ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

Search Engine Optimization (SEO) Part 1

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 24, 2009

ខ្ញុំ​ចង់​អោយ​ Website របស់​ខ្ញុំ​ស្ថិត​នៅ​លំដាប់​ទី​មួយរបស់​​​ Search Engines ! នេះ​ជា​បំណង​ប្រាថ្នា​សម្រាប់​ម្ចាស់ Website គ្រប់រួប​ចង់បាន​កាលណា​អ្នក​ទស្សនា​(Vistor) ចង់​ស្វែង​រក​ពាក្យ​អ្វីមួយ​ដែល​ទាក់​ទង​​ទៅ​នឹង​ សេវា​កម្មរបស់​គេ នៅ​ក្នុង​ Search Engine  វា​ជា​វិធី​ដែល​ជួយ​ផ្សព្វ​ផ្សាយ​អោយ​ Website របស់​គាត់​​មាន​ភាព​ល្បី​ល្បាញ​​ ហើយ​ទាក់ទាញ​បាន​អតិថជន​ច្រើន​ដោយ​មិន​បាច​ចំណាយ​ប្រាក់ តែការ​ចង់​បាន​នេះ​វា​មាន​ផល​វិបាក​ច្រើន​ ព្រោះ​មាន​គេ​ហទំព័រ​ច្រើន​ណាស់​ ដែល​មាន​សេវាកម្ម​ប្រហាក់​ហែល​គ្នា​ នៅ​លើ​ពិភព​ Internet ។​ ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​ខ្លះ​ដែល​ជា​បទពិសោធន៍​របស់ខ្ញុំ​បាន​មក​ពីការសិក្សា​​ និង​ការ​នុវត្តន៍​ផ្ទាល់ សម្រាប់​ធ្វើ​អោយ​គេ​ហទំព័រ​​ក្លាយ​ទៅ​លំដាប់​ទី​មួយ នៃ​លទ្ធផល​ ស្វែងរកនៅ​ក្នុង​ Search Engines និង​ Resource មួយ​ចំនួន​ទាក់​ទង់នឹង SEO

១. អ្វី​ជា SEO

Wikipedia: Search Engine Optimization ជា​ដំណើរកានៃ​ការ​កើតចំនួន​ ឫ​បរិមាណ​នៃចំនួនអ្នក​ទស្សនា​(traffic) របស់ Website មួយ​តាម​រយៈ Search Engines ដោយ​វិធី​ធម្មតា “natural”  ឫមិន​ចំនាយ​ថវិការ ដែល​ផ្ទុយ​ពី search engine marketing (SEM) ដែល​ត្រូវបានចំនាយថវិកា ដើម្បី​អោយ​ Website មាន​ traffic កើនឡើង។

លោក Siddharth អោយ​និយម​ន័យ​ Search Engine Optimization គឺជា​ដំណើរការ​នៃ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ទស្សនា​ ដែល​អាច​សម្រេច​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ក្នុង​លទ្ធ​ផល​នៃ​ការ​ស្វែង​រក​ ជាមួយ​ Keyword ដែល​មាន​ការ​ទាក់ទង​​។

យោង​ទៅ​តាម​សៀវ​ភៅ​ Website Optimization ដែល​និពន្ធ​ដោយ​លោក Andrew B. King បាន​អោយដឹង​ថា​ កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​លទ្ធផល​នៃការ​ស្វែង​រក​គឺ​ទំព័រទី​មួយ នៃ​ Search Engines  ពី​ព្រោះ​មាន​អ្នក​ស្វែង​រក​រហូត​ដល់​ទៅ​ ៩២.​៥% មិន​បាន​ចំនាយ​ពេលវាលា​របស់​ពួគេ​​ ក្នុង​ការ​ស្វែង​រក​ហួស​ពី​ទំព័រ​ទី​បី​ឡើយ។ វាជា​ការ​ដែល​ល្អ​បំ​ផុត​ហើយ​ ដែល​ធ្វើ​អោយ​ទំព័រ​របស់​លោក​អ្នក​ស្ថិត​នៅ​លំដាប់​ណា​មួយ​ក្នុង​ទំព័រ​ទីមួយ​នោះ។

២. Page Title

ការប្រើប្រាស់ page title ស​បញ្ជាក់​​អោយ​ឃើញ​ថា ទំ​មួយ​នេះ​ចង់​និយាយ​អំពី​អ្វីមួយ​ ប្រាប់​ដល់​អ្នក​ទស្សនា​និង​ search engines ផងដែរ។ Page Title ត្រូវ​បាន​សរសេរ​នៅ​ចន្លោះ  <head> tage នៃ HTML Document វា​ជា​គំនិត​ល្អ​បំផុត​ហើយ ការ​ដែល​ដាក់ ដាក់​ឈ្មោះ​(page title)អោយ​ទំព័រ​និមួយៗ​ មាន​ឈ្មោះ​ផ្សេងៗ​គ្នា​។

Google Webmaster Central បាន​អោយ​ដឹង​ថា​ លទ្ធ​ផល​ដែល​បាន​បង្ហាញ​នៅ​បន្ទាត់​ទីមួយ​ ដែល​មាន​អក្សរ​ដិត​នោះ​គឺ​ជា​ឈ្មោះ​ទំព័រ​នោះ​ឯង។ Page title អាច​ជា​ឈ្មោះ​ Website/Business នឹង​រួម​បញ្ចួល​ព័ត៌មាន​សំខាន់​មួយ​ចំនួន​ទៀត​ដូចជា ទីតាំង ឫ​ក៏​សេវាកម្ម​ពិសេស​ណា​មួយ​ដែល​យើង​ផ្ដោត​ទៅ​លើ​វា។

Example:


<html>
<head>
<title>Search Engine Optimization (SEO) – https://kooms.wordpress.com </title>
<meta name="description" content="Kooms is khmer web designer and developer">
</head>
<body>
content.....
</body>
</html>

៣. Description meta tag

ជា​ភ្នែក​សំខាន់​មួយ​ដែល​ សង្ខេប​អំពី​ព័ត៌មាន​ដែល​ផ្ទុក​ក្នុង​ទំព័រ​ទាំង​មួល​។  “Description”  meta tag  ដែល​ល្អ​ គឺ​ខ្លី​ ហើយ​មាន​ន័យ​ច្បាស់​លាស់ ដែល​ទាក់​ទង​ទៅ​នឹង​ព័ត៌មាន​ទាំងមួល​ក្នុង​​ទំព័រ​។ សូម​ជៀស​វាង​ការ​ ប្រើប្រាស់ Description meta tag ដដែល​នៅក្នុង​ទំព័រ​ផ្សេងគ្នា មិនត្រូវសរសេរ​ Decription ដែល​មិន​ទាក់​ទង​ទៅ​នឹង​ ព័ត​​មាន​របស់​ទំព័រ​ទេ ហើយ​ក៏​មិន​ត្រូវ​ Copy pass  ព័ត៌មាន​​របស់​ទំព័រ​នោះ​ដែរ។

សូម​រង់ចាំអាន​ Part 2

ប្រភពសម្ខាន់ៗ៖

http://www.smashingmagazine.com/2006/09/22/complete-list-of-best-seo-tools/

http://www.smashingmagazine.com/2007/06/05/google-pagerank-what-do-we-really-know-about-it/

http://www.smashingmagazine.com/2007/06/05/google-pagerank-what-do-we-really-know-about-it/

http://woorkup.com/2009/11/16/useful-tips-every-web-designer-should-know-about-seo/

http://net.tutsplus.com/tutorials/other/the-only-seo-tools-youll-ever-need/

http://net.tutsplus.com/tutorials/other/search-engine-optimization-101/

http://www.webdesignerwall.com/general/seo-guide-for-designers/

http://webdesignledger.com/tips/11-must-use-seo-tips-for-web-designers

<title>Useful Tips Every Web Designer Should Know About SEO – woorkup.com </title>
Advertisements

2 ចំលើយ

Subscribe to comments with RSS.

  1. FreeMovies! said, on ខែវិច្ឆិកា 28, 2009 at 12:33 ល្ងាច

    អរគុណបង!​ខ្ញចង់សួរបងថា
    Will we need to install My SQl and PHP, Apatch or not if we just use Wamp server? It means that Wamp can do everything!

    In the sort future I will built a blog that similar to smashing magazine, web designer wall, net tut, 1stwebdesigner to express my own Idea on web development! Especially there will be special interviews form Khmer web developer or pro Blogger! This is my dream!

    Thank!
    http://freemovie999.blogspot.com/

  2. kooms said, on ខែមករា 19, 2010 at 2:02 ព្រឹក

    សូមទោស​ប្អូន​​ដែល​យឺត​យ៉ាវ​មិន​បាន​ឆ្លើយតម​នឹង​សំនួ​របស់ប្អូន បើ​ប្អូន​បាន​ប្រើ Wamp server ហើយ​នោះ​មិន​ចាំបាច់បញ្ចួល Mysql , php និង Apache ទៀត​នោះ​ទេ។ ព្រោះ wamp​ បាន​ដាក់ពួក​វា​បញ្ចួល​អស់​ហើយ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: