ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

Young Girl Disco !

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 17, 2009

គ្រាន់​តែ​មើល​ចំណង​ជើង​ លោក​អ្នក​ពិត​ជា​យល់​ហើយ​ថា​ខ្ញុំ​ចង់​សំដៅ​ទៅ​រក​អ្វី ព្រឹក​មិញ​នេះ​ខ្ញុំ​ជិះ​ម៉ូតូ​មក​ធ្វើ​ការ​ស្រាប់តែ​ឃើញ Youg Girl Disco! វា​ជាឈ្មោះ​ក្លឹប​​រាត្រី​មួយ​ដែល​កំពុង​សាង​សង​មិន​ទាន់​រួច​រាល់​នៅ​ឡើយ នៅ​ក្នុង​ក្រុង​ភ្នំពេញ​នេះឯង។ មក​ដល់ពេល​នេះ​ចម្ងល់​ក្នុង​ចិត្ត​របស់​ខ្ញុំ​នៅ​តែ​ដិត​​ជាប់​អារម្មណ៍​ជានិច្ច ហេតុ​អ្វី​បាន​ជា​ក្លឹប​រាត្រី បា​​ រង្គសាល​ កើត​ឡើង​ច្រើន​ម្លិះ មួយ​ឆ្នាំ​ចុង​ក្រោយនេះ? ខណៈ​ដែល​ពិភពលោក​កំពុង​តែ​មាន​វិបត្តិ​សេដ្ឋកិច្ច តែ​បែរ​ជា​ស្រុក​ខ្មែរ​ឯនេះ​​វិញ​​មាន​ក្លឹប​រាត្រី​កើត​ឡើង​ដូច​ផ្សិត ការ​រីក​ចម្រើន​ភ្នែក​នេះ​ខ្ញុំ​គិត​ថា​វា​​សាក​សម​ជាមួយ​ស្រុក​គេ​ជឿន​លឿន ​​តែ​ស្រុក​ខ្មែរ​វិញ​​ ជា​ប្រទេស​​មួយ​​ដែល​ពិភព​លោក​ចាត់​ទុក​ជា​ប្រទេស​ក្រី​ក្រ​មួយ​ប៉ុណ្ណោះ​។ តើ​ការ​សាង​សង់​នេះ​សម្រាប់​នរណា? សម្រាប់​ប្រជាជន​ខ្មែរ? សម្រាប់​ជន​បរទេស? តើ​ការ​រីក​ចម្រើន ផ្នែក​មួយ​នេះ​(ក្លឹប​​រាត្រី បា​ រង្គសាល)​ អាច​បញ្ជាក់​ពី​ភាព​​រីក​ចម្រើន​ ក្នុង​ស្រុក​យើង​បាន​ទេ? បើ​វា​កើត​ច្រើន​យ៉ាង​នេះ​តើ​អាច​ជួយ​កាត់​បន្ថយ​ភាព​អត់​ការ​ងារ​ធ្វើ​របស់​ប្រជាជន​ខ្មែរ​ទេ ហើយ​វា​ចំណេញ​ដល់​សេដ្ឋកិច្ច​យើង​អត់?

សំនួរ​អស់​នេះ​ខ្ញុំ​បាន​​សួ​រ​ទៅ​មិត្តភ័ក្តិ​​ របស់​ខ្ញុំ​ អ្នក​ខ្លះ​គេ​ឆ្លើយ​ថា ” ដោយ​សា​តែ​មាន​បញ្ហា​សេដ្ឋ​កិច្ច​ ភាព​បាត់​បង​ការងារ​របស់​កម្មការិនី​រោង​ចក្រ​មាន​កាន់​តែ​ច្រើន​ឡើង​ ភាគ​ច្រើន​អ្នក​ទាំង​នោះ​មិន​បាន​វិល​ត្រលប់​ទៅ​ស្រុក​វិញ​ទេ ពួក​គាត់​បាន​ស្វែង​រក​ការ​ថ្មី​ ធ្វើ​បន្ត​ទៀត​នៅ​ទីក្រុង​ភ្នំពេញ​នេះ​​​​ ហើយ​ការ​ងារ​ដែល​ងាយ​ស្រួល​សម្រាប់​ពួក​គាត់​នោះ ជា​អ្នក​​​រត់​តុ ឫ​ក៏​មុខ​ងារ​អី​ផ្សេង​ទៀត?​ នៅ​តាម​បា ក្លឹប​រាត្រី​ រង្គ​សាល​ទាំង​នោះ ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​ទាប​។ស្ត្រី​មួយ​ ចំនួន​ត្រូវ​លង់​ខ្លួន​រហូត​ដល់​រក​ស៊ី​លក់​ខ្លួន​​ទៀត មិន​មែន​ថា​ពួក​គាត់​ទាំង​នោះ​ចង់​ធ្វើ​នោះ​ទេ​ ដោយ​សារ​តែ​តម្រូវ​ការ​គ្រួសារ​របស់​គាត់​ ពួក​គាត់​ត្រូវ​តែ​ធ្វើ​​ទាំង​បង្ខំចិត្ត វា​មិន​បាន​ជួយ​អោយ​សេដ្ឋ​កិច្ច​យើង​រីក​ចម្រើន​នោះ​ទេ វា​រឹត​តែ​ធ្វើ​អោយ​​សង្គម​យើង​​មាន​បញ្ហា​ទៅ​ទៀត ” ។ ចំណែក​អ្នក​ខ្លះ​ទៀត​និយាយ​ថា វា​គ្រាន់​​តែ​ជា​ខែល​បិត​បាំង​​​សម្រាប់​ជន​ខិល​ខួច​រក​ស៊ី​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ​។

យោង​ទៅ​តាម​សម្ដី​ពួក​​គាត់​ខាង​លើ​យើង​ក្រឡេក​មក​មើល​​តថ​ភាព​​ក្នុង​សង្គម​យើង​បច្ចុប្បន្ន​វិញ​ តើ​វា​យ៉ាង​ណា? ប៉ុន្មាន​ថ្ងៃ​មក​នេះ​ខ្ញុំ​ ឃើញ​សារព័ត៌មាន​​ជា​ច្រើន​បាន​ចុះ​ផ្សាយ​អំពី សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​រង្គសាល ក្លឹប​រាត្រី បា។

ខេត្ត​សៀមរាប៖

-បង្ក្រាប​ក្លឹប​​​រាត្រី​ថៅកែ​កូរ៉េ​បម្រើ​សេវា​ផ្លូវ​ភេ(កោះ​សន្តិ​ភាព) ចុះ​ទៅ​បង្ក្រាប​នៅ​ថ្ងៃ ១៥ សីហា ២០០៩។​ ឃាត់​ខ្លួន​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ចំនួន​ ៤២នាក់ ខ្មែរ ១៥នាក់ យួន ២៧នាក់karaok17_08_2

ក្រុង​ភ្នំពេញ

ថ្ងៃ​ទី១២ សីហា ២០០៩ បង្រ្កាប​រង្គសាល​ថៅកែ​ជនជាតិ​អង្គ​គ្លេស ឃាត់​ខ្លួន​នា​រី​រក​ស៊ី​ផ្លូវ​ភេទ​ខ្មែរ​ចំនូន ២៤ នាក់ (កោះ​សន្តិភាព)

-ថ្ងៃ​ទី​៥ សីហា ២០០៩ បង្រ្កាប​រង្គសាល IRIS ថៅកែ​ជន​កូរ៉េ ឃាត​ខ្លួន​ស្រ្តី​រកស៊ី​ផ្លូវ​ភេទចំនូន​២៩នាក់ (កោះ​សន្តិភាព)

bar14_08

-​ក្រុម​ក្មេង​ទំនើង​ ដែល​ដើរ​លេង​តាម​រង្គសាល​ ក្លឹប​រាត្រី… មិន​ចូល​ផ្ទះ​​ពីរ​យប់​ឃាត់​ខ្លួន​បាន​២៤៥​នាក់​(ដើម​អំពិល)

A-000374

ខាង​លើ​នេះ​គ្រាន់​តែ​ជា​ផល​​មួយ​ចំនូន​តូច​តែ​ប៉ុណ្ណោះ​ដែល​ ទទួល​បាន​មក​ការ​បើក​ក្លឹបរាត្រី រង្គសាល មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ វា​ក៏​ជា​កន្លែង​ចែក​ចាយ​គ្រឿង​ញៀន​ផង​ដែរ​ នឹង​មុខ​របរ​ខុស​ច្បាប់​ជាច្រើន​ទៀត។ តើ​រដ្ឋាភិបាល​ខ្មែរ​គួរតែ​គ្រប់​ក្លឹប​ ទាំង​នេះ​យ៉ាង​ណា​? អោយ​នៅ​បន្ត​ទៀត​ឬ​ក៏​ត្រូវ​បិត​ដូច​ក្រុម​ហ៊ុន​ចាក់​បាល?

Advertisements

11 ចំលើយ

Subscribe to comments with RSS.

  1. ទឹម បឿន said, on ខែសីហា 17, 2009 at 6:10 ព្រឹក

    ដូច​លែង​ចង់​ហ៊ាន​ចូល​បា​ហើយ ហាហា

  2. កញ្ញា said, on ខែសីហា 18, 2009 at 11:01 ព្រឹក

    ខ្ញុំដូចជាឆ្ងល់ណាស់​បើឲគេបើកហើយទៅបង្រ្កាបធ្វើអី?​​មុននឹងចេញច្បាប់ឲគេបើកមិចក៏មិនព្រមគិតពីលទ្ធផលដែលនឹងកើតមានចំពោះសង្គមជាតិ​បែជាចាំចាប់ជាក្រោយ។​
    នេះគេហៅគោបាត់ទើបធ្វើរបង!
    បង្រ្កាបបែបនេះអាចថាជាការល្អក៏បានជាការអាក្រក់ក៏ថាបាន។​ម៉្យាងទៀតខ្លាចតែចុះបង្រ្កាបកន្លែងមួយបែជាអនុញាតិឲបើកកន្លែងមួយទៀត​​មានអីខុសគ្នា។

  3. Sabay said, on ខែសីហា 18, 2009 at 1:54 ល្ងាច

    ក្លឹប​ហ្នឹង​នៅណា? ហើយរូបថត​ហ្នឹង​គេចាប់​ថ្មីៗនេះអ្ហេ?

    • kooms said, on ខែសីហា 19, 2009 at 1:56 ព្រឹក

      ខាង​លើ​នៅ​ខេត្ត​សៀម​រាប ហើយ​ខាង​ក្រោម​នៅ​ក្រុង​ភ្នំ​ពេញ

  4. សាយ័ន្ត said, on ខែសីហា 18, 2009 at 4:25 ល្ងាច

    អារឿងបារ ចូលផឹកស៊ី មិនអីទេ ! តែឥលូវសំបូរហ្មង អាមានថែមក្រៅ! ចឹងបានពួកខ្ញុំចូលចិត្តផឹក នៅកន្លែងហ្មងកុំអោយបែក ចង់ថែមក្រៅ! ហេហេ

    • kooms said, on ខែសីហា 19, 2009 at 1:58 ព្រឹក

      មែន​ហើយ​សាយ័ន្ត​ខ្ញុំ​ក៏​អញ្ចឹង​ដែរ​មិន​ទៅ​ផឹក​ក្រៅ​ទេ ព្រោះ​ខ្លាច​ប្រពន្ធ​មិន​អោយ​ចូល​ផ្ទះ ព្រោះ​តែ​ទៅ​ក្រៅ​​ច្បាស់​ជា​ច្រើន​កន្លែងហើយ។

  5. អគ្គលីបុត្រ said, on ខែសីហា 19, 2009 at 1:37 ព្រឹក

    !!កន្លែងតូចៗ គេចាប់លេងចឹងហើយ ឲ្យប្រជាជន​មើល​កែកំសាន្ត តែកន្លែងធំៗវិញ កុំសង្ឃឹម


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: