ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

បុណ្យ​អុំទូក​​ជា​ឱកាសរីក​ដុះដាល​នៃ​ជំងឺ H1N1

Posted in ពត៌មាន by ប្រាក់ សុភី on ខែតុលា 22, 2009

H1N1 ជា​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី ដែល​ទើប​នឹង​កើត​ឡើង ហើយ​បាន​​សម្លាប់​មនុស្ស​អស់​​​ជាង ៤៧៥៣ នាក់ និង ៣៩៩ ២៣២ ករណី ​បាន​ឆ្លង់​ជំងឺ​នេះ​ទូទាំង​ពិភពលោក​ បើ​តាម​របាយការណ៍​របស់ អង្គការ​សុភាព​ពិភព​លោក WHO ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ថ្ងៃទី ១៦ តុលា ២០០៩​ នេះ។

មកដល់​ពេល​​នេះ​ដែរ​ ករណី​នេះ​បាន​សម្លាប់​មនុស្ស​ ៣នាក់ នឹង​ឆ្លង ២០២ ករណី​ក្នុង​ស្រុក​ខ្មែរ​យើង​ បើ​តាម​សម្តី​លោក  លី សុវណ្ណៈ។ នេះ​​ជា​ករណី​មួយ​ដែល​គួរ​អោយ​ព្រួយ​បារម្មណ៍​ យើង​គួរតែ​ចេះ​ការពារ​ខ្លួន​យើង​អោយ​​រួច​ផុត​ពី​ជំងឺដ៏​​កាច​សាហាវ​នេះ ដូច​ជាពេល​កន្ដាស់​ឬ​ក្អក ត្រូវ​យក កន្សែងឬក៏ក្រដាស់​អនាម័យ​ខ្ទប់មាត់ បោះចោល​ក្រដាស់អនាម័យភ្លាម​ៗ​ទៅ​ក្នុង​ធុង​សម្រាម នៅ​អោយ​ឆ្ងាយ​ពី​អ្នក​ជំងឺ H1N1 លាងដៃ​អោយ​ស្អាត ត្រូវ​ទៅ​មន្ទីពេទ្យ​អោយឆាប់​ បើសិន​ជាយើង​សង្ស័យ​ថា​កើត​ជំងឺ​នេះ​ …។

អ្វី​​ដែល​​​គួរ​អោយ​ព្រួយ​បំផុត​នោះ​ នៅ​ឱកាស​បុណ្យអំទួក​ដ៏ខ្លីខាង​មុខ​នេះ មាន​មនុស្ស​ជាច្រើន​បាន​មក​ចួល​រួមក្នុង​ពិធីនេះ​ ហើយ​យើង​មិនដឹង​ថា​នរណា​ម្នាក់​មាន​ផ្ទុក​មេរោគ​កាចសាហាវ​នេះ​ទេ វា​អាច​ជាឱកាស​រីក​ដុះដាល​ជំងឺមួយ​នេះ​ ដើម្បី​បញ្ជៀស​ពី​បញ្ហា​នេះ​អ្នក​ចួល​រួម​គ្រប់​រួប​គួរតែ​ពាក់ម៉ាស​ដើម្បីការពារការឆ្លង់ តែបើ​អ្នក​មាន​ជំងឺនេះ​យក​ល្អ មិន​ត្រូវ​ទៅ​ទេ។

សូម​រាយការណ៍ ឫ​ក៏​ទៅ​កាន់​មន្ទីរពេទ្យ​ជាបន្ទាន់​បើ​សង្ស័យ​​ថា​មាន​ជំងឺ​H1N1

ចំណាំ៖ ប្រទេស​កម្ពុជា​យើង​មាន​មន្ទីរពេទ្យ​ពីរ​​កន្លែង​ ដែល​មាន​លទ្ធភាព​​អាច​ព្យាបាល​ជំងឺ​នេះ គឺ​​មន្ទីរ​កាលម៉ែត្រ និង​មន្ទីរ​ពេទ្យរុស្សី

Pandemic (H1N1) 2009

How to protect yourself and others by WHO

Advertisements

3 ចំលើយ

Subscribe to comments with RSS.

  1. nsamneang said, on ខែតុលា 22, 2009 at 3:12 ព្រឹក

    ឆ្នាំនេះ សុំដេកនៅផ្ទះហើយ! 🙂

  2. kooms said, on ខែតុលា 22, 2009 at 3:21 ព្រឹក

    ខ្ញុំ​មិន​បាច់សុំ​ដេក​ទេ​ គឺ​ត្រូវ​តែ​នៅ​តែម្តង ព្រោះ​មានកូន​ចៅហើយ​ចង់​ទៅ​ណាចង់​ ទៅ​ណា​ក៏ពិបាកដែរ 😆

  3. សុភា said, on ខែតុលា 22, 2009 at 9:37 ព្រឹក

    ថ្ងៃនេះខ្ញុំបានដាក់ពីវិធីលាងដៃដែរ

    http://pspimage.wordpress.com/2009/10/22/wash-hand/


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: