ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

សង្គ្រាម​ Barcamp Phnom Penh

Posted in ពត៌មាន by ប្រាក់ សុភី on ខែតុលា 9, 2009

Barcamp Phnom Penh បាន​បញ្ចប់​ទៅ​ហើយ​ បន្ទាប់​ពី​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​​ទី ៣-៤ តុលា កន្លង​មកនេះ ខ្ញុំ​សង្កេត​ឃើញ​ថា​មាន​អ្នក​ចូល​រូម​យ៉ាង​ច្រើន​កុះករ​ ហើយ​ក៏​មាន​អ្នក​ចែក​រំលែក​​បទ​ពិសោធន៍​ ច្រើន​ផង​​ដែរ​​មាន​ទាំង​ខ្មែរ​មាន​ទាំង​​បរទេស។ តែ​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​ហាក់​ដូច​ខុស​ប្រក្រតី​នោះ គឺ​មាន​អ្នក​លំអៀង​​ពីរ​ផ្នែក​ចូល​រួម មួយ​ខាង​ Open Source នឹង​ មួយ​ទៀត​នោះ​គឺ Close Source (Microsoft)។ ទាំង​ពីរ​ក្រុម​នេះ​បាន​នាំ​យក CD OS របស់​ខ្លួន​ទៅ​ចែក​ជួន​ដោយ​ឥត​គិត​ថ្លៃ Open Soure បាន​នាំយក​ Open SuSe, MoonOS… ចំណែក​ Microsoft បាន​នាំយក​ Windows 7 license  ទៅ​ចែក​ជួន​អ្នក​ចួល​​រួម។

តែ​អ្វី​ដែល​ចម្លែក​​នោះ​គឺថា​ខាង Open Source មិន​សូវមាន​អ្នក​ចង់​បាន​ប៉ុន្មាន​ទេ តែខាង​ Microsoft គឹមាន​មនុស្ស​ច្រើន​ណាស់​ចង់បាន ហើយ​អ្នក​ចួល​រួម​មក​រោម​ជិត​កន្លែងនោះ​តែម្តង រហូត​ដល់​ធ្វើ​អោយ​អ្នក​ រៀប​ចំកម្មវិធី​នោះខ្ញាល​តែ​ម្តង បាន​រំលឹក​​ទៅ​ខាង​ក្រុម​ Microsoft ផ្អាក់​ការ​ចែក​ជួន​ រាល់​ពេល​ម៉ោង​មាន​ Presents។ ការ​រំលឹក​នេះ​មិន​មែន​ធ្វើ​តែ​ម្តង​ទេ​ មក​ដល់ថ្ងៃ​ទី២ ​ក៏នៅ​មាន​ការ​រំលឹក​នេះ​ដដែល​ៗ។

មែន​ហើយ​ពេល​នោះ ខាង​ក្រុម​ហ៊ុន​ Microsoft បាន​ចែក Lincense Windows 7 Professional ដោយ​ឥត​គិត​ថ្លៃ ដល់​អញ្ចឹង​មនុស្ស​ជា​ច្រើន​បាន​សម្រុក​ទៅ​ខាង​ Microsoft  យ៉ាង​​ណែន​ណាន់តាន់តាប់។ ព្រោះ​ចង់បាន​ Lincens Windows 7 ឥត​គិត​ថ្លៃ មាន​អ្នក​ខ្លះ​បង្ខំ​ចិត្ត​ លុប​ Windows ចាស់ចោល​ដើម្បី​ ដំឡើង​ Windows ថ្មី​នេះ​ហើយ​មាន​ license តើនរណា​មិន​ចង់បាន?  ហើយ​ក៏មានមិត្ត​ភ័ក្រិ​ខ្ញុំ​ផងដែរ បានលុប​ទាំង​មេរៀន​ និង​ឯកសា​សំខាន់​ផងដែរ​ព្រោះ​តែ​ចង់បាន​ License។ តែ​មក​ដល់​ពេល​នេះ​ពួកគាត់​​មិន​ទាន់​ទទួល​បាន​ Activate Key នោះ​ទេ។ បើ​ខ្ញុំ​ពី​ពិសិដ្ឋ ដែល​ចាត់​ចែង​ចំពោះ​រឿង​នេះ គាត់​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ​ពេល​មួយ​សប្ដាហ៍​ដើម្បី​ដំណើរការ​វា​ដែរ។

ហេតុ​ផល​ខាង​លើ​នេះ​ហើយ​​ ធ្វើ​អោយ​មាន​សំនួរ​មួយ​ផុស​ឡើង​​​​​​​​​​ សួរ​ថា ” Which operating system is the best?”   នៅក្នុងកិច្ច​ពិភាក្សា​ Barcamp Phnom Penh Google Group ហើយ​មាន​អ្នក​អះអាង​ខុស​គ្នា​ៗ ថាមួយ​នេះ​ល្អ មួយ​នោះ​ល្អ​ អ្នក​ខ្លះ​ថា​ស្រេច​តែ​យើង​អ្នក​ប្រើ ហើយ​អ្នក​ខ្លះ​ទៀត​ចេះ​តែ​យល់​ស្រប​តាម​គេ។ មក​ដល់ពេល​នេះ​មាន​ការ​ឆ្លើយ​ឆ្លង់គ្នា​រហូត​ដល់ ៥៨ យោបល​ហើយ​តែនៅ​តែ​បន្ត​។​ គ្រាន់​តែ​ប៉ុន្មាន​ថ្ងៃ​សោះ​ ម៉ែល​របស់​ខ្ញុំ​គ្រាន់​តែ​វិចា​លើ​ប្រធាន​បទនេះ​ឡើង​គរ​លើ​គ្នា​ទៅ​ហើយ។ មិន​ដឹង​ថាពេល​ណា​នឹង​ចប់​ទេ​ចំពោះ​សង្គ្រាម​ EMAIL នេះ??????

Advertisements

8 ចំលើយ

Subscribe to comments with RSS.

  1. វិចិត្រ said, on ខែតុលា 9, 2009 at 8:25 ព្រឹក

    ប្រកែក​គ្នា​រឿង​មួយ​ណា​ល្អ​ជាង​មួយ​ណា​នោះ ខ្ញុំ​យល់​ថា​បាន​តែ​ប្រកែក​តឹង​សរសៃ​ក គ្មាន​ទី​បញ្ចប់​ទេ។ ព្រោះ​ម្ខាង​ៗ​កាន់​ជើង​ខាង​ខ្លួន​រៀងៗ​ខ្លួន ហើយ​មិន​ដឹង​ជា​យក​ស្អី​មក​ធ្វើ​ជា​គោល​ប្រៀប​ធៀប​អោយ​បាន​ច្បាស់។ ឧទាហរណ៍​ថា​Window អន់​មាន​មេរោគ​ច្រើន តែ​នរណា​ទៅ​ដឹង ជួន​កាល​មក​ពី​មាន​អ្នក​ប្រើ​ច្រើន ដូច្នេះ​ក៏​មាន​អ្នក​បង្កើត​មេរោគ​ច្រើន​តាម​ហ្នឹង​ដែរ។ បើ​ថា open os ល្អ​ជាង ជួន​កាល​ល្អ​ជាង​មែន តែ​ជួន​កាល​ចេះ​ប្រើ​តែ​អ្នក​IT ​។

    • kooms said, on ខែតុលា 9, 2009 at 8:57 ព្រឹក

      ពិត​ហើយ​លោក​គ្រួ​រក​កន្លែង​ចប់​គ្មាន​ទេ រឿង​ល្អ​ ឬ​មិន​ល្អ​វា​ស្រ័យ​លើ​យើង​អ្នក​ប្រើ​ទេ។ មែន​ខ្ញុំ​យល់​ស្រប​តាម​លោក​គ្រួ បើ​មិន​ចេះ IT ទៅ​ប្រើ Open Source ពិត​ជា​ពិបាក​​​ហើយ មាន​អី​ទៅ​ល្អ​ទៅ​។ តែ​បើ​អ្នក​​​ដែល​ចង់​ បាន​អី​តាម​ចិត្ត​ឯង​ ឬ​ចង់​កែ​របស់​ទាំង​នោះ​ជា​របស់​ខ្លួន Open Source ពិត​ជា​ជម្រើស​ដ៏​របស់​ពួកគាត​ហើយ ចំណែក​ឯក​ Close Source មិន​អនុញ្ញាត​អោយ​ពួក​គាត់​តាម​ចិត្ត​នោះ​ទេ។​

  2. timboeun said, on ខែតុលា 9, 2009 at 4:22 ល្ងាច

    សម្រាប់​ខ្ញុំ​ដែល​មិន​ចេះ​ប្រើ​លីនុច ខ្ញុំ​យល់​ថា​វិនដូស៍​ល្អ​ហើយ ព្រោះ​ខ្ញុំ​អាច​ប្រើ​ធ្វើ​អ្វីៗ​បាន​គ្រប់​យ៉ាង

  3. acharia said, on ខែតុលា 9, 2009 at 7:32 ល្ងាច

    ខ្ញុំយល់ថាបើអោយម្នាក់ៗបញ្ចេញយោបល់ មិនខុសពីរឿងនយោបាយ រឺសាសានា
    ទេ អ្នកឈរនៅខាងណានិយាយកាន់ជើងតែខាងខ្លួន ។
    តែបើតាមស្ថិតិដូចមាននៅទំព័រhttp://www.w3schools.com/browsers/browsers_os.asp
    ឃើញថា MS windows xp នៅតែមានគេនិយមច្រើនជាងគេដដែលតាំងពីចេញភា្លមមក។

  4. អគ្គលីបុត្រ said, on ខែតុលា 10, 2009 at 3:53 ព្រឹក

    មួយណាប្រើស្រួល​ គេចង់ប្រើច្រើន ប្រាកដជាល្អជាហើយ មិនចឹងគេមិនមែនចំនាយលុយ​ដើម្បី ទិញ​ window license មកប្រើទេ។

  5. សុភា said, on ខែតុលា 10, 2009 at 11:02 ព្រឹក

    សំរាប់​ខ្ញុំ ខ្ញុំ​សុំ​ឆ្លើយ​ថា​វា​អាស្រ័យ​ទៅ​នឹង​តំរូវ​ការ​ប្រើ​ប្រាស់​របស់​ម្នាក់ៗ។ ហើយ​ដំរូវ​ការ​នោះ ម្នាក់ៗ​ត្រូវ​ចេះ​ថ្លឹង​ថ្ងៃង​អោយ​បាន​មត់​ចត់ រវាង​ដំលៃ ភាព​ងាយ​ស្រួល និង កា​ធានា​រ៉ាប់រង។ ជា​ការ​ពិត បើ​យើង​ទិញ​ License source មិន​សំដៅ​តែ​លើ​ Window ទេគឺ​ភាគ​ច្រើន​មាន​កា​ធានា​រ៉ាប់​រង។ សូម្បី​តែ​លីនុច ដែល​គេ​ចង់​យក​មក​ប្រើ​ជា​ Server ក៏​អាច​ជ្រើ​ស​រើស​យក​ License OS បាន​ដែរ ដែល​ពេល​នោះ​គឺ​គេ​មាន​អ្នក​មក​ដំឡើង​និង​កា​ធានា​រ៉ាប់​រង។

  6. cena said, on ខែតុលា 17, 2009 at 3:22 ល្ងាច

    អ្វីដែលចំឡែក​គឺ​ខាង​ Open Source គេ​ជួយ​ឧបត្ថម្ភជា​ថវិកា​ខ្លះៗដល់​ BarCamp ភ្នំពេញ ឯខាង​ Microsoft វិញជាមហាសេដ្ឋី​ភិពភលោក តែ​មួយ​សេន មិន​បាន​ឧបត្ថម្ភ​ដល់​កម្មវិធី​ដែល​ធ្វើ​ដើម្បី​ខ្មែរ​នេះ​ទេ ថែម​ទាំង​ឆ្លៀត​ឪកាស​​យកចំនេញ​ពី​កម្មវិធី​សង្គម​នេះ ដោយ​ដាក់​តុផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន​មិនចេះ​ខ្មាស់​ក្រុមហ៊ុន​ដែល​គេ​បាន​ឧបត្ថម្ភ​ កម្មវិធី​នេះសោះ។

    កម្មវិធី BarCamp ធ្វើ​ឡើង​គឺ​ focus លើ session នីមួយៗ ចំណែក​ក្រុមឧបត្ថម្ភ​នីមួយៗ​គេ​មាន​ម៉ោង​សម្រាប់​ចែកចាយ​របស់ Free តែ​ Microsoft អត់ចេះ​ស្ដាប់​ភាសាខ្មែរ​ដែល​ប្រកាស​ដោយ​អ្នក​រៀបចំ ។ ពេល​នេះ​ទើបដឹង​ថា Microsoft យ៉ាប់​យក​តាមែនទែន។

    • kooms said, on ខែតុលា 19, 2009 at 1:19 ព្រឹក

      ដល់​ថ្នាក់​ណឹង​ផង! ហាហាហា ខ្មាស់គេខ្លាំង​ណាស់ បាន​អី​មើល​គេ​មើល​ឯងដែរ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: