គេហទំព័រ ដើមអំពិលត្រូវបានបិតថ្ងៃនេះ
ថ្ងៃនេះគេហទំព័រ www.dap-news.com ត្រូវបានបិតជាបន្តអាសន្ន ដោយមួលហេតុដូចខាងក្រោម ដែលបានផ្តល់ដោយស្វ័យប្រវត្តរបស់ Hosting Server។ នោះគ្រាន់តែ សារផ្តល់ដោយស្វ័យប្រវត្តរបស Server តែប៉ុន្នោះហេតុផលគឺ៖
– ថ្ងៃនេះមានអ្នកចួលមើលដើមអំពិលហូសពីចំនុះដែល Server អាចទទួលយកបាន មានពេលខ្លះអាចបើកមើលបានហើយពេលខ្លះទៀនមិនអាចបើកមើល ហើយអ្នកទស្សនាព្យាយាម បើកម្តងហើយម្តទៀត ធ្វើអោយ Server គិតថា ពិតជាមានបញ្ហា វាក៏បិត Account របស់ដើមអំពិលដោយស្វ័យប្រវត្ត។
- Server ដែលដំណើការគេហទំព័រនេះ មានទំហតូចមិនអាចទទួលអ្នកទស្សនាបាន រាប់ពាន់ រាប់ម៉ឺននាក់ក្នុងពេលតែមួយ យកល្អដើមអំពិលគួរតែប្តួរ Server ថ្មីដែលមានលទ្ធភាពអាចទទួលអ្នកទស្សនាបានរាប់ពាន់នាក់ ក្នុងពេលតែមួយ។
– កំហុសឆ្កងមួយទៀត គឺដោយសាតែអ្នក Develop គេហទំព័រនេះ មិនបានគិតដល់ការ load របស់វា។ គេហទំព័រមួយនេះគឺ load យឺតហើយមហាសែនយឺន យកល្អគួរតែ redesign ថ្មី ធ្វើយ៉ាងណាអោយគេហទំព័រនេះ load បានលឿន នោះនឹងគ្មានបញ្ហាទេ។
ស្មានតែថៃវាបិទ 😀
[…] គេហទំព័រ ដើមអំពិលត្រូវបានបិតថ… ចំណាត់ក្រុម ៖ផ្សេងៗ វិចារ នានា (2) បញ្ចេញ មួយវិចារ […]
ឃើញដើមអម្ពិលគេដាក់ថា មានHacker វាយលុកវ៉ិបសាយខ្លួន សង្ស័យចេះតែថាទេមើលទៅ។
ីI love Khmer អង្គុយស្ងាបហើយឬ? ហា ហា
អាចចាត់ទុកថាជាល្បិចនយោបាយរបស់លោក សយ សុភាព បានដែរឬទេ?
@លោកគ្រួ ពិតណាស់វាគ្រាន់តែពាក្យដោះសាររបស់ម្ចាស់ Hosting ទេ មិនមាន hacker អីទេនោះ តែបើមានមែននោះម្លិះសម ទិន្នន័យរបស់ដើមអំពិលត្រូវបាត់បង់អស់ហើយ។ គេហទំព័រមួយនេះ ពិតជាបានផ្តល់ព័ត៌មានទាន់ហេតុការណ៍ ហើយជាពេញនិយមសម្រាប់អ្នកអាន ជនខ្មែរទាំងក្នុងស្រុកនឹងក្រៅស្រុក តែខ្ញុំពិនិត្យឃើញវាដំណើការយឺតខ្លាំងណាស់នៅពេលយើងបើកមើម្តងៗ នេះគឺមកពី Server នោះវាយឺតផងដែរ បូករួមទាំង គេហទំព័រនេះប្រើ Joomla CMS ហើយ Developer មិនបានគិតដល់ដំណើការ load របស់វា អញ្ចឹងហើយទើបវាយឺន ជួនពីម្សិលមិញមានអ្នកមើលច្រើន Server ក៏បិតគេហទំព័រមួយនេះលែងអោយដំណើការតែម្តង។ យកល្អលោកសយ សុភាពគួរតែពិចារណា ទៅលើបញ្ហានេះដើមអោយគេហទំព័រមួយដំណើការបានលឿន មួយវិញទៀត ការប្រើប្រាស់ Joomla CMS មិនមែនជារឿងមួយល្អទេ បើយើងមិនច្បាស់ពីវា ជាពិសេស Security ព្រោះអីនរណា(Developer) ក៏ស្គាល់ Joomla ដែរ។ ដូច្នេះហើយ ការ hack ចួល joomla វាជារឿងងាយ។ ខ្ញុំគិតថា មិនយួរមិនឆាប់ គេហទំព័រដើមអំពិលនឹងទទួលរងការវាយប្រហារពិតប្រាកដជាមិនខាន សូមអោយលោកសយ សុភាពផ្លាស់ប្តូរ បច្ចេកទេស ដើម្បីជៀសវាងមានបញ្ហាពេលថ្ងៃក្រោយ។
@សាត ខ្ញុំភ្លេចជម្រាបប្រាប់អ្នករាល់គ្នា ថាខ្ញុំ នឹងបឿនបានដកខ្លួនចេញ ពី ilovekhmer ជាងមួយខែរហើយ
@កូស្រូវ សូមស្វាគមន៍ការមកកាន់ប្លក់របស់ខ្ញុំ វាមិនជាល្បិចនយោបាយរបស់សុភាព អីទេគឺដូចខ្ញុំបានបកស្រាយខាងលើអញ្ចឹង។
ម៉េចបានបឿនដកខ្លួន?
ព្រោះមានបញ្ហាមួយចំនួនដែលពួកយើងមិនអាចធ្វើបាន ដោយសាវាផ្ទុយពីគំនិតរបស់ពួកយើងហើយមួយទៀតវាបង្កអោយមានបញ្ហាដល់សង្គមទៀតផងដូច្នេះហើយ ពូកយើងក៏សម្រេចចិត្តចាកចេញទៅ។
ចុះអាឡូវនរណាគេគ្រប់គ្រង?
ខ្ញុំក៏មិនបានដឹងពិតប្រកដដែរឥឡូវនេះ!
នៅប៉ុសខ្ញុំក៏ធ្លាប់បានគេ វាយប្រហារដែរ កាលប៉ុន្មានខែមុននេះ កាលនោះខ្ញុំមិនទាន់ចេញមុខ ទេ តែដល់គេវាយប្រហារ ទើបចេញមុខ កុំអីមិនចេញមុខទេ ឥឡូវនេះ កុំព្យូទ័រមិនទាន់ ដំណើរការបានស្រួលទេ មកពីខ្ញុំទុកចិត្តគេពេក ទើបដោនឡូត របស់ដែលគេថា ហ្វ្រីនោះ របៀបដែលគេដាក់នោះ ដូចដាក់គ្រាប់ម៊ីនអញ្ចឹង គេដាក់ផ្អោបគ្នា និងរបស់ដែលគេថា អោយយើងនោះ ខ្ញុំមិនដែលបានជួបប្រទះ កាលពីមុនមកទេ នេះជាលើកទីមួយហើយ ។
តែរឿងវាយប្រហារថ្មីៗនេះ ប្រហែលជាគេវាយប្រហារ តាមរបៀបអោយមនុស្ស ចូលមើលច្រើន ហួសកំណត់ ព្រមពេលជាមួយគ្នា មែន បើតាមខ្ញុំធ្លាប់ឮគេផ្សាយតាមវិទ្យុ កាលប៉ុន្មានខែមុននេះ ដូចជាកូរេខាងជើង វាយកូរេខាងត្បូងអញ្ចឹង !
@peehs07៖ ប្រសិនបើអោយមនុស្សវាយប្រហារតាមរយៈការចួលមើលគ្នាក៏មិនអាចទៅរួដែរ គេទំព័រដើមអំពិលក្នុងពេលតែមួយមិនមានអ្នកទស្សនារហូតដល់ 1000 នាក់ដែរ។ តែបើ Facebook, Google, Yahoo ក្នុងពេលតែមួយយ៉ាងហោចណាស់ក៏មានមើលរហូតដល់ ៥០ ០០០ – ៥០០ ០០០( ខ្ញុំមិនប្រាកដថាប៉ុណ្ណឹងដែរ អាចច្រើនជាងនេះ ព្រោះ Website ទាំងនេះមានអ្នកទស្សនាច្រើនជាង 130 លានអ្នកជា Unique Vistor ក្នុងមួយខែ) គិតមើលថាវាខុសគ្នាយ៉ាងណា?
ប្រហែលជាគេ ប្រើជា រីម៉ូដកុងត្រូល មិមែនប្រើតាមចំនួនមនុស្សធម្មតា ដែលចូលមើលនោះទេ នេះបើតាមស្តាប់តាមវិទ្យុផ្សាយ យើងអត់ដឹងច្បាស់ដែរទេ តែប្រហែលជាគេបង្កើតជា អ្នកចូលមើល តាមរយៈមនុស្ស សុប្បនិមិត្ត ហើយប្រើ រីម៉ូដកុងត្រូលចុច…។ល។
នៅប្រទេសកម្ពុជាយើង ប៉ុន្មានថ្ងៃសភាពការណ៍ មិនសូវស្រួល ខ្ញុំបាននិមន្តព្រះឥសូរ ព្រះវិស្នុ និងហនុមាន ព្រងទាំងអគ្គមហេសី មកជួយប្រក់ព្រុំកម្ពុជា សូមអញ្ជើញទស្សនា នៅប៉ុសខ្ញុំទាំង ពីរ និងសូមសំណេះសំណាលផង ។
@peehs07 សូមអោយមានសេចក្តីសុខដូចការបួងសួងរបស់ peehs07 អាជានិច្ចកាលខ្ញុំតែងទៅអើតរបស់លោកដែរ។
សង្ស័យមកពីកេញសម្ងាត់ថៃនឹងកេញសម្ងាត់ខ្មែរឈ្លោះគ្នាទើបវេបសាយរបស់លោកសយ សុភាពបិទ
យើងគួដឹងថា សព្វថ្ងៃកុំពុងតែមានសង្គ្រាមមួយបានកើតឡើង នោះគឺសង្គ្រាមផ្នែកបច្ចេកវិទ្យា ការប្រយុទ្ធគ្នាតាមប្រព័ន្ធអ៊ិនធឺណិត។ ការបំផ្លាញទិន្នន័យរបស់គ្នាទៅមក ។