ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ពិត​ជាទាន់សម័យ​មែន​ ស្រុក​យើង!

Posted in ពត៌មាន by ប្រាក់ សុភី on ខែតុលា 27, 2009

នរណា​ថា​ស្រុក​ខ្មែរ​មិន​ទាន់​សម័យ ពិភព​លោក​ដល់​ណា​ស្រុក​ខ្មែរ​យើង​ក៏ដល់ទីនោះ​ដែរ ខាង​ក្រោម​នេះ​ជា​ឧទារហ៍​ខ្លះ​មក​បញ្ជាក់ការ​ពិត៖

  • Windows 7 មិន​ទាន់​នឹង​ចេញលក់ផងស្រុក​ខ្មែរ​យើង​ មាន​ប្រើស្ទើគ្រប់គ្នាហើយ​(មិត្ត​ភ័ក្ត្រ​ខ្ញុំ) មាន​ទាំង​ស្រប់​ច្បាប់​ នឹង​លូច​គេ។
  • iPhone ជា​ប្រភេទ​ទូរស័ព្ទ ដ៏​ទំនើប​ដែល​ពេញ​និយម​នៅ​លើ​ពិភពលោក របស់​ក្រុមហ៊ុន Apple ដែល​ចេញ​លក់​តែប៉ុន្មាន​ប្រទេស​នៅក្នុង​ពិភពលោក មិន​មាន​ស្រុក​ខ្មែរ​យើង​ទេ តែ​ស្រុក​ខ្មែរ​យើង​ក៏មាន​ប្រើដែរ ទាំង​ 3G និង​3GS ក៏មាន​ប្រើដែរ។ 😆
  • អ្វីដែល​ពិសេស​ពិសាល​ជាង​នេះ​ទៅ​ទៀត​នោះ​ ប៉ុន្មាន​ថ្ងៃ​នេះ​លឺ​ល្បី​ថា​មាន​ក្លីនិក​ឯក​ជនក្នុង​ក្រុង​ភ្នំពេញ​មួយ​ចំនួនមាន​ វាក់សាំង​ចាក់​បង្ការ​ជំងឺគ្រុន​ផ្តាសាយ A/H1N1 ទៀត​ផង មិនដឹង​ថាគាត់បាន​មក​ពី​ណា​ទេ ព្រោះ​អី​ស្រុក​ខ្មែរ​យើង​មិន​ទាន់​ទទួល​បាន​ជំនួយ​វាក់សាំង​នេះទេ។ សម្រាប់តម្លៃ​ចាក់វាក់សាំង​នេះ​ក្នុង​ម្នាក់ ពី ១៥ ទៅ​ ១៦ តុលា។
  • ….

ពិត​ជាទាន់សម័យ​មែន​ស្រុក​ខ្មែរ​យើង តើ​អ្នក​រាល់គ្នា​យល់​យ៉ាង​ណាដែរ​សម្រាប់​ស្រុក​យើង?

Advertisements

15 ចំលើយ

Subscribe to comments with RSS.

  1. គឹមស៊ា said, on ខែតុលា 27, 2009 at 8:09 ព្រឹក

    ពិតជាអស្ចារ្យណាស់សំរាប់ស្រុកខ្មែរ

  2. Suker said, on ខែតុលា 27, 2009 at 8:29 ព្រឹក

    where is that clinic tov? wanna try a bit..to be safe from A/H1N1 during the water festival.. 😀

  3. kooms said, on ខែតុលា 27, 2009 at 8:50 ព្រឹក

    ខ្ញុំ​ក៏មិនដឹងច្បាស់ដែរ​ ថា​ក្លី​និច​មួយ​ណា​នោះ ព្រោះ​លឺ​ការ​ប្រមាន​ពី​ក្រសួង​សុខាភិបាល​ ទៅក្លីនិច​មួយ​ចំនួន​នោះ​ ដែល​ថា​ក្លីនិច​របស់​ពួក​គេ​មាន​វាក់សាំង​ការ​ពារ​ជំ A/H1N1។ សម្រាប់​ខ្ញុំ​ ក៏បន់ស្រន់​អោយ​​អង្គការ WHO សូម​ជួយ​ផ្តល់​វាក់សាំង​នេះ​ដល់​ប្រជាជន​ខ្មែរ​ឆាប់ៗ​ផងដែរ​ សម្រាប់​ប្រជាជន​ក្រី​ក្រ​ប្រាកដជាមិន​ប្រាក់​ សម្រាប់​ចាក់វាក់សាំង​នេះ​ទេ​បើថ្លៃ​ម្លឺងៗនោះ។ ចុះ​បើគ្រួសាគាត់មាន​ ១០ នាក់​ទៅ​មិន​ចំនាយ​អស់ 150 ទៅ​160​ដុល្លាទេ។

    • សុភា said, on ខែតុលា 27, 2009 at 9:25 ព្រឹក

      ម្នាក់១០ រឺ ១៥ ដុល្លានោះមិនថ្វីទេ តែបើថ្នាំនោះក្លែងក្លាយ ហើយធ្វើអោយមានប្រតិកម្មនោះយាប់ហ្មង។ នៅស្រុកនេះមនុស្សភាគច្រើនមិនចង់ចាក់វាក់សាំងណឹងទេ ដោយគេមិនជឿជាក់ ព្រោះផលិតលឿនពេក។

      • kooms said, on ខែតុលា 27, 2009 at 9:44 ព្រឹក

        មាន​រឿង​អញ្ចឹង​មែន​សុភា? អូ​ហេតុ​តែស្រុក​គេ​អ្នក​មាន​មែន​មាន​ថ្នាំ​ហើយ​មិន​ចង់ចាក់! មែន​ហើយ​មិន​គួ​អោយ​ជឿ​ទេ ផលិត​ក្នុង​រយៈ​ពេល​ខ្លី​ តែ​​អាច​ចែក​ចាយ​បាន​ច្រើន​ប្រទេស។

  4. សុវុឌ្ឍី said, on ខែតុលា 27, 2009 at 12:50 ល្ងាច

    ខ្មែរសម័យអាឡូវទាន់សម័យចឹង! ហាហា

  5. វិចិត្រ said, on ខែតុលា 27, 2009 at 3:58 ល្ងាច

    បំនាច់​ថា​ក្រ​ហើយ កុំ​អោយ​គេ​មើល​ងាយ លេង​ម៉ា​ចាស់​ដៃ!!! កុំជោរ​អ្នក​ក្រ​ស្មោះ

  6. រតនាតារាមុន្នី said, on ខែតុលា 28, 2009 at 1:42 ព្រឹក

    មិនមែនហៅថាទាន់សម័យអីទេ គេហៅថាខ្ចីប្រើបែបស្ទីលទំនើបវីញទេ។

  7. khmerbird said, on ខែតុលា 28, 2009 at 3:15 ព្រឹក

    ខ្ញុំស្រលាញ់ស្រុកខ្មែរ

  8. kooms said, on ខែតុលា 28, 2009 at 3:51 ព្រឹក

    យ៉ាងណាៗ បើ​គេមិនទាន់​រក​រឿង​អី​ ប្រើ​សិន​ទៅ​ ធ្វើ​សិន​ទៅ​ ព្រោះ​យើង​នៅ​ក្រ​គេ​មិន​សូវ​មើល​ឃើញ​កុំ​ហុស​នោះ​ទេ។ ចាំ​ដល់​មាន​បាន​នឹង​គេ​ សឹម​តាមគេ​តាម​ឯង 😆

  9. samneang said, on ខែតុលា 28, 2009 at 4:16 ព្រឹក

    អ្វីដែលគួរអោយចាប់អារម្មណ៍មួយទៀតនោះ គឺ សេវាទូរសព្ទ័ស្រុកខ្មែរ អាចថាមានតម្លៃថោកសមរម្យ បើប្រៀបធៀបទៅប្រទេសជឿនលឿនដូចជា USA, UK ជាដើម…។

    ទាំងនេះអាចថា វិសយ័សេដ្ឋកិច្ចយើងមានការរីកចំរើនជាលំដាប់! ខ្ញុំពិតជាចង់ឃើញ វិសយ័អប់រំ និង សុខភាព មានកំរិតខ្ពស់ជាងនេះ ជាពិសេសនៅតាមជនបទ។

    កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ! ជយ័ យោ!

    • kooms said, on ខែតុលា 28, 2009 at 5:06 ព្រឹក

      មែន​ហើយ​ samneang បើ​និយាយ​អំពី​ ប្រព័ន្ធ​ទួរស័ព្ធ​វីញ​ គឺមាន​ក្រុន​ រហូត​ដល់​ទៅប្រាំបី​ប្រាំ​បួន​ក្រុមហ៊ុន ឯនោះ បើ​ប្រៀប​ធៀប​ជាមួយ​ស្រុក​ចិន​វិញ​គឺ​យើង​ឈ្នះ​ដាច់​ហើយ លឺថា​ស្រុក​នោះ​មាន​តែ​ក្រុម​ហ៊ុន​បី​ទេ។ ដល់​តែ​ច្រើន​ទៅ​ មាន​ក្រុមហ៊ុន​ខ្លះ​ ហៅ​ចេញ​មិន​អស់​ទៀត​ផង ហើយ​មាន​ការកាច់​កុង​គ្នា​សម្បើម​ណាស់​អារឿង​ប្រព័ន្ធ​ទួស័ព្ទ​នឹង។

  10. vankhea said, on ខែវិច្ឆិកា 1, 2009 at 2:20 ល្ងាច

    រីករាយអបអរ ថ្ងៃដ៏បវរ ថ្ងៃបុណ្យជាតិខ្មែរ

    ថ្ងៃបុណ្យអុំទូក សំពះព្រះខែ ជាថ្ងៃដៃលខ្មែរ

    ទទួលជោគជ័យ។

    សូមពួកទេវៈ អារុកអារក្ស ព្រមទាំងឥស្សី

    ជួយថែរក្សា ដែនដីបុរី ព្រមទាំងអ្នកថ្លៃ

    បានសេចក្ដីសុខ។

    រកស៊ីមានបាន មានដល់សណ្ដាន តរៀងទៅមុខ

    កុំអោយជួបភ័យ កុំអោយជួបទុក្ខ តរៀងទៅមុខ

    ស្គាល់តែសប្បាយ។

  11. moch said, on ខែសីហា 6, 2010 at 10:31 ព្រឹក

    Hello!

    I have trouble with my iphone 3g 3.1.2 (unlocked). And when i updated it to 3.1.3, I can’t unlock or jailbreak at all. what should I do? have you ever experience that?

  12. kooms said, on ខែសីហា 6, 2010 at 11:06 ព្រឹក

    @moh I am sorry I don’t have experience with it. you can check iPhonekhmer.com


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: