ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

វិស័យ​សិល្បៈ​ទី​៧​ខ្មែរ​ធ្លាក់​ចុះ​ជា​លើក​ទីពីរ ​ដោយ​សារអ្នកណា?

Posted in ពត៌មាន, សិល្បៈ by ប្រាក់ សុភី on ខែសីហា 4, 2009

ព្រឹកមិញ​ខ្ញុំ​បាន​អាន​អត្ថ​បទ​មួយ​ ទាក់ទង​និង​វិស័យ​សិល្បៈ​ទី​៧ ខ្មែរយើង​(សិល្បៈ​ភាពយន្ត​) តាម​សារព័ត៌មាន កម្ពុជា​ថ្មី។ ឃើញ​​ថា​​វិស័យ​​ភាពយន្ត​នេះ​​ត្រូវ​បាន​ដួល​រលំ​ស្លាប់​ជា​លើក​ទី​​ពីរ យោង​តាម​សំដី​អ្នក​ផលិត​ករ​។ ជា​ការ​ពិត​ណាស់ បើ​យើង​​​ក្រឡេក​មើល​ទៅ​អតីតកាល អំឡុង​ទសវត្សរ៍ ៦០ ឃើញ​ថា​វិស័យ​ភាពយន្ត​​​​យើង​មាន​ការ​រីក​ចម្រើន​ខ្លាំងខ្លាណាស់ បើ​ប្រៀប​ធៀប​ទៅ​ប្រទេស​ជិត​ខាង​យើង​ គឺ​ស៊ីដាច់​គេ​។

តែ​ដល់​ចុង​ទសវត្សរ៍ ៦០ វិស័យ​មួយ​នេះ​ត្រូវ​រលត់​បន្តិច​ម្ដង​ៗ​ ទៅតាម​ភ្លើង​សង្គ្រាម រហូត​​ដល់​ឆ្នាំ ៧៥ អ្វី​​ៗ​​គ្រប់​យ៉ាង​ក៏​ត្រូវ​បាន​បង់ រួម​រាង​អស់​ រួម​ទាំង​សិល្បៈ​ភាពយន្ត​នេះ​ផង​ដែរ។​ មក​ដល់​ដើម​ទសវត្សរ៍​ទី ៩០ ឃើញ​ថា​ភាពយន្ត​ខ្មែរយើង​រស់រាន​​មាន​ជីវិត​ឡើង​វិញ​ម្ដង​ទៀត តែ​ការ​រស់​រាន​​​ម្ដង​នេះ​​ ក៏​មិន​បាន​យួរ​​ ប៉ុន្មាន​ដែរ​ ក៏​ត្រូវ​រលត់​សាប​សូន្យ​ទៅ​វិញ​ទៀត។

រហូត​មក​ដល់​ឆ្នាំ​ ២០០៣-២០០៤​ បន្ទាប់​​ពី​ខ្សែ​ភាព​យន្ត​សៀម​ត្រូវ​បាន​បញ្ឈប់​ អោយ​បញ្ចាំង​​តាម​កញ្ចក់​​ទូរទស្សន៍​​នានា​ក្នុង​ស្រុក​យើង​មក​ ខ្ញុំ​ឃើញ​ថា​ខ្សែ​ភាពយន្ត​ខ្មែរ​ហាក់​ដូច​ជា​មាន​ជីវិត​សា​ជា​ថ្មី។ ​រោង​ភាព​យន្ត​ត្រូវ​បាន​បើក​ទ្វា​​ប្រាំ​បី​​ប្រាំបួន​កន្លែង​ក្នុង​ក្រុង​ភ្នំ​ពេញ និង​តាម​ខេត្ត​មួយ​ចំនួន​ក៏​មាន​រោង​បញ្ចាំង​ភាព​យន្ត​ដែរ។ ពេល​នោះ​ខ្ញុំ​សង្ឃឹម​ក្នុង​ចិត្ត​យ៉ាង​មុត​​មាំ​ថា​ភាព​យន្ត​ខ្មែរយើង និង​អាច​លេច​មុខ​លេច​​មាត់​នឹង​គេ​​ក្នុង​ឆាក​អន្តរជាតិ​។  តែ​ផ្ទុយ​ទៅ​វិញ​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង​ រោង​ភាពយន្ត​ទាំង​នោះ​ត្រូវ​បិត​ទ្វា​ជាបន្តបន្ទាប់ ហើយ​ខ្លះ​ប្រែ​ក្លាយ​ទៅ​ក្លឹប​កម្សាន្ត បា សណ្ឋាគារ ផ្សា…។​ រហូត​មកដល់​ពេល​នេះ គឺ​មាន​តែ​រោង​​​ភាពយន្ត​​ពីរ​ប៉ុណ្ណោះ​នៅ​ដំណើរការ​ គឺ​រោង​ភាពយន្ត​សុរិយា និង​ រោងកុនលុច​។ ឱ​អនិច្ចា វាស្នា​ភាពយន្ត​ខ្មែរ តើ​ថ្ងៃ​ខាង​មុខ​នឹង​ទៅ​ជា​យ៉ាង​​ណា?​ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​ធ្វើ​អោយ​វិស័យ​មួយ​នេះ​ត្រូវ​ដួល​រលំ​ស្លាប់​ជា​លើក​ទីពីរ៖

អ្នក​ផលិត​ខ្សែភាពយន្ត​មួយ​ចំនួន​និយាយ​​ថា ក្នុង​រយៈពេល​កន្លងមក​​ថ្នាក់​ដឹក​​នាំ​ការងារ​របស់​​ខ្លួន​មិនបាន​ល្អ​ពោល​គឺ​ខ្លះ​បាន​ប្រើការ​កៀប​សង្កត់​ច្រើន​ចំពោះ​ផលិតករ​ក្នុង​ការ​ផលិត​​ស្នាដែ​ក្នុង​មាន​ដូច​ជា​ការ​ហាម​ប្រាម​ក្នុង​ការ​ផលិត​រឿង​ដែល​មាន​លក្ខណៈ​សាហាវ​ ឬ​សិច​ស៊ី​ពេក​ ដែល​ក្នុង​នេះ​ឈុត​ឆាក​ខ្លះ​ក្រុម​ផលិតករ​ទាំង​នោះ​បាន​ចាត់​ទុក​ថា​នេះ​ជា​តថភាព​​នៃ​​សាច់​រឿង​​ ដែល​មាន​នៅ​ក្នុង​សង្គម​រស់​នៅ​ពិត​ៗ​​តែ​ម្ដង។ នេះ​ជា​មូលហេតុ​មួយ​ផ្នែក​ដែល​ធ្វើ​អោយ​ក្រុម​អ្នក​ផលិត​ករ​មិន​មាន​​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​ផលិត​ខ្សែ​ភាព​យន្ត​របស់​ពួក​គេ ដូចជា​ការប្រើប្រាស់​ឧបករណ៍​​សំដែង​ដូច​ជា​កាំភ្លើង​ និង​ អាវុធ​មួយ​ចំនួន​ទៀត​ជាដើម​ នោះ​ក៏​អាច​ធ្វើ​ឱ្យ​ស្នាដៃ​ពួក​គាត់​ធ្លាក់​គុណ​ភាព​មិន​ឆ្លុះ​បញ្ចាំង​ពី​តថ​ភាព​ពិត​នៅ​ក្នុង​សង្គម​ដែរ។

បញ្ហា​ធំ​មួយ​ទៀត​នោះ​​គឺ​កម្ម​សិទ្ធិ​បញ្ញា ​​ឃើញ​ថា​នៅ​ស្រុក​ខ្មែរ​យើង​បច្ចុប្បន្ន មាន​ការ​ថត​ចំឡង​ចែក​ចាយ​លក់​យ៉ាង​អណា​ធិប​តេយ្យ​​​ដោយ​គ្មាន​ច្បាប់​គ្រប់​គ្រង​អោយ​បាន​ត្រឹម​ត្រូវ ចំពោះ​ស្នាដៃ​របស់​ក្រុម​ផលិត​ករ​​​​ និង​ក្រុម​ហ៊ុន​ផលិត​កម្ម។ មួយ​វិញ​ទៀត​​ខ្សែ​ភាពយន្ត​ដែល​ផលិត​បាន​មក​ហើយ​នោះ​មិន​សូវ​មាន​គុណ​ភាព ដូច្នេះ​​ហើយ​មិន​បាន​ទាក​ទាញ​ទឹក​ចិត្ត​ទស្សនិកជន​នោះ​ទេ​នេះ​ក៏​ជា​បញ្ហា​មួយ​ដែរ​ ដែល​ធ្វើ​អោយ​វិស័យ​មួយ​នេះ​ធ្លាក់​ផងដែរ​។

ដក​ស្រង់​ចេញពី http://www.ilovekhmer.org/forum

Advertisements

4 ចំលើយ

Subscribe to comments with RSS.

  1. Samady KS said, on ខែសីហា 4, 2009 at 6:08 ព្រឹក

    អ្វី​ដែល​ខ្ញុំ​គិត​ថា​សំ​ខាន់​ជាង​គេ​នោះ​គឺ កម្មសិទ្ធិ​បញ្ញា ព្រោះ​តម​ការ​ដែល​ខ្ញុំ​សង្កេត​ឃើញ​នោះ​គឺ៖ ពេល​ដែល​​ចម្លង​ពី​គេ មក​ប្រើ​គឺ​ចម្លង​ផស់​គេ​ទាំង​ស្រុង​។ បើ​យើង​ចង់​យក​ស្ទិល​ផស់​គេ​ក៏​យក​ទៅ ប៉ុន្តែ​កុំ​អោយ​លំ​នាំ​គេ​មាន​ន័យ​ថា យក​ផស់​គេ​មក​ធ្វើ​ជា​បទ​ពិសោធន៍​សម្រាប់​បង្កើត​ខ្លួន​ឯង​ទើប​ល្អ។

    មែន​អត់?

  2. kooms said, on ខែសីហា 4, 2009 at 6:25 ព្រឹក

    “យក​ផស់​គេ​មក​ធ្វើ​ជា​បទ​ពិសោធន៍​សម្រាប់​បង្កើត​ខ្លួន​ឯង​ទើប​ល្អ” នេះ​ជាកំនិត​ល្អ​ណាស់ សម្រាប់​យើង​មាន​បទពិសោធន៍​ក្មេង​ខ្ចី​ក្នុង​ការ​​តែង​និពន្ធ

  3. វិចិត្រ said, on ខែសីហា 4, 2009 at 10:55 ព្រឹក

    វិស័យ​ភាព​យន្ត​បាន​ធ្លាក់​ចុះ មាន​ន័យ​ថា ស្នាដៃ​ផលិតករ​អន់ គ្មាន​អ្នក​ទស្សនា. អស់​អ្នក​គាំ​ទ្រ។ មែន ខ្សែ​ភាព​យន្ត​ថ្មី​ភាគ​ច្រើន​អន់​ហៅ​មិន​លឺ​តែ​ម្តង។
    តែ​ថា​មក​ពី​អ្វី?
    មក​ពី​អ្នក​ផលិត​នោះ​អន់​តែ​ម្តង គួរ​តែ​ខំ​រៀន​ពី​គេ​ដែល​ខ្លាំង​ថែម​ទៀត។
    ការ​កៀប​សង្កត់​​មាន​មែន៖ ក្រុម​អភិរក្ស​ខ្លះ កៀប​អោយ​ធ្វើ​អ្វី​ៗ​ដដែល​។​ បើ​ហ៊ាន​តែ​មាន​គំនិត អ្វី​ប្លែក​ប្រឆាំង​តែ​ម្តង។
    យើង​ច្រើន​តែ​រិះគន់​ថា​រឿង​នេះ​មិន​ល្អ​ប៉ះ​ពាល់​សតិអាម្មណ៍​ក្មេង តែ​យើង​មិន​បែង​ចែក​រឿង​តាម​ក្មេង​អាយុ​ទេ (ឧទាហរណ៍ ហាម​ក្រោម ១០ឆ្នាំ ១២ឆ្នាំ ១៦​ឆ្នាំ…)។
    បញ្ហា​កម្មសិទ្ធិ​បញ្ញា​មិន​បាច់​ថ្លែង​តែម្តង។ សូម្បី​តែ​អ្នក​ផលិត​ហ្នឹងពេល​ខ្លះ​លួច​រឿង គេ​មក​ថត​បាត់​ទៅ​ហើយ។

    • kooms said, on ខែសីហា 5, 2009 at 2:45 ព្រឹក

      ហាហាហា! លោក​គ្រួ​ដាក់​ម៉ា​អស់​ដៃ​តែ​ម្តង​ហើយ! បើ​និយាយ​​ពី​ស្នាដៃ​​ដឹក​នាំ​រឿង​​ ឥឡូវនេះ​មិន​កើត​ គឺ​អន់​ដូច​លោក​គ្រួ​និយាយ​អញ្ចឹង​។ មិនមែន​​ថា​ខ្ញុំ​មិន​គាំទ្រ​ស្នាដៃ​របស់​អ្នក​និពន្ធ​ខ្មែរ​យើង​បច្ចុប្បន្ន​នោះ​​ទេ តែ​បើ​អន់​អញ្ចឹង​អោយ​យើង​មើល​​មេ្តច​​កើត


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: