ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

តើអតីត​ប្រធានាធិបតី​អាមេរិក ប៊ីល គ្លីនតុន និយាយ​អ្វីខ្លះ​ជាមួយ​​ គីមជុងអ៊ីល មេដឹកនាំ​កូរ៉េខាង​ជើង​

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 5, 2009

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ព័ត៌មាន​ជាច្រើន​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​បាន​ចេញ​ផ្សាយ​អំពី​​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ប៊ីល គ្លីនតុន ទៅ​កាន់​កួរ៉េខាងជើង​​ ដើម្បី​សូម​អោយ​មេដឹកនាំ​កូរ៉េខាង​ជើង​ដោះ​លែង​អ្នក​កាសែត​ពីរ​នាក់​ របស់បណ្ដាញ​​ទូរទស្សន៍​​​ Current TV គឺ​អ្នក​នាង Laura Ling និង អ្នក​នាង Euna Lee ត្រូវបាន​ឃុំ​ខ្លួន​​នៅកូរ៉េខាង​ជើង ​អស់​រយៈ​ពេល​ ៥​ខែ​​មក។

មិន​ដឹង​ថា​អតីត​ប្រធានាធិបតី​ និង​មេដឹកនាំ​កូរ៉េខាងជើង​និយាយ​​អំពី​អ្វី​ខ្លះ​នោះ​ទេ ​ធ្វើ​អោយ​រដ្ឋាភិបាល​កួរ៉េខាងជើង​ សុំ​ទោស​ហើយ​ដោះ​លែង​អ្នក​សារព័ត៌មាន​ ទាំង​ពីរ​រួប​នោះ​ទៅ​។ បើ​តាម​សារព័ត៌មាន​របស់​កួរ៉េខាងជើង​ KCNA បាន​ឲ្យដឹង​ថា​លោក​​ប៊ីល គ្លីន​តុន​ និង​មេដឹក​នាំ​ គីម​ជុង​អ៊ីល​ បាន​ជួប​ពិភាក្សា​គ្នា​យ៉ាង​លំអិត អំពី​បញ្ហា​កួរ៉េខាងជើង​ និង​សហរដ្ឋអាមេរិក​ នៅ​ក្នុង​បរិយាកាស​មួយ​ស្ងប់​ស្ងាត់​ ហើយ​ទទួល​បាន​ការ​ឯកភាព​​គ្នា​យ៉ាង​ល្អ​ប្រសើរ​ ដែល​មិន​ធ្លាប់​មាន។

ការ​ពិភាក្សា​នេះ​ បាន​បង្កើត​ភាព​ងឿងឆ្ងល់​ជាច្រើន​ដល់​ពិភពលោក ហើយ​មាន​សំណួរ​ខ្លះ​ចោត​សួរ​ថា តើ​ការ​​ជួប​ពិភាក្សា​នេះ​អាច​ធ្វើ​អោយ កូរ៉េ​ខាង​ជើង​ងាក​ទៅ​រក​កិច្ច​ពិភាក្សា ៦ ភាគី​ដែរ​ឬទេ ❓


Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: