាន​ដុល្លារ​​​​ពីសៀម​ ដើម្បី​សាង​សង់​ផ្លូវ​ជាតិ​លេខ​៦៨ ពី​ក្រឡាញ់​ទៅ​ អូ​ស្មាច់​ បន្ទាប់​ពី​ប្រទេស​សៀម​ប្រកាស​លុប​កិច្ច​ព្រមព្រៀង​នេះ។

មាន​អី​គួរ​អោយ​អស្ចារ្យ​ម៉ា​ប៉ុណ្ណឹង​នោះ! សេដ្ឋី​ស្រុក​ខ្មែរមាន​​​ម៉ាគគោក​​​ ម្នាក់​តែ​​ ៤​ម៉ឺន​​តុលា​គ្រាន់​បាត់​ទៅ​ហើយ ខ្ជិល​ទុក​នាំ​ថោក ​លុប​ចោល​តា​ម៉ង​ទៅ។ ​កុំ​តែ​ផ្លូវ​​នោះ​ពូក​ឯង​ជញ្ជួន​ទំនិញ​ចូល​ស្រុក​យើង​ច្រើន​ជាង កុំ​​អី​​យើង​មិន​ទៅ​ខ្ចី​ទេ ខ្វះ​អី​អ្នក​អោយ​យើង​ខ្ចី តែ​ខ្ជិល​ទៅ​ពឹង មាន​ប្រទេស​ខ្លះ​អោយ​​យើង​រាប់​រយ​លាន​តុលា​មិន​ទាំង​យក​សំណង​ផង​ យើង​មិនថា អិះលុប​ចោល​ទៅ​ទុក​ក៏​មិន​ចំនេញ​ដក់​ចេញ​ក៏​មិន​ខាត បើ​ឯង​លុបចោល​ហើយ។

Advertisements
Tagged with:

14 ចំលើយ

Subscribe to comments with RSS.

  1. សាយ័ន្ត said, on ខែវិច្ឆិកា 27, 2009 at 9:51 ព្រឹក

    😀 ចាំមើលទៀតចឹង! ហេហេ

  2. kooms said, on ខែវិច្ឆិកា 27, 2009 at 10:01 ព្រឹក

    ខ្ញុំ​ក៏ចាប់​មើល​ដែរ ឥឡូវ​បង់ឡាន​ក៏ឡើង​ថ្លៃ ហើយ​បង់​ព័ន្ធ​អចល​ទ្រព្យ​ទៀត​ផង ខ្វះ​អី​លុយ ឡាន​ស្រុក​យើង​ក៏មាន​ច្រើន​ ដី​ក៏មាន​ច្រើន​​ ផ្ទះ​ វិឡា​ក៏​មាន​ច្រើន​! រឿង​អី​ថា​រក​លុយ​មិន​បាន! 😆

  3. សុភ័ក្ត្រ said, on ខែវិច្ឆិកា 27, 2009 at 10:15 ព្រឹក

    hahahaha 😛

  4. សាយ័ន្ត said, on ខែវិច្ឆិកា 27, 2009 at 10:51 ព្រឹក

    កាលមុនសម្តេចថា ពន្ធស្តាប់វិទ្យុអីហ្នឹងមិនអាចយកកើតទេ ព្រោះតែពន្ធដីខ្មែរ មិនទាន់មានផង! អាឡូវមានហើយ! ស្តាប់វិទ្យុបារាំងថា ផ្ទះប្រជាជនធម្មតា មិនយកពន្ធទេ ! មិនដឹងថា គេចាត់បែបណាថាជាប្រជាជនធម្មតាទេ! អារឿងដីផស់រដ្ឋ មិនបាច់និយាយទេ! ចាំមើលអ្នកធំៗ មានដីរាប់រយ ហិចតា និងប្រជាជន ខ្មែរ មានដីតិចតួចអ្នកណា មានបញ្ហាមុន! ហេហេ ចាំមើលទៀតចឹង! ព្រោះធ្វើអីអត់កើត!

  5. kooms said, on ខែវិច្ឆិកា 27, 2009 at 10:56 ព្រឹក

    សម្រាប់​ផ្ទះសម្បែង​ដី​ធ្លី​អីនោះ​ ទាល់តែ​តម្លៃចាប់ ១០០​លាន​ឡើង​ទៅទើប​យក​ព័ន្ធ។

  6. vankhea said, on ខែវិច្ឆិកា 27, 2009 at 4:57 ល្ងាច

    មានអីប៉ុន្នឹងៗ តែចាំអស់លោកសេដ្ឋីស្រុកខ្មែរដូចចាំថ្ងៃស្អែកអញ្ចឹង ហេហេហេ។

    • kooms said, on ខែវិច្ឆិកា 28, 2009 at 12:18 ព្រឹក

      តែ​បើ​សម្តេច​ហាតែមួយ​ម៉ាតនោះ កុំ​ថាឡើយ​ ៤ម៉ឺន ១០ម៉ឺន​ក៏បានដែរ មិន​អញ្ចឺង Vankhea

  7. vankhea said, on ខែវិច្ឆិកា 28, 2009 at 9:38 ព្រឹក

    ទាល់តែមេយើងស្រែកបានគេអោយ ហាហា ពួកសេដ្ឋីស្រុកយើងគឺធ្វើទាំងបង្ខំទេ។
    គ្មានអ្នកណាសុខៗស្រាប់តែជំនួយ រាប់ម៉ឺនយ៉ាងនេះទេមិនអញ្ចឹង បង Kooms

  8. FreeMovies! said, on ខែវិច្ឆិកា 28, 2009 at 12:26 ល្ងាច

    ល្អ!!!

  9. kooms said, on ខែវិច្ឆិកា 30, 2009 at 1:25 ព្រឹក

    ខ្ញុំ​ថា​អីចេះ​ខុស ថា​ខ្មែរ​ពិត​ជាមាន​លទ្ធ​ភាព​ខ្លួន​ក្នុង​ការ​កសាង​ផ្លូវ​នេះ នៅ​ថ្ងៃ​ទី​ ៥ ខែ​ធ្នូ​ខាង​មុខ​ សម្តេច​ហ៊ុន សែន​នឹង​ទៅបើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ ៦៨​ ពិក្រឡាញ់ ទៅ​អូ​ស្មាច់ ដោយ​ថវិកា​របស់​ខ្មែរ​ផ្ទាល់។ អាភិស៊ិត បែ​ជានិយាយ​ថា​ខ្មែរ​ យល់​ច្រឡំ​លើ​រឿង​នេះ​ ហើយ​បាន​និយាយ​ថា​រឿង​នេះ​អាច​និយាយ​គ្នា​បាន។

    មែន​ហើយ vankhea មិនមែន​​សុខ​ៗ​សេដ្ឋី​អោះ​នោះ​អោយ​លុយ​ទេ តែ​សម្តេច​ហារ​ត្រូវ​តែ​បាន!

  10. […] មាន​ប្រតិកម្ម​ប្រកាស​លុប​កិច្ច​ព្រមព្រៀង […]

  11. vankhea said, on ខែវិច្ឆិកា 30, 2009 at 4:05 ល្ងាច

    អ៊ីយ៉ា ពិតជាអស្ចារ្យមែន ហាហា។ ប្រទេសខ្មែរចាប់ផ្ដើមអភិវឌ្ឍហើយតើនែ។​ ខ្ញុំឈប់ខ្វល់
    រឿងអត់ការងារធ្វើក្រោយពេលខ្ញុំរៀនចប់ហើយ។ ហាហាហា។

    • kooms said, on ខែធ្នូ 1, 2009 at 1:46 ព្រឹក

      vankhea កុំ​បារម្មណ៍​អី​ខាង​សំណង់​ដូច​ Vankhea អញ្ចឹង​មិន​ខ្វះការ​ងារ​ទេ​ ​ព្រោះ​ស្រុក​​មិន​ទាន់​មាន​សំណង់​ច្រើន​ឯណា ហើយ​ក៏​ត្រូវ​ការ​សំណង់​ច្រើន​ទៀត។

  12. vankhea said, on ខែធ្នូ 1, 2009 at 5:45 ព្រឹក

    សង្ឃឹងថាអញ្ចឹងទៅចុះ។ ស្រុកខ្មែរយើងពិតជាខ្វះអ្នកខាងសំណង់ចំណានៗច្រើនណាស់។
    តែខ្ញុំឃើញសិស្សភាគច្រើនស្រឡាញពេទ្យច្រើនជាង។ មិនដឹងថាទីផ្សាផ្នែកទាំងពីរនេះយ៉ាង
    ម៉េចដែរទេបង??


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: