ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

មរណភាព ដែល​គួរ​អោយ​សោក​សៅ​បំផុត

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 25, 2009

សព ម្តាយ និង កូន ទាំង ពីរនាក់ លង់ទឹក ស្លាប់ ត្រូវ បាន តម្កល់ ទន្ទឹម គ្នា

ហេតុតែ​ស្រលាញ់​កូន​មិន​គិត​​ពី​ជីវិត​ខ្លួន​ឯង​ ហ៊ាន​លះបង់​ជីវិត​ដើម្បី​កូន​ តែ​ទេវតា​អយុត្តិធម៌​មក​ផ្ដាច់​ជីវិត​ម្តាយ​ នឹង​កូន​ជាមួយ​គ្នា​។ ក្នុង​នាម​ខ្ញុំ​ ម្ចាស់​ប្លក់​នេះ​សូម​ចូល​រូមរំលែក​ទុក​ដល់​ក្រុម​សារ​នៃ​សព​អ្នក​ទាំង​បី​នេះ ហើយ​សូម​អោយ​វិញ្ញាណ​ខណ្ឌ​អ្នក​ទាំង​បី​​ទៅ​កាន់​សុគតិ​ភព។ ខាង​ក្រោម​នេះ​ជា​អត្ថ​ដែល​ខ្ញុំ​ដក់​ស្រង់​ចេញ​សារព័ត៌មាន កោះសន្តិភាព ទាំងស្រុង៖

ខេត្តកំពង់ធំ ៖ស្ត្រី​ម្នាក់ និង​កូន​២​នាក់ បាន​លង់ទឹក​ស្រះ​ស្លាប់​ទាំង​អស់​គ្នា ក្នុង​ខណៈ​ពេល​ដែល​ស្ត្រី​ជា​ម្ដាយ ទៅ​ស្រោច​ត្រកួន​នៅ​ក្រោយ​ផ្ទះ ហើយ​ឃើញ​កូន​ទី១​លង់ទឹក ក៏​ទុក​កូន​ទី២​នៅ​ក្បែរ​មាត់ស្រះ រួច​ចុះ​ទៅ ស្រង់​កូនទី១ ។ ពេល​កំពុង​ចុះ​ស្រង់​កូនទី១​នោះ កូនទី២​ឃើញ​ស្មាន​តែ​ម្ដាយ​ហៅ ក៏​ចុះ​តាម​ទៅ​ក្នុង​ស្រះ​ដែរ បណ្ដាល​ឱ្យ​ស្ត្រី​ជា​ម្ដាយ​មិន​អាច​ស្រង់​កូន​ក្នុង​ពេល​តែ​មួយ​បាន ហើយ​ក៏​លង់​ស្លាប់​ទាំង​ម្តាយ ព្រម​ទាំង​កូន​ទាំង ២​នាក់​នេះ​ទៅ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​៤​និង១០នាទី​​រសៀល​ថ្ងៃ​ទី២១ សីហា ឆ្នាំ២០០៩ នៅភូមិក្រគរ ឃុំស្រឡៅ ស្រុកបារាយណ៍ ។


តាម​របាយការណ៍​របស់​មន្ត្រី​ប៉ូលិស​ស្រុក​បារាយណ៍​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ ដែល​លង់​ទឹក​ស្លាប់ ទាំង​អស់​គ្នា​នេះ ស្ត្រី​ជា​ម្តាយ​ឈ្មោះឌី ញ៉ អាយុ​៣៧​ឆ្នាំ កូនទី១ ឈ្មោះសយ តុលា ភេទប្រុស អាយុ៤ឆ្នាំ និង កូនទី២ ឈ្មោះសយ ថុនា ភេទស្រី អាយុ៣ឆ្នាំ ។ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា គ្រួសារ ជន​រង​គ្រោះ​មាន​ជីវភាព​ទីទ័លក្រ​ណាស់ រស់​នៅ​ពឹង​ផ្អែក​លើ​ប្តី​ឈ្មោះ ប៊ូ សុំ ហៅ​ម៉ៅ អាយុ​៤៧ឆ្នាំ ជា​កម្មករ សំណង់។ ដោយ​ឡែក​នៅ​ថ្ងៃ​កើត​ហេតុ បុរស​ជា​ប្តី​ឈ្មោះ​ប៊ូ សុំ បាន​ទៅ​ធ្វើ​កម្មករ​សំណង់​នៅ​ម្តុំ​ផ្សារ​រំលង ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ។


ទាក់ទិន​នឹង​មូល​ហេតុ​ដែល​នាំ​ឱ្យ​ជន​រង​គ្រោះ លង់​ទឹក​ស្លាប់​ទាំង​៣​នាក់​ម្តាយ​និង​កូន​នេះ តាម​ការ​ស្រាវ​ជ្រាវ របស់​សមត្ថកិច្ច​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ដោយ​ចាំ​ប្តី​មក​ពី​ធ្វើ​កម្មករ​យូរ​ពេក មិន​ឃើញ​មក​ស្រោច​ដំណាំ​នៅ ក្រោយ​ផ្ទះ ទើប​ស្ត្រី​រង​គ្រោះ​ព​កូន​ទី​២ និង​បណ្តើរ​កូ​នទី​១​ទៅ​ក្រោយ​ផ្ទះ។ ពេល​ទៅ​ដល់​ក៏​ទុក​ឱ្យ​កូនធំ
កូនទី១ នៅ​មើល​ប្អូន កូន​ទី​២ ចំណែក​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដង​ទឹក​ស្រះ​យក​មក​ស្រោច​ត្រ​កួន ។ ស្រះ នេះ​គេ​ទើប​ជីក​ថ្មី​​ដោយ​គ្រឿង​ចក្រ ដើម្បី​យក​ដី​ធ្វើ​ផ្លូវ និង​ចាក់​តាម​ផ្ទះ មាន​ទំហំ​១០ម៉ែត្រ​គុណនឹង៣០ម៉ែត្រ ជំរៅ៤ម៉ែត្រ។ បន្ទាប់​ពី​ដង​ទឹក​ស្រះ​នេះ​ស្រោច​ត្រ​កួនបាន ៣៤​ជើង ស្រាប់​តែ​ឮ​កូន​ទី​១​ស្រែក​ហៅ​ឱ្យ ជួយ​ផង ហើយ​ឃើញ​ធ្វើ​ដៃ​ខ្វៃ​ៗនៅក្នុងស្រះ។ ភ្លាម​នោះ​ស្ត្រី​រង​គ្រោះ​ភ័យ​ស្លន់​ស្លោ​ក៏​លោត​ចុះ​ក្នុង​ទឹក​ស្រះ ដើម្បី​ស្រង់​កូន ប៉ុន្តែ​ដោយ​សារ​តែ​នាង​មិន​សូវ​ចេះ​ហែល​ទឹក គួប​ផ្សំ​នឹ​ង​ទឹក​ស្រះ​នេះ​មាន​ជំរៅជ្រៅផង នាង​ក៏ត្រូវ​កូន​តោងជាប់ ហើយ​នាង​ក៏​លើក​ដៃ​ស្រែក​ឱ្យ​គេ​ជួយ តែ​ដោយ​ផ្ទះ​ប្រជាពរដ្ឋ​នៅ​តំបន់​នេះ​នៅ​ដាច់​​ស្រយាល​ពី​គ្នា ហើយ​ជាប់​រវល់​ទៅ​ស្ទូង​អស់ ពុំ​មាន​អ្នក​ណា​ដឹង​ទេ។ ចំណែក​កូន​តូច ឃើញ​ម្តាយ​លើក ដៃ​ស្មាន​តែ​ម្តាយ​ហៅ ក៏​ដើរ​តេះតះ​សំ​ដៅ​ម្តាយ​បណ្តាល​ធ្លាក់​ទឹកស្រះ​លង់​ធ្លាក់ទៅក្នុងបាតស្រះទាំងអស់គ្នា ។


លុះ​ដល់​វេលា​ម៉ោង​៥​និង៣០នាទី​ល្ងាច​ថ្ងៃដដែល មាន​ស្ត្រី​ម្នាក់​មក​សួរ​រក​ទិញត្រ​កួន ហើយ​ដើរ​រកម្ចាស់​ផ្ទះ រហូត​ដល់​ក្រោយ​ផ្ទះ ស្រាប់​តែ​ឃើញ​ស្បែក​ជើង​ស្ត្រី​រង​គ្រោះ​អណ្តែត​​ក្នុង​ទឹកស្រះ និង​ឃើញ​ដាន​ជើងនៅ មាត់​ស្រះ​ទៀតនោះ ក៏​ស្រែក​ឆោ​ឡោ​ឱ្យអ្នក​ជិតខាង​ជួយ​រាវ​រក​ស្ត្រីរងគ្រោះ។ ភ្លាមៗ​នោះ អ្នកជិតខាងក៏ យកសំណាញ់មកបង់តាមរកស្ត្រីរងគ្រោះ ស្រាប់តែឃើញនាង និងកូនៗ២នាក់ត្រូវលង់ទឹកស្លាប់ទាំងអស់គ្នា។

ឃើញគ្រោះថ្នាក់មានសភាពធ្ងន់ធ្ងរដូចនេះ អ្នកភូមិបានជិះកង់ទៅប្រាប់ប្តីជនរងគ្រោះ ដល់ការដ្ឋានសំណង់ ហើយគាត់ក៏ប្រញាប់ប្រញាល់មកផ្ទះវិញ ឃើញប្រពន្ធនិងកូនត្រូវគេស្រង់យកមកដាក់លើផ្ទះ រដូករណែល ធ្វើឱ្យបុរសអភ័ព្វយំសោកបោកខ្លួនដូចអក ព្រោះអាឡោះអាល័យប្រពន្ធនិងកូនៗជាទីស្រឡាញ់ ដែលត្រូវ ស្លាប់តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ដោយសារតែក្រុមគ្រួសារមានជីវភាពក្រីក្រ រហូតដល់ព្រឹកថ្ងៃបន្ទាប់ សូម្បីតែក្តារ ក៏ក្រុមគ្រួសារពុំទាន់មានប្រាក់ទិញយកមកធ្វើមឈូសដើម្បីដាក់សពនៅឡើយដែរ ។

នៅចំពោះមុខអ្នកយកព័ត៌មាន ប្តីស្ត្រីរងគ្រោះបានអំពាវនាវដល់សមាគមជាតិកាកបាទក្រហមកម្ពុជា អង្គការ មនុស្សធម៌នានា និងសប្បុរសជនឆ្ងាយជិត សូមមេត្តាជួយឧបត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួនឱ្យពួកគាត់ ដែលកំពុងជួបការលំបាកខ្វះខាតចំពោះមុខដូចរឿងបដាចារនេះផង ។

Advertisements

15 ចំលើយ

Subscribe to comments with RSS.

  1. ទឹម បឿន said, on ខែសីហា 25, 2009 at 7:31 ព្រឹក

    អាណោចអាធ័ម​​មែន !

  2. ច័ន្ទរឿន said, on ខែសីហា 25, 2009 at 7:44 ព្រឹក

    ពិតជាគួរអោយសង្វេគណាស់។​ ជីវិតនៅស្រុកយើងពិតជាផុយស្រួយណាស់​ពេលខ្លះ។ ខ្ញុំក៏ចូល​រូមរំលែក​ទុក​ដល់​ក្រុម​សារ​នៃ​សព​អ្នក​ទាំង​បី​នេះដែរ ហើយ​សូម​អោយ​វិញ្ញាណ​ខណ្ឌ​អ្នក​ទាំង​បី​​ទៅ​កាន់​សុគតិ​ភព។

  3. បាត់ដំបង said, on ខែសីហា 25, 2009 at 9:56 ព្រឹក

    វាចៃដន្យពេក! គួរអោយសង្វេគមែន។

  4. Sabay said, on ខែសីហា 25, 2009 at 9:59 ព្រឹក

    និយាយអត់ចេញ!

  5. Rin Rady said, on ខែសីហា 25, 2009 at 10:02 ព្រឹក

    អាណិតណាស់លោក

  6. kooms said, on ខែសីហា 25, 2009 at 10:06 ព្រឹក

    គួរ​អោយ​អាណិត​ពួកគាត់​ណាស់ ជីវភាព​ទីទ័លក្រ ជួប​រឿង​សោក​នាដកម្ម​អញ្ចឹង​ទៀត! តើ​ស្វាមី​គាត់​សង្វេគ​យ៉ាង​ណា​ពេល​មក​ពី​ធ្វើការ​វិញ​ ឃើញ​រឿង​បែប​នេះ? តើ​គួរ​បន្ទោស​អ្នក​ណា? អ្នក​ណា​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​រឿង​នេះ?​​​​

  7. អគ្គលីបុត្រ said, on ខែសីហា 25, 2009 at 10:29 ព្រឹក

    គួរឲ្យអាណិតណាស់ ហើយក៏សរសើរទឹកចិត្តម្តាយដែរ គាត់សុខចិត្តលះបង់ជីវិតដើម្បីកូន!
    កូនខ្លះនិយាយតែមាត់អត់ជឿទេ តែករណីនេះ អាចឲ្យកូនៗទាំងអស់ យល់ថាទឹកចិត្តម្តាយធំធេង​ប៉ុណ្ណា!

  8. វណ្ណ said, on ខែសីហា 25, 2009 at 10:40 ព្រឹក

    តើគួរនិយាយយ៉ាងណាទៅ?

  9. តាស៊ីក្លូ said, on ខែសីហា 25, 2009 at 6:09 ល្ងាច

    អាណិតដល់ហើយហ្ន ! ហិ ហិ ហិ ហិ …………… ពួកគាត់ទាំងបីនាក់អស់កម្មពៀរវេទនា

    ជាមនុស្សហើយ។ សង្ឃឹមថាពួកគាត់ទាំងបីនឹងចាប់ជាតិក្លាយជាម្តាយនឹងកូនទៅជាតិក្រោយ

    ទៀត ………..

  10. កញ្ញា said, on ខែសីហា 26, 2009 at 9:14 ព្រឹក

    បើខ្ញុំទៅឃើញនឹងភ្នែកខ្ញុំច្បាស់ជាស្រក់ទឹកភ្នែកជាមិនខាន!

    • តាស៊ីក្លូ said, on ខែសីហា 27, 2009 at 7:47 ល្ងាច

      គិតទៅស្រីៗភ្នែកទន់មែនហ្ន ! ងាកយំ ៗៗៗៗៗ …… កញ្ញានៅពីតូចបែបប្រហែល

      ជាមេរំអួយហើយមើលទៅ ហាហាហហាហា ……..

      ចង់មើលមុខចៅកញ្ញាយំដល់ហើយ តើមុខនឹងយំវាទៅជាយ៉ាងម៉េចទៅហ្ន? ភ្នែកទាំង

      គូរធំៗ អញ្ចឹងនោះ !

  11. hanumanking said, on ខែសីហា 26, 2009 at 3:37 ល្ងាច

    សូមឲ្យព្រលឹងវិញ្ញាណខន្ត របស់អ្នកទាំង បី​ទៅ​បរលោក បាន ដោយ ក្តី សុខសប្បាយ គ្រប់វេលា កុំឲ្យស្គាល់នៅភាព លំបាក ដូចនៅលើផែនដី ដ៏ ក្រខ្វក់នេះឡើយ ។ នេះអាចបញ្ជាក់ថាក្តីស្រឡាញ់របស់មាតា ធំធាងណាស់ ម្តាយ ធ្វើអ្វីៗ សំរាបើ កូន ឯកូនដែលស្តាប់ដល់ម្តាយទេ ? ។ សូមបាបកម្ម កុំចងពារ ដល់ កូនទាំងឡាយអី !

    មិនបាច់តែទៅឃើញនឹងភ្នែកទេ កញ្ញា សូម្បីតែអាន ក៏អួលដើមកដែរ ។

  12. ជីវិតអមតៈ said, on ខែសីហា 27, 2009 at 12:56 ព្រឹក

    តាមពិតទៅអ្នកនៅរស់ (បុរសត្រូវជាប្តីនិងជាឪពុក) ទេ ដែលពិតគួរឲ្យអាណិត និងសង្វែកចិត្តក្រៃពន់ប្រមាណ។ អ្នកបាត់បង់អាយុគឺអស់បញ្ហាហើយ តែអ្នកដែលបាត់បង់កូននិងប្រពន្ធវិញមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ…
    ពិតជាជីវិតពិតជាកំសត់មែន…

  13. Sophear said, on ខែសីហា 27, 2009 at 1:25 ព្រឹក

    គួរអោយសោកសៅណាស់។ សូមអោយវិញ្ញាណខ័ន្ធពួកគេទាំងបីទៅកាន់សុខគតិភព​។

  14. peehs07 said, on ខែសីហា 27, 2009 at 11:12 ព្រឹក

    គួរឱ្យតត់ស្លុត គួរឱ្យរន្ធត់ ជាពន់ពេកណាស់!

    គឺមិនខុសពីរឿងបដាចារទេ បើតាមមើលបានបន្តិចកាលពីខែមុន
    ដូចជានាងនោះមានកូនពីរនាក់ដែរ យកកូនដើរឆ្លងទឹក។
    យកកូនមួយទៅមុន ទៅទុកនៅត្រើយម្ខាង ហើយត្រឡប់មក
    យកកូនមួយទៀត តែកូននោះបានលង់ទឹកស្លាប់បាត់ទៅហើយ
    ហើយកូនដែលនៅត្រើយម្ខាងនោះក៏សត្វស្ទាំងឬខ្លែងឆាបពាំយក
    ទៅបាត់ដែរ ។ល។ ខ្ញុំមិនបានចាំទេ បើលោកសង្ឃប្រហែលចេះចាំ
    រឿងនោះ។ បើតាមធម៌ព្រះថារឿងនេះមកពីបាបកម្មពីជាតិមុនៗមក
    ទើបបានមានហេតុដូច្នេះកើតឡើង។

    នេះជាទឹកចិត្តម្តាយស្ទើរគ្រប់រូបដែលមានចំពោះកូនគ្រប់គ្នា ខ្ញុំបាន
    ដាក់កម្រឹតខ្លួឯងថាត្រូវតែសរសេរបញ្ខប់សៀវភៅ “ជីវិតម្តាយ” ឱ្យបាន
    មុនរដូវភ្ជំបិណ្ឌនេះ តែបែរជាអត់បានចប់ ដោយរវល់តែជាប់អិនធើណិត
    ទៅវិញទៅ តែគិតឃើញថា រឿងប្រទេសជាតិខ្មែរទាំងមូលសំខាន់ជាង។

    នៅគេហទំព័ររបស់ខ្ញូំ ខ្ញុំទើបតែបានដាក់ផ្សាយអត្ថបទដែលទាក់ទងរឿង
    ខ្មែរច្រើនថ្ងៃនេះតាមៈ http://peehs07.Wordpress.com/


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: