ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ilovekhmer Forum

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 27, 2009

banner-forum

ilovekhmer forum បាន​ដាក់​អោយ​ដំណើការ​ហើយ សូម​អញ្ជើញ​បង​ប្អូន​គ្រប់​គ្នា​ចូល​រួម​ពិភាក្សាក្នុង​វេទិកា​នេះ អ្នក​រាល់​គ្នា​អាច​និយាយ​អី្វដែល​អ្នក​ចង់​និយាយ​ អ្នក​រាល់​គ្នា​អាចបញ្ចេញ​អ្វីជាការ​ពិត​។ ទីនេះ​មាន​​អ្នក​ចួល​រួមមក​ពីគ្រប់​ទិស​ទី មិន​ថា​តែជនជាតិ​យើង​នោះ​ទេ  គឺ​គ្រប់​ជាតិសាស​តែម្តង អញ្ជឹង​ហើយ យើង​​អាចរួម​គ្នា​យក​វេទិកា​នេះ ដើម្បី​បង្ហាញ​អ្វី​ដែល​​ជាការពិត​របស់​ខ្មែរ​យើង​ ទៅ​ដល់​អ្នក​ទាំង​នោះ​។

ខ្ញុំ​ជឿជាក់​​យ៉ាង​មុតមាំថា មាន​តែយើង​ទាំងអស់គ្នាទេ ​ដែលអាច​​បង្ហាញ​ការពិតទាំង​នេះបាន​ សូម​កំភ្លេច​ចូល​រួមពិភាក្សានៅ ilovekhmer forum

ដើម្បី​ចួល​រួម​លោក​អ្នក​អាចចុះ​ឈ្មោះ​នៅ​ទីនេះ http://www.ilovekhmer.org/forum/

Advertisements

6 ចំលើយ

Subscribe to comments with RSS.

  1. សុភ័ក្ត្រ said, on ខែកក្កដា 27, 2009 at 7:26 ព្រឹក

    សុភី ខ្ញុំ​ត្រូវ​ចុះ​ឈ្មោះ​មួយ​ថ្មី​ទៀត ដើម្បី​ផុសត៍​នៅ​ក្នុង Forum មែន​ទេ?

    • kooms said, on ខែកក្កដា 27, 2009 at 7:37 ព្រឹក

      មែន​ហើយ​សុភ័ក្រ្ភ ខ្ញុំ​ដឹង​ថា​ធ្វើ​បែប​នេះ វា​បង្កអោយមាន​ភាពស្មុក​ស្មាញ់សំរាប់​អ្នក​ប្រើប្រាស់។ នេះ​ដោយ​សារ​តែ​ពេល​វេលា​វា​ខ្លី​ពេកសំរាប់ខ្ញុំ​ ខ្ញុំ​បាន​ព្យាយាម​រក​ Blugins ដើម្បី​ ជាប់​ទំនាក់​ទំនង​រវាង​ wordpress user ទៅកាន់ phpbb user វាមាន​ត្រឹម​តែ WordPress 2.7 តែប៉ុន្នោះ តែ​ចំពោះ ២.៨ វិញ​មិន​ទាន់​ទេ ដូច្នេះ​ ហើយ​ទៅ​តាម​ពេល​វេលា​វាខ្លី ពេក​សំរាប់ខ្ញុំ​ ខ្ញុំ​ក៏សំរេចចិត្ត​ដាក់​អញ្ជឹងសិន​ទៅ។ យ៉ាងណាៗ ខ្ញុំ​នឹង​ស្វែង​ដំណោះ​ស្រាយនេះ​នៅ​ពេល​ក្រោយ​ បន្ទាប់​ពី​ខ្ញុំ​រួច​រាល់​ Project សំរាប់ client ខ្ញុំ។

  2. តាស៊ីក្លូ said, on ខែកក្កដា 29, 2009 at 9:23 ព្រឹក

    ចៅគុមស៏ !

    តាស៊ីក្លូទើបតែមានពេលមកអើតផ្ទះចៅ ព្រោះរវល់ដឹកម៉ូយខ្លាំងពេក។ ទាក់ទង
    នឹងរឿងជំលោះខ្មែរនិងសៀម ហើយរឿងសៀមក្រឡៃប្រវតិ្តសាស្រ្តថាវាបាត់
    ដីដោយសារខ្មែរយើងលួចនោះ សូមចៅមើលក្នុងលីងមួយនេះដែលបង្កើត
    ឡើងដោយក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យារបស់សាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្ត្រាលី

    ក្រុមអ្នកស្រាវជ្រាវនោះជាគ្នីគ្នារបស់តាស៊ីក្លូទេ ហើយអ្នកដែលបង្កើតផែនទី
    នោះឡើងមិនមែនជាមនុស្សកាពិៗ ម៉ារៀលៗឡប់ទឹកគ្រឿងវង្វេងប្រវតិ្តសាស្រ្ត
    ស៊េរីអាចំកួត អភិសិទ្ធិ នោះឡើយ។ ពួកគេជាក្រុមសាស្ត្រាចារ្យនិងជាអ្នកស្រាវ
    ជ្រាវល្បីល្បាញផ្នែកប្រវតិ្តសាស្រ្តនិងបុរាណវិទ្យារបស់ប្រទេសអូស្រ្តាលីដែល
    គេទទួលស្គាល់ជាអន្តរជាតិ។

    ចែកគ្នាមើលទៅ ហើយចាំមើលទៅមើលថាតើពួកអាចំកួតឡប់ទឹកគ្រឿង ឡប់
    ទឹកត្រីសៀមវាមានប្រតិកម្មយ៉ាងម៉េចដែរក្រោយពីឃើញផែនទីមួយនោះមក?

    ហើយយ៉ាងម៉េចហើយចៅ ស៊ានប៊ី របស់តាស៊ីក្លូនោះ ប៉ុនណាហើយ? ចេះក្រឡាប់ហើយឬនៅ?

  3. តាស៊ីក្លូ said, on ខែកក្កដា 29, 2009 at 9:37 ព្រឹក

    ចៅគូមស៏ !

    សូមមើលផែនទីមួយនេះទៀតវាបង្ហាញច្បាស់ជាងមុន។

    http://ecaimaps.berkeley.edu/animations/2003_03_khmer_animation.swf

    ចុចនៅលើកន្លែងលេង ហើយអង្គុយសង្កេតមើលឲ្យច្បាស់ឲ្យយូរ កុំព្រិចភ្នែក
    នឹងឃើញច្បាស់ហើយពីដីស្រុកខ្មែរនៅត្រង់ណាខ្លះ? ផែនទីនេះបង្កើតដោយ
    ពួកអូស្រ្តាលីនិងអាមេរិក មិនមែនបង្កើតឡើងដោយពួក 7បូក​3 ហើយ ៨ បូក
    ២ ស្មើ ១០ អាឡេអាឡឺ ឡប់ទឹកគ្រឿងស៊េរីពួកអាចំកួតដាច់សរសៃរប្រសាទ
    ខួរក្បាល អភិសិទ្ធិ និងក្រុម អាលាតែ របស់វាមួយក្រុមនោះទេ។

    ចាំមើលពេលឃើញផែនទីនេះហើយ ពួកវាបាត់មាត់ដូចគេចុកអត់? បើមានពួក
    អាសៀមឡប់ទឹកត្រី ឡប់ទឹកគ្រឿងមួយណាហាមាត់មកស្រែកតវ៉ានោះ ចៅ
    គូមស៏ឯងមកបា្រប់តាស៊ីក្លូ ចាំតាស៊ីក្លូចេញមុខតតាំងជាមួយវា ពន្យល់វាឲ្យភ្លឺ
    ភ្នែកម្តង !

    សាកឲ្យតែហ៊ានហាមាត់ធំ ស្រែកតវ៉ាលមើល បើមិនតាស៊ីក្លូយកខោស្ល៊ីបខាន
    បោកទឹកម៉ឺនឆ្នាំ ញ៉ុកមាត់អាឡុវណឹង ហាហាហាហហាហ !

  4. kooms said, on ខែកក្កដា 29, 2009 at 9:47 ព្រឹក

    អគុណលោក​តា ចំពោះ​វីដេអូក្លីប នេះតែទោះ​ត្រង់ថា យើង​ខ្ញុំ​មិន​អាចមើល​ឃើញ​អក្សរអធិប្បាយ​និមួយ វាតូច​ពេក មើល​មិន​ច្បាស់ តើលោក​តាអាច​​ពង្រីក​អក្សរនោះ​អោយ​ធំអាច​មើល​យល់​ន័យ​បាន​ទេ។ អូចំពោះ​ Sunby ឥឡូវគេធំណាស់ មាន​ទំងន់​ជិត​ ៧គ.ក ហើយ​លោកតា ទើប​តែជិត​បីខែ ប៉ុន្នោះ ហើយថែម​ទាំង​ចេះ​ក្រឡាប​ទៀត​ឥឡូវនេះ។

  5. តាស៊ីក្លូ said, on ខែកក្កដា 29, 2009 at 10:01 ព្រឹក

    មើលផែនទីមួយនេះចៅគូមស៏វារាងធំបន្តិច ហើយអាចមើលឃើញអក្សរបាន
    ច្បាស់ទៀត។

    ចុចត្រង់កន្លែងឆ្នាំនីមួយៗទៅនឹងឃើញហើយ។ បើមិនដូច្នោះទេចុចត្រង់កន្លែង
    លេងទៅ ហើយត្រូវអង្គុយចាំមើលព្រោះវារត់មួយឆ្នាំម្តង។ ដំបូងមើលមិនសូវ
    ដឹងទេ ប៉ុន្តែចាប់ពីសតវត្សរ៏ទី៣ទៅទើបវាបង្ហាញច្បាស់តែម្តង​! ចែកគ្នាមើលតាម
    សប្បាយទៅ​…………

    http://ecaimaps.berkeley.edu/animations/2003_03_khmer_animation.swf


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: