សួស្ដីប្រិយមិត្ត
ចំនួនពីរថ្ងៃ ដែលខ្ញុំមិនបានមកអើតប្លក់របស់ខ្ញុំ ព្រោះជាប់រវាល់ សូមអគុណចំពោះការចំនាយពេលវេលាដ៏មានតម្លៃរបស់មិត្តអ្នកអានទាំងអស់គ្នា និងការបញ្ចេញមតិនៅក្នុងប្លក់របស់ខ្ញុំ ហើយក៏សូមអភ័យទោសសម្រាប់វាចាប្រិយមិត្តមួយចំនួន ដែលយឺតយ៉ាវមិនបានបង្ហាញវាចារបស់លោកអ្នក។
ទាក់ទិននឹងការចុះផ្សាយអំពី ការរាក់អួលរបស់គេហទំព័រដើមអំពិល ខ្ញុំមិនមានបំណងអ្វីក្រៅពីចង់អោយ គេហទំព័រមួយនេះដំណើរការបានរលួន ព្រោះវាបានផ្តល់ព័ត៌មានទាន់ហេតុការណ៍ដល់ប្រជាពលរដ្ឋទាំងក្នុងស្រុក នឹងក្រៅស្រុក។ បើតាមសម្តីអ្នកបញ្ចេកទេសអោយដឹងថា IP ដែលបានចាប់ទុកបញ្ចាក់មួយភាគធំនៃអ្នកវាយប្រហារគីនៅគ្នុងស្រុកតែម្តង យោងតាមវាចារបស់ កូនខ្មែរយើងដែលបានបញ្ចេញមតិ ក្នុងអត្ថបទរបស់ខ្ញុំ សយ សុភាព ថាITខ្មែរអន់ ខាងក្រោមនេះជាសម្តីទាំងស្រុងរបស់គាត់
“និយាយតាមត្រង់ទៅវិបសាយដើមអំពិលទទួលភ្ញៀវ ៤០០០០ ទៅ ៦០០០០ នាក់ក្នុងមួយថ្ងៃៗ មិនដែលមានបញ្ហាទេមួយខែចុងក្រោយ បន្ទាប់ពីត្រុវបានបង្ហោះលើ VPS of SERVING WEB ទើបតែដល់ពេលថាក ស៊ីនមកស្រុកខ្មែរ និងបន្ទាប់ពីទទួលបានសិទ្ធអោយចូលយកព៌តមានទាន់ហេតុការណ៏ ក៏ស្រាប់ទទួលបានការវាយប្រហារទៅលើ httpd service and mySQL over floating…
សូមជំរាបថា រាល់ IP ដែលបានចាប់ទុកបញ្ចាក់មួយភាគធំនៃអ្នកវាយប្រហារគីនៅគ្នុងស្រុក តែម្តង (IP from MPTC) ក្នុងខណះដែលមានមួយចំនួនគឺមកពីថៃ
Please understand that even US Homeland Security, WhiteHouse, Microsoft, … and more could not really face with DDOS attack if in case of there is except they stop attacking…
ខ្ញុំមិនមានការវាយប្រហាររឺគាំទ្រអ្វីទេក្នុងនាមជាអ្នកបច្ចេកទេសម្នាក់នោះ សំរាប់រឿងនេះ ខ្ញុំនៅកណ្តាល និងមិនមានចរិតក្អេងក្អាងអ្វីដែរ និយាយត្រង់គឺសាមញ្ញ។”
នេះអាចបញ្ជាក់បានថា អ្នកទស្សនាគេហទំព័រដើមអំពិល ក្នុងស្រុកយើងច្រើនរហូតដល់ ក្លាយជាអ្នកវាយប្រហា។ នេះក៏ដោយសារការស្រេកឃ្លានចង់ដឹងចង់លឺ ពីស្ថានភាពព័ត៌មានក្នុងស្រុកយើងវាដំណើរការដល់ណាហើយ។ និយាយត្រង់ទៅពេលដែលស្ថានការក្តៅគគុករវាងខ្មែរនឹងសៀម ខ្ញុំបានព្យាយាមបើកមើល ដើមអំពិលម្តងហើយម្តងទៀតៗ ខណៈដែលដើមអំពិលមានបញ្ហារអាក់រអួល ព្រោះតែចង់ដឹងព័ត៌មាន ចំនែកអ្នករាល់គ្នាយ៉ាងមេចដែរ? តើអ្នករាល់ចង់ដឹងព័ត៌មានទាន់ហេតុការណ៏ដូចខ្ញុំដែរទេ?
ជាទីបញ្ចប់សូមថ្លែងអំគុណម្តងទៀត ដល់ប្រិយមិត្តបានមកកាន់ប្លក់របស់ខ្ញុំ និងលោក សយ សុភាពផងដែរដែលបានផ្តល់ព័ត៌ាមានទាន់ហេតុការណ៍។
មតិ គឺនៅតែជាមតិ ។ គ្មានខុសហើយក៏គ្មានត្រូវដែរ ដូច្នេះសូមកុំប្រកាន់ទោសអូសដំនើរគ្នាទៅវិញទៅមក ព្រោះថាមនុស្សម្នាក់ៗតែងតែមានការគិតរៀងៗខ្លួន ចំនែកឯការយល់ដឹង រឺចំនេះដឹងគឺខុសៗគ្នាចឹងហើយ ពេលខ្លះនិយាយទៅត្រូវអ្នកនេះ ខុសអ្នកនោះ ។ ដូច្នេះអ្វីដែលសំខាន់សូមធ្វើចិត្តអោយនៅកណ្តាលទើបល្អប្រពៃ ។
ដើមអម្ពិលហ្នឹងមិនចុះថាគេវាយប្រហាររបៀបម៉េចផងហ្ន៎
សង្ស័យតែឃើញអ្នកចូលអានច្រើន ថាអាហ្នឹងជាអ្នកវាយប្រហារហើយមើលទៅ 😀
ចាំជាពូកែអួតមែន មិនទទួលស្គាល់ចំនុចអន់ខ្លួនឯង
If you go direct http://www.dap-news.com sometime does not work !
I am the one who usally open it ! Maybe IP Address ! But if you hide the IP just go http://www.hidemyass.com and type http://www.dap-news.com I’m sure you can read it well !
ពូប្រាក់ សោមភី(kooms)បានតែអួតខាងថា។ មើលសៃថ៍ I love khmer របស់គាត់ស្ញេញអត់ទៅមុខធ្វើអោយខកចិត្តគ្រប់គ្នា។
សូស្តី ពិសី! អគុណដែលបានចួលមកទស្សនាប្លក់របស់ខ្ញុំ ខ្ញុំមានការហកចិត្តចំពោះ ilovekhmer ខ្លាំងណាស់ដែរ ហើយម្យ៉ាងទៀតខ្ញុំភ្លេចជម្រាប់ពិសីថា ខ្ញុំបានចាកចេញពី ilovekhmer និងក្រុនហ៊ុនចាស់របស់ខ្ញុំ ជិត២ខែមកហើយ ខ្ញុំមិនជាម្ចាស់របស់ ilovekhmer ទេចាប់តាំងពីវាបានកើតឡើងមក ខ្ញុំគ្រានតែជា Developer ម្នាក់ ហើយបាន Develop ilovkhmer នេះអំឡុងពេលដែលខ្ញុំធ្វើការនៅកន្លែងចាស់នោះតែប៉ុណ្ណោះ ម្ចាស់ពិតប្រាកដគឺ Mr. Kit។
អគុណហើយខ្ញុំមិនពួកែរខាងអីនោះទេ គ្រាន់តែនិយាយតាមអ្វីដែលមើលឃើញតែប៉ុណ្ណោះ ហើយវាជាការពិត ហើយខ្ញុំក៏មិននិយាយអ្វីដែលខ្ញុំមិនដឹងនោះដែរ ព្រោះវានាំអោយមានបញ្ហា ដល់អ្នកដ៏ទៃនឹងខ្លួនឯង។
ការវាយប្រហារ ប្រហែលជាមិនងាយចូលបានទេ បើប្រសិនជាមាន ប្រើប្រដាប់ការពារ ឬសន្តិសុខនោះ ចំពោះកុំព្យូទ័រខ្ញុំដែលវាយចូល កាលពីរបីខែមុន មកពីកុំប្យូទ័រខ្ញុំ អស់ សុពលភាពឬផុតកំណត់ សន្តិសុខការពារ មិនបានទិញសន្តិសុខការពារ អោយបានទាន់ពេល វេលា នេះមកពីការធ្វេសប្រហែស របស់ខ្ញុំ បន្ទាប់ពីការវាយប្រហារ មួយថ្ងៃខ្ញុំបានទៅទិញ សន្តិសុខការពារវិញហើយ បន្ទាប់មកមានការវាយប្រហារ បីបួនដងដែរ តែក្រុមការពារ បានទប់ទល់ ហើយកំចាត់ក្រុមវាយប្រហារនោះបាន អត់អីដែរ មិនមានគ្រោះថ្នាក់ដែរទេ ។
ម្យ៉ាងទៀតនៅប៉ុសខ្ញុំ បានសរសេរប្រវត្តខ្ញុំ ខ្លះៗដាក់សំរាប់តាមដាននិងវិភាគ ដើម្បីនិងឆ្ពោះ ទៅរកការសេសេរជាសៀវភៅមួយ នៅពេលខាងមុខនេះ ហេតុនេះសូមអញ្ជើញចូលទៅមើល និងសូមជួយផ្តល់ជាមតិយោបល់ផង នៅប៉ុស http://peehs07.wordpress.com រឿងដែលនៅជាមួយខ្មែរក្រហម ៧ឆ្នាំនោះ ។ សូមអរគុណទុកជាមុន !